បង្កើនការអនុវត្តន៍វិធានការបង្ការ ទប់ស្កាត់ជំងឺគ្រុនផ្តាសាយបក្សីមិនឲ្យឆ្លងលើមនុស្ស
គណៈកម្មាធិការប្រជាជនខេត្តទើបតែចេញសារាចរប្រគល់ភារកិច្ចឱ្យបណ្តាមន្ទីរ៖ សុខាភិបាល កសិកម្មនិងអភិវឌ្ឍន៍ជនបទ ឧស្សាហកម្ម ព័ត៌មាននិងទូរគមនាគម គ ណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងផ្សព្វផ្សាយអនុវត្តបណ្តាខ្លឹមសារចង្អុលការរបស់ក្រសួងសុខាភិបាលនៅសារាចរលេខ ៤១៤៥/BYT-DP ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីបង្កើនការអនុវត្តន៍វិធានការបង្ការ និងទប់ស្កាត់ជំងឺគ្រុនផ្តាសាយបក្សីឆ្លងទៅលើមនុស្ស។ 

អនុវត្តកិច្ចចង្អុលការរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនៅសារទូរលេខ លេខ៤២៦/CĐ-TTgចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ស្តីពីការទប់ស្កាត់ រកឃើញនិងដោះស្រាយយ៉ាងម៉ឹងម៉ាត់បណ្តាករណីជួញដូរ និងដឹកជញ្ជូនបសុសត្វ ផលិតផលបសុសត្វខុសច្បាប់ឆ្លងព្រំដែនចូលមកប្រទេសវៀតណាម។ ដើម្បីម្ចាស់ការទប់ស្កាត់នូវជំងឺគ្រុនផ្តាសាយបក្សីមិនឱ្យចូលប្រទេសវៀតណាម និងឆ្លងដល់មនុស្ស ក្រសួងសុខាភិបាលស្នើឱ្យគណៈកម្មាធិការប្រជាជនបណ្តាខេត្ត ទីក្រុងអនុវត្តនូវខ្លឹមសារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ពង្រឹងការផ្សព្វផ្សាយពីបណ្តាវិធានការ ទប់ស្កាត់ការចម្លងជំងឺគ្រុនផ្តាសាយបក្សីមកមនុស្ស ពិសេសយកចិត្តទុកដាក់ដល់បណ្តាតំបន់មានហានិភ័យខ្ពស់ និងអ្នកចិញ្ចឹម ជួញដូរ និងសម្លាប់បសុសត្វមានហានិភ័យនៃជំងឺ បណ្តាវិធានការបង្ការ ផ្តល់អនុសាសន៍ដល់ប្រជាជនកុំឱ្យប្រើប្រាស់ភោជនាហារដែលមិនច្បាស់ប្រភពដើម។ អនុវត្តសុវត្ថិភាពក្នុងភោជនាហារក្នុងការកាប់សម្លាប់ កែច្នៃសាច់បសុសត្វ និងបណ្តាផលិតផលនៃបសុសត្វ មិនបរិភោគឈានស្រស់ និងមិនប្រើប្រាស់បសុសត្វឈឺ ង៉ាប់ដោយមិនដឹងមូលហេតុ។

ពង្រឹងការត្រួតពិនិត្យយ៉ាងហ្មត់ចត់អ្នកឆ្លងដែន ដើម្បីរកឃើញករណីសង្ស័យ/ឆ្លងឱ្យបានទាន់ពេលវេលា ពិសេសអ្នកដែលកាប់សម្លាប់ ជួញដូរបសុសត្វ ផលិតផលបសុសត្វរស់ មនុស្ស ដែលមានប្រវត្តិមកពីតំបន់ដែលមានជំងឺរាតត្បាត (រួមមានជំងឺនៅលើបសុសត្វនិងលើមនុស្ស) ប្រញាប់យកគំរូសម្រាប់ធ្វើតេស្ត ហើយបញ្ជូនទៅវិទ្យាស្ថានអនាម័យ និងរោគរាតត្បាត/Pasteur ធ្វើតេស្តរោគវិនិច្ឆ័យច្បាស់លាស់ គ្រប់គ្រងករណី (ប្រសិនបើមាន) និងដោះស្រាយកុំឱ្យជំងឺនេះរីករាលដាលដល់សហគមន៍។

ពង្រឹងការតាមដាននៅមន្ទីរពេទ្យ ក៏ដូចជាការតាមដានព្រឹត្តិការណ៍សហគមន៍នៃការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ ជំងឺរលាកសួតដោយមេរោគធ្ងន់ធ្ងរ និងរោគសញ្ញាគ្រុនផ្តាសាយ ដើម្បីរកឱ្យឃើញជំងឺគ្រុនផ្តាសាយបក្សីឱ្យបានទាន់ពេលវេលានូវជំងឺគ្រុនផ្តាសាយបក្សីឆ្លងមកមនុស្ស; មន្ទីរពេទ្យត្រៀមប្រមូល និងជន្លៀសព្យាបាលតាមការកំណត់របស់ក្រសួងសុខាភិបាល និងជូនដំណឹងភ្លាមៗមកមជ្ឈមណ្ឌលគ្រប់គ្រងជំងឺខេត្ត ដើម្បីមានវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតទាន់ពេលវេលា។ ត្រៀមជាស្រេចឱសថ សម្ភារៈ សារធាតុគីមី និងមធ្យោបាយនៃការគាំទ្រទាន់ពេលវេលាសម្រាប់មូលដ្ឋានក្នុងការផ្សព្វផ្សាយបណ្តាវិធានការវិនិច្ឆ័យសម្បុកជំងឺ។

ពង្រឹងកិច្ចសហការអន្តរវិស័យនៃសុខាភិបាល និងបសុពេទ្យក្នុងការបង្ការ និងគ្រប់គ្រងជំងឺដែលឆ្លងពីសត្វទៅមនុស្ស ទៅតាមបទប្បញ្ញត្តិនៃលិខិតនែនាំសម្រុះលេខ ១៦/២០១៣/TTLT-BYT-BNN&PTNT ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ របស់ក្រសួងសុខាភិបាល និង ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ទន្ទឹមនឹងនោះកិច្ចសហការជាមួយនឹងបណ្តាផ្នែកមានជាប់ពាក់ប័ន្ធក្នុងការតាមដាន និងរកឃើញជំងឺគ្រុនផ្តាសាយបក្សី ជាពិសេសនៅតាមច្រកព្រំដែន និងទីផ្សារបសុសត្វរស់ ព្រមទាំងចែករំលែកព័ត៌មានអំពីស្ថានភាពជំងឺរាតត្បាតលើបសុសត្វ និងផ្សព្វផ្សាយកិច្ចសហការក្នុងការស៊ើបអង្កេត និងដោះស្រាយសម្បុកជំងឺ។

អនុវត្តពេញលេញនូវការងាររបាយការណ៍អំពីជំងឺឆ្លង ទៅតាមសារាចរណែនាំលេខ ៥៤/២០២៥/TT-BYT ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៥ របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលឡើងទៅនាយកដ្ឋានសុខាភិបាលបង្ការ៕

 

ព័ត៌មានផ្សេង
1 2 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292311