ផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃបារីអេឡិចត្រូនិក
ថ្វីត្បិតតែទើបមានលេចឡើងប្រមាណ ១០ ឆ្នាំមកនេះ ប៉ុន្តែមានសំណង់សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនបានបញ្ជាក់ថា បារីអេឡិចត្រូនិកមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស ជួនកាលមានករណីខ្លះនាំឲ្យបាត់បង់ជី វិតទៀតផង។ ប៉ុន្តែ បច្ចុប្បន្ននេះមានមនុស្សជាច្រើន ពិសេសគឺយុវវ័យនៅស្រពិចស្រពិលពីផលប៉ះពល់ដ៏គ្រោះថ្នាក់នៃបារីអេឡិចត្រូនិក ផ្តើមពីនោះ បានបង្កផលវិបាកជាច្រើនដល់ខ្លួនឯង គ្រួសារ និងសង្គម។
anh tin bai

 បារីអេឡិចត្រូនិចមានសារធាតុពុលជាច្រើនបណ្តាលជះឥទ្ធិពាល់ដល់សុខភាពមនុស្ស

បច្ចុប្បន្ននេះ មានការផ្សាយពាណិជ្ជកម្មជាច្រើនបានដាក់ចេញដោយយល់ច្រឡំថាបារីជំនាន់ថ្មី ជាក់ស្តែងគឺបារីអេឡិចត្រូនិក គឺមានគ្រោះថ្នាក់តិចជាងបារីបុរាណ ថែមទាំងអាចត្រូវបានប្រើជាវិធីសាស្រ្តជួយបន្សាបញៀនទៅការជក់បារីតាមបែប្រពៃណីទៀតផង។ ប៉ុន្តែ ការពិតវាមិនត្រឹមតែបង្កគ្រោះថ្នាក់ដូចបារីបុរាណប៉ុណ្ណោះទេ ហើយនៅទាំងមានហានិភ័យក្នុងការបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម និងបរិស្ថានផងដែរ ដូចជាអាចបង្កជាអគ្គីភ័យ គ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ដោយសារឧបករណ៍ជក់មិនធានាសុវត្ថិភាព ឬការពុលដោយសារប្រើប្រាស់សារធាតុគីមីអន់គុណភាព។

រចនាសម្ព័ននៃបារីអេឡិចត្រូនិករួមមានថ្ម lithium កុងតាក់កេះកំដៅប្រេង មីក្រូដំណើរការ ធុងប្រេងចម្រាញ់ ឧបករណ៍ដុតប្រេងចម្រាញ់ និងចុងក្រោយបំពង់។ ប៉ុន្តែ នោះគ្រាន់តែជាការរចនាផ្នែករឹងប៉ុណ្ណោះ។ ផ្នែសំខាន់បំផុតនៃបារីអេឡិចត្រូនិកគឺប្រេងចម្រាញ់មានផ្ទុកជាតិ nicotine, propylene glycol, glycerine គន្ធជាតិសាគូរ៉ា សូកូឡា កាហ្វែ។ល។ បណ្តា សារធាតុទាំងនេះបណ្តាលឱ្យមានផលវិបាកដែលមិនអាចទាយទុកជាមុនបានចំពោះសុខភាពរបស់អ្នកប្រើប្រាស់។ បណ្តាសារធាតុគីមី formaldehyde, benzene, nitrosamines hay acetaldehyde។ល។ សុទ្ធតែជាសារធាតុគីមីបង្កមហារីកដោយផ្ទាល់នៅពេលចូលទៅក្នុងខ្លួនមនុស្ស។ ដូចបារីប្រពៃណីដែរ បារីអេឡិចត្រូនិកផ្តល់កម្រិតជាតិ nicotine (ស្រូបតាមសួតចូលទៅក្នុងចរន្តឈាម) ទៅក្នុងខ្លួន។ ក្រៅពីជាថ្នាំបង្កញៀនខ្លាំង nicotine ក្លាយជាសារធាតុពុលខ្លាំងគណៈពេលប្រើក្នុងកម្រិតខ្ពស់ នៅលើពិភពលោកមានករណីស្លាប់ នៅពេលដែលជាតិនីកូទីនរាវនៅក្នុងបារីអេឡិចត្រូនិកត្រូវបានស្រូបតាមស្បែក។ ជាតិ nicotine ប៉ះពាល់ដល់ខួរក្បាល និងប្រព័ន្ធប្រសាទ បង្កើនសម្ពាធឈាម និងចង្វាក់បេះដូង។ បរិមាណ nicotine កាន់តែខ្ពស់គឺសម្ពាធឈាម និងចង្វាក់បេះដូងកាន់តែខ្ពស់។ មានករណីកម្រមួយចំនួន ជាពិសេសនៅពេលប្រើប្រាស់លេបថ្នាំនីកូទីនក្នុងកម្រិតច្រើន ចង្វាក់បេះដូងលោតញាប់អាចបណ្តាលឱ្យទ្រោមបេះដូង និងស្លាប់។

