នាឱកាសអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២៤ របស់ជនរួមជាតិខ្មែរ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជិញបានផ្ញើលិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីថ្វាយប្រគេន-ជូនចំពោះព្រះសង្ឃ ជនរួមជាតិ សមមិត្តជនជាតិខ្មែរ។

ខ្លឹមសារលិខិតរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល

គោរពថ្វាយប្រគេន-ជូនចំពោះព្រះសង្ឃ ជនរួមជាតិ សមមិត្តជនជាតិខ្មែរជាទីមេត្រី!

បុណ្យចូលឆ្នាំថ្មីប្រពៃណីគឺជាលក្ខណៈវប្បធម៌វិសេសវិសាលរបស់ជនរួមជាតិខ្មែរ គឺជាពិធីបុណ្យធំបំផុតក្នុងឆ្នាំ ដោយមានអត្ថន័យសំខាន់ពិសេស ផ្តើមឱ្យឆ្នាំថ្មីពោរពេញដោយក្តីជំនឿ បំណងប្រាថ្នា បួងសួងសេចក្តីសុខគ្រប់ប្រការ ជីវភាពសុខដុម សុភមង្គល និងជាឱកាសសម្តែងនូវទឹកចិត្តកតញ្ញូ កតវេទី សេចក្តីគោរពចំពោះដូនតា។

នាឱកាសបុណ្យចូលឆ្នាំថ្មី តំណាងឱ្យថ្នាក់ដឹកនាំបក្ស និងរដ្ឋ ខ្ញុំសូមគោរពថ្វាយប្រគេន-ជូនចំពោះព្រះសង្ឃ ជនរួមជាតិ សមមិត្តជាជនជាតិខ្មែរនូវបិយវាចាមនោសញ្ចេតនាសួរសុខទុក្ខ និងប្រសិទ្ធពរល្អប្រសើរបំផុត។  

ជាមួយនឹងចំនួនមនុស្សរាយជាង ១,៣ លាននាក់ ជនរួមជាតិខ្មែរគឺជាចំណែកមួយមិនអាចដាច់ឃ្លាតពីសហគមន៍បណ្តាជនជាតិវៀតណាមបានឡើយ មានតួនាទីយ៉ាងសំខាន់ក្នុងបុព្វហេតុកសាង និងការពារមាតុប្រទេស។  កន្លងហើយ ជនរួមជាតិខ្មែរតែងមានក្តីជំនឿ និងម៉ឺងម៉ាត់ក្នុងការប្រតិបត្តិតាមបណ្តាគោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស រដ្ឋ រួមកម្លាំងកាយកម្លាំងចិត្តជាមួយប្រជាជនទូទាំងប្រទេសរួមបំពេញយ៉ាងសកម្មទៅក្នុងបណ្តាសមិទ្ធផល លទ្ធផលយ៉ាងធំលើគ្រប់វិស័យរបស់ប្រទេសជាតិ។ តំបន់ជនរួមជាតិខ្មែរមានការវិវឌ្ឍន៍ថ្មី ជីវភាពសម្ភារ ស្មារតីរបស់ប្រជាជនបន្តបានលើកកម្ពស់។

ការងារជនជាតិ សាសនាគឺជាបញ្ហាយុទ្ធសាស្ត្រ តែងបានបក្ស រដ្ឋយើងយកចិត្តទុកដាក់ចង្អុលការយ៉ាងត្រឹមត្រូវ អនុវត្តល្អគោលនយោបាយជនជាតិ សាសនាបានចាត់ទុកជាភារកិច្ចនយោបាយ មុខជំនាញយ៉ាងសំខាន់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ដើម្បីពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ បង្កើនការពង្រីកបណ្តាតម្លៃសកម្ម វប្បធម៌នៃមនុស្សជាតិរបស់បណ្តាជនជាតិ។ គិតតាំងពីឆ្នាំ ២០១៨ មកដល់ពេលនេះ ការងារជនជាតិតែងបានយកចិត្តទុកដាក់ជំរុញមាំការផ្សព្វផ្សាយជាមួយនឹងគោលការណ៍ គោលមាគ៌ា គោលនយោបាយធំៗជាច្រើន ក្នុងនោះ មានសេចក្តីសន្និដ្ឋានលេខ ៦៥-KL/TW ចុះថ្ងៃទី ៣០/១០/២០១៩ របស់ការិយាល័យនយោបាយស្តីពីបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៤-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ៩ ស្តីពីការងារជនជាតិក្នុងស្ថានភាពថ្មី បណ្តាសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា រដ្ឋាភិបាល សេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីយុទ្ធសាស្ត្រការងារជនជាតិ ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ជាពិសេស គណៈលេខាមជ្ឈិមបក្សបានចេញផ្សាយដោយឡែកសារាចរលេខ ១៩-CT/TW ចុះថ្ងៃទី ១០/០១/២០១៨ ដើម្បីបង្កើនការចង្អុលការការងារជនជាតិនៅតំបន់ជនរួមជាតិខ្មែរក្នុងស្ថានភាពថ្មី ត្រដាងឡើងនូវការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស រដ្ឋចំពោះជនរួមជាតិភាគតិចនិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក។

