ទិដ្ឋភាពទូទៅនៃខេត្តត្រាវិញ

ផ្ទៃដី៖ .៣៩០,គីឡូម៉ែត្រការ៉េ

ចំនួនមនុស្សរាយ .០១៩.២៥៨នាក់

ផ្នែករដ្ឋបាលបែងចែក៖ មាន ០៩ អង្គភាពរដ្ឋបាលថ្នាក់ស្រុកដូចជា៖ទីក្រុង១ ទីផ្សាររួមខេត្ត និងស្រុកចំនួន៧ ដោយមានអង្គភាពរដ្ឋបាលថ្នាក់ឃុំចំនួន១០៦ រួមមានសង្កាត់ចំនួន១១ ទីប្រជុំជនចំនួន១០ និងឃុំចំនួន៨៥។

ទីតាំងភូមិសាស្រ្ត ខាងជើងជាប់ជាមួយខេត្តបេនត្រែ ហើយបានខណ្ឌដាច់ពីគ្នាដោយទន្លេកោចៀន (បែកចេញពីដៃទន្លេទៀង) ភាគខាងត្បូងមានព្រំប្រទល់ជាប់ជាមួយខេត្តសុកត្រាំងឆ្លងកាត់ព្រំប្រទល់នៃទន្លេហូវ។ ភាគខាងលិចជាប់ជាមួយខេត្តវិញឡុង ភាគខាងកើតគឺសមុទ្របូព៌។ ដោយបានព័ទ្ធជុំវិញដោយទន្លេទៀង ទន្លេហូវដោយមានច្រកពាមចំនួន២នោះគឺ កុងហូវនិងឌិញអាង បានជាចរាចរណ៍ផ្លូវទឹកមានលក្ខណៈសម្រាប់អភិវឌ្ឍន៍

ផ្លូវគោក៖ មានកំណាត់ផ្លូវជាតិសំខាន់ចំនួន៤ ខ្សែនោះគឺ ផ្លូវជាតិលេខ៥៣ ៥៣B ៥៤និងផ្លូវជាតិលេខ៦០ តភ្ជាប់ខេត្តត្រាវិញដោយស្រលូនជាមួយទីក្រុងហូជីមិញ និងខេត្តនានាក្នុងតំបន់វាលទំនាបទន្លេគឺវឡុង (ចម្ងាយពីទីក្រុងហូជីមិញប្រមាណ ១៣០គីឡូម៉ែត្រតាមទិសដៅផ្លូវជាតិលេខ៦០ និងចម្ងាយពីទីក្រុងកឹងធើប្រមាណ ៩០គីឡូម៉ែត្រតាមទិសដៅផ្លូវជាតិលេខ៥៣)

១០០% បណ្តាកំណាត់ផ្លូវខេត្ត ផ្លូវស្រុកសុទ្ធតែបានក្រាលក្រៅស៊ូ។ ប្រព័ន្ធក្នុងទូទាំងខេត្តមានជាង ២០០ស្ពាន មានជាង៦៥% ស្ពានសម្រេចបានស្តង់ដារបច្ចេកទេសប្រើប្រាស់ល្អ ធានាចរាចរណ៍ផ្លូវខ្សែ

ក្រៅពីនោះ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានអនុម័តផ្តល់សច្ចាប័នលើផែនការបណ្តាញផ្លូគោក ដំណាក់កាល ២០២១-២០៣០ ខេត្តត្រាវិញបានវិនិយោគសាងផ្លូវល្បើនលឿនចំនួនខ្សែដើរឆ្លងកាត់ភូមិសាស្រ្តខេត្ត៖ ផ្លូវល្បើនលឿនទីក្រុងហូជីមិញ-តៀនយ៉ាង-បេនត្រែ-ត្រាវិញ-សុកត្រាំង(CT.33) និងផ្លូវល្បឿនលឿនហុងងឺ-ត្រាវិញ(CT.33) វិនិយោគកសាងខ្សែផ្លូវតាមមាត់សមុទ្រដោយទ្រង់ទ្រាយកម្រិតថ្នាក់ទី-ĐB បើកទូលាយ លើកកម្ពស់កម្រិតបណ្តាខ្សែផ្លូវនៅលើភូមិសាស្រ្តខេត្ត កសាងដំណើរការទាន់ទាន់វេលា និងផ្លូវជាតិលេខ៦០ ភ្ជាប់ជាមួយស្ពានកោចៀន-ស្ពានដាយង៉ាយ។