កាន់តែគ្រោះថ្នាក់ទៅទៀតនោះ បច្ចុប្បន្ននេះ បណ្តាមុខសញ្ញានៅទាំងដាក់ថ្នាំញៀនទៅក្នុងបារីអេឡិចត្រូនិកដើម្បីបញ្ចៀសការរកឃើញពីសមត្ថកិច្ច និងងាយស្រួលទៅដល់អ្នកប្រើប្រាស់ ព្រោះថាបច្ចុប្បន្ននេះមានមនុស្សជាច្រើន ជាពិសេសគឺយុវជនបានយល់ឃើញថា បារីអេឡិចត្រូនិកគ្មានគ្រោះថ្នាក់ គ្មានសារធាតុញៀន ការប្រើប្រាស់បារីជាមធ្យោបាយបង្ហាញពី«វណ្ណៈ» របស់ខ្លួន និងជា «និន្នាការ»ទំនើប។ វរសេនីយ៍ឯក ទ្រឿងថែហៀន អនុប្រធានការិយាល័យគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀននៃគរបាលខេត្តបានឲ្យដឹង ឆ្លងតាមការងារក្តាប់ស្ថានភាព បច្ចុប្បន្ននេះនៅលើភូមិសាស្រ្តខេត្តមានករណីជាច្រើន ជាពិសេសសិស្សានុសិស្ស និស្សិតប្រើប្រាស់បារីអេឡិចត្រូនិក។ ភ្នាក់ងារគរបាលបានវាយតម្លៃថា នេះជាប្រភពមួយនៃហានិភ័យនៃការរីករាលដាល បទល្មើស និងបទល្មើសគ្រឿងញៀននៅលើភូមិសាស្រ្តខេត្តនាពេលខាងមុខ។

ដើម្បីម្ចាស់ការក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងការជ្រៀតចូលនៃបារីអេឡិចត្រូនិក គណៈនាយកគរខេត្តចង្អុលការដល់អង្គភាព ជំនាញការ និងនគរបាលបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង សហការបណ្តាកងកម្លាំងមានជាប់ពាក់ព័ន្ធបើកយុទ្ធនាការត្រួតពិនិត្យគ្រឹះស្ថានអាជីវកម្ម ការជួញដូរបារីអេឡិចត្រូនិក ឆ្លងតានោះ កឃើញរណីការរំលោភបំពាន។

