ខិតខំបញ្ចេញកម្លាំងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍គ្រប់វិស័យក្នុងតំបន់ជនរួមជាតិខ្មែរ

*គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត-ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ

ក្នុងបណ្តាឆ្នាំកន្លង ដោយបានការយកចិត្តទុកដាក់ចង្អុលការរបស់ការិយាល័យ នយោបាយ គណៈលេខាមជ្ឈិមបក្ស រដ្ឋសភា រដ្ឋាភិបាល និងនាយករដ្ឋមន្រ្តីនៃ រដ្ឋាភិបាល បណ្តាក្រសួង ផ្នែកមជ្ឈិម រួមជាមួយនឹង ទូទាំងប្រព័ន្ធនយោបាយ ប្រជាជន និងអាជីវកម្ម។ ខេត្តត្រាវិញបានប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយ អនុវត្តភារកិច្ច ពង្រីកសេដ្ឋកិច្ច វប្បធម៌-សង្គម ការពារជាតិ-សន្តិសុខ ជាពិសេសគឺពង្រីកលើគ្រប់វិស័យ តំបន់ជនរួមជាតិខ្មែរ។ យកចិត្តទុកដាក់ គ្រោងផែនការ បណ្តុះបណ្តាលប្រភពធនធាន មនុស្ស ប្រមូលផ្តុំកម្លាំង ផ្សព្វផ្សាយអនុវត្តបណ្តាគោលការណ៍ គោលនយោបាយ ចេញ ផ្សាយគោលការណ៍ គោលនយោបាយស្ថិតក្រោមសិទ្ធិអំណាច ដ៏សមស្របរួមចំណែក ពង្រឹងក្តីជំនឿទុកចិត្ត រឹងមាំក្នុងជនរួមជាតិខ្មែរជាមួយនឹងបក្ស បង្កើនផែនមហាសាមគ្គី ទូទាំងជនជាតិ ញ៉ាំង ឱ្យជីវភាពជនរួមជាតិខ្មែរមិនបពា្ឈប់បានរីកចម្រើន។

anh tin bai

សមមិត្ត គឹមង៉ុកថាយ។

យកចិត្តទុកដាក់គ្រោងផែនការបណ្តុះបណ្តាលប្រភពធនធានមនុស្ស

នុវត្តគម្រោងផែនការលេខ ០៥-ĐA/TU ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ គណៈកម្មាធិការបក្សខេត្តស្តីពី បង្កប្រភពគ្រោងផែនការ រៀបចំ ប្រើការកម្មាភិបាលនារី កម្មាភិបាលជនជាតិខ្មែរនៅលើភូមិសាស្ត្រខេត្ត គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការចាត់តាំងបក្សប្រមូលផ្តុំកម្លាំងដឹកនាំ ចង្អុលការអនុវត្តល្អជា សារវន្ត ឆ្លើយតបតម្រូវការភារកិច្ចក្នុងដំណាក់កាលបច្ចុប្បន្ន។ កងជួរកម្មាភិបាល បុគ្គលិក និយោជិត ខ្មែរក្នុងប្រព័ន្ធនយោបាយរបស់ខេត្តមានចំនួន ៤.៨១៥ រូប ស្រូបយកអត្រា ២១,៣៥% នៃចំនួនកម្មា ភិបាល បុគ្គលិក និយោជិតរួមរបស់ខេត្ត។  ក្នុងនោះ កម្មាភិបាលជនជាតិខ្មែររក្សាតំណែងថ្នាក់ដឹក នាំ គ្រប់គ្រងចំនួន ៥៦០ រូប ស្រូបយកអត្រា ១២,% (ថ្នាក់ខេត្តចំនួន ៧៨ រូប ស្រូបយកអត្រា ១៣,៩២% ថ្នាក់ ស្រុកចំនួន ១៣៣ រូប ស្រូបយកអត្រា ២៣,៧៥% ថ្នាក់ឃុំ សង្កាត់ ទីប្រជុំជនចំនួន ៣៤៩ រូប ស្រូបយកអត្រា ៦២,៣២%)  អំពីកម្រិតវិជ្ជា ទ្រឹស្តីនយោបាយ វិជ្ជាជីវៈ ជំនាញ លទ្ធភាពពិតប្រាកដ ស្មារតីទទួល បន្ទុកភារកិច្ច គុណភាព ប្រសិទ្ធភាពអនុវត្តភារកិច្ចរបស់កងជួរកម្មាភិបាលខ្មែរមិនបពា្ឈប់ បាន កើនឡើង ឆ្លើយតបតម្រូវការអនុវត្តភារកិច្ចនយោបាយដែលបានប្រគល់ជូន។

