ប្រមូលផ្តុំកម្លាំងជំរុញសន្ទុះបង្ហើយសំណុំឯកសារខេត្តជនបទថ្មី
កាលពីរសៀលថ្ងៃទី២៤ ខែមេសា សមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ធ្វើអធិបតីអង្គប្រជុំ ដើម្បីបូកសរុបឋមស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គម ខែមេសា ឆ្នាំ២០២៤ និងអនុម័តនូវខ្លឹមសារមួយចំនួនរៀបចំនឹងជម្រាបជូនម័យប្រជុំពាក់កណ្តាលឆ្នាំ ២០២៤ នៃក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០។
anh tin bai

ក្នុងខែមេសា ស្ថានភាពសេដ្ឋកិច្ច-សង្គមបន្តមានការផ្លាស់ប្តូរវិជ្ជមានជាងខែមុន និងប្រៀបជាមួយរយៈពេលដូចគ្នា។

ប្រមូលថវិកាប៉ាន់ស្មានសម្រេចវានប្រមាណជាង ២៧០,៤ពាន់លានដុង ភាគលាភត្រួតខែប្រមូលបានជាង៨.៣៤៩ពាន់លានដុង សម្រេចបាន ៣៦,៧៥%នៃគ្រោងផែនការ កើន,០៦% ប្រៀបជាមួយរយៈពេលដូចគ្នា។ ចំណាយថវិកាជាង ១១០,ពាន់លានដុង ភាគលាភត្រួត ខែចំណាយជាង .១៤៦ពាន់លានដុង កើន ៣០,២៦% ប្រៀបជាមួយរយៈពេលដូចគ្នា។

ក្នុងវិស័យកសិកម្ម គិតមកទល់ពេលនេះ ទូទាំងខេត្តសាបព្រោះស្រូវបានចំនួន ៦៣.៧១១ ហិកតា ប្រមូលផលបាន ៥២.២០៥ ហិកតា ទិន្នផលប៉ាន់ស្មានសម្រេចបាន ៣៥១.០៩១ តោន ទិន្នផលជាមធ្យមសម្រេចបាន .៧៣ តោន/ហិកតា។ ចិញ្ចឹមជលផលចំនួន .០៦០ ហិកតា ភាគលាភត្រួត ខែ ពន្លែងចិញ្ចឹមបានជាង ២៧.៨៤៦ ហិកតា សម្រេចបាន ៤៦.៥៨% នៃផែនការ។ សរុបទិន្នផលវារីវប្បកម្មក្នុងខែសម្រេចបាន ២០.៥៩៨ តោន ភាគលាភត្រួត៤ ខែសម្រេចបាន ៥១.២៦៨ តោន សម្រេចបាន ២០.៩៣% នៃផែនការ កើនឡើង ,% ប្រៀបនឹងរយៈពេលដូចគ្នា

anh tin bai

ទន្ទឹមនឹងនោះ កាកសាង លើកកម្ពស់គុណភាពបណ្តាផលិតផល OCOP និងលើកកម្ពស់គុណភាពបណ្តាលក្ខឋាន ជនបទថ្មី ជនបទថ្មីលើកកម្ពស់ខ្នាតគំរូក៏សម្រេចបានលទ្ធផលវិជ្ជមាន។ គិតមកដល់ពេលនេះ ទូទាំងខេត្តមាន ២១៩ លិតផលទទួលបានប័ណ្ណទទួលស្គាល់ OCOP អំពីកសាងជនបទថ្មី សម្រេចបាន / លក្ខឋានខេត្តជនបទថ្មី / ស្រុក ទីផ្សាររួមខេត្ត ទីក្រុងសម្រេចលក្ខឋាន និងសម្រេចភារកិច្ចកសាងជនបទថ្មី ៨៥/៨៥ឃុំជនបទថ្មី ៤៨ឃុំសម្រេចលក្ខឋានឃុំជនបទថ្មីលើកកម្ពស់ ៧ឃុំជនបទថ្មីខ្នាតគំរូ។

