បន្តរក្សាទម្រង់របស់សមូហភាព និងបុគ្គលដែលធ្វើតាមអ៊ំហូ
ចលនារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញបាន និងកំពុងទាក់ទាញសមាជិកកសិករឃុំភឿកហ៊ឺង ស្រុកថ្កូវ ចូលរួមយ៉ាងសកម្ម។ ចលនាប្រឡងប្រណាំង សាមគ្គីជួយគ្នា ធ្វើមាន និងការងារសុខុមាលភាពសង្គម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពង្រីកបានប្រសិទ្ធភាព។

លោក ផាមហ៊ឺវតឹម  ប្រធានសមាគមកសិករឃុំភឿកហ៊ឺង ឲ្យដឹងថា៖ អនុវត្តសារាចរលេខ ០៥ - CT/TW ចុះថ្ងៃទី ១៥ ឧសាភា ឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្តីពីបន្តជំរុញការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញ” ចាប់តាំងពីដើមឆ្នាំ សមាគមកសិករឃុំបានណែនាំឲ្យចុះឈ្មោះអនុវត្តទម្រង់រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ដល់បណ្តាសាខាសមាគម។ ទន្ទឹមជាមួយនោះ លើកទឹកចិត្តដល់សមាជិក និងសាខាសមាគមឲ្យបន្តរក្សាទម្រង់របស់សមូហភាព និងបុគ្គលធ្វើតាមអ៊ំហូ។

មានទម្រង់ជាច្រើនមានភាពរាលដាល ដូចជាទម្រង់ឧបត្ថម្ភសិស្សក្រីក្រឆ្លងកាត់ការលំបាករបស់កម្មាភិបាល សមាជិក និងគណៈប្រតិបត្តិការសមាគម។ លទ្ធផល ក្នុងឆ្នាំ ២០២២ សមូហភាពគណៈប្រតិបត្តិការសមាគមបានទទួលឧបត្ថម្ភគ្រួសារ ៣៥ គ្រួ ដល់ចុងឆ្នាំបានគណៈចង្អុលការត្រួតពិនិត្យគ្រួសារក្រីក្ររួចវាយតម្លៃរួចផុតពីភាពក្រីក្រចំនួន ៣៥ គ្រួសារ សម្រេច ១០០%។ សមាគមបានជូនអាហារូបករណ៍ដល់គ្រួសារក្រីក្រ ១០ ចំណែក (តម្លៃ ៣០០.០០០ដុងក្នុងមួយចំណែក) បំផុសចលនា សប្បុរសជនជូនសៀវភៅ ១.៥០០ ក្បាលដល់សិស្សក្រីក្រសង្វាតរៀនសូត្រ។ ក្រៅពីនោះ គណៈប្រតិបត្តិការសមាគមបង្កើតមូលនិធិឧបត្ថម្ភកសិករក្នុងឃុំសរុបតម្លៃ ០៩ លានដុង។

ផ្តើមពីការរៀនសូត្រ និងធ្វើតាមអ៊ំហូ ចលនាកសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ នៅបណ្តាសាខាសមាគមកសិករ និងសមាជិកសមាគម តែងបានពង្រីក។ ឆ្នាំ ២០២២ មានគ្រួសារសម្រេចកិត្តិនាម កសិករផលិតធ្វើអាជីវកម្មពូកែថ្នាក់មជ្ឈិម ០៥ គ្រួសារ ថ្នាក់ខេត្តមាន ៣១ គ្រួសារ ថ្នាក់ស្រុក ៩៣ គ្រួសារ ថ្នាក់មូលដ្ឋាន ៥២២ គ្រួសារ។ សមាគមបានមជ្ឈិមសមាគមកសិករវៀតណាមពិនិត្យ និងទទួលស្គាល់គ្រួសារ ០១ គ្រួសម្រេចកិត្តិនាមកសិករវៀតណាមឆ្នើមឆ្នាំ ២០២២។

អាស្រ័យរៀនសូត្រតាមអ៊ំហូ ក្នុងការព្យាយាមឆ្លងកាត់ការលំបាក ទើបទម្រង់បិតស្រា និងចិញ្ចឹមជ្រូករបស់គ្រួសារកសិករ ថាច់សោភ័ណបានរីកចម្រើនស្ថិរភាព ។ បច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមជ្រូករបស់គ្រួសារលោកមា ពេលណាក៏រក្សាបានហ្វូងជ្រូកសាច់ពី ២០ ‑ ៣០ ក្បាល។ ក្រៅពីនោះលោកមានៅទាំងបិតស្រាសម្រាប់លក់ឲ្យឈ្មួញជាច្រើននៅក្នុងឃុំ។ ក្នុងមួយឆ្នាំ លោកមាលក់ជ្រូកបាន ០២ លើក គួបផ្សំជាមួយការបិតស្រាផងនោះ ក៏នៅចំណេញជិត ១០០ លានដុង។ អស់រយៈកាលជាង ៤០ ឆ្នាំផ្សារភ្ជាប់ជាមួយរបរបិតស្រា ចិញ្ចឹមជ្រូក ប្រិតសំចៃពីប្រាក់ចំណេញដែលទទួលបាននោះ លោកមាទិញបានដីស្រែ ២៥ កុងសម្រាប់ផលិតស្រូវ។

មិនត្រឹមតែជាកសិករផលិតធ្វើអាជីវកម្មពូកែមួយរូបរបស់ឃុំប៉ុណ្ណោះទេ កសិករថាច់សោភ័ណ នៅទាំងជាសមាជិក មួយរូបតែងអស់ពីចិត្តជាមួយបណ្តាអ្នកដែលមានស្ថាភាពក្រលំបាក។ លោកមា ថាច់ជា  ប្រធានសាខាសមាគមកសិករភូមិស្លែងចាស់ឲ្យដឹងថា៖ កសិករថាច់សោភ័ណ តែងសកម្មចូលរួមក្នុងការងារសុខុមាលភាពសង្គម នៅមូលដ្ឋាន ដោយរូបភាពជាច្រើន ដូចជា៖ ឧបត្ថម្ភថវិកា សម្ភារប្រើប្រាស់ចាំបាច់ជូនដល់មាមីងខ្មែរនៅក្នុងភូមិ។ បច្ចុប្បន្ន នៅភូមិស្លែងចាស់ មានមីង គឹមធីប៉ែក រស់នៅម្នាក់ឯង តែងបានកសិករថាច់សោភ័ណឧបត្ថម្ភអង្ករ និងសម្ភារប្រើប្រាស់ចាំបាច់។ ចំណែក គ្រួសារក្រីក្រ គឹមជា ក៏បានលោកមាឧបត្ថម្ភចំបើងជារៀងរាល់ឆ្នាំ សម្រាប់ចិញ្ចឹមគោ បង្កលក្ខណៈរួចផុតពីភាពក្រីក្រ។

យោងលើកិច្ចការជាក់ស្តែង សមាជិកសមាគមកសិករឃុំភឿកហ៊ឹង បានអនុវត្តយ៉ាងលម្អិតការរៀនសូត្រ និងធ្វើតាមអ៊ំហូទៅក្នុងជីវភាពនិងបង្កើតបានទម្រង់ផលិតមានប្រសិទ្ធភាព រួចំណែកអនុវត្តល្អការងារសុខុមាលភាពសង្គមនៅមូលដ្ឋាន៕ កាសែតត្រាវិញ

         

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292312