ចំនួនបារីអេឡិចត្រូនិកត្រូវបាននគរបាលទីផ្សាររួមខេត្តយ្វៀហាយរឹបអូស

ដោយសារតែមានការយល់ច្រឡំ ថាបារីអេឡិចត្រូនិកមិនបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ បង D ស្ថិតនៅសង្កាត់ទី ១ ទីផ្សាររួមខេត្តយ្វៀងហាយ បានដាក់ការបញ្ជាទិញនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Shopee ដោយចំនួនច្រើនក្នុងគោលបំណងលក់បន្តឱ្យប្អូនសិក្សានុសិស្សនៅលើភូមិសាស្រ្តដើម្បីរកប្រាក់ចំណេញ។  ឆ្លងតាមការងារក្តាប់ស្ថានការណ៍ នគរបាលទីផ្សាររួមខេត្តយ្វៀងហាយបានរកឃើញទាន់ពេល និងឃោនា ចលនាបង D ដើម្បីប្រគល់បារីអេឡិចត្រូនិកដែលបានទិញទាំងអស់ មិនឱ្យចរាចរលើទីផ្សារ។

កំណត់ថា បារីអេឡិចត្រូនិចមានហានិភ័យខ្ពស់ជ្រាតចូលសាលារៀន ជះឥទ្ធិពលផ្ទាល់ដល់សិស្សានុសិស្ស និស្សិត គរបាលបណ្តាអង្គភាព និងមូលដ្ឋានសហការជិតស្និទ្ធជាមួយនឹងគណៈចាងហ្វាងសាលា និងលោកគ្រូ អ្នកគ្រូក្នុងការគ្រប់គ្រងសិស្ស និងសិស្ស ព្រមទាំងផ្សព្វផ្សាយឱ្យបានទៀងទាត់អំពីផលវិបាក និងគ្រោះថ្នាក់នៃការប្រើប្រាស់បារីអេឡិចត្រូនិច។ អាស្រ័យដោយធ្វើល្អការងារនេះបានរួមចំណែកសំខាន់ក្នុងការទប់ស្កាត់បារីអេឡិចត្រូនិកជ្រាតចូលសាលារៀន។ លោកគ្រូ យឿងក្វាងឃើយ ចាងហ្វាសាលាវិទ្យាល័យជូវ៉ាំងអាង ទីផ្សាររួមខេត្តយ្វៀហាយបានឲ្យដឹង ក្នុងកម្មភាពក្រោមទង់ សាលាបានចង្អុលការដល់អគ្គទទួលបន្ទុក ទន្ទឹមនឹងនោះសហការជាមួយគរបាលទីផ្សាររួមខេត្ត ពិសេសគឺក្រុមកសាងនាការពារសន្តិសុខមាតុប្រទេស ដើម្បីផ្សព្វផ្សាយដល់សិស្សានុសិស្សឲ្យបានច្បាស់លាស់ពីផលប៉ះពាល់អបាយមុខសង្គម។ ជាពិសេសបញ្ហានៃការប្រើប្រាស់បារីអេឡិចត្រូនិក បារីកំដៅ ស៊ីសា ដើម្បីឱ្យសិស្សានុសិស្សក្តាប់ និងមានវិធានការបង្ការ។ ប៉ុន្តែនៅចុងឆ្នាំ ២០២២ សាលាបានរកឃើញសិស្សានុសិស្សមួយចំនួនបានបំពានលើបញ្ហានៃការជក់បារីអេឡិចត្រូនិក។ សាលាបានអញ្ជើញអាណាព្យាបាលដោយផ្ទាល់ ទន្ទឹមនឹងនោះសការជាមួយនគរបាលសង្កាត់ទី១ ដើម្បីផ្សព្វផ្សាយ និងអប់រំ ហើយទន្ទឹមនឹងនោះ ឲ្យសិស្សានុសិស្ស និងមាតាបិតាសន្យាមិនបំពានដល់បញ្ហាប្រើប្រាស់បារីអេឡិចត្រូនិក។ សព្វថ្ងៃប្អូនសិស្សទាំងនេះលែងប្រើបារីអេឡិចត្រូនិចទៀតហើយ។