អំពីផលិតឧស្សាហកម្ម ក្នុងខែថយចុះ ,៣៨% បើប្រៀបធៀបនឹងខែមុន ប៉ុន្តែប្រសិនបើគិតរួម៤ ខែ កើនបាន ៩៤,១៤% ប្រៀបនឹងរយៈពេលដូចគ្នា; តម្លៃផលិឧស្សាហកម្មត្រូវប៉ាន់ស្មានសម្រេចបានប្រមាណជាង .៧៨២ពាន់លានដុង  ភាគលាភត្រួតខែ សម្រេចជាង ១៣.០៥៩ពាន់លានដុង សម្រេច ៣២,៣៧% ប្រៀបនឹងរយៈពេលដូចគ្នា។

ចំពោះសកម្មភាពពាណិជ្ជកម្ម-សេវាកម្ម សរុបតម្លៃលក់រាយ និងប្រាក់ចំណូលពីសេវាកម្មក្នុងខែប៉ាន់ស្មានសម្រេចបានប្រមាណជាង .១៦៨ពាន់លានដុង ភាគលាភត្រួតខែ សម្រេចជាង ២០.៥៦០ពាន់លានដុង សម្រេចបាន ៣៤,៦៤% ផែនការ កើន ១៥% ប្រៀបនឹងរយៈពេលដូចគ្នា។ សរុបតម្លៃនីរ័ណ-អារ័ណក្នុងខែមេសាប៉ាន់ស្មានសម្រេចបាន ១៤៤,៨លានដុល្លាអាមេរិក ភាគលាភត្រួត៤ខែ ប៉ាន់ស្មានសម្រេចជាង ៤៧៧,លាន ដុល្លាអាមេរិក ខ្ពស់ជាងរយៈពេលដូចគ្នា ,ដង។

anh tin bai

ក្រៅពីនោះ បណ្តាសកម្មភាពជំរុញការវិនិយោគ ជំរុញពាណិជ្ជកម្ម ការវិនិយោគ សាងសង់សាវន្ត និងសកម្មភាពអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គាំពារសង្គម ការបណ្តុះបណ្តាល និងដោះស្រាយការងារធ្វើសុទ្ធតែបានយកចិត្តទុកដាក់ ហើយសម្រេចបានលទ្ធផលខ្ពស់ជាច្រើន។ បណ្តាគោលយោបាយជនជាតិ និងសាសនា ថែទាំសុខភាពប្រជាជន កែ ទម្រង់រដ្ឋបាល អធិការកិច្ច ការត្រួតពិនិត្យ និងទប់ស្កាត់អំពើពុករលួយផ្ទៃក្នុងក៏ត្រូវបានរឹតបន្តឹង និងអនុវត្តព្រមគ្នាផងដែរ។

សន្និដ្ឋានអង្គប្រជុំ សមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្ងើចសរសើរនូវលទ្ធផលសម្រេចបានក្នុងខែមេសា និងខែដើមឆ្នាំ។ ទន្ទឹមនឹងនោះ ស្នើដល់បណ្តាមន្ទីរ ស្ថាប័ន ក្នុងអំឡុងពេលខាងមុខត្រូវការត្រួតពិនិត្យឡើងវិញ ធានាភារកិច្ចនៃផ្នែក មូលដ្ឋាននីមួយដើម្បីអនុវត្តមានប្រសិទ្ធភាពនូវភារកិច្ចដែលបានដាក់ចេញ។ ក្នុងវិស័យកសិកម្មត្រូវយកចិត្តទុកដាក់ត្រៀមរៀបចំល្អសម្រាប់ផលិតស្រូវរដូវដើមឆ្នាំ ពិសេសយកចិត្តទុកដាក់ដល់ការងារផលិតដើម្បីទទួលបានទិន្នផលខ្ពស់ និងយកចិត្តទុកដាក់ដល់នីតិវិធីមួយចំនួនបង្កលក្ខណៈដើម្បីអភិវឌ្ឍន៍និងនាំចេញមុខទំនិញ។

