សមមិត្តលេខាបក្សខេត្តង៉ូជីកឿងជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅឃុំ តឹងអាង និងតឹងបិញ ស្រុកកាងឡុង

អនុវត្តកម្មវិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតមុនសម័យប្រជុំលើកទី ៧ រដ្ឋភា នីតិកាលទី ១៥។ កាលពីថ្ងៃទី ២៣ ខែមេសា បណ្តាតំណាងរដ្ឋសភានីតិកាលទី ១៥ រួមមាន៖ មមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសនីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញ មមិត្ត បេទ្រុងអាញ់ សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា មមិត្ត ហ្វិញធីហាំងង៉ា លេខា បក្សស្រុកកាងឡុងអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅឃុំតឹងអាង និងតឹងបិញ ស្រុកកាងឡុង។

anh tin bai

អញ្ជើញចូលរួមនៅមានសមមិត្ត ង្វៀងគ្វិញធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ង្វៀងវ៉ាំងញ៉ូវ ប្រធានគណៈកម្មាធិការប្រជាជនស្រុកកាងឡុងព្រមទាំងតំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត និងម្ចាស់ឆ្នោតជាង ២០០រូប របស់ឃុំតឹងអាង និងតឹងបិញ។

នៅពេលជួបសំណេះសំណាល សមមិត្ត ហ្វិញធីហាំងង៉ា លេខាបក្សស្រុកកាងឡុង បានផ្តល់ជូនព័ត៌មានដល់ម្ចាស់ឆ្នោតអំពីខ្លឹមសារ កម្មវិធីដែលបានត្រៀមឱ្យសម័យប្រជុំលើកទី រដ្ឋសភា នីតិកាលទីណ១៥ តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនបណ្តាឃុំតឹងអាង និងតឹងបិញ បានរបាយការណ៍ពីស្ថានភាពសេដ្ឋកិច្ច-សង្គម ការពារជាតិ-សន្តិសុខក្នុងត្រីមាសទី ឆ្នាំ ២០២៤ និងកម្មវិធីប្រតិបត្តិការរបស់ត្រីមាសទី ឆ្នាំ ២០២៤នៅមូលដ្ឋាន។

anh tin bai

បន្ទាប់ពីបានស្តាប់លេខាបក្សស្រុកកាងឡុង និងតំណាងថ្នាក់ដឹកនាំទាំងឃុំ បានរបាយការណ៍ ម្ចាស់ឆ្នោតគ្រប់រូបមានក្តីរីករាយ និងបន្តមានយោបល់ផ្តាំផ្ញើដល់បណ្តាតំណាងពីបញ្ហាសំខាន់ជាច្រើននៅមូលដ្ឋាន។

ជាក់ស្តែងដូចជា ម្ចាស់ឆ្នោតស្នើចាំបាច់ត្រូវពិនិត្យអំពីរបបគាំពារសម្រាប់សមាគមតីតយុទ្ធជន និងបណ្តាគោលនយោបាយជូនផ្ទះមេត្តាធម៌ដល់អ្នកមានវ័យចាស់ អ្នកមានគុណចំពោះបដិវត្តន៍។ សំណើបន្ថយអាយុទទួលប្រាក់បត្ថម្ភជូនអ្នកមានវ័យចាស់ពី៨០ ឆ្នាំចុះនៅ៧៥ឆ្នាំ។ សំណូមពរកែសម្រួលបង្កើនកម្រិតប្រាក់ឧបត្ថម្ភសង្គមសមស្របសម្រាប់ជនពិការ និងអ្នកមានវ័យចាស់មានអាយុពី ៨០ឆ្នាំ ជំនួសឲ្យប្រាក់ពីមុននេះចំនួ ៣៦០.០០០ដុងក្នុងម្នាក់។ ស្នើចំពោះការទូទាត់យឺតយ៉ាវពីរបបគាំពារដាច់អាជីព គាំពារសង្គមរបស់កម្មករមួយចំនួននៅមូលដ្ឋាន។

