គម្រោងការសារព័ន្ធរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុក ថ្នាក់ឃុំដំណាក់កាល ២០២៣-២០២៥ របស់ខេត្តត្រាវិញ
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំងទើបចុះហត្ថលេខាចេញផ្សាយគម្រោងការសារព័ន្ធរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុក ថ្នាក់ឃុំដំណាក់កាល ២០២៣-២០២៥ របស់ខេត្តត្រាវិញ។
anh tin bai

ទីស្នាក់ការគណៈកម្មាធិការប្រជាជនសង្កាត់ទី ៣ទីក្រុងត្រាវិញ។

យោងតាមនោះ ដំណាក់កាល ២០២៣-២០២៥ ខេត្តត្រាវិញគ្មានអង្គភាពរដ្ឋបាលថ្នាក់ស្រុកស្ថិតក្នុងក្របខ័ណ្ឌត្រូវរៀបចំឡើយ។ មាន ០៦ អង្គភាពរដ្ឋបាលថ្នាក់ឃុំស្ថិតក្នុងក្របខ័ណ្ឌរៀបចំរួមមាន៖ សង្កាត់ទី ២ សង្កាត់ទី ៣ សង្កាត់ទី ៦ (ទីក្រុងត្រាវិញ) ទីប្រជុំជនឌិញអាង ឃុំឌិញអាង ស្រុកថ្កូវ ទីប្រជុំជនកូវង៉ាង ស្រុកកូវង៉ាង។  ថ្វីត្បិត អាស្រ័យដោយកត្តាលក្ខណៈពិសេសអង្គភាពរដ្ឋបាលធ្វើសកម្មភាពបានលំនឹងពីយូរមកហើយ បច្ចុប្បន្ននេះ ស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សង្គមពង្រីកបានលំនឹង សកម្មភាពមានប្រសិទ្ធភាពបានជាគណៈកម្មាធិការប្រជាជនខេត្តត្រាវិញសំណូមពរមិនអនុវត្តរៀបចំចំពោះទីប្រជុំជនឌិញអាង ឃុំឌិញអាង និងទីប្រជុំជនកូវង៉ាង ស្រុកកូវង៉ាង។  គណៈកម្មាធិការប្រជាជនខេត្តអនុវត្តរៀបចំចំពោះ ០៣ អង្គភាពសង្កាត់របស់ទីក្រុងត្រាវិញប៉ុណ្ណោះ។ ផ្គួបបញ្ចូលទូទាំងផ្ទៃដីធម្មជាតិ ទ្រាង់ទ្រាយចំនួនប្រជាជនរាយរបស់សង្កាត់ទី ២ សង្កាត់ទី ៣ និងសង្កាត់ទី ៦ ទីក្រុងត្រាវិញដើម្បីបង្កើតសង្កាត់ថ្មី (យកឈ្មោះគឺជាសង្កាត់ទី ៣)។ តាមការត្រៀមបម្រុងនឹងដាក់ទីស្នាក់ការរបស់សង្កាត់បង្កើតថ្មីនៅនឹងសង្កាត់ទី ៣ ចាស់។

ក្រោយពីបានរៀបចំ សង្កាត់ទី ៣ មានផ្ទៃដីធម្មជាតិគឺ ១,៤៧ គីឡូម៉ែត្រក្រឡា សម្រេច ២៦,៧៣% នៃសម្បទា។ ទ្រង់ទ្រាយចំនួនប្រជាជនរាយ ១៨.៦៤៤ នាក់ សម្រេច ២៦៦,៣៤% នៃសម្បទា មិនទាន់សម្រេច ១០០% នៃសម្បទាអំពីផ្ទៃដីធម្មជាតិតាមការកំណត់។ ថ្វីត្បិត អាស្រ័យដោយសេចក្តីសម្រេចចិត្តលេខ ៣៥/២០២៣/UBTVQH១៥ បានកំណត់៖ “អង្គភាពរដ្ឋបាលបង្កបង្កើតក្រោយពីការរៀបចំត្រូវសម្រេចសម្បទាអំពីផ្ទៃដីធម្មជាតិ និងទ្រង់ទ្រាយចំនួនប្រជាជនរាយតាមការកំណត់នៅក្នុងសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្តីពីសម្បទារបស់អង្គភាពរដ្ឋបាល និងបែងប្រភេទអង្គភាពរដ្ឋបាល លើកលែងតែករណីផ្គួបបញ្ចូលឯកូបនីយកម្មពី ០៣ អង្គភាពរដ្ឋបាលរួមថ្នាក់ឡើងទៅ” ដូច្នោះបានជាគណៈកម្មាធិការប្រជាជនខេត្តត្រាវិញមិនអនុវត្តរៀបចំបន្ថែមអង្គភាពរដ្ឋបាលថ្នាក់ឃុំអន្តឡើយ។

