ផ្សព្វផ្សាយអនុវត្តច្បាប់ដីធ្លីឆ្នាំ ២០២៤

កាលពីរសៀលថ្ងៃទី ខែមីនា រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន ដាំងក្វឹកខាញ់ ធ្វើធិបតីអង្គសន្និបាតផ្សព្វផ្សាយច្បាប់ដីធ្លីឆ្នាំ ២០២៤។ អង្គសន្និបាតបានចាត់តាំងឡើងទៅតាមទម្រង់ផ្ទាល់ និងរួមបញ្ចូលតាមប្រព័ន្ធផ្សាយបន្តផ្ទាល់ជាមួយខេត្ត ទីក្រុងក្នុងទូទាំងប្រទេស។

anh tin bai

.ទិដ្ឋភាពសន្និបាតនៅមណ្ឌលបន្តផ្ទាល់ខេត្តត្រាវិញ

អញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញ មានសមមិត្ត ង្វៀងហ្វិញធៀន សមាជិកគណៈប្របត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត គាងក្វឹង មាជិកគណៈប្របត្តិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័នខេត្ត និងមូលដ្ឋាន។

នៅសន្និបាត តំណាងគ្រប់រូបបានស្តាប់តំណាងថ្នាក់ដឹកនាំក្រសួងធនធាននិងបរិស្ថាន ឧទ្ទេសនាមពីខ្លឹមសារជាមូលដ្ឋានមួយចំនួន និងចំណុចលេចធ្លោនៃច្បាប់ដីធ្លីឆ្នាំ ២០២៤។ យោងតាមនោះ ច្បាប់ដីធ្លីឆ្នាំ ២០២៤ រួមមាន ១៦ជំពួក ២៦០មាត្រា។ ច្បាប់វិសោធនកម្ម បំពេញបន្ថែម ១៨០/២១២ មាត្រានៃច្បាប់ដីធ្លីឆ្នាំ ២០១៣ និងបំពេញបន្ថែមថ្មី ៧៨មាត្រា លុបចោល ៣០មាត្រា។

ច្បាប់ដីធ្លីឆ្នាំ ២០២៤ មានខ្លឹមសារថ្មី និងសំខាន់ៗជាច្រើនទាក់ទងនឹងបញ្ហាគ្រោងផែនការ និងផែនការប្រើប្រាស់ដីធ្លី។ ដកហូត សំណង និងការគាំទ្រការតាំងទីលំនៅថ្មី ប្រគល់ដី ជួលដី ផ្លាស់ប្តូរគោលបំណងប្រើប្រាស់ដី ចាត់ថ្នាក់ ចែកអំណាច និង បញ្ហាស៊ើបអង្កេតមូលដ្ឋាន។ល។

ពិភាក្សានៅក្នុងសន្និបាត បណ្តាតំណាងបានផ្តោតលើការពិភាក្សាអំពីចំណុចថ្មីមានភាពទម្លុះទម្លាយ សំខាន់នៃច្បាប់។ ទន្ទឹមនឹងនោះ លើកឡើងពីការលំបាក ជាប់ជំពាក់ក្នុងដំណើរការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ដីធ្លី ឆ្នាំ ២០១៤ ចែករំលែកនូវដំណោះស្រាយដើម្បីផ្សព្វផ្សាយច្បាប់ដីធ្លីឆ្នាំ ២០២៤ ប្រកបដោយប្រសិទ្ធភាព និងបានសម្តែងនូវគោលបំណង ផ្នែកមត្ថកិច្ចនឹងបន្តសេនាធិការ ផ្សព្វផ្សាយសារាចរណែនាំ សម្រាប់នាំច្បាប់ចូលជីវភាព។

ថ្លែងយោបល់សន្និដ្ឋានសន្និបាត រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន ដាំងក្វឹកខាញ់ សង្កត់ធ្ងន់៖ នេះជាគម្រោងការធំ មានអត្ថន័យ និងសារៈសំខាន់ពិសេសនៅក្នុងជីវភាពរស់នៅខាងយោបាយ សេដ្ឋកិច្ច - សង្គម ការពារជាតិ សន្តិសុខ ការពារបរិស្ថានរបស់ប្រទេសជាតិ។

រដ្ឋមន្ត្រីបានឲ្យដឹង រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានកំពុងរួសរាន់សេនាធិការបង្កើតអនុក្រិត្យ សារាចរណែនាំអនុវត្តច្បាប់។ រដ្ឋមន្ត្រីស្នើដល់បណ្តាក្រសួង ស្ថាប័ន មូលដ្ឋានម៉ឹងម៉ាត់ជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្តបណ្តាខ្លឹមសារនៃច្បាប់ដីធ្លី(វិសោធកម្ម) ឆ្នាំ២០២៤ ធានាទាន់ពេល ស៊ីសង្វាក់គ្នា ឯកភាព សុពលភាព ប្រសិទ្ធភាព ធានាផលប្រយោជន៍របស់រដ្ឋ ប្រជាពលរដ្ឋ បំពេញតម្រូវការអភិវឌ្ឍន៍របស់ប្រទេស។

ដើម្បីអនុវត្តច្បាប់ដីធ្លីឆ្នាំ ២០២៤ ប្រកបដោយប្រសិទ្ធភាព រដ្ឋមន្ត្រី ដាំងក្វឹកខាញ់ ស្នើឱ្យមូលដ្ឋានជំរុញមាំការងារឃោសនា យកចិត្តទុកដាក់ក្នុងការធ្វើការងារសាងបញ្ជីតម្លៃដី ពិនិត្យឡើងវិញ និងអនុវត្តល្អភារកិច្ចការងារគ្រោងផែនការ និងផែនការប្រើប្រាស់ដីធ្លី កសាងមូលដ្ឋានទិន្នន័យដីធ្លី ផ្តោតលើការដោះស្រាយអ្វីដែលនៅសេសសល់ក្នុងការផ្តល់លិខិតទទួលស្គាល់សិទ្ធិប្រើប្រាស់ដីធ្លីដល់អង្គការ និងបុគ្គល។ល។

នៅក្នុងកាសនេះដែរ ក្រសួងធនធាននិងបរិស្ថានជូនប័ណ្ណសរសើរដល់មូភាពកន្លែង និងបុគ្គល៥៨រូប ដែលមានស្មាដៃឆ្នើមក្នុងអនុវត្តគម្រោងការកសាងច្បាប់ដីធ្លីឆ្នាំ ២០២៤៕

 

ព័ត៌មានផ្សេង
1 2 3 4 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292312