ថ្នាក់ដឹកនាំខេត្តអញ្ជើញទៅដាក់កម្រងផ្កាអុជធូបនៅបូជនីយដ្ឋានអ៊ំហូ និងវីរយុទ្ធជនពលីអំណរអនុស្សាវរីយ៍ឆ្នាំទី ៤៩ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ
អំណរអនុស្សាវរីយ៍ឆ្នាំទី ៤៩ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥- ៣០ ខែមេសា ឆ្នាំ ២០២៤)។ កាលពីថ្ងៃទី ២៦ ខែមេសា  គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញបង្កើតក្រុមប្រតិភូអញ្ជើញទៅដាក់កម្រងផ្កាអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅបូជនីយដ្ឋានរបស់អ៊ំ និងបូជនីយដ្ឋានវីរយុទ្ធជនពលីខេត្តនៅភូមិវិញហោយ ឃុំឡុងឌឹក ទីក្រុងត្រាវិញ។
anh tin bai

ក្រុមប្រតិភូការងារអញ្ជើញទៅដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។

ក្រុមប្រតិភូអាស្រ័យដោយសមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាប្រធាន។ រួមជាមួយនឹងបណ្តាសមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត ឡេវ៉ាំងហាំងអនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងវ៉ាំងត្រៀក សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត គាងគ្វឹង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត និងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត កងកម្លាំងប្រដាប់អាវុធប្រជាជន។

anh tin bai

អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តគឹមង៉ុកថាយអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។

នៅនឹងកន្លែងគោរព ថ្នាក់ដឹកនាំខេត្តត្រាវិញបានដាក់កម្រងផ្កាអុជធូបសម្តែងនូវក្តីដឹងគុណដល់លោកប្រធានហូជីមិញ និងវីរយុទ្ធជនពលីដែលបានបរិច្ចាគឆាក់ជីវិតរបស់ខ្លួនដើម្បីបុព្វហេតុបដិវត្តន៍។ 

anh tin bai

ក្រុមប្រតិភូការងារអញ្ជើញទៅដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធបណ្តាវីរយុទ្ធជនពលីនៅនឹងបូជនីយដ្ឋានយុទ្ធជនពលីខេត្ត។

anh tin bai

ថ្នាក់ដឹកនាំខេត្តអុជធូបរំលឹកវិញ្ញាណក្ខន្ធបណ្តាវីរយុទ្ធជនពលី។

anh tin bai

មួយនាទីស្មឹងស្មាធិ៍ដើម្បីគោរពរំលឹកគុណូបការៈចំពោះ វីរយុទ្ធជនពលី។ 

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292313