មុននេះ នៅហាងលក់ភេសជ្ជៈ និងចំណីអាហាររបស់អ្នកស្រី វ៉ូធីត្រាងដាយ នៅអនុសង្កាត់ទី៤ សង្កាត់១ ទីផ្សាររួមខេត្តយ្វៀងហាយមានសិស្សានុសិស្សមួយចំនួនបានមកហូប ផឹកទឹក រួចលួចលាក់ប្រើបារីអេឡិចត្រូនិច។ ចាប់តាំងពីនគរបាលទីផ្សាររួមយ្វៀងហាយផ្សព្វផ្សាយ ចលនា ហាងបានហាមប្រាមជក់បារីអេឡិចត្រូនិច ទន្ទឹមនឹងនោះក្រើនរំលឹក និងស្នើរឲ្យសិស្សានុសិស្សប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ រហូតមកដល់ពេលនេះ មិនទាន់មានករណីសិស្សានុសិស្សប្រើប្រាស់បារីអេឡិចត្រូនិចនៅហាងទៀត

យោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន វៀតណាមមិនអនុញ្ញាតឲ្យនាំចូលបារីអេឡិចត្រូនិកទេ ដូច្នេះបារីអេឡិចត្រូនិកទាំងអស់នៅលើទីផ្សារត្រូវបានរត់ពន្ធ។ អ្នកប្រើប្រាស់មិនអាចគ្រប់គ្រងគុណភាព ក៏ដូចជាធាតុផ្សំនៅក្នុងបារីអេឡិចត្រូនិកប្រការនេះបង្កប់ហានិភ័យពុលដោយសារការប្រើប្រាស់បារីអេឡិចត្រូនិក។ នាពេលខាងមុខ កងកម្លាំងសមត្ថកិច្ចនឹងបន្តផ្សព្វផ្សាយអនុវត្តយ៉ាងខ្លាំងក្លា ព្រមគ្នានូវដំណោះស្រាយទប់ស្កាត់ផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃបារីអេឡិចត្រូនិកចំពោះសុខភាពមនុស្ស។

ដើម្បីទប់ស្កាត់ និងគ្រប់គ្រងផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃបារី ជាពិសេសសិស្សានុសិស្ស ត្រូវលើកកម្ពស់តួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាចិត្តវិទ្យាសាលា លើកកម្ពស់ស្មារតី និងការទទួលខុសត្រូវរបស់កម្មាភិបាល លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនីមួយៗក្នុងការយល់ដឹងអំពីចិត្តវិទ្យាឱ្យបានទាន់ពេលវេលារកឃើញ និងទប់ស្កាត់អំពើជក់បារីអេឡិចត្រូនិករបស់សិស្សានុសិស្ស និស្សិត ទន្ទឹមនឹងនោះការអប់រំ តម្រង់ទិសដល់ប្អូន ឱ្យយល់ដឹងពីផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងអនាគត។ កងកម្លាំងសមត្ថកិច្ចត្រូវអនុវត្តព្រមគ្នានូវដំណោះស្រាយជាច្រើន ក្នុងនោះមានការផ្សព្វផ្សាយអំពីផលវិបាក និងគ្រោះថ្នាក់នៃការប្រើប្រាស់បារីនិយាយរួម និងបារីអេឡិចត្រូនិចនិយាយដោយឡែក ពង្រឹងអធិការកិច្ច ត្រួតពិនិត្យបណ្តាគ្រឹះស្ថានធ្វើអាជីវកម្មបារី និងពិន័យម៉ឹងមាត់ប្រសិនបើរកឃើញការបំពាន។ ចំពោះ ឪពុកម្តាយ ចាំបាច់ត្រូវយកចិត្តទុកដាក់ ជិតស្និទ្ធ និងចាប់យកចិត្តសាស្ត្ររបស់កូន ដើម្បីមានវិធានការគ្រប់គ្រង និងការអប់រំសមស្រប។ សហការជាមួយសាលា និងកម្លាំងគរបាល ដើម្បីទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិករបស់ប្អូនឲ្យបានទាន់ពេល

ដាកញ៉ឹង-មិញទ្រី

 

ព័ត៌មានផ្សេង
1 2 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292313