នាយកនគរបាលខេត្តត្រាវិញទទួលពិន័យដំណឹងពីអំពើបំពានកម្រិតជាតិអាលកុល
កាលពីថ្ងៃទី២៦ ខែមីនា នាយកនគរបាលខេត្តត្រាវិញផ្សព្វផ្សាយអនុវត្តទម្រង់ «កងកម្លាំងតម្រួតប្រតិកម្មជាបន្ទាន់អំពើបំពានកម្រិតជាតិអាលកុល»។ យោងតាមនោះ នៅពេលប្រជាពលរដ្ឋរកឃើញអ្នកបើកបរយានយន្តដែលចូលរួមធ្វើរាចរណ៍មានផឹកស្រា បៀរ ចូរហៅទូរស័ព្ទទៅកាន់លេខ «ខ្សែទូរស័ព្ទបន្ទាន់» របស់នាយកនគរបាលខេត្ត 084.345.8484 ដើម្បីចង្អុលការដោះស្រាយហេតុការណ៍បានឆាប់រហ័ស។
anh tin bai

 

បន្ទាប់ពីទទួលដំណឹង វរសេនីយ៍ឯក ត្រឹងស្វឹងអាញ់ នាយកនគរបាលខេត្តនឹងចង្អុលការដល់កងកម្លាំងតម្រួតពិនិត្យបញ្ជាក់រហ័ស និងសហការជាមួយនគរបាលថ្នាក់ស្រុក ថ្នាក់ឃុំពង្រាយកងកម្លាំងចុះទប់ស្កាត់ ល្បាត  ឃាត់យានយន្តដើម្បីធ្វើការត្រួតពិនិត្យ និងដោះស្រាយនូវអំពើបំពានទៅតាមបទប្បញ្ញាត្តិ។

ដោយកំណត់អ្នកបើកបរយានយន្តចូលរួមចរាចរណ៍មានផឹកស្រា បៀរ គឺជាមូលហេតុផ្ទាល់មួយដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរជាច្រើននោះ នគរបាលខេត្តត្រាវិញបានផ្សព្វផ្សាយនូវវិធានការបន្ទាន់ជាច្រើន ដើម្បីទប់ស្កាត់និកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះផ្សព្វផ្សាយអនុវត្តគំរូ «កងកម្លាំងកងតម្រួតប្រតិកម្មរហ័សជាមួយអំពើបំពានកម្រិតអាលកុល» គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដូចនោះ។

យោងតាមនោះ កងតម្រួតនៃនគរបាលខេត្តបានរៀបចំកម្លាំងល្បាត និងត្រួតពិនិត្យ ២៤/២៤ម៉ោង និងក្រុមអចិន្ត្រៃយ៍ប្រតិកម្មរហ័សនៅអង្គភាព ដើម្បីត្រៀមទទួលដំណឹង ចាត់ចែងកងកម្លាំងនៅពេលមានរបាយការណ៍ពីបទបំពាន ធានា នៅពេលមានរបាយការណ៍ នឹងមានកម្លាំងដោះស្រាយភ្លាមៗ។

ដើម្បីធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ ទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេសគឺបណ្តាករណីមានជាប់ពាក់ព័ន្ធដល់ស្រា បៀរនៅលើភូមិសាស្រ្តខេត្ត វរសេនីយ៍ឯក ត្រឹងស្វឹងអាញ់ នាយកនគរបាលខេត្តស្នើដល់ប្រជាពលរដ្ឋគ្រប់រូបនៅពេលរកឃើញបណ្តាករណីអ្នកបើកបរយានយន្តដែលចូលរួមធ្វើរាចរណ៍មានផឹកស្រា បៀរ មានកម្រិតអាកុលចូរហៅទូរស័ព្ទទៅកាន់លេខ ខ្សែទូរស័ព្ទបន្ទាន់084.345.8484  ដើម្បីពិន័យហ្មឹងម៉ាត់បណ្តាករណីបំពាន រួមចំណែកទប់ស្កាត់បណ្តាករណីគ្រោះថ្នាក់ចរាចរណ៍អាចកើតមានឡើង។ ប៉ុន្តែបណ្តាករណីជូនដំណឹងមិនត្រូវតាមការពិត ជូនដំណឹងក្លែងក្លាយនឹងត្រូវពិន័យទៅតាមបទប្បញ្ញាត្តិនៃច្បាប់៕

ព័ត៌មានផ្សេង
1 2 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292111