ស្រុកថ្កូវទទួលបណ្ណទទួលស្គាល់ស្រុកជនបទថ្មី

កាលពីថ្ងៃទី ២៦ ខែមេសា គណៈកម្មាធិការបក្សស្រុក ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវចាត់តាំងពិធីប្រកាសសេចក្តីសម្រេចចិត្តទទួលស្គាល់ស្រុកថ្កូវ សម្រេចលក្ខឋានស្រុកជនបទថ្មីក្នុងឆ្នាំ ២០២៣។ 

anh tin bai

ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកថ្កូវទទួលបណ្ណទទួលស្គាល់ស្រុកជនបទថ្មី

អញ្ជើញចូលរួមមានបណ្ដាសមមិត្ត៖ ង៉ូត្រឿងសឺន ប្រធានការិយាល័យចាត់ចែងការកសាងជនបទថ្មីមជ្ឈិម ង្វៀងម៉ិញត្វឹង នាយករងនាយកដ្ឋានមូលដ្ឋានទី ៣ នៃគណៈចាត់តាំងមជ្ឈិមបក្ស គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តាថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំមន្ទីរ ផ្នែក អង្គការមហាជន ថ្នាក់ដឹកនាំស្រុក ថ្កូវ សមណៈស័ក្ដិសាសនា និងប្រជាជនស្រុកថ្កូវ។

anh tin bai

ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡឹវ៉ាំងហាំងជូនទង់ប្រឡងប្រណាំងរបស់ខេត្តដល់បក្ខភាគ រដ្ឋអំណាច និងប្រជាជនស្រុកថ្កូវ។

ដោយមានស្មារតីសាមគ្គី និងការប្តេជ្ញាចិត្តខ្ពស់ គណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជនទូទាំងស្រុកថ្កូវ បានខិតខំអនុវត្តសម្រេចកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី។ ទូទាំងស្រុកមាន ១៥/១៥ ឃុំ សម្រេចលក្ខឋានជនបទថ្មី និងមានឃុំចំនួន ០២ សម្រេចលក្ខឋានឃុំជនបទថ្មីលើកកម្ពស់ (ឃុំដាយអាង និងង៉ុកបៀង) ទីប្រជុំជន ថ្កូវ និងទីប្រជុំជន ឌិញអាង សម្រេចលក្ខឋានជា ទីក្រុង អារ្យធម៌។ អស់រយៈកាល ១៣ ឆ្នាំ អនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មី ស្រុក ថ្កូវ បានកៀគរថវិកាជិត ៤.០០០ ពាន់លានដុងដើម្បីវិនិយោគអនុវត្តសម្រេចបណ្តាលក្ខឋានជនបទថ្មី ។

ថ្លែងយោបល់ក្នុងពិធិនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានស្ងើចសរសើរចំពោះស្មារតី និងស្នាដៃរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជនស្រុក ថ្កូវ។ សមមិត្តបានសង្កត់ធ្ងន់ថា៖ ស្រុកថ្កូវ បានពង្រីកល្អ មេរៀនអំពីកម្លាំងមហាសាមគ្គីជនជាតិ សាមគ្គីសាសនា បង្កើតការសាមគ្គី ទទួលជោគជ័យក្នុងការកសាងស្រុកជនបទថ្មី។ នាពេលខាងមុខនេះ ស្រុកថ្កូវ គប្បីបន្តពង្រឹងថែមការងារឃោសនា បង្កើនចំណេះដឹង និងសកម្មភាព ជូនកម្មាភិបាល និងប្រជាជនអំពីការកសាងជនបទថ្មី។ អនុវត្តគោលលំនាំអំពីការកសាងជនបទថ្មីត្រូវតែភ្ជាប់ជាមួយនឹងការកសាង "កសិកម្ម ធម្មជាតិ តំបន់ជនបទទំនើប និងកសិករស៊ីវិល័យ"។ អនុវត្តមានប្រសិទ្ធភាពបណ្តាកម្មវិធី និងផែនការ ប្រធានបទ ដើម្បី កសាងជនបទថ្មីពីមួយថ្ងៃកាន់តែបានស៊ីជម្រៅ ខិតខំអនុវត្តសម្រេចជាស្រុកជនបទថ្មីក្រោយឆ្នាំ ២០២៥។

ក្នុងពិធីប្រកាសនេះ មានការអនុញ្ញាតពីនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត បានប្រគល់បណ្ណទទួលស្គាល់ស្រុក ថ្កូវ សម្រេចលក្ខឋានស្រុកជនបទថ្មីក្នុងឆ្នាំ ២០២៣។

anh tin bai

ឡេវ៉ាំងហាំងប្រធានគណៈកម្មាធិការប្រជាជនខេត្តថ្លែងសុន្ទរកថាចង្អុលការ។

ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្តបានប្រជូនទង់ប្រឡងប្រណាំង ដល់គណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជនស្រុក ថ្កូវ ដែលមានស្នាដៃឆ្នើម ក្នុងចលនាប្រឡងប្រណាំងក្នុងឆ្នាំ ២០២៣ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានប្រគល់ប័ណ្ណសរសើរដល់សមូហភាពចំនួន ១០ និងបុគ្គលចំនួន ២០ អង្គនិងរូប ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មី គណៈកម្មាធិការប្រជាជនស្រុកបានជូនលិខិតសរសើរដល់សមូហភាព និងបុគ្គលចំនួន ៦០ កន្លែងនិងនាក់ ដែលមានស្នាដៃក្នុងការកសាងស្រុកជនបទថ្មី៕

anh tin bai

ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តង្វៀងវ៉ាំងត្រៀក និងអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេថាញ់បិញជូនបណ្ណស្ងើចសរសើរដល់បណ្តាបុគ្គល។

 

anh tin bai

ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តជូនបណ្ណស្ងើចសរសើរដល់បណ្តាបុគ្គល។

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292312