ពិនិត្យមើល និងផ្សព្វផ្សាយកសាងផ្ទះចំនួន ១.២០០ ខ្នងជូនគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារទុក្ខលំបាកនៅលើភូមិសាស្ត្រខេត្តត្រាវិញ
កាលពីថ្ងៃទី ២៨ ខែមីនា ក្រុមប្រតិភូការងារក្រសួងនគរបាល អាស្រ័យដោយវរសេនីយ៍ឯកង្វៀងហុងង្វៀន អនុប្រធានការិយាល័យក្រសួងនគរបាល ធ្វើជាប្រធានបានអញ្ជើញមកធ្វើការជាមួយនគរបាលខេត្តត្រាវិញដើម្បីផ្សព្វផ្សាយកសាងផ្ទះជូនគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារទុក្ខលំបាកនៅលើភូមិសាស្ត្រខេត្ត។
anh tin bai

សមមិត្តឡេថាញបិញ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត វរសេនីយ៍ឯកត្រឹងស្វឹងអាញ់ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត នាយកនគរបាលខេត្ត ថ្នាក់ដឹកនាំគណៈ ផ្នែកខេត្ត មូលដ្ឋានមួយចំនួនទទួលបដិសណ្ឋារកិច្ច និងធ្វើការជាក្រុមប្រតិភូការងារ។

អនុវត្តគោលការណ៍របស់បក្ស រដ្ឋស្តីពីការងារសុខុមាលភាពសង្គម “រួមកម្លាំងដើម្បីជនក្រីក្រ-មិនទុកឱ្យអ្នកណាម្នាក់ត្រូវចោលរាយពីក្រោយ” កសាង “ប្រព័ន្ធការពារសន្តិសុខក្នុងប្រជាជន” រឹងមាំ។ ជាច្រើនឆ្នាំកន្លងហើយ ក្រសួងនគរបាលចលនាបណ្តាប្រភពធនធានឧបត្ថម្ភកសាងផ្ទះជូនដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារទុក្ខលំបាកបានជាង ១៥.០០០ ខ្នងរបស់ ១៥ ខេត្តក្នុងទូទាំងប្រទេស។

ជាមួយនឹងចំនួនមនុស្សរាយជាងមួយលាននាក់ ត្រាវិញនៅមានគ្រួសារក្រីក្រប្រមាណ ៣.៤០០ គ្រួ គ្រួសារជិតក្រ ៦.៧០០ គ្រួ ពិសេសគឺគ្រួសារប្រជាជនរស់នៅ នៅតំបន់ព្រំដែនសមុទ្រ តំបន់ជនរួមជាតិខ្មែរ។ តាមប្រសាសន៍របស់ថ្នាក់ដឹកនាំនគរបាលខេត្ត បានម្ចាស់ការរបាយការណ៍ជូន  និងស្នើដល់គណៈកម្មាធិការបក្សខេត្តដើម្បីស្នើដល់ថ្នាក់ដឹកនាំក្រសួងនគរបាល ហើយបានក្រសួងនគរបាលឯកភាពជាមួយគោលការណ៍កសាងផ្ទះចំនួន ១.២០០ ខ្នងជូនគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារទុក្ខលំបាកនៅលើភូមិសាស្ត្រខេត្តត្រាវិញ។ 

ស្ថិតនៅកន្លែងធ្វើការ តំណាងបានឯកភាពអំពីថវិកា គំរូប្លង់ផ្ទះ មុខសញ្ញាបានឧបត្ថម្ភ ពេលវេលាកសាងផ្ទះជាគំរូចំនួន ០២ ខ្នង ពេលវេលាបើកការដ្ឋាន និងសាងសង់សម្រេចប្រគល់ជូនផ្ទះចំនួន ១.២៨៨ ខ្នង។

