បំផុសចលនាឧបត្ថម្ភថវិកាកសាងមណ្ឌលអនុស្សាវរីយ៍អតីតអ្នកចងក្រង សិល្បករប្រ ជាជនវៀងចូវ
កាលពីថ្ងៃទី ០២ ខែឧសភា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកឡេថាញ់ បិញធ្វើអធិបតីអង្គប្រជុំពិភាក្សាផែនការចាត់តាំងចលនាឧបត្ថម្ភថវិកាដើម្បីកសាង មណ្ឌលអនុស្សាវរីយ៍អតីតអ្នកចងក្រង សិប្បករប្រជាជនវៀងចូវ។
anh tin bai

ទិដ្ឋភាពអង្គប្រជុំ។

មណ្ឌលនេះតាមការគ្រោងទុកនឹងបានកសាងឡើងនៅភូមិផ្នោរសង្កែចាស់ ឃុំដូងស្វឹង ស្រុកយ្វៀងហាយ ខេត្តត្រាវិញលើផ្ទៃដីទំហំ ១១.៣០០ ម៉ែត្រក្រឡាបានឡើងគម្រោ ងប្លង់កសាង ០៦ សារបណ្ណសំណង់សំខាន់៖ ខ្លោងទ្វារធំ រូបសំណាកឧបករណ៍ឃឹម រូបសំណា កអតីតអ្នកចងក្រង សិប្បករប្រជាជនវៀងចូវ មណ្ឌលអាគារតាំងពិព័រណ៍អំពីរូបរាង បុព្វហេតុអតីតអ្នកចងក្រង សិប្បករប្រជាជនវៀងចូវ មណ្ឌលអាគារតាំងពិព័រណ៍ “ ចម្រៀងចាប៉ីកៃលឿង” អ្នកសម្ដែង ទីតាំងចម្រៀងចាប៉ីកៃលឿង មណ្ឌលអនុស្សាវរីយ៍ មណ្ឌលរដ្ឋបាលនិងបណ្ដាសារបណ្ណសំណង់មួយចំនួនផ្សេងទៀត។ ថវិកាបម្រុង សម្រាប់ការកសាងប្រហែល ៧០ ពាន់លានដុង។ ពេលវេលាកសាងក្នុងឆ្នាំ ២០២៤ ពីប្រភពថវិកាសង្គមូបនីយកម្ម។

ដើម្បីបង្កើតមូលនិធិកសាងមណ្ឌលអនុស្សាវរីយ៍ គណៈចលនាបានព្រាងផែនការចាត់ តាំងពិធីជួបជុំដើម្បីចលនាថវិកានៅទីក្រុងហូជីមិញ ហាណូយ កឹងធើ បិញយឿង។ ពេលវេលាចាត់តាំងតាមការគ្រោងទុកចាប់ពីខែមេសាដល់ខែឧសភាឆ្នាំ ២០២៤។

ក្រៅពីនោះ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តត្រាវិញសហការជាមួយមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងហូជីមិញចាត់តាំងកម្មវិធីសិល្បអនុស្សាវរីយ៍ឆ្នាំទី ១០០ ទិ វាខួបកំណើតអតីតអ្នកចងក្រង សិល្បករប្រជាជនវៀងចូវមានប្រធានបទ “អ្នកចង ក្រងវៀងចូវស្ថិតនៅជានិច្ចតាមពេលវេលា” នៅខែតុលាឆ្នាំ ២០២៤។

anh tin bai

នាយិការរងមន្ទីរហិរញ្ញវត្ថុឡេធីកាញ់រួមបំពេញយោបល់។

ស្ថិតនៅក្នុងអង្គប្រជុំ ថ្នាក់ដឹកនាំបណ្ដាមន្ទីរ ផ្នែកផ្ដុំពិភាក្សាអំពីកិច្ចការត្រៀមបម្រុង មុខសញ្ញា រូបភាពនិងទីតាំងដើម្បីផ្សព្វផ្សាយបំផុសចលនាឲ្យមានប្រសិទ្ធភាព។ ក្រោយពេលបានស្ដាប់បណ្ដាយោបល់បំពេញ អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្តលោកឡេថាញ់បិញស្នើឲ្យមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ (អចិន្ត្រៃយ៍គណៈ ចលនា) ទទួលយករួចសម្រេចផែនការដើម្បីមានមូលដ្ឋានសម្រាប់បណ្ដាជំហាន ត្រៀមបម្រុងបន្តបន្ទាប់។ ក្នុងនោះ ពិនិត្យគិតគូរអំពីលទ្ធភាពចលនានៅតាមកន្លែង នីមួយៗដើម្បីលៃលកក្រុមនិងពេលវេលាឲ្យបានសមស្រប។ ទន្ទឹមនឹងនោះ ធ្វើសេ នាធិការសូមយោបល់អចិន្រ្តៃយ៍គណៈកម្មាធិការបក្សខេត្តអំពីផែនការបំផុសចលនា ចំពោះកម្មាភិបាល បុគ្គលិក និយោជិត ពលករក្នុងខេត្ត។

anh tin bai

អនុប្រធានគណៈកម្មាធិការប្រជាជនឡេថាញបិញថ្លែងយោបល់ក្នុងអង្គប្រជុំ។

លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តក៏បានសំណូមពរឲ្យបណ្ដាស្ថាប័ន ឃោសនាការគប្បីផ្ដុំកម្លាំងរូបភាព បង្កើនការផ្សព្វផ្សាយដើម្បីបង្កើតភាពរាលដាល ព័ត៌មាន។ កសាងវីឌីអូខ្លីបឧទ្ទេសនាមអតីតអ្នកចងក្រង សិល្បករប្រជាជនវៀងចូវ ឲ្យច្បាស់លាស់ គ្រប់គ្រាន់ សង្ខេបខ្លីអំពីជីវភាព បុព្វហេតុរបស់លោក ផ្ដើមពីនោះ បង្កើតបានភាពឥទ្ធិពលល្អដល់ទស្សនិកជន។

ទន្ទឹមនឹងនោះ សមាគមវិចិត្រសិល្បៈអក្សរសិល្ប៍ខេត្តត្រាវិញសកម្មសហការជាមួយ បន្ដាសមាគមវិចិត្រសិល្បៈអក្សរសិល្ប៍ក្នុងតំបន់ រួមចំណែកផ្សព្វផ្សាយចលនាបង្កមូល និធិក្នុងមជ្ឈដ្ឋានសិល្បករ៕ 
ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292313