សម្បទា ០៤ យ៉ាងដើម្បីជ្រើសរើសសៀវភៅសិក្សាក្នុងមូលដ្ឋានអប់រំសាកលនៅលើភូមិសាស្ត្រខេត្តត្រាវិញ

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេថាញបិញទើបចុះហត្ថលេខាចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ២៧៥/QĐ-UBND ស្តីពីការកំណត់សម្បទាដើម្បីជ្រើសរើសសៀវភៅសិក្សាក្នុងមូលដ្ឋានអប់រំសាកលនៅលើភូមិសាស្ត្រខេត្តត្រាវិញ។

anh tin bai

សៀវភៅសិក្សាត្រូបសមស្របជាមួយការរៀនសូត្ររបស់សិស្ស។

យោងតាមនោះ ការជ្រើសរើសសៀវភៅសិក្សានៅក្នុងមូលដ្ឋានអប់រំសាកលនៅលើភូមិសាស្ត្រខេត្តត្រាវិញគប្បីត្រូវធានា សម្បទា ០៤ យ៉ាងដូចជា៖

សម្បទាទី ១៖ សមស្របជាមួយនឹងការរៀនសូត្ររបស់សិស្ស

សៀវភៅសិក្សាត្រូវមានអធិប្បាយ ទាក់ទាញចិត្ត តុល្យភាព ស្រូបស្រួលរវាងតួអក្សរ និងរូបភាព ភាសាជ្រើសរើស រូបភាពស្និទ្ធស្នាល ធានាសោភ័ណវិជ្ជា បង្កបានការរំភើបចិត្តរបស់សិស្ស និងសមស្របជាមួយនឹងលក្ខណៈពិសេសនៃវិញ្ញាសារៀន។ខ្លឹមសារមេរៀននៅក្នុងសៀវភៅសិក្សាត្រដាងឡើងភាពរស់រវើក ដើម្បីជំរុញទឹកចិត្តសិស្សសកម្មរៀនសូត្រ  ភ្នកការត្រិះរិះច្នៃប្រតិដ្ឋ រាល់ប្រធានបទក្នុងសៀវភៅសិក្សាត្រូវធានាវិទ្យាសាស្ត្រ មានបណ្តាសកម្មភាពរៀនសូត្រជាក់ស្តែង ជយឱ្យសិស្សកំណត់បានគោលដៅរៀនសូត្រ។

បណ្តាភារកិច្ចរៀនសូត្រក្នុងមេរៀននីមួយៗឆ្ពោះដល់ការពង្រីកលទ្ធភាពគ្រប់វិស័យសម្រាប់សិស្ស (ការយល់ដឹង ការត្រិះរិះ លត់ដំមត្ថភាពសមស្រប អនុវត្តចំណេះដឹងថ្មី)។

សម្បទាទី ២៖ ងាយស្រួល ប្រសិទ្ធភាពចំពោះគ្រូងបង្រៀន

របៀបគ្រោងប្លង់ រចនាមេរៀន ប្រធានបទក្នុងសៀវភៅសិក្សាជួយឱ្យគ្រូបង្រៀនងាយបង្ហាត់បង្រៀន ងាយជ្រើសរើសវិធីសាស្ត្រ រូបភាពចាត់តាំង និងវិធីសាស្ត្របង្ហាត់បង្រៀនសកម្ម។ សៀវភៅសិក្សាត្រូវមានខ្លឹមសារ ប្រធានបទចំណេះដឹងសម្បូណ៍បែប ជួយឱ្យគ្រូបង្រៀនអនុវត្តការបង្ហាត់បង្រៀនអនុកូលភ្ជាបជាមួយនឹងខ្លឹមសារមេរៀនជាក់ស្តែង។ ធានាគោលដៅការបែងចែក រូបភាពច្រើន និងវិធីសាស្ត្រវាយតម្លៃ ងាយស្រួលឱ្យគ្រូបង្រៀនក្នុងការជ្រើសរើសឧបករណ៍វាយតម្លៃកម្រិតវិជ្ជាឆ្លើយតបតម្រូវការរបស់សិស្ស។ រចនាសៀវភៅសិក្សាងាយស្រួលឱ្យក្រុម ពួកជំនាញកសាងផែនការត្រួតពិនិត្យ វាយតម្លៃ សមស្របជាមួយនឹងផែនការអប់រំរបស់សាលារៀន។

សម្បទាទី ៣៖ សមស្របជាមួយនឹងលក្ខណៈសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋាន

អំពីខ្លឹមសារសៀវភៅសិក្សាត្រូវមានការស្នងបន្ត ភាសា និងបែបបទត្រដាងឡើងសមស្របជាមួយនឹងវប្បធម៌ ប្រវត្តិសាស្ត្រ លក្ខណៈភូមិសាស្ត្ររបស់មូលដ្ឋាន។ ធានាភាពរវៀសរវៃ ច្នៃប្រតិដ្ឋ អាចនឹងតម្រែតម្រង់ដើម្បីឱ្យសមស្របជាមួយនឹងសមត្ថភាពវិធីសាស្ត្ររៀនសូត្ររបស់ក្រុមមុខសញ្ញាសិស្សនៅនឹងមូលដ្ឋាន។ ធានាភាពសមស្របជាមួយនឹងស្ថានភាពជាក់ស្តែងអំពីគ្រូបង្រៀន និងកម្មាភិបាលគ្រប់គ្រងអប់រំមូលដ្ឋាន សមស្របជាមួយនឹងលក្ខណៈសម្ភារមូលដ្ឋាន ឧបករណ៍ និងបណ្តាលក្ខណៈបង្ហាត់បង្រៀននៅនឹងមូលដ្ឋាន។

រចនាសៀវភៅសិក្សាងាយស្រួល មានការបើកទូចំហ បង្កលក្ខណៈដើម្បីសាលារៀន ក្រុម ពួកមុខជំនាញ គ្រូបង្រៀនបំពេញបន្ថែមបណ្តាខ្លឹមសារ និងសកម្មភាពអនុកូល ជិតដិតជាមួយនឹងភាពជាក់ស្តែងរបស់មូលដ្ឋាន។ ទន្ទឹមនឹងនោះ សៀវភៅសិក្សាត្រូវមានតម្លៃដើមសមស្របជាមួយនឹងលក្ខណៈសេដ្ឋកិច្ចរបស់មូលដ្ឋាន។

សម្បទាទី ៤៖ បណ្តាកត្តាអមតាមសៀវភៅសិក្សា

ងាយស្រួលក្នុងការផ្សព្វផ្សាយ ហ្វឹកហ្វឺន ឧបត្ថម្ភកងជួរគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងប្រើប្រាស់សៀវភៅសិក្សា ធានាប្រសិទ្ធភាពប្រភពឧបករណ៍បំពេញបន្ថែមពហុសណ្ឋានសម្បូណ៍បែបសម្រាប់សៀវភៅសិក្សា (មានប្រយោជន៍ ងាយអនុកូល ភ្ជាប់ជាមួយនឹងផ្នែកទន់គាំទ្រដែលមូលដ្ឋានអប់រំកំពុងប្រើប្រាស់)។

បញ្ជីរាយឈ្មោះសម្ភារឧបករណ៍បង្ហាត់បង្រៀនអមតាមសៀវភៅសិក្សាសមស្រប គុណភាព ងាយប្រើប្រាស់ តម្លៃដើមសមស្រប។ គុណភាពសៀវភៅសិក្សាល្អ។ ប្រភពចែកចាយ ផ្សព្វផ្សាយសៀវភៅសិក្សាធានាតម្រូវការរបស់ប្រជាជន៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292314