យោងតាមនោះ ថវិកាកសាងផ្ទះក្នុងមួយខ្នងៗគឺ ៦៥ លានដុង ក្នុងនោះក្រសួងនគរបាលចលនាឧបត្ថម្ភ ៥០ លានដុង ថវិការបស់ខេត្តត្រាវិញបដិភាគ ១៥ លានដុង។ ចំពោះមុខសញ្ញាទទួលបានការឧបត្ថម្ភកសាងលំនៅឋានគឺគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារទុក្ខលំបាកអំពីលំនៅឋានដែលស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយ អ្នកមានសគុណចំពោះបដិវត្តន៍ ជនរួមជាតិខ្មែរ អ្នកមានភាពជឿនលឿនច្រើនចូលរួមធ្វើសកម្មភាពយ៉ាងសកម្មក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ ផ្ទះដែលបានឧបត្ថម្ភមានផ្ទៃដី ០៤x៩,៩ ម៉ែត្រតាមគំរូរចនាប្លង់ ៣៦B អាស្រ័យដោយក្រសួងនគរបាលផ្គត់ផ្គង់ជូន និងតម្រែតម្រង់ សុក្រឹតសមស្របជាមួយនឹងតម្រូវការជាក់ស្តែង លក្ខណៈពិសេសនៃទំនៀមទម្លាប់ អាកាសធាតុនៅនឹងខេត្តត្រាវិញដោយយោងតាមសម្បទា “ ៣ រឹង” (ដំបូលផ្ទះរឹង ជញ្ជាំងរឹង គ្រឹះធាររឹង)។

anh tin bai

មុននោះ កាលពីថ្ងៃទី ២៧ ខែមីនា វរសេនីយ៍ឯកង្វៀងហុងង្វៀន អនុប្រធានការិយាល័យក្រសួងនគរបាល បណ្តាសមាជិកក្នុងក្រុមប្រតិភូការងារ និងឧត្តមសេនីយ៍ត្រីគាងរិន្ទ នាយករងនគរបាលខេត្ត ថ្នាក់ដឹកនាំគណៈ ផ្នែក មូលដ្ឋានមួយចំនួនបានអញ្ជើញទៅពិនិត្យមើលជាក់ស្តែងនៅនឹងគ្រួសារប្រជាជនក្រីក្រ ០៨ គ្រួនៅនឹងឃុំបិញភូ ភឿងថាញ់ ស្រុកាងឡុង ឃុំង្វៀកហ្វា ទីប្រជុំជន ស្រុកចូវថាញ់ សង្កាត់ទី ៨ សង្កាត់ទី ៩ ទីក្រុងត្រាវិញ។

ស្ថិតនៅនឹងបណ្តាកន្លែងដែលបានអញ្ជើញទៅដល់ ក្រុមប្រតិភូការងារបានសួរសុខទុក្ខ ជំរុញទឹកចិត្ត ចែករំលែកជាមួយនឹងបណ្តាគ្រួសារ។ ទន្ទឹមនឹងនោះ ស្វែងយល់ និងមានទិសដៅវិនិច្ឆ័យ ដោះស្រាយការលំបាកជូនបណ្តាគ្រួសារដើម្បីធានាគ្រប់លក្ខណៈឧបត្ថម្ភកសាងលំនៅឋានចំមុខសញ្ញា។

តាមការបម្រុងពេលវេលានឹងចាត់តាំងបើកការដ្ឋានកសាង និងប្រគល់ជូនផ្ទះ ០២ ខ្នងនៅឃុំបិញភូ ស្រុកកាងឡុងមុនថ្ងៃទី ១២ ខែមេសា ត្រូវនឹងថ្ងៃទទួលអំណរបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ។ ចាត់តាំងកសាងទូទៅ និងប្រគល់ជូនផ្ទះចំនួន ១.២៨៨ ខ្នងមុនថ្ងៃទី ៣០ ខែសីហា នាឱកាសអំណរអនុស្សាវរីយ៍ឆ្នាំទី ៧៩ ទិវាបដិវត្តន៍ខែសីហា និងបុណ្យជាតិ ០២ កញ្ញា។

ដើម្បីទុកឱ្យការផ្សព្វផ្សាយធានាភាពប្រញាប់ ម៉ត់ចត់ នាំមកក្តីរីករាយជូនបណ្តាស្ថានភាពទុក្ខលំបាកអំពីលំនៅឋាន នគរបាលខេត្តម្ចាស់ការ ធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្តចេញផ្សាយសារាចរស្តីពីបង្កើនការដឹកនាំរបស់បក្សចំពោះការងារឧបត្ថម្ភកសាងលំនៅឋាន បង្កើតគណៈចង្អុលការឧបត្ថម្ភកសាងលំនៅឋាន ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្តកសាងផែនការឧបត្ថម្ភកសាងលំនៅឋាន ផែនការបំផុសចលនាប្រឡងប្រណាំងកំពូលអនុវត្តការងារកសាងលំនៅឋានជូនបណ្តាករណីមានស្ថានភាពលំបាកអំពីលំនៅឋាននៅលើភូមិសាស្ត្រខេត្តត្រាវិញ៕ 

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292313