នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផាមមិញជិញអញ្ជើញទៅពិនិត្យតំបន់សេដ្ឋកិច្ចឌិញអាង
កាលពីថ្ងៃទី ១៥ ខែតុលា ស្ថិតនៅនឹងកំពង់ផែចម្រុះចំណុះតំបន់សេដ្ឋកិច្ចឌិញអាង សមមិត្ត ផាមមិញជិញ សមាជិការិយាល័យនយោបាយ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលប្រទេស សាធារណរដ្ឋសង្គមនិយមវៀតណាមរួមជាមួយបណ្ដាសមាជិកគណៈប្រតិភូការងារ និងថ្នាក់ដឹកនាំខេត្តត្រាវិញអញ្ជើញទៅធ្វើការពិនិត្យជាក់ស្ដែងអំពីការកំណត់ទិស ដៅពង្រីកសេដ្ឋកិច្ចនៅតំបន់សេដ្ឋកិច្ចឌិញអាង។

នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផាមមិញជិញធ្វើការពិនិត្យជាក់ស្ដែងនៅតំបន់សេដ្ឋកិច្ចឌិញអាង។រូបថត៖ង៉ុកស្វង

របាយការណ៍ជូននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល សមមិត្តឡេវ៉ាំងហាំង ប្រធានគណៈ កម្មាធិការប្រជាជនខេត្តបានឲ្យដឹងថា៖ តំបន់សេដ្ឋកិច្ចឌិញអាងបានគ្រោងផែនការលើផ្ទៃដី ៣៩.០២០ ហិកតា ភ្ជាប់នឹងសមុទ្រ និងទន្លេហូវ ចំណុះភូមិភាគស្រុកថ្កូវ យ្វៀងហាយ និងទីផ្សាររួមខេត្តយ្វៀងហាយ។ ជាតំបន់សេដ្ឋកិច្ចប្របមាត់សមុទ្រចម្រុះពហុផ្នែក ពហុវិស័យ ដូចជា៖ ថាមពលច្នៃឡើងវិញ logistics ជួសជុលបោះកប៉ាល់ រួមមានឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ កសិ - រុក្ខ -នេសាទកម្ម។ ក្នុង នោះ កំពង់ផែចម្រុះឌិញអាងទទួលកប៉ាល់មានចំណុះពី ៣០.០០០ - ៥០.០០០ តោន និងអាចបង្កើនឡើងទទួលកប៉ាល់មានចំណុះពី ១០០.០០០ - ១៦០.០០០ តោន។ ជាពិសេស តំបន់ប្របមាត់សមុទ្រត្រាវិញសមស្របដើម្បីអភិវឌ្ឍកំពង់ផែជម្រៅ ចម្ងាយពីមាត់សមុទ្រប្រមាណ ០៦ គីឡូម៉ែត្រ ជម្រៅធានាសម្រាប់កប៉ាល់មានចំណុះ ១០០.០០០ តោនបើកបរចេញចូល ជាតម្លាភាពដ៏ធំធេងសម្រាប់ទាញយកផលបណ្ដាសក្ដានុ ពលអំពីគមនាគមន៍ដឹកជញ្ជូនមុខទំនិញ ពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ និងបណ្ដាការ ប្រាស្រ័យទំនាក់ទំនងវប្បធម៌ សង្គមជាមួយបណ្ដាតំបន់ក្នុងប្រទេស និងអន្តរជាតិ។

