សមាគមសហព័ន្ធន៍នារីខេត្តដំណើរទៅកាន់ប្រភពដើមជួបជុំសាក្សីប្រវត្តិសាស្រ្តនៅ ឃុំតាមង៉ាយ ស្រុកកូវកែ
អំណរអនុស្សាវរីយ៍ឆ្នាំទី ៤៩ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥-៣០/៤/២០២៤)។ សមាគមសហព័ន្ធន៍នារីខេត្តត្រាវិញចាត់តាំងដំណើរទៅកាន់ប្រភពដើម ជួបជុំសាក្សីប្រវត្តិសាស្រ្តនិងនារីចូលរួមសង្គ្រាមនៅមណ្ឌលបូជនីយដ្ឋានវីរយុទ្ធនារីង្វៀងធីអ៊ុក នៅភូមិកំបាំងបាត់ ឃុំតាមង៉ាយ ស្រុកកូវកែ។
anh tin bai

ក្រុមប្រតិភូដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរយុទ្ធនារីង្វៀងធីអ៊ុក។

ចូលរួមដំណើរមានបណ្ដាសមមិត្ត៖ គាងធីមិញង្វៀត សមាជិកាគណៈប្រតិបត្តិការ បក្សខេត្ត ប្រធានសមាគមសហព័ន្ធនារីខេត្ត យឿងម៉ីផា អនុប្រធានគណៈឃោសនា អប់រំបក្សខេត្ត វរសេនីយ៍ឯកង្វៀងវ៉ាំងញ៉ាញ់ ស្នងការនយោបាយរងនៃគណៈបញ្ជា ការដ្ឋានយោធាខេត្ត ត្រឹងថាញ់បិញ អនុលេខាអចិន្រ្តៃយ៍បក្សស្រុកកូវកែ កម្មាភិបាល នារីចូលនិវត្តន៍ ប្រធានសមាគមសហព័ន្ធន៍នារីនៃបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងបណ្ដាសមមិត្តក្នុងគណៈអចិន្រ្តៃយ៍សមាគមនារីខេត្ត សមាជិកាក្លឹប ២០/១០ ក្លឹប ៣០/៤។ល។

ប្រជុំជីវភាពក្នុងដំណើរទៅកាន់អាសយដ្ឋានក្រហម បណ្ដាតំណាងបានអុជធូបរំលឹក គុណវីរនារីង្វៀងធីអ៊ុក ស្ដាប់អ្នកស្រីត្រឹងថាញ់ហុង ទទួលបន្ទុកស៊ើបអង្កេតនិងការពារ វីរនារីង្វៀងធីអ៊ុក (១៩៦៦-១៩៦៨) និទានរឿងវីរយុទ្ធនារីង្វៀងធីអ៊ុក។ល។ នេះជាឱ កាសសម្រាប់កម្មាភិបាលនារីខេត្តត្រាវិញស្វែងយល់កេរដំណែលប្រវត្តិសាស្ត្រ រំលឹក ឡើងវិញជីវភាពរស់នៅនិងបុព្វហេតុធ្វើសកម្មភាពបដិវត្តន៍យ៉ាងអង់អាចរបស់បណ្ដា វីរយុទ្ធជនហានក្លា។ ក្នុងនោះមានវីរនារីកងកម្លាំងប្រដាប់អាវុធប្រជាជនង្វៀងធីអ៊ុកជា កុលធីតាឆ្នើមរបស់ឃុំតាមង៉ាយ ស្រុកកូវកែ។

