ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំងសួរសុខទុក្ខដល់បណ្តាអាជីវកម្មនាដើមឆ្នាំថ្មី

កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំងរួមជាមួយនឹងថ្នាក់ដឹកនាំមន្ទីរឧស្សាហពាណិជ្ជកម្ម មន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ច សម្ព័ន្ធពលកម្មខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុកកាងឡុង កូវកែ និងស្រុកថ្កូវអញ្ជើញទៅសួរសុខទុក្ខដល់បណ្តាអាជីវកម្មនាដើមឆ្នាំនិទាឃរដូវយ៉ាបទិន ២០២៤។

anh tin bai

ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំងស្វែងយល់បណ្តាផលិតផលរបស់ក្រុមហ៊ុនចំកាត់ Hanyang Electronic វៀតណាម។

ក្រុមប្រតិភូអញ្ជើញទៅសួរសុខទុក្ខដល់ក្រុមហ៊ុនចំកាត់ Hanyang Electronic វៀតណាម នៅភូមិភូផុង ៣ ឃុំបិញភូ ស្រុកកាងឡុង ក្រុមហ៊ុនចំកាត់អាហារអាងភឿក នៅភូមិយិញអាង ឃុំអាងភូតឹង ស្រុកកូវកែ និងក្រុមហ៊ុនភាគហ៊ុនវិនិយោគ និងផលិតឧស្សហកម្ម Lefaso ត្រាវិញ នៅភូមិកោះស្លា ឃុំថាញ់ស៊ើង ស្រុកថ្កូវ។ 

ស្ថិតនៅនឹងបណ្តាកន្លែងដែលបានអញ្ជើញទៅដល់ ថ្នាក់ដឹកនាំបណ្តាអាជីវកម្មបានរបាយការណ៍អំពីស្ថានភាពធ្វើសកម្មភាពផលិត-ធ្វើអាជីវកម្មឆ្នាំ ២០២៣ និងភារកិច្ចសំខាន់ៗមួយចំនួនរបស់ឆ្នាំ ២០២៤។ ជាពិសេសគឺ ថ្នាក់ដឹកនាំបណ្តាអាជីវកម្មមានបណ្តាសំណើស្នើដល់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត បណ្តាមន្ទីរ ផ្នែកខេត្តគប្បីបើកទូលាយកំណាត់ផ្លូវសំខាន់មួយចំនួនចុះដល់បណ្តាអាជីវកម្មដើម្បីទុកឱ្យយានយន្តមានចំណុះច្រើនបម្រើការដឹកជញ្ជូនមុខទំនិញ និងបញ្ហាទាក់ទាញកម្លាំងពលករនៅនឹងមូលដ្ឋានសម្រាប់អាជីវកម្មក្នុងឆ្នាំ ២០២៤ ក៏ដូចជាបណ្តាឆ្នាំបន្តបន្ទាប់។

anh tin bai

តំណាងក្រុមហ៊ុនចំកាត់អាហារអាងភឿកឧទ្ទេសនាមអំពីការធ្វើសកម្មភាពផលិតរបស់ក្រុមហ៊ុនជាមួយប្រធានគណៈកម្មាធិការប្រជាជនខេត្ត។

មានប្រសាសន៍កាន់ថ្នាក់ដឹកនាំបណ្តាអាជីវកម្ម ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំងបានកំណត់ត្រា ស្ងើចសរសើរចំពោះការខិតខំប្រឹងប្រែង របស់បណ្តាអាជីវកម្មដែលសម្រេចបានបណ្តាលទ្ធផលក្នុងឆ្នាំ ២០២៣។ 

anh tin bai

ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំងសួរសុខទុក្ខក្រុមហ៊ុនចំកាត់វិនិយោគនិងផលិតឧស្សាហកម្ម Lefaso ត្រាវិញ។

តំណាងឱ្យគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំងសន្យានឹងគាំទ្រឧបត្ថម្ភបណ្តាអាជីវកម្មធ្វើសកម្មភាពមានប្រសិទ្ធភាព។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តចង្អុលការដល់បណ្តាមន្ទីរ ផ្នែក មូលដ្ឋានយោងតាមសមត្ថកិច្ច ភារកិច្ចដែលបានប្រគល់ជូនប្រញាប់ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្តដើម្បីដំណោះស្រាយសមស្របជាមួយនឹងបណ្តាខ្លឹមសារដែលបណ្តាអាជីវកម្មស្នើ សមស្របជាមួយនឹងគ្រោងផែនការអភិវឌ្ឍន៍រួមរបស់ខេត្ត៕ 

ព័ត៌មានផ្សេង
1 2 3 4 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292312