ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំងទទួលបដិសណ្ឋារកិច្ចគួរសមស្ថានកុងស៊ុលឥណ្ឌាប្រចាំការទីក្រុងហូជីមិញ

កាលពីថ្ងៃទី ០១ ខែកុម្ភៈ សមមិត្តឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលបដិសណ្ឋារកិច្ចគួរសមចំពោះលោក Madan Mohan Sethi ស្ថានកុងស៊ុលឥណ្ឌាប្រចាំការទីក្រុងហូជីមិញ។

anh tin bai

លោក Madan Mohan Sethi ជូនអំណោយអនុស្សាវរីយ៍ដល់ប្រធានគណៈកម្មាធិការប្រជាជនឡេវ៉ាំងហាំង។

ស្ថិតនៅនឹងកន្លែងទទួលបដិសណ្ឋារកិច្ចគួរសម លោក Madan Mohan Sethi ថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ចរបស់ថ្នាក់ដឹកនាំខេត្តត្រាវិញសម្រាប់លោក។ ជាមួយនឹងគោលដៅឆ្ពោះដល់សហប្រតិបត្តិការរវាងឥណ្ឌាជាមួយនឹងខេត្តត្រាវិញនេះ លោក Madan Mohan Sethi ស្នើបណ្តាវិស័យដែលទ្វេភាគីកំពុងមានសក្តានុពលសហប្រតិបត្តិការនាពេលខាងមុខនេះ និងសង្ឃឹមថាបណ្តាមន្ទីរ ផ្នែកខេត្តឧបត្ថម្ភ ផ្គត់ផ្គង់ព័ត៌មានសម្រាប់បណ្តាអាជីវកម្មឥណ្ឌាមានតម្រូវការស្វែងយល់វិនិយោគចូលមកត្រាវិញ។

ក្នុងឱកាសនេះដែរ លោក Madan Mohan Sethi សង្ឃឹមថាលោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តាមន្ទីរ ផ្នែក និងអាជីវកម្មរបស់ត្រាវិញអញ្ជើញទៅទស្សនកិច្ច ទំនាក់ទំនងនៅនឹងឥណ្ឌា ហើយសង្ឃឹមថាមានផលិតផលកសិកម្មព្រៀបមួយចំនួនរបស់ត្រាវិញចូលទៅក្នុងទីផ្សារឥណ្ឌាផង។

រួមជាមួយនឹងទស្សនៈរួមជាមួយលោក Madan Mohan Sethi ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំងបញ្ជាក់ថាខេត្តត្រាវិញ 

anh tin bai

តំណាងថតរូបអនុស្សាវរីយ៍។

និងឥណ្ឌាមានឱកាសជាច្រើនដើម្បីសហប្រតិបត្តិការ ជាពិសេសគឺក្នុងបណ្តាវិស័យទេសចរណ៍ បច្ចេកវិទ្យាព័ត៌មាន បញ្ញាវិទ្យាសាស្ត្រ សុខាភិបាល អប់រំ វប្បធម៌។ល។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរលោក Madan Mohan Sethi បង្កលក្ខណៈសម្រាប់បណ្តាអាជីវកម្ម ភ្ញៀវទេសចរឥណ្ឌាបញ្ជូនភ្ញៀវមកខេត្តត្រាវិញ ជំរុញទឹកចិត្តបណ្តាម្ចាស់វិនិយោគឥណ្ឌាមកស្វែងយល់ និងវិនិយោគទៅក្នុងបណ្តាគម្រោងការទេសចរណ៍នៅខេត្តត្រាវិញ។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំងវាយតម្លៃខ្ពស់ដំណើរទស្សនកិច្ចរបស់លោក Madan Mohan Sethi នៅនឹងត្រាវិញ ទន្ទឹមនឹងនោះ សង្ឃឹមថាអនាគត ភាពទំនាក់ទំនងសហប្រតិបត្តិការរវាងត្រាវិញ និងឥណ្ឌាមានការរីកចម្រើនល្អបំផុត។ ទ្វេភាគីបង្កើនការជួបសំណេះសំណាលប្រឹក្សាដើម្បីកសាង និងឯកភាពអនុវត្តកម្មវិធីសហប្រតិបត្តិការ ផែនការជាក់ស្តែង ដើម្បីសម្រេចបានលទ្ធផលទូលំទូលាយជាច្រើនក្នុងភាពទំនាក់ទំនងសហប្រតិបត្តិការរបស់ទ្វេភាគី។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំងបញ្ជាក់ថា៖ ត្រាវិញត្រៀមលក្ខណៈរួមដំណើរ និងបង្កលក្ខណងាយស្រួលបំផុតសម្រាប់បណ្តាអាជីវកម្មឥណ្ឌាវិនិយោគចូលខេត្តត្រាវិញដើម្បីពង្រីស្ថិរភាពយូរអង្វែង និងសម្រេចជោគជ័យនៅនឹងខេត្តត្រាវិញ៕

ព័ត៌មានផ្សេង
1 2 3 4 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292312