លេខាគណៈកម្មាធិការបក្សខេត្ត ង៉ូជីកឿង៖ ជម្នះស្ថានភាពគ្មាន ៤ យ៉ាង

អស់រយៈពេល ២ ថ្ងៃប្រព្រឹត្តឡើងសន្និបាតគណៈប្រតិបត្តិការបក្ខភាគខេត្ត(បើកទូលាយ)លើកទី ១៦ បូកសរុបស្ថានភាពអនុវត្តសេចក្ដីសម្រេចចិត្តឆ្នាំ ២០២៣ និងកសាងសេចក្ដីសម្រេចចិត្តឆ្នាំ ២០២៤ បានបញ្ចប់ផុតទៅនៅថ្ងៃទី ៤ ខែមករា។ សមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត និងបណ្ដាសមមិត្តអនុលេខាគណៈកម្មាធិការបក្សខេត្តបានអញ្ជើញចូលរួមជាអធិបតី។ 

anh tin bai

សេចក្ដីព្រាងសេចក្ដីសម្រេចចិត្តភារកិច្ចពងង្រីកសេដ្ឋកិច្ច សង្គម និងកសាងប្រព័ន្ធនយោបាយឆ្នាំ ២០២៤ គណៈកម្មាធិការបក្សខេត្តបានដាក់ចេញភាគកម្រិយលម្អិតគឺ ខិតខំ GRDP កើន ៨,៥%ឡើងទៅប្រៀបជាមួយឆ្នាំ ២០២៣ GRDP គិតជាមធ្យមនៃមនុស្សម្នាក់សម្រេច ៨៨ លានដុង សមាមាត្រកសិក-រុក្ខ-នេសាទកម្មស្រូបយកអត្រាជិត ២៧% ឧស្សាហកម្ម-សាងសង់ស្រូបយកអត្រាជាង ៣៦% សេវាកម្មស្រូបយកអត្រាជាង ៣០% និងពន្ធផលិតផលស្រូបយកអត្រាជាង ៥%។

ខិតខំសរុបទុនវិនិយោគទូទាំងសង្គម ៣៤.០០០ ពាន់លានដុង ពង្រីកអាជីវកម្មថ្មី ៥២០ កន្លែង អត្រាឧបនីយកម្មទីក្រុងសម្រេច ៣១% ប្រមូលថវិកាក្នុងខេត្តជាង ៦.០០០ ពាន់លានដុង បង្កការងារធ្វើជូនពលករ ២៣.០០០ នាក់ អត្រាគ្រួសារប្រើប្រាស់អគ្គិសនីសម្រេច ៩៩,៧% មានឃុំ សង្កាត់ ទីប្រជុំជន ៩៨%រឹងមាំអំពីការពារជាតិ សន្តិសុខ អត្រាគ្របដណ្ដប់គាំពារសុខាភិបាលប្រៀបជាមួយចំនួនប្រជាជនសម្រេច ៩៤,៩៥%។

anh tin bai

 

ថ្លែងកថាសន្និដ្ឋានសន្និបាត លេខាគណៈកម្មាធិការបក្សខេត្ត ង៉ូជីកឿង ផ្ដល់ប្រសាសន៍ថា៖ ជាមួយការផ្ដុំដឹកនាំអនុវត្តយ៉ាងប្ដូរផ្ដាច់សេចក្ដីសម្រេចចិត្តឆ្នាំ ២០២៣ ច្បាមខ្ជាប់ជាមួយសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្ត និងភារកិច្ចសំខាន់ ៦ យ៉ាង ភារកិច្ចទម្លុះទម្លាយ ៣ យ៉ាង។ សេដ្ឋកិច្ច-សង្គមបានស្ដារ កើនឡើងជាបន្តបន្ទាប់។ ការងារចង្អុលការ បញ្ជាការមានការស៊ីជម្រៅ ផ្ដោតទៅលើបញ្ហាសំខាន់ ផ្លាស់ថ្មី ច្នៃប្រតិដ្ឋ ទម្លុះទម្លាយ។ លទ្ធផល អនុវត្តសម្រេចលើស ២៦/២៧ សេចក្ដីសម្រេចចិត្ត ក្នុងនោះមាន១១ ភាគកម្រិតសម្រេចលើស។

 ចង្អុលការភារកិច្ចពេលខាងមុខ លេខាគណៈកម្មាធិការបក្សខេត្ត ង៉ូជីកឿង ស្នើដល់គណៈកម្មាធិការបក្សរ បណ្ដាផ្នែកគ្រប់លំដាប់ថ្នាក់បន្តផ្ដុំដឹកនាំ ចង្អុលការអនុវត្តម៉ឺងម៉ាត់ មានប្រសិទ្ធភាពបណ្ដាសារាចរ សេចក្ដីសម្រេចចិត្តរបស់មជ្ឈិម របស់គណៈកម្មាធិការបក្សខេត្ត បណ្ដាសេចក្ដីសន្និដ្ឋានរបស់អចិន្ត្រៃយ៍ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តលើបណ្ដាវិស័យ។ បន្តពង្រីកដល់កម្រិតអតិបរមាប្រភពធនធានច្រើនយ៉ាងដើម្បីធ្វើឱ្យខេត្តរីកចម្រើនរហ័ស រឹងមាំ និងមានបណ្ដា “ជំហានទម្លុះទម្លាយ បង្កើនល្បឿន” បំផុតគឺអនុវត្តមានប្រសិទ្ធភាព បង្កភាពវិវឌ្ឍន៍យ៉ាងច្បាស់ ផ្ដុំអនុវត្តភារកិច្ចសំខាន់ ៦ យ៉ាង ភារកិច្ចទម្លុះទម្លាយ ៣ យ៉ាង។ ខិតខំសម្រេចជាសារវន្តបណ្ដាភាគកម្រិតសេចក្ដីសម្រេចចិតតមហាសន្និបាតបក្ខភាគខេត្តឆ្នាំ ២០២៤។