ការងារពង្រីកបក្ខជនបានផ្សព្វផ្សាយអនុវត្តល្អ គិតមកដល់ចុងឆ្នាំ ២០២៣ ក្នុងទូទាំងខេត្តពង្រីក បក្ខជនថ្មីបាន ១.៤០១ រូប។ ក្នុងនោះ បក្ខជនជាជនជាតិខ្មែរចំនួន ៣២២ រូប បច្ចុប្បន្ននេះ ក្នុងទូទាំង ខេត្តមាន បក្ខភាគស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្តចំនួន ១៣ កន្លែង អង្គការចាត់តាំងមូលដ្ឋាន បក្សចំនួន ៥១១ កន្លែង។ ក្នុងនោះ មានបក្ខ ភាគមូលដ្ឋានចំនួន ១៩៤ កន្លែង សាខាបក្ស មូលដ្ឋានចំនួន ៣១៧ កន្លែង ជាមួយនឹងសាខាបក្សស្ថិតក្រោមឱវាទបក្ខភាគមូលដ្ឋានចំនួន ១.៩៧៦ កន្លែង បក្ខភាគផ្នែកចំនួន ០៥ កន្លែង ជាមួយនឹងចំនួនបក្ខជន ៤៧.១២២ រូប ក្នុងនោះមានបក្ខជនជាជនជាតិខ្មែរចំនួន.៣៤៩ រូប (ស្រូបយកអត្រា ១៧,៧២% នៃចំនួនបក្ខជនរួមក្នុងទូទាំងខេត្ត)

anh tin bai

សមមិត្ត គឹមង៉ុកថាយ  អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត-ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តប្រគេនបណ្ណសរសើរដល់តំណាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត។ 

ដំណាក់កាល ២០២០-២០២៥ រចនា តំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ គឺជាជនជាតិខ្មែរធានាតាមសំណូមពរដែលបានដាក់ចេញ។ ជាក់ស្តែងនោះគឺ តំណាងរដ្ឋសភានីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញមាន ០៣/០៦ តំណាង គឺជាជនជាតិភាគតិច ស្រូបយកអត្រា ៥០% តំណាងក្រុម ប្រឹក្សាប្រជាជនខេត្ត នីតិកាល ទី ១០ មានតំណាងចំនួន ១៥/៤៩ តំណាង ជាជនជាតិ ស្រូបយកអត្រា ៣០,៦១% តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក ទីផ្សារ រួមខេត្ត ទីក្រុងមាន ៥០/២៨៧ តំណាងជា ជនជាតិ ស្រូបយកអត្រា ១៧,៤២% និងតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ សង្កាត់ ទីប្រជុំជនមាន ៦១១/.៧២០ តំណាង ជាជនជាតិ ស្រូបយកអត្រា ២២,៤៦%

យកចិត្តទុកដាក់គ្រោងផែនការបណ្តុះបណ្តាលប្រភពធនធានកម្មាភិបាលជនជាតិខ្មែរដែលរក្សាតំណែង ទទួលបន្ទុកបណ្តាតួនាទីជាថ្នាក់ដឹកនាំ គ្រប់គ្រងគឺជាកត្តាសត្យា នុម័ត ដើម្បីធានាស្នងបន្ត បន្តបន្ទាប់ និង អភិវឌ្ឍន៍។ទន្ទឹមនឹងនោះកសាងរៀបចំកម្មាភិបាលជនជាតិខ្មែររក្សាបណ្តាតំណែងស្នូលគឺជាបន្ទុកភារកិច្ចរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងទូទាំងប្រព័ន្ធ នយោបាយ។

anh tin bai

សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្តជូនបាច់ផ្កា និង បណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តដល់បណ្តាអាជីវកម្មដែលមានស្នាដៃរួមវិភាគទានសុខុមាលភាពសង្គមនាឱកាសជួបជុំអាជីវកម្មឆ្នាំ២០២៣។ 

