ត្រាវិញផ្តុំកម្លាំងអំពាវនាវវិនិយោគអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ

គណៈកម្មាធិការប្រជាជនខេត្តទើបចេញផ្សាយកម្មវិធីជំរុញការវិនិយោគឆ្នាំ ២០២៤។ តាមរយៈនោះ ខេត្តនឹងផ្តុំកម្លាំងអំពាវនាវវិនិយោគអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រដូចជាថាមពលបង្កើតឡើងវិញ ភស្តុភារកំពង់ផែសមុទ្រ សេវា Logitics កសិកម្ម ជលផល ច្នៃផលិតផលពីកសិកម្មជលផល។ល។

anh tin bai

គណៈប្រតិភូជំរុញការវិនិយោគរបស់ខេត្ត និងវិនិយោគគិនលើគម្រោងការថាមពលវាយោអគ្គិសនីឆ្នេរសមុទ្រត្រាវិញ ធ្វើការនៅប្រទេសជប៉ុនកាលពីខែមីនា ឆ្នាំ ២០២៣។

ឆ្នាំ ២០២៤ ត្រាវិញអំពាវនាវវិនិយោគលើ ៣៣ គម្រោងការ។ ក្នុងនោះ វិនិយោគលើវិស័យឧស្សាហកម្ម ០១ គម្រោងការ វិស័យអប់រំ-បណ្តុះបណ្តាល ០១ គម្រោងការ វិស័យពាណិជ្ជកម្ម ទេសចរណ៍ និងសេវាកម្ម ១៣ គម្រោងការ វិស័យហេដ្ឋារចនាសម្ព័ន្ធសង្គម ទីក្រុង និងបរិស្ថាន  ១៧ គម្រោងការ។ ក្រៅពីនោះ ខេត្តក៏អំពាវនាវវិនិយោគលើគម្រោងការសម្បទានសង្គមដោយឡែក ៣ គម្រោងការ។ បណ្តាសកម្មភាពទាក់ទាញការវិនិយោគរបស់ខេត្តបានផ្តុំទៅក្នុងការអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ចសមុទ្រដូចជា៖ ថាមពលបង្កើតឡើងវិញ ភស្តុភារកំពង់ផែសមុទ្រ សេវា Logitics កសិកម្ម ជលផល ច្នៃផលិតផលពីកសិកម្មជលផល។ល។ បង្កើនការផ្សព្វផ្សាយ ជំរុញការវិនិយោគនៅនឹងកន្លែង ជំរុញការវិនិយោគអាជីវកម្មនៅភាគខាងត្បូង។ តំបន់សេដ្ឋកិច្ចសំខាន់ បង្កើតកន្សោមផ្គត់ផ្គង់ការផលិត ដឹកជញ្ជូន និងលក់ផលិតផល។

ត្រាវិញមានទិសដៅទាក់ទាញ និងសហការវិនិយោគជាមួយបរទេសដោយមានឱតមានភ័ន្ត បង្កើនការជិតឌិដិត សហការជាមួយម្ចាស់វិនិយោគធំៗ អ្នកដឹកនាំក្នុងកន្សោម ផ្គត់ផ្គង់ដើម្បីទាក់ទាញបណ្តាគម្រោងការធំៗ សំខាន់ៗ មានបរិមាណបច្ចេកវិទ្យាខ្ពស់ ជាពិសេសក្នុងបណ្តាផ្នែក វិស័យដែលខេត្តផ្តល់អាទិភាព។ (ឧស្សាហកម្មសមុទ្រ វារីវប្បកម្ម ទាញយកផលពីសមុទ្រ ច្នៃជលផល ទេសចរណ៍សមុទ្រ បោះកប៉ាល់ ថាមពល វិស្វកម្មមេកានិច ឧស្សាហកម្មច្នៃប្រតិដ្ឋ ឧស្សាហកម្មជំនួយការ។ល។

ខេត្តអំពាវនាវវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៅតំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម ម្តុំឧស្សាហកម្ម។ ផ្តុំកម្លាំងលើការទាញយកផលប្រយោជន៍ពីបណ្តាតំបន់ឧស្សាហកម្ម ម្តុំឧស្សាហកម្មក្នុងខេត្ត កសាងសម្រេចបណ្តាហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើតទីធ្លាស្អាត មានផ្លូវគមនាគមន៍តភ្ជាប់គ្នា បណ្តុះបណ្តាលប្រភពធនធានមនុស្ស (ជាពិសេសប្រភពធនធានមនុស្សគុណភាពខ្ពស់)។ល។ ដើម្បីត្រៀមទទួលការវិនិយោគ។

បណ្តាសកម្មភាពជំរុញការវិនិយោគរបស់ខេត្តគប្បីធានាការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ មានយុទ្ធសាស្ត្រ បង្កភាពទម្លុះទម្លាយ ផ្សព្វផ្សាយការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-សង្គមទូលំទូលាយក្នុងតំបន់។

ឆ្នាំ ២០២៣ ខេត្តត្រាវិញទាក់ទាញការវិនិយោគបាន ១២ គម្រោងការ។ ក្នុងនោះ មានវិនិយោគគិនក្នុងប្រទេសចំនួន ១១ គម្រោងការ សរុបទុនវិនិយោគ ១.២៦៣,៣ ពាន់លានដុង បរទេសវិនិយោគចំនួន ០១ គម្រោងការ សរុបទុនវិនិយោគ ២,៥ លានដុល្លារ៕

ព័ត៌មានផ្សេង
1 2 3 4 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292313