ដើម្បីបន្តអនុវត្តល្អគោលនយោបាយជនជាតិ សាសនាភ្ជាប់ជាមួយនឹងបណ្តាគោលនយោបាយសុខុមាលភាពសង្គមនាពេលអនាគត បណ្តាថ្នាក់ បណ្តាផ្នែក និងមូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅកុះករ រវៀសរវៃ ប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយបណ្តាវិធានការឧបត្ថម្ភលើកកម្ពស់របរចិញ្ចឹមជីវិត កែលម្អជីវភាព សម្ភារ  និងស្មារតីរបស់ប្រជាជន ធានាសមស្របជាមួយស្ថានភាពជាក់ស្តែង យកចិត្តទុកដាក់ដល់បណ្តាមុខសញ្ញាគោលនយោបាយ អ្នកមានសគុណ និងញាតិរបស់អ្នកមានសគុណចំពោះបដិវត្តន៍ គ្រួសារក្រីក្រ គ្រួសារមានស្ថានភាពលំបាក។ ពង្រីកតួនាទីរបស់ឥស្សរជន បញ្ញវន្ត អ្នកមានប្រជាប្រិយភាព បណ្តាអ្នកមុខអ្នកការក្នុងជនរួមជាតិខ្មែរ។

ឆ្នាំ ២០២៤ គឺជាឆ្នាំចាត់តាំងមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចថ្នាក់ស្រុក ថ្នាក់ខេត្តលើកទី ៤ ជាព្រឹត្តិការណ៍នយោបាយប្រកបដោយអត្ថន័យសំខាន់ដើម្បីបូកសរុប វាយតម្លៃអំពីការងារជនជាតិ និងការអនុវត្តន៍គោលនយោបាយជនជាតិប្រចាំ ១០ ឆ្នាំ។ បញ្ជាក់គោលការណ៍ គោលមាគ៌ាដោយឥតងាករេគំនិតរបស់ បក្ស និងរដ្ឋប្រទេសយើងស្តីពីបញ្ហាជនជាតិ និងមហាសាមគ្គីជនជាតិ ក៏ដូចជាបណ្តាការរួមវិភាគទានរបស់បណ្តាជនជាតិភាគតិចទៅក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ បង្ករថាមពលពង្រីកគ្រប់វិស័យក្នុងតំបន់ជនជាតិភាគតិច ក្នុងនោះមានតំបន់ជនរួមជាតិខ្មែរ ធានាជឿនលឿន សមាសភាពសង្គម និងអភិវឌ្ឍន៍ស្ថិរភាពប្រទេសជាតិ។

ជាមួយនឹងអត្ថន័យនោះ ខ្ញុំមានក្តីជំនឿ និងសង្ឃឹមថា បុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៤ នេះបាននាំមកក្តីជំនឿ និងបំណងប្រាថ្នា បង្កបរិយាកាសរីករាយ និងថាមពលថ្មី។  សង្ឃឹមថាជនរួមជាតិ សមមិត្ត និងព្រះសង្ឃខ្មែរបន្តពង្រីកស្មារតីស្នេហាជាតិ ប្រវេណីសាមគ្គី និងបណ្តាតម្លៃល្អប្រសើរ ឆន្ទៈខ្លួនទីពឹងខ្លួន ដើម្បីជ្រោងខ្ពស់ចរិយាសម្ប័ទ ប្រាជ្ញា និងពង្រីកកម្លាំងច្នៃប្រតិដ្ឋរបស់បុគ្គលគ្រប់រូបដើម្បីរួមកម្លាំងកាយកម្លាំងចិត្តជាមួយបណ្តាជនជាតិកសាងមាតុភូមិ ប្រទេសជាតិពីមួយថ្ងៃកាន់តែសម្បូររុងរឿង អារ្យធម៌។

ខ្ញុំសំណូមពរបណ្តាថ្នាក់ បណ្តាផ្នែក បណ្តាមូលដ្ឋានគប្បីត្រៀមបម្រុងបណ្តាលក្ខណៈល្អសម្រាប់ជនរួមជាតិខ្មែរទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៤ សាមគ្គី សប្បាយរីករាយ តម្លាភាព សុវត្ថិភាព ប្រិតសំចៃ សមស្របជាមួយរបៀបរស់នៅអារ្យធម៌ ទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ល្អប្រសើររបស់ជនជាតិ។

សាជាថ្មីម្តងទៀត ខ្ញុំសូមប្រសិទ្ធពរប្រគេន-ជូនចំពោះព្រះសង្ឃ ជនរួមជាតិ សមមិត្តជនជាតិខ្មែរប្រកបដោយសុខភាពមាំមួន សុខដុម សុភមង្គល និងជោគជ័យ៕

សូមគោរពដោយមេត្រី!

ផាមមិញជិញ 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292312