ពិធីខួបអនុស្សាវរីយ៍ឆ្នាំទី ១០ បង្កើតសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ
កាលពីថ្ងៃទី ៧ ខែមេសា សាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ ចាត់តាំងពិធីខួបអនុស្សាវរីយ៍ឆ្នាំទី ១០ បង្កើនសាលា។
anh tin bai

តំណាងអញ្ជើញចូលរួម។

និមន្ត និងអញ្ជើញចូលរួមពិធីនេះមាន៖ លោកតាវវៀតថាំង នាយករងនាយកដ្ឋានកិច្ចការជនជាតិមូលដ្ឋាននៃគណៈកម្មាធិការជនជាតិ(នៅក្រុងកឹងធើ) លោកគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត លោកគឹមរឿង សមាជិកគណៈប្រតិបត្តិការអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត លោកឡេថាញ់បិញ សមាជិកគណៈប្រតិតបត្តិការអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត លោកថាច់យឺ អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេស និងតំណាងជាអតីតកម្មាភិបាលថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្តជាច្រើនជំនាន់ គណៈចាងហ្វាងសាលា       សមណសិស្ស យុវសិស្សសិស្សទាំងអស់របស់សាលា។

ក្នុងបរិយាកាសដ៏ឧឡារិកនៃពិធីនេះ ព្រះឧបជ្ឈាយ៍ ថាច់វ៉ាយ អនុប្រធានអចិន្ត្រៃយ៍ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ចាងហ្វាងរងសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញបានរបាយការណ៍សង្ខេបអំពីលទ្ធផលលេចធ្លោមួយចំនួនរបស់សាលាក្នុងរយៈកាល ១០ ឆ្នាំ កសាង និងអភិវឌ្ឍ។ បច្ចុប្បន្នសាលាមានកម្មាភិបាល គ្រូបង្រៀន និងបុគ្គលិករួម ២៧ អង្គ និងរូប (ជនជាតិខ្មែរ ១៩ អង្គ និងរូប។ អំពីចំណេះជំនាញ៖ បណ្ឌិតកិត្តិយស៖ ០១ ព្រះអង្គ កំពុងរៀនថ្នាក់បណ្ឌិត ០១ រូប រៀនចប់អនុបណ្ឌិត ០៤ រូប មហាវិទ្យាល័យ ១៥ រូប ឧត្តមសិក្សា ០១ រូប មធ្យមសិក្សា ០៤ រូប កម្រិតមូលដ្ឋាន ០១ រូប។ អំពីកម្រិតសិក្សាផ្នែកទ្រឹស្តីនយោបាយ៖ កម្រិតជាន់ខ្ពស់ ០៣ រូប មធ្យម ០៥ រូប កំពុងរៀនកម្រិតមធ្យម ០១ រូប ក្រៅពីនោះស្មើនឹងកម្រិតមូលដ្ឋាន ។ អំពីសកម្មភាពមុខជំនាញ សាលាមាន ០៤ ក្រុមមុខវិជ្ជា៖ ក្រុមវិទ្យាសាស្ត្រធម្មជាតិ ក្រុមវិទ្យាសាស្ត្រសង្គម ក្រុមបាលី-ខ្មែរ និងក្រុមការិយាល័យ។

anh tin bai

ព្រះឧបជ្ឈាយ៍ ថាច់វ៉ាយនាយករងសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញរបាយ ការណ៍សង្ខេបលទ្ធផល ១០ ឆ្នាំ របស់សាលា។

 ក្នុងរយៈកាល ១០ ឆ្នាំកន្លង សាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ ចាត់តាំងបណ្តុះបណ្តាលបាន ០៨ វគ្គសិក្សា ដោយមានសមណសិស្ស និងយុវសិស្ស ៣០០ អង្គ និងរូប។ ក្នុងនោះមាន សមណសិស្ស និងយុវសិស្ស ២៥៦ អង្គ និងរូប ប្រឡងជាប់ និងបានជាប់ជម្រើសចូលរៀនបណ្តាសាលាឧត្តមសិក្សា សាកលវិទ្យាល័យ ក្នុង និងក្រៅប្រទេស។ សិស្សមួយចំនួនទៀតកំពុងសិក្សា និងធ្វើការនៅប្រទេសជប៉ុន។ ចំពោះសមណសិស្ស មាន ០៩ ព្រះអង្គ បានតែងតាំងជាព្រះចៅអធិការវត្ត មាន ២៥ ព្រះអង្គ បានតែងតាំងជាព្រះឧទ្ទេសាចារ្យ បង្រៀននៅតាមវត្តក្នុងខេត្ត។ល។