គោលការណ៍ គោលមាគ៌ារបស់បក្សសមស្របទឹកចិត្តប្រជាជន

គណៈកម្មាធិការបក្សដឹកនាំ ចង្អុលការគណៈកម្មាធិការប្រជាជនខេត្តអនុវត្តយ៉ាងផ្តាច់ប្តូរសេចក្តី សម្រេចចិត្តរបស់គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជនខេត្តឆ្នាំ ២០២៣ ធ្វើលម្អិតដោយ វិធានការជាច្រើនដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ០១/NQ-CP ចុះថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៣ របស់រដ្ឋាភិបាលស្តីពីអនុវត្តផែនការពង្រីកសេដ្ឋកិច្ច-សង្គម គ្រោងថវិការដ្ឋ និងកែលម្អ បរិស្ថានធ្វើអាជីវកម្ម លើកកម្ពស់លទ្ធភាពប្រជែងថ្នាក់ជាតិ។ លទ្ធផលបណ្តាភាគកម្រិតសេចក្តីសម្រេច ចិត្តតែងអនុវត្តសម្រេច សារវន្ត និងសម្រេចលើស លេចធ្លោគឺសម្ទុះកំណើន បង្កើន GRDP ឆ្នាំ ២០២៣ សម្រេច ៨,២៥% (ចំណាត់ ថ្នាក់ទី ២ ក្នុងតំបន់វាលទំនាបទន្លេ គឺវឡុង) តម្លៃ GRDP គិតជាមធ្យមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេច ៨១,៧៥ លានដុង។ គិតមកដល់ពេលនេះ ក្នុងទូទាំងខេត្តមាន ៨៥/៨៥ ឃុំសម្រេចលក្ខឋានជនបទថ្មី មាន ៤៨ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ មាន ១១ ឃុំសម្រេចលក្ខឋានជនបទថ្មីគំរូខ្នាត មាន ០៩/០៩ ស្រុក ទីក្រុង ទីផ្សាររួមខេត្តសម្រេច និងសម្រេចភារកិច្ច កសាងជនបទថ្មី។ ខេត្តសហការអនុវត្តសម្រេចការងាររំដោះទីធ្លា បើកការដ្ឋាន កសាងស្ពានដាយង៉ាយ អនុវត្ត សម្រេចដំ ណាក់កាលទី ២ គម្រោងការសម្រាប់នាវាមានចំណុះច្រើនបើកបរចេញចូលទន្លេហូវ អនុស្ថានីយបូមទឹកប្រឡាយ ៣ កុម្ភៈ និង សំណង់ គម្រោងការសំខាន់ផ្សេងៗទៀត។

គណៈកម្មាធិការបក្សដឹកនាំក្រុមប្រឹក្សាប្រជាជនខេត្តចេញផ្សាយបណ្តាសេចក្តីសម្រេចចិត្តដូចជា៖ សេចក្តីសម្រេចចិត្តលេខ ០៥/ ២០២២/HĐND ចុះថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២២ របស់ក្រុម ប្រឹក្សាប្រជាជនខេត្តស្តីពីកំណត់លក្ខន្តិកៈ ភាគកម្រិត កំណត់កម្រិត បែងចែកថវិកាអនុវត្តកម្មវិធី គោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០។ សេចក្តីសម្រេចចិត្តលេខ ១៩/២០២២/HĐND ចុះថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២២ របស់ក្រុមប្រឹក្សា ប្រជាជនខេត្តស្តីពីការកំណត់កម្រិតឧបត្ថម្ភប្រាក់ទិញបណ្ណគាំពារសុខាភិបាលជូនអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិចដែលមិនស្ថិតក្នុងក្របខ័ណ្ឌមុខសញ្ញាដែលបានថវិការដ្ឋទិញ និងឧបត្ថម្ភកម្រិត តម្លៃទិញប័ណ្ណគាំពារសុខាភិបាលនៅលើភូមិសាស្ត្រខេត្តត្រាវិញ ដំណាក់កាល ២០២៣-២០២៥។ល។ ពង្រីកប្រសិទ្ធភាព ដ៏សកម្ម អនុវត្តល្អជាងទៀតសេចក្តីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្តស្តីពីបន្តអភិវឌ្ឍន៍គ្រប់វិស័យតំបន់ជនរួមជាតិខ្មែរ ដំណាក់កាល ២០២១-២០២៥ កំណត់ ទិសដៅដល់ឆ្នាំ ២០៣០។