ខេត្តត្រាវិញកំណត់ទិសដៅពង្រីកសេដ្ឋកិច្ចតំបន់សេដ្ឋកិច្ចឌិញអាងជាតំបន់សេដ្ឋកិច្ច ជំរុញថាមពល។ ការដោះដូរមុខទំនិញរបស់តំបន់សេដ្ឋកិច្ចឌិញអាងជាមួយបណ្ដាតំ បន់ក្នុងខេត្តត្រាវិញក៏ងាយស្រួលបង្គួរអំពីផ្លូវគោក និងផ្លូវទឹក។ ទន្ទឹមនឹងនោះ មជ្ឈ មណ្ឌលអគ្គិសនីយ្វៀងហាយមានថាមពល ៤.៤០០ MV ជាប្រភពផ្គត់ផ្គង់ អគ្គិសនីស្ថិរភាពសម្រាប់ផលិតឧស្សាហកម្ម។ល។ ជាភាពមានព្រៀបសម្រាប់បណ្ដាម្ចាស់វិនិយោ ចូលមកពិនិត្យវិនិយោគចូលក្នុងទីនេះ។

ដូច្នោះហើយ ក្នុងរយៈពេល ១០ ឆ្នាំកន្លង ខេត្តបានយកចិត្តទុកដាក់វិនិយោគប្រព័ន្ធ គមនាគមន៍ជាច្រើន ប៉ុន្តែមកទល់នឹងពេលនេះទើបវិនិយោគបានប្រមាណ ២៤ គីឡូ ម៉ែត្រ នៅសល់ ១៨ គីឡូម៉ែត្រមិនទាន់មានទុន ម៉្លោះហើយត្រូវការរដ្ឋាភិបាលយកចិត្ត ទុកដាក់ជួយឲ្យប្រព័ន្ធគមនាគមន៍បានងាយស្រួលដើម្បីបន្ដការទាក់ទាញកោះហៅវិនិ យោគ។

ផ្ដល់យោបល់អំពីទីតាំងអភិវឌ្ឍ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួង ផ្នែកមជ្ឈិម ថ្នាក់ដឹកនាំខេត្តត្រាវិញធ្វើឲ្យច្បាស់អំពីលក្ខណៈប្រសិទ្ធភាពរបស់គម្រោងការ វិនិយោគ ក្នុងនោះ កំណត់អំពីប្រភពមុខទំនិញតាមរយៈកំពង់ផែ ប្រព័ន្ធគមនាគមន៍  សម្រាប់តភ្ជាប់កំពង់ផែជាមួយបណ្ដាមូលដ្ឋានក្នុងតំបន់។ លទ្ធភាពតភ្ជាប់កំពង់ផែក្នុង តំបន់សេដ្ឋកិច្ចឌិញអាងជាមួយផ្លូវរបៀងប្របមាត់សមុទ្រតភ្ជាប់ជាមួយខេត្តបេនត្រែ កំណត់ប្រភពទុនវិនិយោគឲ្យសមស្រប គិតគូរក្នុងការវិនិយោគកំពង់ផែជ្រៅ បង្កភាព ងាយស្រួលដើម្បីទាក់ទាញវិនិយោគចូលមកទីនេះ។

នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា៖ ដើម្បីតំបន់សេដ្ឋកិច្ចឌិញអាងអភិវឌ្ឍ ត្រូវដោះស្រាយអំពីបញ្ហាគមនាគមន៍ តភ្ជាប់កំពង់ផែសមុទ្រនិងបណ្ដាផ្លូវក្នុងតំបន់។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល សំណូមពរខេត្តយកចិត្តទុកដាក់វិនិ យោគដោយមានចំណុចសំខាន់ មិនត្រូវវិនិយោគពាសពេញ គួបផ្សំនឹងប្រភពកម្លាំង របស់មជ្ឈិមជាមួយមូលដ្ឋានដើម្បីដោះស្រាយបណ្ដាចំណុចដែលនៅរាំងស្ទះគមនាគមន៍ ថ្លឹងថ្លែងប្រភពទុនមូលដ្ឋាន ខិតខំតាំងពីពេលនេះដល់ចុងអាណត្តិកាលនេះផ្សព្វ ផ្សាយគម្រោងការតំណរភ្ជាប់ជាមួយខេត្តបេនត្រែ៕

 

ព័ត៌មានផ្សេង
1 2 3 4 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292315