ផ្លូវទឹក មានឆ្នេរសមុទ្រប្រវែងជាង៦៥ គីឡូម៉ែត្រ បានព័ទ្ធជុំវិញដោយទន្លេទៀង ទន្លេហូវដោយមានមាត់ពាម២នោះគឺ កោចៀន(កុងហូវ)និងឌិញអាងងាយស្រួលក្នុងការពង្រីករាចរណ៍ផ្លូវមុទ្រ។ ប្រព័ន្ធនាគមន៍ផ្លូវទឹករបស់ខេត្តមានដងទន្លេមួយសម្រាប់ប៉ាល់មានចំណុះច្រើនបើកបរចេញចូលទន្លេហូវ ខ្សែផ្លូវទឹកជាតិចំនួន ផ្លូវដឹកជញ្ជូនតាមផ្លូវទឹកចំនួន ២១ខ្សែ កំពង់ផែសមុទ្រចំនួន (កំពង់ផែយ្វៀងហាយ កំពង់ផែថ្កូវ និង ឌិញអាង) កំពង់ផែផ្លូវទឹកចំនួន ចំណតផ្លូវទឹកចំនួន

អំពីដីធ្លី៖ គិតដល់ដំណាច់ឆ្នាំ ២០២២ ផ្ទៃដីធម្មជាតិទូទាំងខេត្តត្រាវិញគឺ ២៣៩.០៧៧ហិកតា។ ក្នុងនោះផ្ទៃដីកសិកម្មចំនួន ១៤១.១៥៨ហិកតា (ស្មើនឹង ៥៩,០៤%) ដីរុក្ខកម្មចំនួន .១៦០ហិកតា(ស្មើ,៩៩%) ដីប្រើផ្តាច់មុខចំនួន ១៤.៥៩៧ហិកតា (ស្មើ,១១%) ដីសម្រាប់នៅចំនួន .០៥០ហិកតា(ស្មើ,៥៣%)

អំពីអាកាសធាតុ៖ ខេត្តត្រាវិញស្ថិតនៅក្នុងតំបន់អាកាសធាតុត្រូពិចខ្យល់ដូវក្បែរអរក្វាទ័រក្តៅនិងសើម។ អាកាសធាតុចែកចេញជាពីររដូវផ្សេងគ្នា៖ រដូវវស្សាចាប់ផ្តើមពីខែឧសភាដល់ខែតុលា ខ្យល់ច្រើនមកពីទិសនិតីហើយបានបណ្តាលឲ្យមានភ្លៀង និងរដូវប្រាំងចាប់ពីខែវិច្ឆិកា ដល់ខែមេសានៃឆ្នាំបន្ទាប់ ខ្យល់ច្រើនមកពីទិសឦសាន។

អំពីជនជាតិ៖ សហគមន៍តំបន់ប្រជាជនស្នាក់នៅនៃខេត្តត្រាវិញត្រូវបានបង្កើតឡើង និងភិវឌ្ឍន៍ជាប្រវត្តិសាស្ត្រដោយភាពបង្រួបបង្រួម រស់នៅយ៉ាងជិតស្និទ្ធជាមួយគ្នារបស់បណ្តាជនជាតិកិញ- ខ្មែរ- ចិន- ថៃ- ណុង- មឿង- យ៉ាវ។ល។ ក្នុងចំណោមនោះ ជនជាតិវៀតណាមមានត្រាខ្ពស់បំផុត (ជាង៦៧%) ជនជាតិខ្មែរស្មើអត្រា ៣២% ជាខេត្តមានជនរួមជាតិខ្មែររស់នៅកុះករ ឈរលេខនៅតំបន់វាលទំនាបទន្លេគឺវឡុងក៏ដូចជាទូទាំងប្រទេសបន្ទាប់ពីខេត្តសុកត្រាំង។ ទន្ទឹមនិងនោះ ក៏នៅមានជនជាតិចិន និងជនជាតិមួយចំនួនទៀតដូចជា៖ ចាម យ៉ាវ ស្មើអត្រាសរុបជិត %

