អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងគ្វិញធៀង សួរសុខទុក្ខ ប្រសិទ្ធពរបុណ្យតេតដល់បណ្តាអាជីវកម្ម

កាលពីថ្ងៃទី ២២ ខែមករា សមមិត្តង្វៀងគ្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តរួមជាមួយនឹងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្តអញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យតេត និងស្វែងយល់អំពីស្ថានភាពផលិតនៅនឹងបណ្តាអាជីវកម្មក្នុងតំបន់ឧស្សាហកម្មឡុងឌឹក ទីក្រុងត្រាវិញ។ 

anh tin bai

កាលពីថ្ងៃទី ២២ ខែមករា សមមិត្តង្វៀងគ្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តរួមជាមួយនឹងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្តអញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យតេត និងស្វែងយល់អំពីស្ថានភាពផលិតនៅនឹងបណ្តាអាជីវកម្មក្នុងតំបន់ឧស្សាហកម្មឡុងឌឹក ទីក្រុងត្រាវិញ។

 ដោយមាន ០៧ អាជីវកម្មក្នុងតំបន់ឧស្សាហកម្មឡុងឌឹកបានក្រុមប្រតិភូការងាររបស់គណៈកម្មាធិការប្រជាជនខេត្តអញ្ជើញទៅសួរសុខទុក្ខដូចជា៖ សាខាក្រុមហ៊ុនចំកាត់ Yazaki EDS វៀតណាម ក្រុមហ៊ុនចំកាត់ឯកសមាជិក Cy Vina ក្រុមហ៊ុនភាគហ៊ុនកាត់ដេរ sofa ហ្វាសែង ក្រុមហ៊ុនចំកាត់ឯកសមាជិក PCT វៀតណាម សាខាក្រុមហ៊ុនចំកាត់ដេរប៉ះនីហរ័ណហុងវី ក្រុមហ៊ុនចំកាត់ដេរប៉ះ Leioula វៀតណាម និងក្រុមហ៊ុនភាគហ៊ុនម៉ីឡាង។

ស្ថិតនៅនឹងបណ្តាកន្លែងដែលបានអញ្ជើញទៅ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងគ្វិញធៀងបានសួរសុខទុក្ខ និងស្វែងយល់អំពីស្ថានភាពផលិតរបស់បណ្តាអាជីវកម្ម ស្ថានភាពពលកម្មផលិតរបស់ពលករ និងការងារថែទាំបុណ្យតេតជូនពលករ អ្នកពលកម្ម។  ព្រមទាំងប្រសិទ្ធពរបុណ្យតេតដ៏ល្អប្រពៃបំផុតដល់ថ្នាក់ដឹកនាំបណ្តាអាជីវកម្ម និងពលករ ពលកម្មនាឱកាសនិទាឃរដូវយ៉ាបទិនឆ្នាំ ២០២៤។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងគ្វិញធៀងសង្ឃឹមថា បណ្តាអង្គភាពអាជីវកម្មជានិច្ចកាលអនុវត្តល្អច្បាប់វៀតណាម រក្សាលំនឹងការផលិត និងអនុវត្តល្អសុខុមាលភាពសង្គមរបស់ខេត្ត។ បណ្តាអាជិវកម្មគប្បីធានាអនុវត្តល្អបណ្តារបប គោលនយោបាយ ប្រាក់ខែជូនពលករដើម្បីលំនឹងជីវភាព ក្នុងនោះគប្បីយកចិត្តទុកដាក់អនុវត្តល្អការងារថែទាំបុណ្យតេត និងបណ្តារបបអាទិភាពផ្សេងៗដើម្បីជំរុញទឹកចិត្តទុកឱ្យពលករវិលត្រឡប់មកធ្វើការក្រោយពីឈប់សម្រាក់តេត។  

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងគ្វិញធៀងប្រសិទ្ធពរដល់បណ្តាអាជីវកម្មបន្តទទួលបានប័ណ្ណបញ្ជាដាក់ពាក្យទំនិញច្រើនជាងទៀតក្នុងឆ្នាំ២០២៤ និងមិនបញ្ឈប់ពង្រីកទូលាយទ្រង់ទ្រាយផលិត មានផែនការជម្រើសបន្ថែមពលករចូលធ្វើការក្នុងក្រុមហ៊ុន។  ក្នុងរយៈពេលឈប់សម្រាក់បុណ្យតេតគប្បីធានាការប្រចាំការក្រុមហ៊ុន រក្សាសន្តិសុខសណ្តាប់ធ្នាប់ បង្ការអគ្គីភ័យ និងបង្ការទុច្ចរិត រក្សាសម្ងាត់។

anh tin bai

អំពីបណ្កាបញ្ហាស្នើរបស់បណ្តាអាជីវកម្ម អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងគ្វិញធៀងចង្អុលការថ្នាក់ដឹកនាំមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គម សម្ព័ន្ធពលករខេត្តនិងគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចខេត្តកំណត់ត្រា វិនិច្ឆ័យ និងបន្តយកចិត្តទុកដាក់ បង្កលក្ខណៈ និងរួមដំណើរអភិវឌ្ឍន៍រួមរបស់បណ្តាអាជីវកម្ម ជាពិសេសគឺបណ្តាអាជីវកម្មដែលនៅជួបការលំបាកក្នុងការផលិត ធ្វើអាជីវកម្ម។  តាមសេចក្តីរបាយការណ៍របស់បណ្តាអាជីវកម្មក្នុងតំបន់ឧស្សាហកម្មឡុងឌឹក គឺក្នុងឱកាសបុណ្យតេតយ៉ាបទិនឆ្នាំនេះ បណ្តាអាជីវកម្មនៅតែផលិតបានលំនឹង ធានាអនុវត្តល្អការឈប់សម្រាក់បុណ្យតេតត្រឹមត្រូវតាមការកំណត់ ជាពិសេសគឺ មានបណ្តាអាជីវកម្មឱ្យពលករឈប់សម្រាក់បន្លាយចាប់ពីថ្ងៃទី ០៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ រីឯពលករ អ្នកពលកម្មសុទ្ធសឹងតែទទួលបានរបបស្ងើចសរសើរជាមួយនឹងកម្រិតមធ្យមពី ០៤-០៩ លានដុងក្នុងពលករម្នាក់ ក្នុងនោះមានកម្រិតស្ងើចសរសើរខ្ពស់បំផុតគឺ ៦៤ លានដុងផងដែរ៕ 

ព័ត៌មានផ្សេង
1 2 3 4 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292313