ថ្លែងសុន្ទរកថាក្នុងពិធីនេះ សមមិត្ត ឡេថាញ់បិញ សមាជិកគណៈប្រតិបត្តិការអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានទទួលស្គាល់ និងស្ងើចសរសើរចំពោះសមូហភាពសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលបង្កើនប្រជាបញ្ញាតំបន់ជនជាតិខ្មែរនិយាយដោយឡែក ក្នុងខេត្តត្រាវិញនិយាយរួម រួមចំណែកអនុវត្តល្អគោលនយោបាយជនជាតិ និងសាសនាក្នុងខេត្ត។ ចូលរួមបណ្តុះបណ្តាល ថែរក្សា អភិរក្សភាសា អក្សរសាស្រ្ត និងវប្បធម៌របស់ជនជាតិខ្មែរ រួមចំណែកកសាងខឿនវប្បធម៌វៀតណាមជឿនលឿន ពោរពេញដោយអត្តសញ្ញាណជាតិ។

anh tin bai

សមមិត្តឡេថាញ់បិញ ថ្លែងសុន្ទរកចង្អុលការនាពិធីនេះ។

ដើម្បីបន្តការអនុវត្តមានប្រសិទ្ធិភាពភារកិច្ចរបស់សាលានាពេលខាងមុខ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចង្អុលការគណៈចាងហ្វាងសាលាឲ្យបន្តការពង្រីកលទ្ធផលដែលសម្រេចបាន ខិតខំជម្នះចំណុចខ្វះខាតក្នុងពេលកន្លងឲ្យបានល្អជាបន្ទាន់ សហការជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាល មន្ទីរមហាផ្ទៃ ត្រួតពិនិត្យឡើងវិញនូវតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់សាលា ស្របតាមគម្រោងដែលបានផ្ដល់សច្ចាប័នដើម្បីស្នើបណ្តាផ្នែកមានសមត្ថកិច្ចកែតម្រូវ បំពេញបន្ថែមឲ្យសមស្របតាមច្បាប់ធរមាន។ យកចិត្តទុកដាក់អប់រំបង្កើនចំណេះដឹងផ្នែគនយោបាយ សីលធម៌ និងរបៀបរស់ល្អជូនកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន សមណសិស្ស យុវសិស្ស ។ យកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាល បំពាក់បំប៉នបង្កើនសមត្ថភាពមុខជំនាញ។ កម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនម្នាក់ៗគប្បីបន្តការរៀនសូត្រដោយខ្លួនឯង ដើម្បីបង្កើនចំណេះដឹងគ្រប់យ៉ាងសម្រាប់បំពេញតាមតម្រូវការនៃការផ្លាស់ថ្មីវិស័យអប់រំ។ បន្តការផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន និងរៀន។ អនុវត្តបច្ចេកវិជ្ជា និងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យអប់រំ ឲ្យសក្តិសមជា "គំរូដ៏ល្អអំពីសីលធម៌ ការរៀនសូត្រ ច្នៃប្រតិដ្ឋដោយខ្លួនឯង” សម្រាប់សិស្សានុសិស្សយកតម្រាប់តាម។ ទន្ទឹមនឹងនោះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានចង្អុលការមន្ទីរអប់រំ និងបណ្តុះបណ្តាល មន្ទីរមហាផ្ទៃ និងគណៈជនជាតិខេត្ត យោងតាមតួនាទី និងភារកិច្ចដែលបានប្រគល់ជូន យកចិត្តទុកដាក់ ណែនាំ និងបង្កលក្ខណៈដើម្បីសាលាធ្វើសកម្មភាពមានប្រសិទ្ធភាព ត្រឹមត្រូវតាមច្បាប់ ។

anh tin bai

សមមិត្ត ឡេថាញ់បិញ ប្រគេន និងជូនប័ណ្ណសរសើរដល់បុគ្គល។

ក្នុងឱកាសនេះដែរ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងនាយកមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត បានប្រគេន និងជូនប័ណ្ណសរសើរ លិខិតសរសើរ ៣៨ ច្បាប់ដល់សមូហភាព និងបុគ្គល។ ក្នុងនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រគេន និងជូនប័ណ្ណសរសើរ ២១ ច្បាប់ដល់សមូហភាព និងបុគ្គល (សមូហភាព ០៧ កន្លែង បុគ្គល ១៤ អង្គ និងរូប) ដែលមានស្នាព្រះហស្ត ស្នាដៃ ក្នុងរយៈកាល ១០ ការកសាង និងអភិវឌ្ឍ សាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ។ នាយកមន្ទីរអប់រំ និងបណ្តុះបណ្តាល ប្រគេន និងជូនលិខិតសរសើរដល់បុគ្គល ១៧ អង្គ និងរូប ដែលរួមចំណែកយ៉ាងសកម្មក្នុងរយៈកាល ១០ ឆ្នាំ ការកសាង និងអភិវឌ្ឍន៍សាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ (២០១៤-២០២៤)៕

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292106