អំពីសាសនា ជំនឿសាសនានៅខេត្តត្រាវិញមានសម្បូរបែប។ ដោយឡែកចំពោះជនរួមជាតិខ្មែរ បច្ចុប្បន្ននៅតែរក្សាបាននូវពិធីសែនព្រេនជាច្រើនដូចជា៖ ពិធីការអំពីកសិកម្ម ពិធីបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យសែនដូនតា ពិធីបុណ្យអកអំបុក សំពះព្រះខែ។ល។ ពិសេស ត្រាវិញមានវត្តខ្មែរចំនួន ១៤៣វត្ត ក្នុងចំណោមវត្តខ្មែរទាំង៦០០វត្តនៅតំបន់វាលទំនាបទន្លេគឺវឡុងមាននៅគ្រប់បណ្តាស្រុក ទីផ្សាររួខេត្ត ទីក្រុងក្នុងខេត្ត។ ទន្ទឹមនឹងនោះ នៅមានវត្តរបស់ជនជាតិវៀតណាម ជនជាតិចិនជាច្រើនទៀតមានតម្លៃធំខាងវិស័យទេសចរណ៍

បេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ៖ ត្រាវិញមានកេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌ និងប្រវត្តិសាស្រ្តដិវត្តន៍ជាច្រើនផ្សាភ្ជាប់ជាមួយនឹងបណ្តាជនជាតិ សាសនា ប្រវត្តិសាស្ត្រ ទេសភាព រមណីយដ្ឋានល្បីល្បាញ និងស្ថាបត្យកម្មសិល្បៈ គិតដល់ខែធ្នូ ឆ្នាំ២០២០ មានកេរដំណែលចំនួ១៥ បានចំណាត់ថ្នាក់ជាតិ កេរដំណែលចំនួន២៨ បានចំណាត់ថ្នាក់ខេត្ត និងកេរដំណែលចំនួន៧៥ បានរំពឹងទុកនឹងស្នើឡើងថ្នាក់លើចំណាត់ថ្នាក់។ ពិសេស នៅលើភូមិសាស្រ្តខេត្តមានមណ្ឌលកេរដំណែលបុរាណវត្ថុវិទ្យា ឡឺវគឺII-មណ្ឌលកេរដំណែលរិយធម៌អុកអែវ បានបង្ហាញថាវប្បធម៌ដ៏យូរលង់មួយត្រូវបានបង្កើតឡើនៅទីនេះ

យោងតាមលទ្ធផលនៃបញ្ជីសារពើភណ្ឌវប្បធម៌អរូបីនៅលើភូមិសាស្រ្តខេត្តទាំងមូល (គិតដល់ថ្ងៃទី២៦ មីនា ឆ្នាំ ២០២១) សព្វថ្ងៃ ខេត្តមានបេតិភណ្ឌវប្បធម៌រូបីឆ្នើម ក្នុងនោះ ប្រភេទនៃការសំដែងសិល្បៈប្រជាប្រិយ មាន ០៥ បេតិភណ្ឌ ប្រភេទនៃសិប្បកម្មប្រពៃណីមាន ០៨ បេតិកភណ្ឌ ប្រភេទម្ហូបអាហារប្រពៃណីមាន ០១ បេតិកភណ្ឌ។ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានទទួលស្គាល់បណ្តាបេតិភណ្ឌវប្បធម៌រូបីថ្នាក់ជាតិមាន ៥បេតិភណ្ឌ នោះគឺ ចម្រៀងចាប៉ីដងវែងរបស់ជនជាតិខ្មែរខេត្តត្រាវិញ ពិធីបុណ្យសែនមុទ្រមីឡុងខេត្តត្រាវិញ ពិធីបុណ្យអកអំបុកសំពះព្រះខែរបស់ជនជាតិខ្មែរត្រាវិញ សិល្បៈបាំរបស់ជនជាតិខ្មែរខេត្តត្រាវិញ និងចម្រៀងចាប៉ីតាយទឺណាមបូ៕

ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292107