អនុម័តឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ ០៨ យ៉ាងក្នុងសម័យប្រជុំលើកទី ១៤ ក្រុមប្រឹក្សាប្រចាជនខេត្ត នីតិកាលទី ១០
កាលពីថ្ងៃទី ១២ ខែមេសា ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងសម័យប្រជុំលើកទី ១៤ (សម័យប្រជុំឯកទេស)-ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។
anh tin bai

ទិដ្ឋភាពសម័យប្រជុំ។

សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តគាងក្វឹង និងសមមិត្តយឿងធីង៉ុកធើ អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តធ្វើអធិបតីសម័យប្រជុំ។

បន្ទាប់ពីសមមិត្តគឹមង៉ុកថាយ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តថ្លែងសុន្ទរកថាបើកសម័យប្រជុំ។ ដោយបានការអនុញ្ញាតរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត នាយកបណ្តាមន្ទីរបានឆ្លងសេចក្តីរបាយការណ៍ ខ្លឹមសារសេចក្តីព្រាងសេចក្តីសម្រេចចិត្តជូនសម័យប្រជុំ។ បណ្តាគណៈកម្មាការសេដ្ឋកិច្ច-ថវិកាក្រុមប្រឹក្សាប្រជាជនខេត្តរបាយការណ៍លទ្ធផលពិនិត្យសម្រេចបណ្តាសេចក្តីព្រាងសេចក្តីសម្រេចចិត្តជម្រាប  សម័យប្រជុំលើកទី ១៤  (សម័យប្រជុំឯកទេស)-ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ១០ ។

បណ្តាតំណាងក្រុមប្រឹក្សាប្រជាជនខេត្តប្រមូលផ្តុំប្រាជ្ញាពិភាក្សាអំពីសេចក្តីព្រាងសេចក្តីសម្រេចចិត្ត។

ឆ្លងតាមនោះ សម័យប្រជុំអនុម័តឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ ០៨ យ៉ាងដូចជា៖ (១) សេចក្តីសម្រេចចិត្តស្តីពីពិសោធន កម្មការបែងចែកឱ្យថ្នាក់ស្រុកគ្រប់គ្រងចាត់ តាំងអនុវត្តបណ្តាកម្មវិធីគោលដៅជាតិ ដំណាក់ កាល ២០២៤-២០២៥។ (២) សេចក្តីសម្រេចចិត្តស្តីពីការតម្រែតម្រង់ផែនការវិនិយោគទុនថវិកាមជ្ឈិមរបស់កម្មវិធីគោលដៅជាតិដែលមិន ទាន់បានរំសាយអស់ក្នុងឆ្នាំ ២០២៣ (រួម ទាំងទុនឆ្នាំ ២០២២ ផ្ទេរឆ្លងទៅឆ្នាំ ២០២៣) និងបានផ្ទេរឆ្លងទៅឆ្នាំ ២០២៤។ (៣) សេចក្តីសម្រេចចិត្តស្តីពីតម្រែតម្រង់ផែនការវិនិយោគសាធារណៈទុនថវិកាខេត្តឆ្នាំ ២០២៤ (លើកទី ២)។ (៤) សេចក្តីសម្រេចចិត្តស្តីពីតម្រែតម្រង់គម្រោងថវិការដ្ឋដែលមិនទាន់បានរំសាយអស់ក្នុងឆ្នាំ ២០២៣ (ចំណាយប្រចាំ)របស់បណ្តាកម្មវិធីគោលដៅជាតិដែលបានផ្ទេរមកឆ្នាំ ២០២៤។ (៥) សេចក្តីសម្រេចចិត្តស្តីពីតម្រែតម្រង់គម្រោងប្រមូល-ចំណាយថវិកាឆ្នាំ ២០២៤។ (៦) សេចក្តីសម្រេចចិត្តស្តីពីលុបចោលសេចក្តីសម្រេចចិត្តលេខ ២០/២០១៥/ NQ-HĐND ចុះថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៥ របស់ក្រុមប្រឹក្សាប្រជាជនខេត្តផ្តល់សច្ចាប័នគោលនយោបាយឧបត្ថម្ភក្នុងការវិនិយោគពង្រីកសេដ្ឋកិច្ចសម្ភារសាងសង់មិនដុត និងបញ្ឈប់ធ្វើសកម្មភាពផលិតដីឥដ្ឋដុតដោយឡសិប្បកម្មនៅលើភូមិសាស្ត្រខេត្តត្រាវិញ។ (៧) សេចក្តីសម្រេចចិត្តស្តីពីតម្រែតម្រង់បញ្ជីរាយឈ្មោះបណ្តាសំណង់  គម្រោងការគប្បីត្រូវដកហូតយកចិត្តដីក្នុងឆ្នាំ ២០២៤ នៅលើភូមិសាស្ត្រខេត្តដែលបានក្រុមប្រឹក្សាប្រជាជនខេត្តអនុម័តឆ្លងនៅនឹងសេចក្តីសម្រេចចិត្តលេខ ៤៧/ NQ-HĐND ចុះថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២០២៣។ (៨) សេចក្តីសម្រេចចិត្តស្តីពីការឆ្លងតម្រែតម្រង់បញ្ជីរាយឈ្មោះសំណង់ គម្រោងការគប្បីត្រូវផ្ទេរគោលដៅប្រើប្រាស់ដីផលិតស្រូវ ដីព្រៃបង្ការមកប្រើប្រាស់ទៅក្នុងគោលដៅផ្សេងនៅលើភូមិសាស្ត្រខេត្តត្រាវិញដែលបានក្រុមប្រឹក្សាប្រជាជនខេត្តអនុម័តឆ្លងនៅនឹងសេចក្តីសម្រេចចិត្តលេខ ៤៨/ NQ-HĐND ចុះថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២០២៣។

