ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង សួរសុខទុក្ខ ជូនពរបុណ្យតេតអាជីវកម្ម

កាលពីព្រឹកថ្ងៃទី២៣ ខែមករា ក្រុមការងាររបស់គណៈកម្មាធិការប្រជាជនខេត្តអាស្រ័យដោយប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ធ្វើជាប្រធានក្រុម បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យតេតដល់បណ្តាអាជីវកម្មនៅទីផ្សាររួមខេត្តយ្វៀងហាយ និងស្រុកកូវង៉ាង។

anh tin bai

ក្រុមប្រតិភូសួរសុខទុក្ខ ជូនអំណោយតេតនៅក្រុមហ៊ុនភាគហ៊ុនវាយោអគ្គិសនីទ្រុងណាមត្រាវិញ(ទីផ្សាររួមខេត្តយ្វៀងហាយ)

អញ្ជើញចូលរួមជាមួយក្រុមនៅមានអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងគ្វិញធៀង ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកមានការជាប់ពាក់ព័ន្ធ។

ក្រុមប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ ជូនពរបុណ្យតេតដល់បណ្តាអាជីកម្មដូចជា៖ ក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀហាយ ក្រុមហ៊ុនភាគហ៊ុនវាយោអគ្គិសនីទ្រុងណាមត្រាវិញទី ១ ក្រុមហ៊ុនភាគហ៊ុនវាយោអគ្គិសនីត្រាវិញទី ក្រុមហ៊ុនភាគហ៊ុនវាយោអគ្គិសនីទ្រឿងថាញ់ត្រាវិញ ក្រុមហ៊ុនចំកាត់វាយោអគ្គិសនី REE ត្រាវិញ ក្រុមហ៊ុនភាគហ៊ុនជលផលថុងធ្វឹង និងក្រុមហ៊ុនចំកាត់ WooSung Global Vina

anh tin bai

លោក ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សួរសុខទុក្ខស្ថានភាពពលករ នៅក្រុមហ៊ុនឧណ្ហអគ្គិសនីទ្រុងណាមត្រាវិញ(ទីផ្សាររួមខេត្តយ្វៀងហាយ)

យោងតាមសេចក្តីបាយការណ៍ ស្ថានភាពផលិត-ធ្វើអាជីវកម្មរបស់បណ្តាអាជីវកម្ម ឆ្នាំនេះបណ្តាអាជីវកម្មសុទ្ធតែរក្សាបានការផលិតស្ថិរភាព ប្រភពចំណូលបើប្រៀបធៀបនឹងឆ្នាំមុនកើនគ្រាន់បើ ធានាអនុវត្តល្អបណ្តារបប និងគោលនយោបាយជូនពលករ អ្នកពលកម្ម អាជីវកម្មភាគច្រើនសុទ្ធតែមានផែនការស្ងើចសរសើរបុណ្យតេតដល់អ្នកពលកម្ម ដោយទទួលបានប្រាក់ខែទាបបំផុតគឺ ០១ ខែ។

anh tin bai

 ក្រុមប្រតិភូសួរសុខទុក្ខ ជូនអំណោយតេតនៅក្រុមហ៊ុនចំកាត់ វាយោអគ្គិសនី  REE ត្រាវិញ(ទីផ្សាររួមខេត្តយ្វៀងហាយ)

តំណាងឱ្យថ្នាក់ដឹកនាំខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអាជីវកម្ម ដែលបានឆ្លងកាត់ការទុក្ខលំបាកជាច្រើន រក្សាសកម្មភាពផលិត-ធ្វើអាជីវកម្មលំនឹង អនុវត្តល្អតាមបណ្តាគោលនយោបាយច្បាប់ពលកម្ម ធានាសិទ្ធិផលប្រយោជន៍របស់អ្នកពលកម្ម។

នាក្នុងឱកាសឆ្នាំថ្មី ប្រធានគណៈកម្មាធិការប្រជាជនខេត្តសង្ឈឹមថា៖ បណ្តាអាជីវកម្មនឹងបន្តពង្រីកខ្ពស់ប្រសិទ្ធភាពផលិត-ធ្វើអាជីវកម្មជាងទៀតដើម្បីរួមចំណែកអនុវត្តសម្រេចជោគជ័យ ភាកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្តក្នុងឆ្នាំ ២០២៤ នេះ។

anh tin bai

លោក ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សួរសុខទុក្ខ លើកទឹកចិត្តពលករ កម្មការិនីនៅក្រុមហ៊ុនចំកាត់ WooSung Global Vina (ឃុំវិញគីម ស្រុកកូវង៉ាង)

នាឱកាសបុណ្យតេតប្រពៃរបស់ជនជាតិ ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំង ផ្តាំផ្ញើបិយវាចាសួរសុខទុក្ខដល់សុខភាព ប្រសិទ្ធពរដល់សមូហភាពកម្មាភិបាល អ្នកពលកម្មនៅតាមបណ្តាអាជីវកម្ម និងគ្រួសារទទួលអំណរបុណ្យតេតប្រកបដោយសេចក្តីសុខ ចម្រើន និងសុភមង្គល៕

ព័ត៌មានផ្សេង
1 2 3 4 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292313