ពិនិត្យរួម ជីវភាពរបស់មាមីងជនរួមជាតិខ្មែរនៅលើភូមិសាស្ត្រខេត្តនៃចន្លោះ រដូវបុណ្យចូលឆ្នាំថ្មី ទាំងពីរដោយងាយឃើញបានភាពមិនបពា្ឈប់វិវឌ្ឍន៍។ ឆ្នាំ ២០២៣ ខេត្តចង្អុលការអនុវត្តភារកិច្ចពង្រីក សេដ្ឋកិច្ច -សង្គមក្នុងតំបន់ជនរួមជាតិខ្មែរជាមួយនឹងថវិកាសរុបរួមជាង ៤៥១,២៩៤ ពាន់លាន ដុង (ទុនវិនិយោគចំនួន ២១៨,៣៣៤ ពាន់ លានដុង ទុនបុព្វហេតុចំនួន ២៣២,៩៦០ ពាន់លានដុង)  ក្នុងនោះ ថវិកាមជ្ឈិមចំនួន ៤០៧,២០៣ ពាន់លានដុង ថវិកាមូលដ្ឋាន ចំនួន ៤៤,០៩១ ពាន់លានដុង អនុវត្តគម្រោង ការធំៗចំនួន ១០ គម្រោងការ។  គម្រោង ការដីសម្បទាន ផ្ទះសម្បទាន ដីសម្បទាន ផលិត ទឹកស្អាតប្រជុំជីវភាពដោយមានអត្ថន័យយ៉ាងសំខាន់ ជាមួយនឹងថវិកាចំនួន ១១៩,០៩១ ពាន់លានដុង ឧបត្ថម្ភដីសម្បទាន ដល់ ៣៤/៥០ គ្រួសារ ជាមួយនឹងចំនួនប្រាក់ ១,៤៧៤ ពាន់លានដុង ឧបត្ថម្ភផ្ទះសម្បទាន ដល់ ៧៦៧/៧៩៥ គ្រួសារ ជាមួយនឹងចំនួន ប្រាក់ ៣២,៦៨២ ពាន់លានដុង ឧបត្ថម្ភ ដីសម្បទានផលិត និងបង្វែរមុខរបរដល់ ២៦១/៣២៣ គ្រួសារ ជាមួយនឹងចំនួនប្រាក់,៦១០ ពាន់លានដុង ឧបត្ថម្ភទឹកប្រជុំជីវ ភាពដល់ ១២១/១៥៧ គ្រួសារ ជាមួយនឹង ចំនួនប្រាក់ ២៩៧,២៦ ពាន់លានដុង ។ល។ ជាពិសេស អនុវត្តសេចក្តីសម្រេចចិត្តលេខ ០៤ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត ក្នុងទូទាំងខេត្តឧបត្ថម្ភផ្ទះសម្បទានដល់គ្រួសារក្រីក្រ គ្រួសារជិតក្របាន ២.៤១៨ គ្រួ។  

ក្នុងបណ្តាសេចក្តីសម្រេចចិត្តដែលបានផ្សព្វផ្សាយអនុវត្តបង្កជាជំនោរវាយោថ្មី សម្រាប់បណ្តាគ្រួ សារក្រីក្រ គ្រួសារជិតក្រនៅលើភូមិសាស្ត្រខេត្ត ជាពិសេសគឺគ្រួសារ មាមីងជនរួមជាតិខ្មែរ ធ្វើឱ្យគ្រួសារក្រីក្រ គ្រួសារមានស្ថានភាពលំបាកមានលក្ខណៈកសាងលំនៅឋានថ្មីធ្វើការរកទទួលទាន រស់នៅសុខសាន្តបង្កបានក្តីជំនឿទុកចិត្ត ថាមពលឈានឡើងរួចផុតពីភាពក្រីក្រស្ថិរភាព។

anh tin bai

សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្តអញ្ជើញទៅសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធយោធភូមិភាគលេខ ៩។ 

