អនុវត្តការកាត់រំលស់ដើមឈើទន្ទា្រនទៅលើរបៀងសុវត្ថិភាពបណ្ដាញអគ្កិសនីនៅឃុំញីទ្រឿង

កាលពីថ្ងៃទី ២៩ ខែមីនា នៅភូមិផ្នោរលើបេ ឃុំញីទ្រឿង ស្រុកកូវង៉ាង បណ្ដាអង្គភាពពាក់ព័ន្ធបានចាត់តាំងកាប់ដើមឈើទាលចំនួន ៦៥ ដើមទន្ទ្រានទៅលើរបៀងសុវត្ថិភាពបណ្ដាញអគ្គិសនីចរន្ត ២២០ kVយ្វៀងហាយ-ម៉កាយ និងចរន្ត ៥០០ kV យ្វៀងហាយ-ម៉ីថ។

anh tin bai

កងកម្លាំងសមត្ថកិច្ចដំណើរការកាត់រំលស់ដើមឈើទន្ទា្រនទៅលើខ្សែភ្លើងការពារសុវត្ថណ្តាញអគ្គិសនី។

កាលពីមុន គ្រួសារប្រជាជនមួយចំនួន មានដើមឈើទាលទន្ទ្រានទៅលើសុវត្ថិភាពបណ្ដាញអគ្គិសនីចរន្ត ២២០ kV យ្វៀងហាយ-ម៉កាយ និងចរន្ត ៥០០kV យ្វៀងហាយ-ម៉ីថ ក្រោយពេលបានបណ្ដាផ្នែកជំនាញ មូលដ្ឋានបំផុសចលនា គ្រួសារទាំងនោះ បានយល់ព្រម និងកាត់រំលស់រួចស្រេច។

គ្រួសារមួយចំនួននៅភូមិផ្នោរលើបេបានោ្យដឹង  យើងខ្ញុំនឹងបំផុសចលនាប្រជាជនមិនដាំដើមឈើក្នុងតំបន់ ឬនៅកន្លែងជិតរបៀងសុវត្ថិភាពបណ្ដាញអគ្គិសនីទៀត មិនបង្វែរដាំបណ្ដាដំណាំតាំងពីដំណាំមានរយៈពេលខ្លី មានកម្ពស់ទាប ទៅដាំឈើមានកម្ពស់ខ្ពស់ មាននិន្នាការទេរទៅលើចរន្តអគ្គិសនី បង្កឱ្យបាត់សុវត្ថិភាព។

លោក ផាមថាញ់ញ៉ី ប្រធានក្រុអន្ទងអគ្គិសនីត្រាវិញ ស្ថិតក្នុងផ្លូវអន្ទងអគ្គិសនីភាគខាងលិច បានអះអាងថា៖ ការកាប់ កាត់រំលស់ឈើទ្ទ្រានទៅលើសុវត្ថិភាបណ្ដាញអគ្គិសនីនៅភូមិផ្នោលើបេ ឃុំញីទ្រឿង រួមចំណែកកាត់បន្ថយយថាហេតុ ធានាសុវត្ថិភាពសម្រាប់ប្រជាជន និងការផ្គត់ផ្គង់អគ្គិសនីលំនឹង។ ក្រុមអន្ទងអគ្គិសនីត្រាវិញ នឹងបន្តសហការជាមួយមូលដ្ឋានបង្កើនការគ្រប់គ្រង ការពាររបៀងសុវត្ថិភាពបណ្ដាញអគ្គិសនីដើម្បីរកឃើញឈើថ្មី  ផ្ទះសម្បែង។ល។ ប្របតាមរបៀងចរន្តអគ្គិសនី អាចទន្ទ្រានទៅលើរបៀងការពារសុវត្ថិភាពបណ្ដាញអគ្គិសនី បំផុសចលនាប្រជាជនសហការជាមួយមូលដ្ឋាន យល់ព្រមឱ្យអង្គភាពគ្រប់គ្រង បញ្ជាការកាប់ឆ្ការឈើស៊ុមទ្រុមក្នុង និងក្រៅរបៀងចរន្តអគ្គិសនី ធានារបៀងសុវត្ថិភាពបណ្ដាញអគ្គិសនីតាមការកំណត់។

 

anh tin bai

របៀងសុវត្ថិភាពបណ្ដាញអគ្គិសនី បានធានាសុវត្ថិភាពក្រោយពេលបានកាត់រំលស់សម្រេច។

ទន្ទឹមនឹងនោះ បណ្ដាការខិតខំរបស់ផ្នែកអគ្គិសនី អន្ទងអគ្គិសនីភាគខាងលិច មានតម្រូវការចាំបាច់ពីការគាំទ្ររបស់ប្រជាជនក្នុងការការពាររបៀងសុវត្ថិភាពបណ្ដាញអគ្គិសនី និងបង្ការជៀសវាងយថាហេតុ គ្រោះថ្នាក់អគ្គិសនីដោយបណ្ដាទង្វើជាក់ស្ដែងដូចជា៖ មិនលួច ឬដោះខែ្សបង្ខាំង ខ្សែអន្ទងអគ្គិសនី ឧបករណ៍នៃបណ្ដាញអគ្គិសនី  ឡើងបង្គោលអគ្គិសនី របងដំណាក់អគ្គិសនី ឬក៏កន្លែងការពារសុវត្ថិភាពសំណង់អគ្គិសនីពេលមិនមានកិច្ចការចាំបាច់ មិនទៅជិតសំណង់បណ្ដាញអគ្គិសនីថាមពលខ្ពស់ពេលមិនបានការអនុញ្ញាតពីអង្គភាពគ្រប់គ្រងសំណង់បណ្ដាញអគ្គិសនីថាមពលខ្ពស់ មិនបង្ហោះខ្លែង វត្ថុហោះហើរជិតសំណង់បណ្ដាញអគ្គិសនីថាមពលខ្ពស់មានសមត្ថភាពបង្កឧបទ្ទវហេតុពីបណ្ដាញអគ្គិសនី៕

ព័ត៌មានផ្សេង
1 2 3 4 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292121