ក្រៅពីនោះ ម្ចាស់ឆ្នោតមួយចំនួននៅទាំងបានយកចិត្តទុកដាក់លើការបង្វែរផ្ទៃដីចម្ការដាំក្រូច ដើម្បីបង្វែរមកណាំដើមដូង និងការវិនិយោគ កែលម្អផ្លូវជនបទមួយចំនួន និងដំឡើងខ្សែភ្លើងបំភ្លឺផ្លូវមួយចំនួនផងដែរ។ តំណាងកម្មាភិបាលគណៈកម្មាធិការប្រជាជនឃុំទាំង ក៏បានស្នើឲ្យមានការកែសម្រួលរបបឧបត្ថម្ភសម្រាប់អ្នកធ្វើកម្មភាពពាក់កណ្តាលទេសនៅតាមភូមិ អនុសង្កាត់។

បណ្តាបញ្ហារបស់ម្ចាស់ឆ្នោតបានលើកឡើងសុទ្ធតែបានមន្ទីរ ស្ថាប័នខេត្ត និងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកកាងឡុងទទួលដោះស្រាយដោយច្បាស់លាស់។

anh tin bai

ថ្លែងយោបល់នៅពេលជួបសំណេះសំណាល សមមិត្ត ង៉ូជីកឿង បានឲ្យដឹងថា បណ្តាយោបល់ និងសំណើរបស់ម្ចាស់ឆ្នោតទាំងឃុំ តឹងអាននិងតឹងបិញ លើកឡើងសុទ្ធតែស៊ីជម្រៅចូលក្នុងចំណុចសំខាន់ៗ ជាក់ស្តែងចំពោះបញ្ហានីមួយៗ និងឌិតជិតជាមួយភាពជាក់ស្តែង។ លេខាបក្សខេត្តបានបកស្រាយដោយច្បាស់លាស់បន្ថែមបញ្ហាមួយចំនួនទៀតមានជាប់ទាក់ទងដល់ប្រាក់ឧបត្ថម្ភជូនកម្មាភិបាលពាក់កណ្តាលកទេសនៅភូមិ អនុសង្កាត់ ការបញ្ចុះអាយុអ្នកមានវ័យចាស់ពី៨០ ចុះនៅ៧៥ឆ្នាំ ដើម្បីបានទទួលប្រាក់បត្ថម្ភ និងការងារ គាំទ្រសម្រាប់ជួសជុលនិងសាងសង់ផ្ទះសប្បុរសធម៌នៅភូមិសាស្រ្ត។ល។

anh tin bai

លេខាបក្សខេត្តសំណូមពរដល់មន្ទីរ ស្ថាប័នមានជាប់ពាក់ព័ន្ធត្រូវបន្តការពិនិត្យឡើងវិញចំពោះផ្លូវថ្នល់ដែលបានម្ចាស់ឆ្នោតឆ្លុះបញ្ចាំង ដើម្បីមានវិធានការជម្នះឆាប់រហ័សក្នុងរយៈពេលខាងមុខនេះ។ ទន្ទឹមនឹងនោះ ខិតខំយកចិត្តទុកដាក់បន្ថែមទៀតក្នុងការដឹកនាំអនុវត្តល្អភារកិច្ចយោបាយ រួមជាមួយប្រជាជនទាំងឃុំ បន្តកសាងនិងបង្កើនគុណភាពបណ្តាលក្ខឋានពីជនបទថ្មី។

ចំពោះប្រជាជន ត្រូវប្រុងប្រយ័ត្នចំពោះពាក្យសំដីឃោសនា មូលបង្កាច់បណ្តាលឲ្យមានការបែកបាក់សាមគ្គី បែងចែកជនជាតិ ហើយត្រូវប្រយ័ត្នចំពោះការបោកបញ្ឆោតលើបណ្តាញអ៊ីនធឺណិត ការឲ្យខ្ចីប្រាក់អាករ និងឥណទានខ្មៅដើម្បីបោកបញ្ឆោត ឆក់យកទ្រព្យសម្បត្តិរបស់ប្រជាជន។ ក្រៅពីនោះត្រូវយកចិត្តទុកដាក់ជាងនេះទៀតដល់ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន និងជំរុញមាំការផលិតកម្ម ដើម្បីបន្តលើកកម្ពស់គុណភាពជីវភាពរស់នៅ៕

ព័ត៌មានផ្សេង
1 2 3 4 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292111