បូកសរុបលទ្ធផល ០៥ ឆ្នាំផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៥-NQ/TW
កាលពីថ្ងៃទី ៣០ ខែសីហា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតបូកសរុបលទ្ធផល ០៥ ឆ្នាំផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៥-NQ/TW ចុះថ្ងៃទី ២២/១០/២០១៨ របស់ការិយាល័យនយោបាយ នីតិកាលទី ១២ ស្តីពីបង្កើនការងារការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស តស៊ូបដិសេធច្រានចោលបណ្តាទស្សនខុសឆ្គង អរិភាពក្នុងស្ថានភាពថ្មី និងផែនការលេខ ១៣០-KH/TU ចុះថ្ងៃទី ០៦/៦/២០១៩ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ បណ្តាសមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត ប្រធានគណៈចង្អុលការ ៣៥ របស់ខេត្តធ្វើជាអធិបតីសន្និបាត។ 

ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៥ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានធ្វើលម្អិត និងចេញផ្សាយផែនការលេខ ១៣០ ចង្អុលការ ៣៥ ខេត្តចេញផ្សាយឯកសារជាច្រើនដើម្បីដឹកនាំ ចង្អុលការ ណែនាំផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពបណ្តាភារកិច្ចស្តីពីការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស តស៊ូប្រឆាំងបដិសេធច្រានចោលបណ្តាទស្សនខុសឆ្គង អរិភាពនៅលើភូមិសាស្ត្រខេត្តបានទាន់ពេល។ ទន្ទឹមនឹងនោះ ចង្អុលការអនុវត្តល្អការងារអប់រំនយោបាយ សតិអារម្មណ៍ យកចិត្តទុកដាក់ដល់ការងារផ្សព្វផ្សាយបណ្តាគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់ សារាចរ សេចក្តីសម្រេចចិត្តរបស់បក្ស រដ្ឋ ពិសេសគឺការងារផ្សព្វផ្សាយអនុវត្តល្អសារាចរលេខ ២៤-CT/TU ចុះថ្ងៃទី ២៩/៦/២០១៧ ស្តីពីភប់ប្រសព្វ វិនិច្ឆ័យ និងចែករំលែកព័ត៌មាន វិនិច្ឆ័យ ព័ត៌មានពិលពុលលើបណ្តាញសង្គមរបស់កម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមនៅលើភូមិសាស្ត្រខេត្ត និងបណ្តាលទ្ធផលពង្រីកសេដ្ឋកិច្ច-សង្គមរបស់ប្រទេស របស់ខេត្ត និងបណ្តាមូលដ្ឋាន។ ការងារក្តាប់ស្ថានភាព វិនិច្ឆ័យមតិសង្គមក្នុងកម្មាភិបាល បក្ខជន និងប្រជាជនតែងបានយកចិត្តអនុវត្តល្អ និងកំណត់មតិសង្គម វិនិច្ឆ័យបណ្តាបញ្ហាស្មុគស្មាញ ព័ត៌មានពិលពុល សេចក្តីតប់ប្រមល់បានទាន់ពេល។ល។

មានយោបល់ចង្អុលការសន្និបាត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត ប្រធានគណៈចង្អុលការ ៣៥ របស់ខេត្តបានកំណត់ត្រាបណ្តាលទ្ធផលដែលសម្រេចបានក្នុងការធ្វើសកម្មភាពរបស់ ៣៥ ថ្នាក់ខេត្ត និងថ្នាក់ស្រុក ទីផ្សាររួមខេត្ត ទីក្រុង បណ្តាស្ថាប័ន ទន្ទឹមនឹងនោះសង្កត់ធ្ងន់ថា៖ ការងារការពារគ្រឹះស្ថាន សតិអារម្មណ៍របស់បក្ស ការតស៊ូបដិសេធច្រានចោលបណ្តាទស្សនខុសឆ្គង អរិភាព អានុភាពជាអមិត្តកាន់តែសំខាន់ ហេតុដូច្នោះ ភារកិច្ចរបស់គណៈចង្អុលការ ៣៥ ថ្នាក់ខេត្ត ស្រុក ទីផ្សាររួមខេត្ត ទីក្រុង ស្ថាប័នក្នុងពេលខាងមុខគប្បីបន្តអនុវត្តល្អការងារធ្វើសេនាធិការជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តរួមចំណែកពង្រីកសេដ្ឋកិច្ច-សង្គម កសាងបណ្តាកម្មវិធី ផែនការធ្វើសកម្មភាពពិតប្រាកដជាងមានប្រសិទ្ធភាពជាង ជួយឱ្យគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស តស៊ូបដិសេធច្រានចោលបណ្តាទស្សនខុសឆ្គង អរិភាព អានុភាពជាអមិត្ត។ ម្ចាស់ការក្តាប់ខ្ជាប់ស្ថានភាពប្រែប្រួលសតិអារម្មណ៍ ពិសេសគឺនៅលើលំហបណ្តាញសង្គម និងវិនិច្ឆ័យម៉ឺងម៉ាត់ចំពោះបណ្តាព័ត៌មានក្លែងបន្លំមិនប្រាកដ ឃោសនាមូលបង្កាច់។

បន្តផ្សព្វផ្សាយ ចលនាកម្មាភិបាល បក្ខជន សកម្មចុះផ្សាយ ចែករំឡែក សាយភាយព័ត៌មានសកម្ម រូបភាពឆ្នើមៗរបស់មូលដ្ឋាន គំរូល្អគំរូជឿនលឿន បដិសេធច្រានចោលព័ត៌មានពុលពិលនៅលើលំហបណ្តាញសង្គម។

គប្បីបន្តពង្រីកតួនាទីស្នឹងរបស់ស្ថាប័នអចិន្ត្រៃយ៍គណៈចង្អុលការ ៣៥ ក្នុងការតស៊ូ បដិសេធច្រានចោលបណ្តាព័ត៌មានអាក្រក់ ពុលពិល សហការជាមួយអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរ សាសនា អ្នកមុខអ្នកការ អ្នកដែលមានកិត្យានុភាពឥទ្ធិពលក្នុងសហគមន៍។ល។ ដើម្បីធ្វើជាតួនាទីតភ្ជាប់ ពង្រឹងភាពទំនាក់ទំនងសាមគ្គីផ្សារភ្ជាប់រវាងបក្ស រដ្ឋ និងប្រជាជន។

ស្ថិតក្នុងសន្និបាតបូកសរុបលទ្ធផលនេះ សមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្តបានប្រទានជូនបណ្ណសរសើរដល់បុគ្គល និងសមូហភាព ១៨ កន្លែង-រូបដែលមានស្នាដៃឆ្នើមក្នុងរយៈកាល ០៥ ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៥៕ស.ហ

 

 

 

ព័ត៌មានផ្សេង
1 2 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292121