anh tin bai

តំណាងអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធនារីង្វៀងធីអ៊ុក។

សមមិត្តគាងធីមិញង្វៀត ប្រធានសមាគមសហព័ន្ធន៍នារីខេត្តបានថ្លែងសុន្ទរកថារំលឹក ឡើងវិញប្រវេណីដ៏ត្រចះត្រចង់របស់នារីវៀតណាមនិយាយរួម នារីខេត្តត្រាវិញនិយា យដោយឡែកក្នុងដំណាក់កាលតស៊ូដណ្ដើមយកឯករាជ្យ ចូលរួមជាមួយទូទាំងជន ជាតិរំដោះភាគខាងត្បូងឯកភាពទឹកដី។ កត់សម្គាល់ការបរិច្ចាគដ៏ធំធេងរបស់បងប្អូន នារីក្នុងសម័យសង្គ្រាមប្រឆាំងអាមេរិកសង្គ្រោះជាតិរបស់ជនជាតិ អ៊ំហូបានប្រទានជូន ដល់នារីវៀតណាមអដ្ឋសវណ្ណរា “អង់អាច ក្លាហាន ស្មោះត្រង់ ធានារ៉ាប់រង”។ មោទន ភាពក្នុងការធ្វើសង្គ្រាមប្រឆាំងអាមេរិកសង្គ្រោះជាតិរំដោះភាគខាងត្បូង នៅខេត្តត្រាវិ ញមានកម្មាភិបាល យុទ្ធជនច្រើនសន្ធឹកបានលើកតម្កើងស្ងើចសរសើរកិត្តិនាមវីរកង កម្លាំងប្រដាប់អាវុធ អ្នកម្ដាយវៀតណាមវីរភាព។

លេចធ្លោដូចជាបងស្រីង្វៀងធីអ៊ុក ហូធីញឹម តូធីហ្វិញ គាងធីញ៉ឹង ដាំងធីដេ ង្វៀងធី ត្រឿង ថាច់ធីភិន ហ្វិញធីកឹម អ្នកម្ដាយថាច់ធីថាញ់។ល។ និងគំរូឆ្នើមជាច្រើនទៀត របស់បណ្ដាអ្នកម្ដាយ អ៊ំមីង បងៗស្រីដែលមិនក្រែងរអែងនឹងការលំបាកគ្រោះថ្នាក់ ចិញ្ចឹមលាក់បំពួន បិទបាំង ការពារកម្មាភិបាល យុទ្ធជនបដិវត្តន៍។

anh tin bai

លោកត្រឹងថាញបិញអនុលេខាបក្សស្រុកកូវកែជូនអំណោយដល់គ្រួសារគោលនយោបាយឃុំតាមង៉ាយ។

anh tin bai

ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវកែជូនអាហារូបករណ៍ដល់សិស្ស។

សកម្មភាពជាច្រើនបានប្រព្រឹត្តឡើងក្នុងដំណើរទៅកាន់ប្រភពដើមដូចជា សមាគម សហព័ន្ធន៍នារីខេត្តប្រគល់ផ្ទះមេត្តាធម៌មួយខ្នង (តម្លៃ ៥០ លានដុង) ជូនអំណោយ ២០ ចំណែកដល់គ្រួសារគោលនយោបាយ កម្មាភិបាលចូលនិវត្តន៍មានស្ថានភាពលំ បាកនៅលើភូមិសាស្រ្តឃុំតាមង៉ាយ ជូនអាហារូបករណ៍ ១០ ចំណែកនិងសៀវភៅសរ សេរ ២.០០០ ក្បាលដល់សិស្សានុសិស្ស។

anh tin bai

ចេញបង្ហាញមុខទម្រង់ “ម្តាយមិននៅផ្ទះ”។

នាឱកាសនេះ សមាគមសហព័ន្ធន៍នារីខេត្តសហការជាមួយសមាគមសហព័ន្ធន៍នារី ស្រុកកូវកែចេញបង្ហាញមុខទម្រង់ក្លឹប “ម្ដាយមិននៅផ្ទះ” នៅឃុំតាមង៉ាយ។ នេះជា ទម្រង់គំរូរបស់ខេត្ត។ ទម្រង់មានសមាជិកា ០៨ នាក់ ក្នុងគោលបំណងគិតគូរ ឧបត្ថម្ភ កុមារមានស្ថានភាពលំបាកនៅលើភូមិសាស្រ្តឃុំ ចូលរួមដោះស្រាយបណ្ដាបញ្ហាចាំ បាច់ក្នុងជីវភាពរបស់នារី៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292312