ពណ៌នារូបថតរបស់ក្រុមប្រតិភូការងារខេត្តត្រាវិញសួរសុខទុក្ខ និងធ្វើការនៅព្រះរាជាណាចក្រកម្ពុជា
អនុវត្តតាមសេចក្តីសម្រេចចិត្តលេខ ៥៨៤/QĐ-UBND ចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញចាត់ក្រុមប្រតិភូការងារខេត្តត្រាវិញអាស្រ័យដោយសមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត និងសមមិត្តឡេថាញបិញ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត 

 អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តជាប្រធានអញ្ជើញទៅសួរសុខទុក្ខ និងធ្វើការនៅប្រទេសព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ២០-២៤ ខែមេសា ឆ្នាំ ២០២៤។ ក្នុងដំណើរការធ្វើសកម្មភាពនៅប្រទេសព្រះរាជាណាចក្រកម្ពុជា ក្រុមប្រតិការងារខេត្តត្រាវិញសួរសុខទុក្ខ និងធ្វើការជាមួយថ្នាក់ដឹកនាំអភិបាលនៃគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្តបាត់ដំបង និងអគ្គកុងស៊ុលប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំការនៅខេត្តបាត់ដំបង។ អញ្ជើញទៅទស្សនាកិច្ចនៅប្រាសាទអង្គរវត្តនៅខេត្តសៀមរាប អញ្ជើញទៅដាក់កម្រងផ្កាអុជធូបរំលឹកវិញ្ញាណក្ខន្ធបណ្តាវីរយុទ្ធជនវៀតណាមបានពលីជីវិតក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិជួយប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលប៉តនៅនឹងស្តូបមិត្តភាពវៀតណាម-កម្ពុជា ទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនៅទីក្រុងភ្នំពេញជាកន្លែងចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជាឬហៅថា “ស.២១” និងធ្វើការជាមួយបញ្ជាការដ្ឋានអង្គរក្សនៃកងយោធពលខេមរភូមិន្ទទីក្រុងភ្នំពេញ និងទស្សនាព្រះបរមរាជវាំងចតុមុខសិរីមង្គលកម្ពុជា

ស្ថិតនៅនឹងបណ្តាកន្លែងធ្វើការ តំណាងឱ្យបក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្តត្រាវិញ សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តប្រសិទ្ធពរដល់ថ្នាក់ដឹកនាំ រដ្ឋអំណាច ប្រជាជនខេត្តបាត់ដំបង និងបញ្ជាការដ្ឋានអង្គរក្សនៃកងយោធពលខេមរភូមិន្ទ ប្រកបដោយសុខភាពមាំមួន សុភមង្គល អភិវឌ្ឍន៍ ប្រសិទ្ធពរភាពសាមគ្គីមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជនទាំងពីរប្រទេសវៀតណាម-កម្ពុជា ក៏ដូចជាខេត្តទាំងពីរត្រាវិញ-បាត់ដំបងមិនបញ្ឈប់អភិវឌ្ឍន៍ ស្ថិរភាព។   

សមមិត្តឡឹមមិញដាំងសង្ឃឹមថាក្នុងពេលខាងមុខនេះ ថ្នាក់ដឹកនាំខេត្តបាត់ដំបង និងបញ្ជាការដ្ឋានអង្គរក្សនៃកងយោធពលខេមរភូមិន្ទ    បន្តយកចិត្តទុកដាក់ឧបត្ថម្ភខេត្តត្រាវិញក្នុងការសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជារួមចំណែកជំរុញមាំភាពទំនាក់ទំនងមិត្តភាព សាមគ្គីរបស់ ០២ ជនជាតិ ០២ ប្រទេសពីមួយថ្ងៃកាន់តែអភិវឌ្ឍន៍មាំមួនស្ថិរភាព។ ទន្ទឹមនឹងនោះសង្ឃឹមថាថ្នាក់ដឹកខេត្តបាត់ដំបង និងបញ្ជាការដ្ឋានអង្គរក្សនៃកងយោធពលខេមរភូមិន្ទ រួមជាមួយនឹងរដ្ឋអំណាចមូលដ្ឋានយកចិត្តទុកដាក់ឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនខេត្តត្រាវិញរស់នៅប្រកបរបរ ពលកម្ម រៀនសូត្រនៅប្រទេសព្រះរាជាណាចក្រកម្ពុជាបានលំនឹង សុវត្ថិភាព៕

anh tin bai

ក្រុមប្រតិភូអញ្ជើញទៅដល់ច្រកព្រំដែនតិញបៀង។

anh tin bai

សមមិត្តឡេថាញបិញអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនផ្ទាំងគំនូរវាយោអគ្គិសនីដល់គណៈថ្នាក់នាំខេត្តបាត់ដំបង។

anh tin bai

ក្រុមប្រតិភូថតរូបអនុស្សាវរីយ៍ជាមួយអគ្គកុងស៊ុលប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំការនៅខេត្តបាត់ដំបង។

anh tin bai

សមមិត្តឡឹមមិញដាំងអនុលេខាបក្សខេត្តជូនអំណោយដល់បញ្ជាការដ្ឋានអង្គរក្សនៃកងយោធពលខេមរភូមិន្ទ។

anh tin bai

ក្រុមប្រតិភូទស្សនាព្រះបរមរាជវាំងចតុមុខសិរីមង្គលកម្ពុជា

anh tin bai

ក្រុមប្រតិភូទស្សនាប្រាសាទអង្គរវត្តនៅខេត្តសៀមរាប។

anh tin bai

ភ្ញៀវទេសចរឡើងឋានសួគ៌ក្នុងប្រាសាទអង្គរវត្ត។

anh tin bai

ដាក់កម្រងផ្កាអុជធូបរំលឹកវិញ្ញាណក្ខន្ធបណ្តាវីរយុទ្ធជនវៀតណាមនៅនឹងស្តូបមិត្តភាពវៀតណាម-កម្ពុជា។

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292312