anh tin bai

តំណាងអនុម័តឆ្លងសេចក្តីសម្រេចចិត្ត។

មានយោបល់បិទសម័យប្រជុំ សមមិត្តគឹមង៉ុកថាយ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសំណូមពរគណៈកម្មាធិការប្រជាជនខេត្ត និងបណ្តាស្ថាប័ន តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ស្ថាប័នសារព័ត៌មាន និងមូលដ្ឋានប្រញាប់ផ្សព្វផ្សាយអនុវត្តម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព។ ក្នុងដំណាក់កាលចាត់តាំងអនុវត្តគប្បីប្រមូលផ្តុំចង្អុលការជាច្រើនវិធានការសមស្របធានាសេចក្តីសម្រេចចិត្តដែលទើបបានអនុម័តឆ្លងចូលទៅក្នុងជីវភាព ក្នុងនោះដឹកនាំបញ្ជាការយ៉ាងផ្តាច់ប្តូរ ហ្មត់ចត់ជាមួយកិច្ចសហការរវាងបណ្តាផ្នែកមូលដ្ឋាន ដោះស្រាយទាន់ពេលការជាប់ជំពាក់។មិនទុកឱ្យមានកើតឡើងស្ថានភាពគម្រោងការមួយចំនួនផ្សព្វផ្សាយអនុវត្តយឺតយ៉ាវនាំឱ្យរំសាយទុនទាប និងមិនទាន់បានរំសាយបានក្នុងឆ្នាំ ពិសេសគឺគម្រោងការដែលមានទុនរបស់កម្មវិធីគោលដៅជាតិ។  

anh tin bai

សមមិត្តអនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តគឹមង៉ុកថាយ សន្និដ្ឋានបិទសម័យប្រជុំ។

បណ្តាគណៈកម្មាធិការបក្ស រដ្ឋអំណាចគប្បីបង្កើនការចង្អុលការបណ្តាស្ថាប័នសារព័ត៌មានអង្គការចាត់តាំងនយោបាយសង្គមជូនព័ត៌មានជាបន្ទាន់ និងផ្សព្វផ្សាយសាយភាយ សេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជនខេត្ត និងលទ្ធផលសម័យប្រជុំដល់ម្ចាស់ឆ្នោតទាំងមូល និងប្រជាជនបានដឹងបានជ្រាប តាមដានស៊ើបអង្កេត។

អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត  បណ្តាគណៈកម្មការ ក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ពង្រីកតួនាទីស៊ើបអង្កេតការផ្សព្វផ្សាយអនុវត្តបណ្តាសេចក្តីសម្រេចចិត្តទើបបានអនុម័តឆ្លង ក្តាប់ស្ថានភាពផ្សព្វផ្សាយអនុវត្តដើម្បីមានការតម្រែតម្រង់បានទាន់ពេល៕

ព័ត៌មានផ្សេង
1 2 3 4 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292120