ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយមូលនីធិសហគមន៍បង្ការទប់ស្កាត់គ្រោះធម្មជាតិ
កាលពីរសៀលថ្ងៃទី ខែមេសា ក្រុមប្រតិភូមូលនីធិគមន៍បង្ការ ទប់ស្កាត់គ្រោះហន្តរាយធម្មជាតិ អាស្រ័យដោយលោក កាវឌឹកផាក អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមប្រឹក្សាគ្រប់គ្រងមូលនីធិបង្កា ទប់ស្កាត់គ្រោះហន្តរាយធម្មជាតិធ្វើជាប្រធាន បានអញ្ជើញមកធ្វើការជាមួយខេត្តត្រាវិញ ស្តីពីស្ថានភាពបង្ការ ទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ ផ្តល់ទឹកស្អាតសម្រាប់ប្រើប្រាស់នៅលើភូមិសាស្រ្តខេត្ត និងត្រួតនិត្យស្ថានភាពសំណង់ វាយតម្លៃប្រសិទ្ធភាពនៃការបម្រើសហគមន៍របស់បណ្តាសំណង់ គម្រោងការអាស្រ័យដោយមូលនីធិនាឧបត្ថម្ភនៅខេត្ត។
anh tin bai

 

ទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយក្រុមប្រតិភូមានអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ្វាង និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត។

មូលនីធិបង្កា ទប់ស្កាត់គ្រោះហន្តរាយធម្មជាតិគឺជាអង្គការក្រៅរដ្ឋាភិបាល ដែលមិនស្វែងរកប្រាក់ចំណេញ បានក្រសួងមហាផ្ទៃអនុញ្ញាតឲ្យបង្កើតឡើងហើយបានដំណើរការជិត ១៦ឆ្នាំមកហើយ។ សកម្មភាពសំខាន់របស់មូលនិធិគឺជួយដល់បណ្តាមូលដ្ឋាននៅក្នុងតំបន់គ្រោះមហន្តរាយធម្មជាតិ ដើម្បីអនុវត្តនូវសំណង់ និងគម្រោងការមួយចំនួនដើម្បីម្ចាស់ការបង្ការ កាត់បន្ថយ និងជម្នះការខូចខាតដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ។

anh tin bai

 

ចាប់តាំងពីឆ្នាំ ២០២០ មកដល់ពេលនេះ មូលនីធិគមន៍បង្ការ ទប់ស្កាត់គ្រោះហន្តរាយធម្មជាតិបានចលនាឧបត្ថម្ភឲ្យខេត្តកសាងសំណង់ផ្តល់ទឹកស្អាតចំនួន ជាមួយថវិកាឧបត្ថម្ភរុប ១២ពាន់លានដុង ក្នុងនោះមាន សំ ណង់បានកសាងសម្រេចដាក់ឲ្យប្រើប្រាស់ ឆ្លងតាមនោះ បានជួយដល់ប្រជាជននៅជនបទមានទឹកស្អាត ស្របនាម័យ ជម្នះស្ថានភាពខ្វះទឹកអាស្រ័យដោយជះឥទ្ធិពលពីគ្រោះរាំងស្ងួត ទឹកប្រៃជ្រាតចូល លើកកំពស់គុណភាពជីវភាព ធានាសុខភាពរបស់ប្រជាជន។

ក្រៅពីនោះមូលនិធិសហគមន៍បង្ការ ទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិក៏ជួយឧបត្ថម្ភឧបករណ៍បង្រៀន និងប្រដាប់ប្រដាម្រាប់ក្មេងលេងជាច្រើនជាច្រើនទៀត។ សាងផ្ទះសប្បុរសធម៌ចំនួន ២០ខ្នង ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ជួយផ្តល់ធុងទឹកប្លាស្ទិដល់គ្រួសារជនជាតិភាគតិចជាង ៤៧៥គ្រួនៅលើភូមិសាស្រ្តខេត្ត។

anh tin bai

 

នៅពិធីធ្វើការ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ្វាង ស្នើមូលនីធិសហគមន៍បង្ការ ទប់ស្កាត់គ្រោះហន្តរាយធម្មជាតិបន្តឧបត្ថម្ភខេត្តវិនិយោគកសាងស្ថានីយ៍ផ្តល់ទឹកនៅឃុំថាញ់សឺន-ង៉ាយស្វៀង ស្រុកថ្កូវ ដើម្បីផ្តល់ទឹកស្អាតជនបទដល់គ្រួសារជាង៦០០គ្រួ ដើម្បីដោះស្រាយតម្រូវការរបស់ប្រជាជនពីប្រភពទឹកសម្រាប់ប្រើប្រាស់ ក៏ដូចជាទប់ទល់ជាមួយគ្រោះរាំងស្ងួត ទឹកប្រៃជ្រៀតចូល។

ជាមួយសំណើរបស់ខេត្ត លោកកាវឌឹកផាក ប្រធានក្រុមប្រឹក្សាគ្រប់គ្រងមូលនីធិសគមន៍បង្ការ ទប់ស្កាត់គ្រោះហន្តរាយធម្មជាតិបានឲ្យដឹង នឹងបន្តនា កសាងប្រភពមូលនីធិដើម្បីឧបត្ថម្ភដល់បណ្តាសំណង់ផ្តល់ទឹកដែលខេត្តបានស្នើ សម្រាប់បម្រើដល់ការផ្តល់ទឹកស្អាតដល់ប្រជាជន៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292312