ធានាដើម្បីជនរួមជាតិខ្មែរទទួលអំណរបុណ្យចូលឆ្នាំថ្មី ២០២៤ សប្បាយរីករាយ តម្លាភាព សាមគ្គី និងប្រិតសំចៃ
ដើម្បីទុកឱ្យជនរួមជាតិខ្មែរក្នុងខេត្តទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៤ ពោពេញដោយស្មារតីសប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចេញសារលិខិតផ្ញើដល់បណ្តាមន្ទីរ គណៈ ផ្នែកក្នុងខេត្ត និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងអនុវត្តល្អខ្លឹមសារមួយចំនួន។  យោងតាមនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរគណៈជនជាតិខេត្តធ្វើជាអធិបតី សហការជាមួយនឹងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត មន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ច មន្ទីរហិរញ្ញវត្ថុ បណ្តាមន្ទីរ ផ្នែកមានការទាក់ទិន និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចាត់តាំងល្អពិធីជួបជុំ សួរសុខទុក្ខដល់បណ្តាគ្រួសារគោលនយោបាយ បណ្តាវត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរក្នុងខេត្ត ធានាសុវត្ថិភាព និងប្រិតសំចៃ។
anh tin bai

ព្រះវិហារវត្តទេពឧទ្យាន (តាដេវ) ភូមិលេខ ៣ ឃុំផុងភូ ស្រុកកូវកែត្រៀមលក្ខណៈទទួលអំណរបុណ្យចូលឆ្នាំថ្មី។  

ចំពោះបណ្តាមន្ទីរ គណៈ ផ្នែកខេត្តយោងលើសមត្ថកិច្ច ភារកិច្ចដែលបានប្រគល់ជូនចាត់តាំងបណ្តាសកម្មភាពវប្បធម៌ កីឡា ហាត់ប្រាណ ថែទាំសុខភាពជូនជនរួមជាតិ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៤ ជាក់ស្តែងដូចជា៖ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ត្រូវមានផែនការចាត់តាំងបណ្តាសកម្មភាព វប្បធម៌ សិល្បៈ កម្សាន្តសប្បាយ តម្លាភាព ខ្លឹមសារសប្បូណ៍បែប សមស្របជាមួយនឹងអត្តសញ្ញាណលក្ខណៈវប្បធម៌ជនជាតិ។

កាសែតត្រាវិញ ស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញត្រូវមានកម្មវិធីពិសេសបម្រើជនរួមជាតិខ្មែរទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី។  

មន្ទីរសុខាភិបាលសហការជាមួយនឹងបណ្តាមន្ទីរ ផ្នែកខេត្តដែលមានការទាក់ទិនណែនាំប្រជាជនអំពីរបៀបរក្សាសុខភាព បង្ការ ប្រឆាំងរោគជំងឺ ធានាអនាម័យ សុវត្ថិភាពគ្រឿងអាហារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។

នគរបាលខេត្ត គណៈបញ្ចាការដ្ឋានយោធាខេត្ត គណៈបញ្ចាការដ្ឋានកងទ័ពការបារព្រំដែនខេត្តយោងតាមសមត្ថកិច្ច ភារកិច្ចត្រូវមានផែនការសហការធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ អនុវត្តល្អការងារបង្ការ ប្រឆាំងបណ្តាគ្រោះអបាយមុខសង្គម ធានាសុវត្ថិភាពចរាចរណ៍នៅលើភូមិសាស្ត្រខេត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។

ផ្នែកអគ្គិសនីធានាការផ្គត់ផ្គង់អគ្គិសនីបម្រើតម្រូវការផលិត និងប្រជុំជីវភាពរបស់ប្រជាជនក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណី។

មន្ទីរព័ត៌មាន និងឃោសនាការម្ចាស់ការធ្វើជាអធិបតីសហការជាមួយនឹងបណ្តាមន្ទីរ ផ្នែកខេត្តដែលមានការទាក់ទិនកំណត់ទិសដៅដល់បណ្តាស្ថាប័នសារព័ត៌មានមហាជនបន្តផ្សព្វផ្សាយ សាយភាយបណ្តាគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ ជាពិសេសគឺ អនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដើម្បីពង្រីកប្រវេណីសាមគ្គីជនជាតិ សាមគ្គីសាសនា ជ្រោងខ្ពស់ឆន្ទៈខ្លួនទីពឹងខ្លួន ស្វាហាបប្រឡងប្រណាំងពលកម្មផលិត សកម្មក្នុងការបំពេញការងារ រៀនសូត្ររួមចំណែកអនុវត្តសម្រេចជោគជ័យបណ្តាភាគកម្រិតពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៤។  

ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងសហការជាមួយនឹងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការចាត់តាំងមហាជនរួមថ្នាក់បំផុសចលនាជនរួមជាតិពង្រីកស្មារតីស្រឡាញ់ស្នេហ៍ស្និទ្ធនឹងគ្នាជួយឧបត្ថម្ភដល់គ្រួសារជនរួមជាតិខ្មែរក្រីក្រ ឯកោអនាថា ជួបការទុក្ខលំបាកក្នុងជីវភាពដើម្បីទុកឱ្យមនុស្សគ្រប់រូប គ្រប់គ្រួសារមានឱកាសទទួលអំណរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៤ ដោយក្តីសប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ។

ក្រៅពីនោះ បណ្តាស្ថាប័ន អង្គភាព អាជីវកម្ម សាលារៀនគប្បីត្រូវមានផែនការរៀបចំដើម្បីទុកឱ្យកម្មាភិបាល យុទ្ធជន បុគ្គលិក និយោជិត អ្នកពលកម្ម និងសិស្ស និស្សិតជាជនជាតិខ្មែរបានឈប់សម្រាក់ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៣-១៦ ខែមេសា ឆ្នាំ ២០២៤៕ 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292315