អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងត្រុងហ្វាងពិនិត្យមើលស្ថានភាពស្រុតបាក់ដីឆ្នេរសមុទ្រនៅស្រុកយ្វៀងហាយ

កាលពីថ្ងៃទី ២៦ ខែធ្នូ សមមិត្តង្វៀងត្រុងហ្វាងអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដឹកនាំក្រុមប្រតិភូការងារអញ្ជើញទៅពិនិត្យមើលស្ថានភាពស្រុតបាក់ដីឆ្នេរសមុទ្រនៅភូមិដុងថាញ់ និងហូទុង ឃុំដុងហាយ ស្រុកយ្វៀងហាយ។

anh tin bai

ក្រុមប្រតិភូការងារត្រួតពិនិត្យឆ្នេរសមុទ្រភូមិដុងថាញ់និងភូមិហូទុងឃុំដុងហាយ។ 

របាយការណ៍ជូនក្រុមប្រតិភូការងារគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំឃុំដុងហាយបានឱ្យដឹងថា៖ សំណង់ភ្លឺទំនប់រាំងខ្ទប់ទឹកប្រៃ និងជំនោរទឹកឡើងខ្ពស់នៅតំបន់ឆ្នេរសមុទ្រកោងញ៉ាងរបស់ភូមិដុងថាញ់ និងភូមិហូទុងមានប្រវែង ៣០០ ម៉ែត្រ ហើយភូមិទាំងពីរនេះមានចំនួនគ្រួសារប្រជាជនរស់នៅ ១៦៤ គ្រួ ជាមួយនឹងផ្ទៃដីផលិត ១១០ ហិកតា ក្នុងនោះ ផ្ទៃដីដាំដំណាំ ៧០ ហិកតា ( ទើបប្រមូលផលបាន ០៣ ហិកតា) បច្ចុប្បន្ននេះ អាស្រ័យដោយជំនោរទឹកឡើងខ្ពស់ និងរលក់ធំកាលពីថ្ងៃទី ២១ ខែធ្នូកន្លងហើយបណ្តាលឱ្យរបាំងភ្លឺទំនប់រាំងខ្ទប់ទឹកប្រៃមានប្រវែង ១៥០ ម៉ែត្រត្រូវស្រុតបាក់ ធ្វើឱ្យទឹកសមុទ្រជោរឡើងជន់លិចបង្កអន្តរាយផលដំណាំត្រៀមបម្រុងបម្រើទីផ្សារបុណ្យតេតរបស់មាមីងកសិករ។

មានយោបល់ក្នុងដំណើរការត្រួតពិនិត្យ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តង្វៀងត្រុងហ្វាងបានចង្អុលការឱ្យមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទសហការជាមួយនឹងបណ្តាអង្គភាពប្រឹក្សាជំនាញការប្រញាប់ធ្វើសុក្រឹតវីធីសាស្ត្រកសាងបណ្តាសំណុំលិខិតដើម្បីធានាដោះស្រាយទាន់ពេលបណ្តាក្តីតប់ប្រមល់នេះ ចំពោះមុខគឺប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយ និងឃុំដុងហាយវិនិច្ឆ័យបណ្តាកំណាត់ដែលស្រុតបាក់ជាបន្ទាន់ដើម្បីធានាសុវត្ថិភាពចំនួនផ្ទៃដីដំណាំរបស់មាមីងកសិករដើម្បីធានាប្រមូលផលនាឱកាសបុណ្យតេតខាងមុខ៕

*ក្នុងថ្ងៃដដែលនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តង្វៀងត្រុងហ្វាង រួមជាមួយនឹងមេបញ្ចាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ គណៈកម្មាធិការប្រជាជនស្រុកថ្កូវអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់នេសាទត្រូវលិចកប៉ាល់អាស្រ័យដោយប៉ះទង្គិចជាមួយកប៉ាល់បរទេសនៅឃុំឌិញអាង ស្រុកថ្កូវ។ 

anh tin bai

ថ្នាក់ដឹកនាំខេត្តសួរសុខទុក្ខគ្រួសារនេសាទដូវ៉ាំងអ៊ុក។

 យោងតាមថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកថ្កូវបានឱ្យដឹងថា៖ នៅម៉ោង ៥ និង ៤៥ នាទី នៃថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ ប៉ុស្តិ៍កងទ័ពការពារព្រំដែនឡុងវិញទទួលបានដំណឹងកប៉ាល់ត្រី TV- ៩៤៤៥៦-TS  របស់លោកដូវ៉ាំងអ៊ុក កើតឆ្នាំ ១៩៦៣ ស្នាក់នៅអនុសង្កាត់លេខ ១ ទីប្រជុំជនឌិញអាង ស្រុកថ្កូវ នៅលើកប៉ាល់មាននាវិក ១៣ នាក់ទាញយកផលជលផលនៅនឹងកម្រិតអង្សាយាមន្តរ ៩0៣១1’២៨,៥៦ N - ១០៦0 ៥៩’៣,១២E ( របស់តំបន់សមុទ្រខេត្តបេនទ្រែ ចន្លោះខ្សែសមុទ្រ ៤ គាវុធសមុទ្រ ចម្ងាយឆ្នេរសមុទ្រ ២៩ គាវុធ)ត្រូវប៉ះទង្គិចជាមួយកប៉ាល់សណ្តោង MACALLAN ៩ ជនជាតិម៉ាឡេស៊ី បំពាក់ស្លាក IMO: ០០៩៧៦៩៥៧០ បណ្តាលឱ្យកប៉ាល់ត្រី  TV- ៩៤៤៥៦ -TS ត្រូវលិច។ ដល់ម៉ោង ១៥ ថ្ងៃដដែល កប៉ាល់ត្រី BTr - ៩៤៩៨៥ -TS និងកប៉ាល់ត្រី TV- ៩៤២៦៨-TS សង្រ្គោះសុវត្ថិភាពដល់នាវិក ១៣ នាវិក។ ក្រោយពីបង្កគ្រោះថ្នាក់ កប៉ាល់សណ្តោង  MACALLAN ៩ បន្តដំណើរចេញផុតពីប្រទេសវៀតណាមទៅតាមទិសខាងត្បូង ឆ្លងទៅប្រទេសឥណ្ឌូណេស៊ីដោយសម្ទុះល្បឿនលឿនប្រមាណ ០៤ គាវុធក្នុងមួយម៉ោង។

បច្ចុប្បន្ន កំពុងខារកប៉ាល់ត្រី TV- ៩៤៤៥៦-TS ឡើងគោក ត្រូវអន្តរាយទ្រព្យសម្បត្តិប្រមាណជិត ១០ ពាន់លានដុង៕ 

ព័ត៌មានផ្សេង
1 2 3 4 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292314