ប្រុងប្រយ័ត្នជាមួយអំពើឆបោកប្រាស់ «ក្លែងឈ្មោះមេធាវីជួយទារលុយត្រូវឆបោក»
ឆ្លៀតយកប្រយោជន៍ខាងចិត្តសាស្ត្រ នៃការបាត់បង់លុយរបស់ជនរងគ្រោះដែលត្រូវឆបោកប្រាស់ចង់យកមកវិញចំនួនលុយដែលបាត់ហើយនោះ បណ្តាមុខសញ្ញាឆបោកប្រាស់បានក្លែងឈ្មោះមេធាវីដើម្បីជួយដល់ជនរងគ្រោះ ប៉ុន្តែ ជាក់ស្តែងគឺបន្តឆបោកជនរងគ្រោះជាបន្តទៀត។ 
anh tin bai
 

មុខសញ្ញាបោកប្រាស់បង្ហោះខ្លឹមសារផ្សាយពាណិជ្ជកម្មដើម្បីបោកប្រាស់

ថ្មីៗនេះបណ្តាញសង្គម ហ្វេសប៊ុកបានលេចឡើងគណនេយ្យដែលក្លែងខ្លួនជាមេធាវី និងបង្ហោះនូវខ្លឹមសារមួយចំនួនជួយទារលុយដែលត្រូវឆបោក។ ដោយមានចិត្តចង់យកមកវិញនូវលុយដែលត្រូវបោកប្រាស់ឱ្យបានឆាប់រហ័ស ជនរងគ្រោះជាច្រើនមិនរាយការណ៍ប្រាប់ស្ថាប័ននគរបាល ផ្ទុយមកវិញធ្វើអន្តរកម្មជាមួយនឹងគណនេយ្យក្លែងបន្លំធ្វើជាមេធាវីដោយមានបំណងចង់យកប្រាក់ដែលឆបោកមកវិញ។ លទ្ធផលគឺមិនយកបានលុយត្រូវឆបោកយកវិញទេ នៅទាំងបន្តត្រូវគេឆបោកបាត់លុយថែមទៀត។

នៅពេលដែលជនរងគ្រោះទាក់ទងមក បណ្តាមុខសញ្ញាបោកប្រាស់ធ្វើពុតតភ្ជាប់នឹងខាងសន្តិសុខបណ្តាញ និងជូនដំណឹងដល់ជនរងគ្រោះថា ប្រាក់បោកប្រាស់ត្រូវបានជនអាក្រក់ផ្ទេរទៅជាទម្រង់ដាក់ផ្នល់បញ្ជាតាមអ៊ីនធឺណិតក្នុងគោលបំណង "លាងលុយ" អាស្រ័យហេតុនេះ ដើម្បីយកលុយដែលបាត់នោះមកវិញ ជនរងគ្រោះត្រូវបង់លុយដើម្បីចូលរួមលេងល្បែងភ្នាល់។ បន្តមកនោះ បណ្តាមុខសញ្ញាបោកប្រាស់នេះសន្យាក្នុងដំណើរការចូលរួម ជនរងគ្រោះនឹងបានក្រុមស៊ើបអង្កេតបច្ចេកទេសខ្ពស់ជំនួយ ផ្លាស់ប្តូរអត្រាបញ្ជាទិញដើម្បីឈ្នះការភ្នាល់ និងយកមកវិញនូវលុយដែលបោកប្រាស់។

មុខសញ្ញាណែនាំឱ្យយកលុយត្រូវឆបោកមកវិញ ដើម្បីឱ្យជនរងគ្រោះ «ធ្លាក់ក្នុងអន្ទាក់»

ពេលឃើញជនរងគ្រោះបាន «ជាប់អន្ទាក់» បញ្ជូលទឹកប្រាក់គឺមុខសញ្ញានឹងជូនដំណឹងគណនីធនាគារមានកំហុស។ ពេលជនរងគ្រោះសួរគឺមុខសញ្ញាបោកប្រាស់នឹងសំណូមពរបញ្ជូលលុយថែមទៀតទើបប្រព័ន្ធគណនីបើកឲ្យដកចេញ ហើយបន្តបន្ទាប់ទៀត រហូតដល់ជនរងគ្រោះអស់លុយឬដឹងថាខ្លួនចាញ់បោកម្តងទៀតហើយ។

នេះជាទម្រង់បោកបញ្ឆោតថ្មីរបស់បណ្តាមុខសញ្ញាទាញយកប្រយោជន៍ពីបណ្តាញសង្គមដើម្បីបោតបញ្ឆោតដណ្តើមយកទ្រព្យសម្បត្តិ។ នគរបាលខេត្តត្រាវិញក្រើនរំលឹកដល់ប្រជាជនត្រូវបង្កើនការប្រុងប្រយ័ត្ន ទន្ទឹមនឹងនោះ ផ្សព្វផ្សាយដល់សាច់ញាតិ និងមិត្តភ័ក្តិ ពីបណ្តាវិធីសាស្រ្ត និងល្បិចស្រដៀងគ្នា ដើម្បីម្ចាស់ការទប់ស្កាត់ និងជៀសវាង "ជាប់អន្ទាក់" នៃអ្នកបោកប្រាស់។ ករណីរកឃើញជនសង្ស័យមានអាការៈសង្ស័យមានជាប់ពាក់ព័ន្ធដល់អំពើបោកប្រាស់ដូចខាងលើ សូមប្រជាជនរាយការណ៍ឡើងស្ថាប័ននគរបាលនៅទីកន្លែងជិតបំផុត ដើម្បីចាត់វិធានការណ៍ដោះស្រាយទាន់ពេល៕

វ៉ាំងទ្រីវ-ផាមហឺន-មិញទ្រី

 

ព័ត៌មានផ្សេង
1 2 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292312