ម្ចាស់ការ សហការជាមួយក្រសួង ផ្នែកមជ្ឈិមធានាផ្សព្វផ្សាយអនុវត្តឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាពសេចក្ដីសន្និដា្ឋនរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនាឱកាសធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ ផ្លាស់ថ្មីការងារដឹកនាំ ចង្អុលការបញ្ជាការ ភ្ជាប់ជាមួយការអនុវត្តន៍ប្ដូរផ្ដាច់គោលលំនាំសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្ត។ អនុវត្តឱ្យមានគោលដៅច្បាស់លាស់ អនុវត្តដល់ណាសម្រេចដល់នោះ។ បង្កើនបន្ទុក ប្រសិទ្ធភាពសហការជាមួយបណ្ដាផ្នែក គណៈកម្មាធិការបក្ស រដ្ឋអំណាចត្រូវតាមបែបបទ សេចក្ដីកំណត់។

បង្កើនការបែងកម្រិត បែងសិទ្ធិ ធ្វើឯកត្តកម្មដើរទន្ទឹមជាមួយការត្រួតពិនិត្យ ឃ្លាំមើល។ ជម្នះស្ថានភាពគ្មាន ៤ យ៉ាង (១)គ្មានគិតចេញដើម្បីធ្វើ(២) ថ្នាក់លើចង្អុលបង្ហាញតែមិនធ្វើ ធ្វើយឺតសម្ទុះ(៣) មិន ឬក៏សហការយឺតជាមួយស្ថាប័នដទៃដើម្បីធ្វើ(៤)ផ្សព្វផ្សាយ ប៉ុន្តែមិនត្រួតពិនិត្យ ឃ្លាំមើល មិនក្ដាប់សម្ទុះដើម្បីដឹកនាំ ចង្អុលការ ដាស់តឿនបែរជាទុកឱ្យប្រជាជនធ្វើដោយខ្លួនឯង បើសិនមានប្រសិទ្ធភាពនោះចុងឆ្នាំរបាយការណ៍ស្នាដៃរបស់ស្ថាប័ន អង្គភាព មូលដ្ឋាន

 ស្ងើចសរសើរ រិះគន់ ពិន័យម៉ឺងម៉ាត់ ជំរុញទឹកចិត្តការពារកម្មាភិបាលផ្លាស់ថ្មី ច្នៃប្រតិដ្ឋ ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវដើម្បីផលប្រយោជន៍រួមបានទាន់ពេល។ បន្តបង្កើនការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ ធ្វើសកម្មភាពមានសុពលភាព ប្រសិទ្ធភាព។ ជ្រួតជ្រាប និងអនុវត្តម៉ឺងម៉ាត់បណ្ដាការកំណត់របស់បក្ស រដ្ឋស្ដីពីការងារកម្មាភិបាល។

ទន្ទឹមនឹងនោះ បន្តផ្លាស់ថ្មី និងលើកកម្ពស់គុណភាពសកម្មភាព តួនាទីរបស់រណសិរ្សមាតុភូមិ និងបណ្ដាអង្គការចាត់តាំងនយោបាយ-សង្គមគ្រប់លំដាប់ថ្នាក់។ បង្កើនឱ្យបានល្អជាងទៀតការងារកែប្រែរដ្ឋបាល លើកកម្ពស់គុណភាពកម្មាភិបាល និយោជិត។ ជំរុញមាំពង្រីករដ្ឋអំណាចឌីជីថល កែលម្អបរិស្ថានវិនិយោគ អាជីវកម្ម ផ្ដុំស្រាវជ្រាវ អនុវត្តសមិទ្ធផលវិទ្យាសាស្រ្តបច្ចេកទេសបង្កភាពទម្លុះទម្លាយពង្រីកសេដ្ឋកិច្ច សង្គម។

ប្រមូលផ្ដុំទាក់ទាញវិនិយោគ ពង្រីកអាជីវកម្ម ផ្ដើមអាជីព និងឧបត្ថម្ភអាជីវកម្ម វិនិយោគិនផ្សព្វផ្សាយគម្រោងការ ផលិត ធ្វើអាជីវកម្ម។ កសាងខឿនសេដ្ឋកិច្ចរបស់ខេត្តរីកចម្រើនស្ថិរភាព ប៉ុន្តែមានភាពទម្លុះទម្លាយ។ បន្តចង្អុលការ ជ្រួតជ្រាប អនុវត្តភារកិច្ចបង្វែររចនាសម្ព័ន្ធកសិកម្មឡើងវិញ ផលិតរឹងមាំ អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន ផលិតចងសម្ព័ន្ធ បង្កចេញជាផលិតផលកសិកម្មសំខាន់ មានកម្លាំងប្រជែងខ្ពស់។ បន្តគិតគូរពង្រីកវប្បធម៌ សង្គម ពង្រីប្រភពធនធានមនុស្សទាំងស្រុង៕

ព័ត៌មានផ្សេង
1 2 3 4 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292313