បន្តយកចិត្តទុកដាក់ដល់ស្ថានភាពដង្កូវក្រា ជំងឺលើដំណាំ និងហ្វូងបសុសត្វ ដើម្បីមានវិធានការបង្ការ និងទប់ស្កាត់ ជម្នះបានទាន់ពេលវេលា ត្រូវរៀបចំកាលវិភាគតាមរដូវកាលឱ្យសមស្របតាមស្ថានភាពជាក់ស្តែងក្នុងតំបន់នីមួយៗ។ ម្ចាស់ការអនុវត្តគម្រោងការស្រូវគុណភាពខ្ពស់លើផ្ទៃដី លានហិកតា និងគ្រប់គ្រងក្រុមកងនាវា ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើនេសាទខុសច្បាប់ និងការទាញយកផលផលនេសាទលើមច្ឆាជាតិដោយខុសច្បាប់ ដើម្បីឆាប់បានដកការព្រមានពីកាតលឿង។

anh tin bai

ប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើ ត្រូវយកចិត្តទុកដាក់ជាងនេះទៀតដល់ការងាររំសាយទុនវិនិយោគ សាងសង់សារវន្ត និងការងារដេញថ្លៃដីធ្លី ដាស់តឿននិងពន្លឿនដំណើរកាបណ្តាសំណង់ គម្រោងការដែលឯកសារនៅយឺតយ៉ាវ និងគម្រោងការដែលមានគោលនការណ៍វិនិយោគ ប៉ុន្តែមិនទាន់បានអនុវត្ត អនុវត្តយឺត។ល។

ទន្ទឹមនឹងនោះ ត្រូវប្រមូលផ្តុំកម្លាំងពន្លឿនល្បឿនបង្ហើយនូវសំណុំកសារខេត្តជនបទថ្មី ដើម្បីបញ្ជូនឡើងទៅខុទ្ទការល័យសម្របសម្រួលជនបទថ្មីមជ្ឈិមពិនិត្យឲ្យឆាប់បំផុត។ល។

នៅអង្គប្រជុំ បណ្តាមន្ទីរ ស្ថាប័នខេត្តនៅទាំងពិភាគ្សា ដោះដូរ រួមបំពេញយោបល់ចំពោះសេចក្តីព្រាងរបាយការណ៍ចំនួន២ សេចក្តីសម្រេចចិត្តដើម្បីជម្រាបជូនម័យប្រជុំពាក់កណ្តាលឆ្នាំ ២០២៤ នៃក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០។

យោងតាមនោះ មន្ទីហាផ្ទៃបានអនុម័តលើសេចក្តីព្រាងសំណើ និងសេចក្តីសម្រេចស្តីពីវិសោធនកម្ម និងបំពេញបន្ថែមសេចក្តីសម្រេចចិត្តលេខ ១២/២០១៤/NQ-HDND ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៤ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត កំណត់ពីការគាំទ្រដល់អង្គការសាសនា អ្នកមុខ អ្នកការសានាប្រតិបត្តិការនៅលើភូមិសាស្រ្តខេត្តត្រាវិញ ពីប្រភពថវិការដ្ឋ។

មន្ទីរអប់រំនិងបណ្តុះបណ្តាលអនុម័តឆ្លងសេចក្តីព្រាងសម្រេចចិត្តអនុម័តផែនការគាំទ្រ ផែនការត្រួតពិនិត្យកាគាំទ្រ និងប្រើប្រាស់ថវិកាដល់បណ្តាមូលដ្ឋានអប់រំ មត្តេយ្យសិក្សាឯករាជ្យ និងសាលាឯកជន នៅតាមតំបន់ដែលមានតំបន់ឧស្សាកម្ម ទីកន្លែងដែលមានកម្មករ កម្មការនីច្រើននៅលើភូមិសាស្រ្តខេត្តត្រាវិញក្នុងឆ្នាំសិក្សា ២០២៣ - ២០២៤៕

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292312