ការព្រមានឧក្រិដ្ឋជនរំលោភបំពានផ្លូវភេទកុមារ

កុមារត្រូវបានគេរំលោភបំពានផ្លូវភេទជាបញ្ហាដ៏ឈឺចាប់ក្នុងសង្គមនារយៈពេលកន្លងទៅហើយ។ មិនដូចជាឧក្រិដ្ឋជនផ្សេងៗទេ ផលវិបាកនៃការរំលោភបំពានផ្លូវភេទលើកុមារបន្សល់ទុកមកគឺធ្ងន់ធ្ងរណាស់។ វាមិនត្រឹមតែជាការឈឺចាប់ខាងរាងកាយប៉ុណ្ណោះទេ ថែមទាំងបន្សល់ទុក្ខនូវការឈឺចាប់ដ៏ធ្ងន់ធ្ងរផ្នែកខាងស្មារតីផង ងាយធ្វើឱ្យកុមារក្លាយទៅជាមនុស្ស "ពិការផ្លូវចិត្ត"។

anh tin bai

 

នៅឆ្នាំ២០២៣ ខេត្តត្រាវិញទាំងមូលមានករណីរំលោភបំពានផ្លូវភេទលើកុមារចំនួន៣៥ករណី ភាគច្រើនគឺឧក្រិដ្ឋជនចាប់រំលោភមនុស្សមានអាយុក្រោម១៦ឆ្នាំ(២១ករណី)។ ឧក្រិដ្ឋជនភាគច្រើនជាបុរស មានការស្គាល់គ្នា ដូចជាសាច់ញាតិ អ្នកជិតខាង មិត្តប្រុស ជួនកាលជាសាច់ញាត្តិ មានជាប់ខ្សែលោហិតជាមួយកុមារ។ ល្បិចកលរួមនៃមុខសញ្ញាគឺ ការទាញយកផលប្រយោជន៍ពីការជឿទុកចិត្ត និងឥទ្ធិពលរបស់ខ្លួន ដើម្បីធ្វើពុតជាល្អចំពោះកុមារ ហើយឆ្លៀតយកឱកាសពីភាពនៅខ្ចីរបស់កុមារ ក្នុងទំនាក់ទំនងស្នេហារវាងបុរសនិងស្ត្រីដើម្បីប្រើពាក្យបញ្ចុះបញ្ចូលនិងផ្អែមល្ហែម បញ្ជោរឲ្យរង្វាន់ ។ តួយ៉ាងដូចជាករណីរំលោភភេទមនុស្សមានអាយុក្រោម១៦ឆ្នាំ នៅឃុំតឹបសឺន ស្រុកថ្កូវ បានកើតឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៣ គ្រាន់តែជាមួយប្រាក់១០.០០០ដុង មុខសញ្ញាគីមថាញ់ (កើតឆ្នាំ ១៩៦៤ មានអាយដ្ឋានខាងលើ) បានប្រើពាក្យផ្អែមល្ហែមជាមួយក្មែងឈ្មោះ N.H (កើតឆ្នាំ ២០១៤ កូនរបស់គ្រួសារនៅជិតខាងជាមួយថាញ់) បានរួមភេទ ៣ដងដោយរលូនជាមួយកុមារឈ្មោះ N.H គណៈក្មេងទើបតែមានអាយុជាង៩ឆ្នាំ។ ហេតុការណ៍នេះ ត្រូវបានម្តាយបង្កើតរបស់ N.H ប្រទះឃើញ និងរាយការណ៍ឡើងស្ថាប័នសមត្ថកិច្ច។ នៅស្ថាប័ននគរបាល មុខសញ្ញាគឹមថាញ់ បានសារភាពនូវពីអំពើប្រព្រឹត្តបទល្មើសរបស់ខ្លួន។

ប្រការដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ករណីដែលជាប់ទាក់ទងដល់ឧក្រិដ្ឋជនរំលោភបំពានផ្លូវភេទលើកុមារភាគច្រើនគឺចាប់ផ្តើមពីមូលហេតុមកពីកង្វះការថែទាំ និងការគ្រប់គ្រងរបស់គ្រួសារ។ កុមារឆាប់ចេះស្នេហាទើបមានទង្វើលើសពីកំណត់ បង្កលក្ខណៈឲ្យមុខសញ្ញារំលោភបំពាន។ តួយ៉ាង ជាករណីរំលោភសេពសន្ថវៈលើជនមានអាយុក្រោម ១៦ឆ្នាំ ដែលកើតឡើងនៅឃុំគីមស៊ើង ស្រុកថ្កូវ។ តាមនោះ ប្រហែលជាខែកញ្ញា ឆ្នាំ២០២៣ គីមមិញហ្វី កើតឆ្នាំ ២០០៨ (នៅឃុំគីមស៊ើង) និងជនរងគ្រោះគឺ N.Y (កើតឆ្នាំ ២០១១ នៅទីប្រជុំជនឌិញអាន) បានស្គាល់គ្នាតាមរយៈបណ្តាញសង្គម(Facebook)  ហើយកើតឡើងមនោសញ្ចេតនាស្នេហារវាងបុរសនិងស្រ្តី។ ពីរខែក្រោយមក ហ្វីយកម៉ូតូទៅទទួល N.Y ទៅលេង។ បានដឹងថា គ្រួសារហ្វីនិងN.Y មានស្ថានភាពជួបលំបាក ឪពុកម្តាយរបស់ហ្វីនិងN.Y សុទ្ធតែទៅរកស៊ីឆ្ងាយទើបប្អូនទាំង២កង្វះការអប់រំ គ្រប់គ្រងពីគ្រួសារ។

ពីករណីខាងលើ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋជនរំលោភបំពានផ្លូវភេទលើកុមារ យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ជាប្រចាំ ទាន់ពេលកត់សម្គាល់ឃើញការផ្លាស់ប្តូរចិត្តជីវសាស្រ្តរបស់កូនយើង ដើម្បីចែករំលែក លើកទឹកចិត្ត និងផ្តល់ការណែនាំ ឬជំនួយនៅពេលចាំបាច់។ យើងត្រូវជៀសវាងអំពើហិង្សា ផ្ទុយទៅវិញចូរស្តាប់ ចែករំលែក និងផ្តល់ដំបូន្មាន។ ទន្ទឹមនឹងនោះ ពុក ម្តាយត្រូវបំពាក់មធ្យោបាយពីរបៀបការពារមុខសញ្ញាដែលមានចេតនាប្រព្រឹត្តអំពើពុករលួយ ដែលមានបំណងប្រព្រឹត្តអំពើខិលខូច។

នៅពេលរកឃើញអំពើរំលោភបំពានផ្លូវភេទលើកុមារនិយាយដោយឡែក ឬអំពើរំលោភបំពានលើកុមារនិយាយរួម យើងគ្រប់គ្នាហៅទូរស័ព្ទទៅកាន់លេខ 111 (ស្តង់ដាខ្សែទូរស័ព្ទជាតិការពារកុមារ) ដើម្បីបានផ្តល់ប្រឹក្សា ឬរាយការណ៍ជាបន្ទាន់ទៅស្ថាប័នគរបាលដែលនៅជិតបំផុត ដើម្បីទទួលបានការគាំទ្រ និងដោះស្រាយទាន់ពេលវេលា៕

ព័ត៌មានផ្សេង
1 2 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292118