ជីវភាពជនរួមជាតិខ្មែរមិនបពា្ឈប់បានកើនឡើងជានិច្ចកាល

អនុវត្តសេចក្តីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្តស្តីពីបន្តអភិវឌ្ឍន៍គ្រប់វិស័យតំបន់ជនរួមជាតិខ្មែរ ដំណាក់កាល ២០២១-២០២៥ កំណត់ ទិសដៅដល់ឆ្នាំ ២០៣០ គណៈកម្មាធិការ បក្ស រដ្ឋអំណាច គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម អង្គការចាត់តាំងមហាជនគ្រប់លំដាប់ថ្នាក់បានកសាងផែនការជាក់ស្តែងដើម្បីផ្សព្វផ្សាយអនុវត្ត និងចាត់តាំងផ្សព្វផ្សាយស៊ីជម្រៅក្នុងកម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម ព្រះសង្ឃ បណ្តាអ្នកមុខអ្នកការ អ្នកមាន ប្រជាប្រិយភាពក្នុងជនជាតិ សាសនា បង្ក បានភាពព្រមព្រៀង ប្តេជ្ញាចិត្តអនុវត្តសម្រេចបានលទ្ធផលយ៉ាងសកម្ម ធ្វើឱ្យជីវភាពប្រជាជនក្នុងតំបន់ជនរួមជាតិខ្មែរបានកែលម្អ អត្រាគ្រួសារក្រីក្របានកាត់បន្ថយចុះយ៉ាងច្រើន។ គិតមកដល់ចុងឆ្នាំ ២០២៣  ក្នុងទូទាំងខេត្តនៅមានគ្រួសារក្រីក្រចំនួន ៣.៤១៦ គ្រួ ស្រូបយកអត្រា ១,១៩% ប្រៀបធៀបនឹងចំនួនគ្រួសារប្រជាជនរួម។  ក្នុងនោះ គ្រួសារ ក្រីក្រជនជាតិខ្មែរនៅ ១.៨២៧ គ្រួ ស្រូបយក អត្រា ២,០៣% ប្រៀបធៀបនឹងចំនួនគ្រួសារជនជាតិខ្មែររួម។ ចំនួនគ្រួសារជិតក្រសរុប រួមចំនួន ៦.៧៧៣ គ្រួ ស្រូបយកអត្រា ,៣៥% ប្រៀបធៀបនឹងចំនួនគ្រួសារប្រជាជនរួម។ ក្នុងនោះ មានគ្រួសារជិតក្រជន ជាតិខ្មែរចំនួន ២.៩២៦ គ្រួ  ស្រូបយកអត្រា ៣,២៥% ប្រៀបធៀបនឹងចំនួនគ្រួសារជនជាតិខ្មែររួម។

សម្រេចបានលទ្ធផលដែលបានពោលមកខាងលើនោះគឺជាការខិតខំប្រឹងប្រែងយ៉ាងផ្តាច់ប្តូររបស់បណ្តាគណៈកម្មាធិការបក្ស បណ្តាផ្នែក បណ្តាអាជីវកម្ម និងប្រជាជន។ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តកំណត់ត្រា ស្ងើចសរសើរ និងពង្រីកស្នាដៃដែលសម្រេចបានដើម្បីបន្តផ្សព្វផ្សាយអនុវត្តសម្រេចសេចក្តីសម្រេចចិត្តឆ្នាំ ២០២៤ និងខិតខំអនុវត្តសម្រេចសេចក្តីសម្រេចចិត្តមហាសន្និបាតអាណត្តិកាល ២០២០-២០២៥។  គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តសំណូមពរបណ្តាគណៈកម្មាធិការបក្សគប្បីប្រមូលផ្តុំកម្លាំងអនុវត្តភារកិច្ចមួយចំនួនដូចជា៖

