លិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៤ របស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនគណៈកម្មាធិការ ប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ

សូមគោរពថ្វាយប្រគេន-ជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ មួយអន្លើដោយជន រួមជាតិ សមមិត្ត កម្មាភិបាល យុទ្ធជនខ្មែរក្នុងខេត្តជាទីមេត្រី!

អំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៤ ជាបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ គណៈកម្មាធិការ បក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុ ភូមិវៀតណាមខេត្តត្រាវិញសូមគោរពប្រសិទ្ធពរថ្វាយប្រគេន-ជូនចំពោះព្រះសង្ឃគ្រប់ព្រះ អង្គ មួយអន្លើដោយជនរួមជាតិ សមមិត្ត កម្មាភិបាល យុទ្ធជនខ្មែរក្នុងទូទាំងខេត្តនូវបិយ វាចាសួរសុខទុក្ខយ៉ាងកក់ក្ដៅព្រមទាំងស័ព្ទសាធុការពរយ៉ាងល្អប្រពៃបំផុត!

ឆ្នាំ ២០២៣ ជាឆ្នាំទី ៣ ផ្សព្វផ្សាយអនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគ គ្រប់លំដាប់ថ្នាក់ក្នុងបរិការណ៍ស្ថានភាពពិភពលោក ក្នុងប្រទេស និងក្នុងខេត្តមានភាព ងាយស្រួលនិងទុក្ខលំបាក សាកល្បងប្រទាក់គ្នា។ ប៉ុន្តែដោយមានស្មារតីសាមគ្គី បក្ខភាគ រដ្ឋអំណាច និងប្រជាជនក្នុងខេត្តបានបញ្ចេញកម្លាំងខិតខំ ប្រឹងប្រែងអនុវត្តនូវបំណង ប្រាថ្នាកសាងខេត្តត្រាវិញអភិវឌ្ឍន៍ លទ្ធផលអនុវត្តសម្រេចសារវន្ត និងសម្រេចលើស បណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តបានដាក់ចេញ។ សម្ទុះកំណើនសេដ្ឋកិច្ច (GRDP) សម្រេច ៨,២៥% ទ្រង់ទ្រាយខឿនសេដ្ឋកិច្ចសម្រេច ៨៣.៣៧៥ ពាន់លានដុង (GRDP) គិតជាមធ្យមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេច ៨១,៧៥ លានដុង សម្រេច ១០៧,នៃសេចក្ដីសម្រេចចិត្ត ប្រមូលថវិការដ្ឋផ្ទៃក្នុងសរុបរួមបាន ៥.៩៣៣ ពាន់លានដុង សម្រេច ១០៤,០៨% នៃគម្រោងថវិកា។ ដោយឡែកក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ តាមការប៉ាន់ស្មានតម្លៃ GRDP សម្រេចបាន ១០.៦១១ ពាន់លានដុង កើន ១៥,២៥% ប្រៀបជាមួយពេលដូចគ្នានៃឆ្នាំ ២០២៣។ ប្រមូលផ្ដុំកម្លាំងកសាងជនបទថ្មី គិតមកទល់នឹងពេលនេះ មានឃុំទាំង ១០០% សម្រេចលក្ខឋានជនបទថ្មី មាន ៤៨ ឃុំ សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ មាន ១១ ឃុំជនបទថ្មីខ្នាតគំរូ ស្រុក ទីផ្សាររួមខេត្ត ទីក្រុងទាំង ០៩/០៩ សម្រេចសម្បទា និងសម្រេចភារកិច្ចកសាងជនបទថ្មី។ បន្តអនុវត្ត សេចក្ដីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២១ របស់គណៈ អចិន្ត្រៃយ៍នៃគណៈកម្មា ធិការបក្សខេត្តស្ដីពីបន្តអភិវឌ្ឍគ្រប់វិស័យតំបន់ជនរួមជាតិខ្មែរ ដំណាក់កាល ២០២១-២០២៥ កំណត់ទិសដៅដល់ឆ្នាំ ២០៣០ និងបណ្ដាកម្មវិធី គម្រោងការអភិវឌ្ឍតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០។ ការងារកាត់បន្ថយភាពក្រីក្រស្ថិរភាពមានភាពវិវឌ្ឍន៍ល្អប្រសើរ។ គិតមកទល់ពេលនេះ ក្នុង ទូទាំងខេត្តនៅមានគ្រួសារក្រីក្រតែ ១,១៩% គ្រួសារជិតក្រ ២,៣៥% ក្នុងនោះ គ្រួសារ ក្រីក្រជាជនជាតិខ្មែរថយចុះនៅ ២,០៣% និងគ្រួសារជិតក្រនៅ ៣,២៥% ប្រៀបនឹង ចំនួនគ្រួសារខ្មែររួមក្នុងខេត្ត។ អនុវត្តល្អភារកិច្ចអភិរក្ស និងអភិវឌ្ឍអត្តសញ្ញាណវប្បធម៌ ជនជាតិ សាមគ្គីជនជាតិ សាសនា បំផុសចលនាស៊ីជម្រៅ និងទូលំទូលាយកិច្ចចលនា ការពារសន្ដិសុខមាតុភូមិ រួមចំណែករក្សាស្ថិរភាពសន្ដិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៅលើភូមិសាស្ត្រ។

គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មា ធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមគោរពកំណត់ត្រា និងស្ងើចសរសើរ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គមួយអន្លើដោយជនរួមជាតិ សមមិត្ត កម្មាភិបាល យុទ្ធជនខ្មែរ ជានិច្ចកាលសាមគ្គីរួមកម្លាំងកាយ កម្លាំងចិត្តរួមវិភាគទានយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ របស់ខេត្តយើង។

បពិត្រព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងជនរួមជាតិ សមមិត្ត កម្មាភិបាល យុទ្ធជនខ្មែរក្នុងខេត្តជាទីមេត្រី!

ទទួលអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៤ គូសសញ្ញាសម្គាល់ជាងពាក់កណ្ដាលគោចរ អនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិ កាល ២០២០-២០២៥។ បក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្តត្រាវិញប្ដេជ្ញាចិត្តបញ្ចេញកម្លាំងអនុវត្ត សម្រេចជោគជ័យគោលដៅ ភារកិច្ចឆ្នាំ ២០២៤ និងគោលដៅដែលមហាសន្និបាតបក្ខ ភាគខេត្តលើកទី ១១ បានដាក់ចេញ គឺខិតខំកសាងខេត្តត្រាវិញសម្រេចលក្ខឋានជន បទថ្មីឲ្យបានមុនឆ្នាំ ២០២៥។ គណៈកម្មាធិការ បក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈ កម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមអំពាវនាវ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ ជនរួមជាតិ សមមិត្ត កម្មាភិបាល យុទ្ធជនខ្មែរក្នុងខេត្តគប្បី បន្តអនុវត្តគោលលំនាំ៖សាមគ្គី ក្រឹត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយឆ្ពោះ ទៅមុខ អភិវឌ្ឍន៍ប្រមូលផ្ដុំកម្លាំងកោះហៅវិនិយោគ ទាញយកផល ពង្រីកភាពមានប្រៀប អំពីលក្ខណៈ សក្ដានុពលរបស់ខេត្ត បំផុតគឺជំរុញសម្ទុះកសាងបណ្ដាសំណង់សំខាន់ៗ កេណ្ឌ ប្រមូលយ៉ាងអតិបរមារាល់ប្រភពកម្លាំងដើម្បីអភិវឌ្ឍ។ បន្តបង្កើនគុណភាពបណ្ដា លក្ខឋានកសាងជនបទថ្មី អភិរក្ស និងអភិវឌ្ឍអត្តសញ្ញាណវប្បធម៌ ប្រពៃណីដ៏ល្អ ប្រសើរ របស់ជនជាតិ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន និងប្ដេជ្ញាចិត្តតស៊ូ បដិសេធច្រានចោល បណ្ដាឧបាយកលកលល្បិច មួលបង្កាច់បំប្លែង បំផ្លាញរបស់បណ្ដាអានុភាពជាអមិត្ត។ បញ្ចេញកម្លាំងពលកម្ម ផលិត ធ្វើអាជីវកម្ម អនុវត្តប្រិតសំចៃ ប្ដេជ្ញាចិត្តអនុវត្តបំណង ប្រាថ្នាកសាងខេត្តត្រាវិញឲ្យសម្បូររុងរឿង សុភមង្គល។

សូមប្រសិទ្ធពរប្រគេន-ជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ មួយអន្លើដោយជនរួមជាតិ សមមិត្ត កម្មាភិបាល យុទ្ធជនខ្មែរក្នុងខេត្តទទួលអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៤ ប្រកបដោយភាពរីករាយ សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ៕

គណៈកម្មាធិការបក្សខេត្តក្រុមប្រឹក្សាប្រជាជនគណៈកម្មាធិការប្រជាជន

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292313