កាត់ក្ដីជនជាប់ចោទ ២ រូបអំពីទោស “ឆ្លៀតឱកាសបណ្ដាសិទ្ធិសេរីភាព ប្រជាធិបតេយ្យ បំពានទៅលើផលប្រយោជន៍របស់រដ្ឋ សិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់អង្គការចាត់តាំង បុគ្គល”

កាលពីថ្ងៃទី ២០ ខែមីនា តុលាការប្រជាជនស្រុកកូវង៉ាង បើកសវនាការកាត់ក្ដីព្រហ្មទណ្ឌដំបូងចំពោះថាច់កឿង(កើតឆ្នាំ ១៩៨៧) និងតូហ្វាងចឿង (កើតឆ្នាំ ១៩៨៦) នៅភូមិមេរងថ្មី ឃុំថាញ់ហ្វាស៊ើង ខេត្តត្រាវិញរួមគ្នាអំពីទោស “ឆ្លៀតឱកាសវបណ្ដាសិទ្ធិសេរីភាព ប្រជាធិបតេយ្យ បំពានផលប្រយោជន៍របស់រដ្ឋ សិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់អង្គការចាត់តាំង បុគ្គល”។

anh tin bai

 

ជនជាប់ចោទ តូហ្វាងចឿង និងថាច់កឿង នៅសាលាក្តី

តាមសំណុំទោស ចាប់ពីថ្ងៃទី ១៨/៩/២០២១ ដល់ថ្ងៃទី ២៥/៦/២៩២៣ ជនជាប់ចោទ ថាច់កឿង បានឆ្លៀតយកបណ្ដាសិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីជំនឿសាសនា រួចប្រើប្រាស់គណនី facebook ឯកជនឈ្មោះ “Cuong Thach” អនុវត្តបំផុស ផ្សាយផ្ទាល់វីដេអូឃ្លីបរបស់ខ្លួនចំនួន ១១ លើក ចុះផ្សាយរូបភាព ចែករំលែកខ្សែវីដេអូឃ្លីបចំនួន ៣ លើកលើរលកទូរទស្សន៍បរទេស។

ជនជាប់ចោទ តូហ្វាងចឿង ចាប់ពីថ្ងៃទី ០៤/៦/២០២១ ដល់ថ្ងៃទី ២៦/៦/២០២៣ បានឆ្លៀតឱកាសទៅលើសិទ្ធិ សេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីជំនឿសាសនា ប្រើប្រាស់គណនី facebook  ឈ្មោះ “To Hoang Chuong” អនុវត្តចុះផ្សាយ ចែករំលែកអំពីអត្ថបទ រូបភាព វីដេអូរបស់ឯកជន ទំព័របណ្ដាញបរទេស និងវីដេអូឃ្លីបរបស់ថាច់ហ្វាងចឿង ថ្លែងរៀបរាប់ចំនួន ០៨ លើក។

តាមសេចក្ដីសន្និដ្ឋានរបស់មន្ទីរព័ត៌មាន និងឃោសនាការខេត្តត្រាវិញ បណ្ដាអត្ថបទ រូបភាព វីដេអូឃ្លីបដែល ថាច់កឿង និង តូហ្វាងចឿ បានបំផុស ចែករំលែក ផ្សាយផ្ទាល់មានខ្លឹមសារឥទ្ធិពលដល់សាមគ្គីជនជាតិ សាសនា មួលបង្កាច់រដ្ឋអំណាច មួលបង្កាច់ប្រវត្តិសាស្រ្តវៀតណាម ប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាលប្រជាជនវៀតណាម មួលបង្កាច់ ប៉ះពាល់ដល់កិត្តិយសរបស់រដ្ឋអំណាចមូលដ្ឋាន នគរបាលខេត្តសុកត្រាំង នគរបាលស្រុកថ្កូវ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ មន្ទីរពេទ្យសម្ភពកុមារត្រាវិញ និងបណ្ដាឯកជនវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យសម្ភពកុមារត្រាវិញ។

ក្រៅពីនោះ ថាច់កឿង ត្រូវពិន័យបំពានរដ្ឋបាលចំនួន ០២ លើក តូហ្វាងចឿង ត្រូវពិន័យរដ្ឋបាល ០១ លើកអំពីអំពើដូចគ្នា “ផ្ដល់ជូនព័ត៌មានមិនពិត ញុះញង់ ប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័ន អង្គការចាត់តាំង” លើលម្ហបណ្ដាញ facebook ប៉ុន្តែមិនទាន់ប្រតិបត្តិការពិន័យ។

កាលពីថ្ងៃទី ៣១/៧/២០២៣ សា្ថប័នសន្តិសុខត្រួតពិនិត្យនៃនគរបាលខេត្តត្រាវិញ បានប្រកាសសេចក្ដីសម្រេច ផ្ដើមនីតិវិធីព្រហ្មទណ្ឌ ផ្ដើមថ្កោលទោស និងចាប់ឃុំខ្លួនបណ្ដោះអាសន្ន ថាច់កឿង និងតូហ្វាងចឿង អំពីអំពើបំពាន “ឆ្លៀតឱកាសបណ្ដាសិទ្ធិសេរីភាព ប្រជាធិបតេយ្យ បំពានផលប្រយោជន៍របស់រដ្ឋ សិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់អង្គការចាត់តាំង បុគ្គល”។ ក្នុងខណៈដែលឆែកឆេរ សា្ថប័នត្រួតពិនិត្យរកឃើញ បង្កើតសំណុំរឿងរក្សាទុកបណ្ដោះអាសន្នវត្ថុតាង ឯកសារពាក់ព័ន្ធដល់អំពើបំពានរបស់កឿង និងចឿង។

យោងតាមលក្ខណៈ កម្រិត អំពើបំពានទោស ក្រុមប្រឹក្សាកាត់ក្ដីនៃតុលាការប្រជាជនស្រុកកូវង៉ាង បានប្រកាសពិន័យជាប់ពន្ធនាគារចំនួន ៤ ឆ្នាំចំពោះ ថាច់កឿង ៣ ឆ្នាំ ៦ ខែចំពោះ តូហ្វាងចឿង៕

ព័ត៌មានផ្សេង
1 2 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292114