ទី១៖ ផ្សព្វផ្សាយអនុវត្តល្អបណ្តាសារាចរ សេចក្តីសម្រេចចិត្តរបស់មជ្ឈិម និងរបស់គណៈកម្មាធិការបក្សខេត្តស្តីពីពង្រីកក្នុងតំបន់ជនរួមជាតិ សាសនា បន្តជ្រួតជ្រាបសេចក្តីសម្រេចចិត្តលេខ ០៦-NQ/TU ចុះ ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្តស្តីពីបន្តអភិវឌ្ឍន៍គ្រប់វិស័យតំបន់ជនរួមជាតិខ្មែរ ដំណាក់កាល ២០២១-២០២៥ កំណត់ទិសដៅដល់ឆ្នាំ ២០៣០។ ជំរុញមាំការផ្សព្វផ្សាយ អប់រំ គោលការណ៍របស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ លើកទឹកចិត្តជនរួមជាតិពង្រីកកម្លាំងផ្ទៃក្នុង ឆន្ទៈខ្លួនទីពឹងខ្លួន ពង្រីកស្មារតីសាមគ្គី ស្រឡាញ់ស្នេហ៍ស្និទ្ធនឹងគ្នាក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ មូលដ្ឋាន។

ទី២៖ យកចិត្តទុកដាក់ចង្អុលការផ្លាស់ប្តូររចនាសម្ព័ន្ធកសិកម្មឡើងវិញ បង្វែរពូជ ឈើដាំដំណាំ សត្វចិញ្ចឹមសមស្របជាមួយនឹងលក្ខណៈរបស់មូលដ្ឋាន និងស្ថានភាពអា កាសធាតុប្រែប្រួល ជំរុញមាំការអនុវត្តន៍វិទ្យាសាស្ត្រ-បច្ចេកទេស ប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តទាន់ពេល មានប្រសិទ្ធភាព បណ្តាកម្មវិធីគោលដៅជាតិ បង្កលក្ខណៈ ពង្រីកសេដ្ឋកិច្ច-សង្គមស្ថិរភាព ពង្រីកទូលាយបណ្តាទម្រង់ផលិតមានប្រសិទ្ធភាព បង្កបង្កើតបានផលិតផលដែលមានតម្លៃខ្ពស់ មានផ្លាកសញ្ញា ពាណិជ្ជសញ្ញា និងអាស យដ្ឋានណែនាំភូមិសាស្ត្រ។

ទី៣៖ សហការជាមួយបណ្តាថ្នាក់ បណ្តា ផ្នែកអនុវត្តកម្មវិធីគោលដៅជាតិ និងបណ្តា គោលនយោបាយសុខុមាលភាពសង្គម យក ចិត្តទុកដាក់ ឧបត្ថម្ភបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កការងារធ្វើ។  ជំរុញមាំការងារអំពាវនាវជំរុញការវិនិយោគទៅក្នុងតំបន់ជនរួមជាតិខ្មែរដើម្បីដោះស្រាយការងារធ្វើ បង្វែរ មុខរបរ ជំរុញទឹកចិត្តពលករទៅធ្វើការងារមានពេលកំណត់នៅក្រៅប្រទេស រួមចំណែក បង្កើនប្រភពចំណូល លើកកម្ពស់កម្រិតជីវ ភាពប្រជាជន។

anh tin bai

សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត(ខាងស្តាំ)ស្វែងយល់អំពីមុខទំនិញងាវរបស់ សហករណ៍ថាញ់កុងបានតាំងពិព័រណ៍ផ្សារណាត់ជំរុញពាណិជ្ជកម្ម និងឧស្សាហកម្ម ជនបទ និង OCOP ភ្ជាប់ជាមួយនឹងពិធី បុណ្យអកអំបុកឆ្នាំ២០២៣។ 

ទី៤៖ អាទិភាពបណ្តាប្រភពធនធានដើម្បី អនុវត្តព្រមៗគ្នាបណ្តាកម្មវិធី គោលនយោ បាយស្តីពីទឹកប្រជុំជីវភាព អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកពិសេស តំបន់ជន រួមជាតិខ្មែរ។ 

