បើកការដ្ឋានគម្រោងការមជ្ឈមណ្ឌលកីឡាហាត់ប្រាណនៅខេត្តត្រាវិញ

កាលពីថ្ងៃទី ០៨ ខែមីនា អគ្គសម្ព័ន្ធសហជីពពលករវៀតណាមចាត់តាំងពិធីបើកការដ្ឋានគម្រោងការមជ្ឈមណ្ឌលកីឡាហាត់ប្រាណស្ថិតក្នុងស្ថាប័នសហជីពនៅនឹងតំបន់ឧស្សាហកម្មឡុងឌឹក ទីក្រុងត្រាវិញ។

anh tin bai

ពិធីបើកការដ្ឋានគម្រោងការមជ្ឈមណ្ឌលកីឡាហាត់ប្រាណ។

អញ្ជើញចូលរួមមានសមមិត្តហ្វិញថាញស្វឹង អនុប្រធានអគ្គសម្ព័ន្ធសហជីពពលករវៀតណាម សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តង្វៀងគ្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកខេត្ត ថ្នាក់ដឹកនាំសម្ព័ន្ធពលករបណ្តាខេត្ត ដុងថាប បែនទ្រែ និងទីក្រុងកឹងធើ។

anh tin bai

បណ្តាតំណាងចូលរួមពិធី។

 មានយោបល់ក្នុងពិធីបើកការដ្ឋាននេះ សមមិត្តហ្វិញថាញស្វឹងអនុប្រធានអគ្គសម្ព័ន្ធសហជីពពលករវៀតណាមបានឱ្យដឹង៖ គម្រោងការមជ្ឈមណ្ឌលកីឡាហាត់ប្រាណរួមជាមួយនឹងគម្រោងការផ្ទះសម្បទានសង្គមសម្រាប់ពលករ ពលកម្មគឺជាគម្រោងការមួយស្ថិតក្នុងពីរគម្រោងការដែលស្ថិតក្នុងស្ថាប័នសហជីព នៅនឹងខេត្តត្រាវិញដោយមានអត្ថន័យដ៏ធំក្នុងការលើកស្ទួយជីវភាពវប្បធម៌ ស្មារតីរបស់សមាជិកសហជីព ពលករ ពលកម្ម។ ពិសេសគឺរួមចំណែក ដោះស្រាយបណ្តាបញ្ហាសង្គម កម្សាន្តសម្បាយ តម្លាភាពនៅនឹងតំបន់ឧស្សាហកម្មឡុងឌឹក ទីក្រុងត្រាវិញ ខេត្តត្រាវិញ។

anh tin bai

សមមិត្តហ្វិញថាញស្វឹង អនុប្រធានអគ្គសម្ព័ន្ធសហជីពពលករវៀតណាមថ្លែងយោបល់ក្នុងពិធីបើកការដ្ឋាន។

គម្រោងការបានវិនិយោគផ្នែកនៃការងារសំណង់ច្រើនយ៉ាងដូចជា៖ រុក្ខជាតិបៃតង ទីលាន ផ្លូវផ្ទៃក្នុង។ លេចធ្លោនោះគឺសំណង់មជ្ឈមណ្ឌលកីឡាហាត់ប្រាណមានកម្ពស់ ០២ ជាន់ ផ្ទៃដីសាងសង់ ១.៥៧០ ម៉ែត្រក្រឡា ជាមួយនឹងផ្ទៃដីកម្រាលអាធារសរុបរួម  ៣.៤០៤ ម៉ែត្រក្រឡា មានកម្លាំងចំណុះមនុស្ស ៨០០ នាក់។  ជាមួយនឹងថវិកាវិនិយោគសរុបរួមជាង ៤៩ ពាន់លានដុង ពីប្រភពទុនហិរញ្ញវត្ថុសហជីព។ រយៈពេលអនុវត្តគឺ ៣៦០ ថ្ងៃ គម្រោងបម្រុងដល់ត្រីមាសទី ១ ឆ្នាំ ២០២៥ សាងសង់សម្រេចនឹងដាក់ឱ្យធ្វើសកម្មភាព។  

តំបន់ឧស្សាហកម្មឡុងឌឹកមានផ្ទៃដីប្រមាណ ១០០ ហិកតា បច្ចុប្បន្ននេះ មាន ២៩ អាជីវកម្មវិនិយោគអនុវត្ត ៣៣ គម្រោងការដោះស្រាយការងារធ្វើជូន ពលករ ពលកម្មជាង ១២.៥០០ នាក់។

anh tin bai

សមមិត្តង្វៀគ្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តថ្លែងយោបល់ក្នុងពិធីបើកការដ្ឋាន។

សមមិត្តង្វៀគ្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានបញ្ជាក់ថា៖គណៈកម្មាធិការប្រជាជនខេត្តត្រាវិញគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់អគ្គសម្ព័ន្ធសហជីពពលករវៀតណាមដែលបានផ្សព្វផ្សាយអនុវត្តគម្រោងការ នេះគឺជាសំណង់ដែលមានអត្ថន័យយ៉ាងសំខាន់ចំពោះសមាជិកសហជីព ពលករ ពលកម្ម។ គណៈកម្មាធិការប្រជាជនខេត្តបន្តចង្អុលការបណ្តាមន្ទីរ ផ្នែក មូលដ្ឋានបង្កើនការសហការជាមួយនឹងម្ចាស់វិនិយោគក្នុងការឧបត្ថម្ភសំណុំបែបបទរដ្ឋបាល ដោះស្រាយការលំបាកទាន់ពេលដើម្បីទុកឱ្យគម្រោងការមជ្ឈមណ្ឌលកីឡាហាត់ប្រាណដែលស្ថិតក្នុងស្ថាប័នសហជីពត្រាវិញបានអនុវត្តត្រឹមត្រូវតាមសម្ទុះកំណើន និងសម្រេចលទ្ធផលខ្ពស់បំផុត៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292315