ហេតុដូច្នោះ មុនពេលរៀបចំ ក្នុងទូទាំងខេត្តមាន០៩ អង្គភាពរដ្ឋបាលថ្នាក់ស្រុក (រួមមាន ស្រុកចំនួន ៧  ទីក្រុង ០១ ទីផ្សាររួមខេត្ត ០១) មាន ១០៦ អង្គភាពរដ្ឋបាលថ្នាក់ឃុំ(រួមមានឃុំចំនួន សង្កាត់ចំនួន ១១ ទីប្រជុំជនចំនួន ១០)។

ក្រោយពីរៀបចំ អង្គភាពរដ្ឋបាលថ្នាក់ស្រុកមិនមានការផ្លាស់ប្តូរ អង្គភាពរដ្ឋបាលថ្នាក់ឃុំត្រូវបន្ថយ ២ អង្គភាព (សង្កាត់ទី ២) នៅមាន ១០៤ អង្គភាព(ឃុំចំនួន ៨៥  សង្កាត់ចំនួន ៩  ទីប្រជុំជនចំនួន ១០)។  

ស្ថិតនៅក្នុងគម្រោងការសារព័ន្ធគណៈកម្មាធិការប្រជាជនខេត្តក៏បញ្ជាក់ច្បាស់ផែនការ និងចក្ខុវិស័យអនុវត្តការរៀបចំ។

បន្ទាប់ពីគម្រោងការសារព័ន្ធបានថ្នាក់មានសមត្ថកិច្ចផ្តល់សច្ចាប័ន ខេត្តនឹងជំរុញមាំការងារផ្សព្វផ្សាយ ជ្រួតជ្រាប និងចាត់តាំងអនុវត្តម៉ឺងម៉ាត់ មានប្រសិទ្ធភាពបណ្តាសេចក្តីសម្រេចចិត្ត សារាចររបស់មជ្ឈិម របស់គណៈកម្មាធិការបក្សខេត្ត។  សុក្រឹតការងាររៀបចំ តម្រែតម្រង់អង្គភាពរដ្ឋបាលថ្នាក់ឃុំ។ ដំណើរការរៀបចំ ពង្រឹងអង្គការចាត់តាំងយន្តការ រៀបចំកងជួរកម្មាភិបាល បុគ្គលិក និយោជិត អ្នកពលកម្មនៅតាមបណ្តាស្ថាប័ន អង្គការចាត់តាំង អង្គភាពនៅអង្គភាពរដ្ឋបាលថ្នាក់ឃុំដែលអនុវត្តការរៀបចំ។ ដោះស្រាយរបប គោលនយោបាយចំពោះចំនួនលើសកម្មាភិបាល បុគ្គលិក។ រៀបចំឡើងវិញ វិនិច្ឆ័យទីស្នាក់ការ ទ្រព្យសម្បត្តិសាធារណៈ។  ដកហូតយកត្រាចាស់ ធ្លាក់ត្រាថ្មីរបស់ស្ថាប័ន អង្គការចាត់តាំង អង្គភាព និងអនុវត្តការបង្វែរបណ្តាប្រភេទសំណុំលិខិតទាក់ទិនរបស់បុគ្គល អង្គការចាត់តាំង អង្គភាព អាជីវកម្មអាស្រ័យដោយមានការផ្លាស់ប្តូរភូមិសាស្ត្រ ព្រំប្រទល់ ឈ្មោះហៅរបស់អង្គភាពរដ្ឋបាលថ្នាក់ឃុំដោយបានអនុវត្តការរៀបចំ។  

ឆ្នាំ ២០២៥ នឹងបន្តដោះស្រាយរបប គោលនយោបាយចំពោះចំនួនលើសកម្មាភិបាល បុគ្គល។ បន្តអនុវត្តរៀបចំឡើងវិញ វិនិច្ឆ័យទីស្នាក់ការ ទ្រព្យសម្បត្តិសាធារណៈ។  អនុវត្តសម្រេចការបង្វែរបណ្តាប្រភេទសំណុំលិខិតទាក់ទិនរបស់បុគ្គល អង្គការចាត់តាំង អាជីវកម្ម។ ផ្សព្វផ្សាយការងារបង្កើតថ្មី រៀបចំឱ្យមានសណ្តាប់ធ្នាប់ បំពេញបន្ថែមសំណុំលិខិត ផែនទីព្រំប្រទល់អង្គភាពរដ្ឋបាល។  បូកសរុបបឋមលទ្ធផលអនុវត្តការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុកដំណាក់កាល ២០២៣-២០២៥ ផ្សព្វផ្សាយការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុក ថ្នាក់ឃុំដំណាក់កាល ២០២៦-២០៣០(តាមការចង្អុលការរបស់មជ្ឈិម)៕

ព័ត៌មានផ្សេង
1 2 3 4 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292119