ទី៥៖ ជំរុញមាំចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌ ភ្ជាប់ ជាមួយនឹងកសាងជនបទថ្មី អារ្យធម៌ទីក្រុង។ លើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺ និងបណ្តាសេវាកម្មសុខាភិបាលបម្រើប្រជាជន ពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អល្អះរបស់ជនរួមជាតិខ្មែរ។ លើកម្ពស់គុណ ភាពអប់រំគ្រប់វិស័យ កាត់បន្ថយយ៉ាងទាប បំផុតស្ថានភាពសិស្សជនជាតិខ្មែរគ្រប់ថ្នាក់ចោលរៀនពាក់កណ្តាលការ។

ទី៦៖ អនុវត្តសេចក្តីសម្រេចចិត្តលេខ ៤០២/QĐ-TTg ចុះថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផ្តល់សច្ចាប័នគម្រោងការពង្រីកកងជួរកម្មាភិបាល បុគ្គលិក និយោជិតជាជនជាតិភាគតិចក្នុងសហសម័យផ្លាស់ប្តូរថ្មី។ យកចិត្តទុកដាក់ដល់ការងារគ្រោងផែនការ បណ្តុះ បណ្តាល បំពាក់បំប៉នកម្មាភិបាល បុគ្គលិក ជនជាតិខ្មែរ ពិសេសគឺកម្មាភិបាលវ័យក្មេង កម្មាភិបាលនារីមានគ្រប់លទ្ធភាព មានសីល ធម៌ មានទេពកោសល្យ យល់ដឹងជ្រៅជ្រះ អំពីទំនៀមទម្លាប់ ប្រពៃណី។ល។ ឆ្លើយតបតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។

ទី៧៖ ផ្លាស់ប្តូរថ្មី និងលើកកម្ពស់គុណភាពការងារប្រជាចលនា ពង្រីកប្រជាធិប តេយ្យនៅមូលដ្ឋាន បង្កើនការងារក្តាប់ខ្ជាប់ស្ថានភាព ជិតដិតមូលដ្ឋាន ជ្រើសរើសអ្នកមានប្រជាប្រិយភាពសមស្របជាមួយនឹងស្ថានភាព កសាងកងកម្លាំងស្នូលក្នុងបណ្តាអង្គការចាត់តាំងមហាជនគ្រប់ពូកែ រកឃើញដោះស្រាយបណ្តាបដិវាទកម្មទំនាស់នៅនឹងមូលដ្ឋានបានទាន់ពេល ជាពិសេសគឺ វិវាទ ទំនាស់ ប្តឹងតវ៉ាដែលពាក់ព័ន្ធដល់ជនជាតិ សាសនា និងប្តេជ្ញាចិត្តមិនទុកឱ្យមានកើតឡើងបណ្តាបញ្ហាស្មុគស្មាញ ឆ្លងកាត់ថ្នាក់ រក្សាលំនឹងសន្តិសុខនយោបាយ សណ្តាប់ ធ្នាប់ សុវត្ថិភាពសង្គមក្នុងតំបន់ជនរួមជាតិខ្មែរ។

ទី៨៖  បង្កើនការងារផ្សព្វផ្សាយ ចលនាជនរួមជាតិខ្មែរជ្រោងខ្ពស់ចំណេះដឹងក្នុងការតស៊ូ ទប់ស្កាត់បណ្តាឧបាយកលកលល្បិចឃោសនាមួលបង្កាច់បង្កិន បង្ខូចបំផ្លាញរបស់បណ្តាអានុភាពជាអមិត្ត ប្រតិកិរិយា ឱកាស។ ទន្ទឹមនឹងនោះអប់រំបន្ទន់ចិត្តបណ្តាមុខសញ្ញាដែលមានសតិអារម្មណ៍ចង្អៀតចង្អល់ ជ្រុល និយមជនជាតិឱ្យផ្លាស់គំនិត រួមចំណែករក្សាលំនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅលើភូមិសាស្ត្រ៕

ព័ត៌មានផ្សេង
1 2 3 4 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292121