រៀនសូត្រតាមអ៊ំហូអំពីការកសាងសាខាបក្សភូមិរឹងមាំ
ក្នុងបណ្តាឆ្នាំកន្លង ចលនារៀនសូត្រ និងធ្វើតាមអ៊ំហូ មានភាពរាលដាលយ៉ាងខ្លាំង ដិតជាប់ក្នុងអារម្មណ៍ និងក្លាយជារបៀបរស់នៅប្រចាំរបស់ប្រជាជនឃុំហ៊ីបហ្វា ស្រុកកូវង៉ាង បង្កបានកភាពវិវឌ្ឍន៍យ៉ាងសកម្ម ទិដ្ឋភាពជនបទមានការផ្លាស់ថ្មី សេដ្ឋកិច្ចរីកចម្រើន ជាពិសេសគឺជីវភាពប្រជាជននៅតំបន់ជនរួមជាតិខ្មែរបានលើកកម្ពស់។

បក្ខភាគឃុំហ៊ីបហ្វា មានសាខាបក្សស្ថិតក្រោមឱវាទ ១៤ កន្លែង ដោយមានបក្ខជន ២៣១ នាក់។ អនុវត្តតាមសារាចរលេខ ០៥‑CT/TW  ចុះថ្ងៃទី ១៥ ឧសភាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្តីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ”  បង្កើតបានទម្រង់ “ធ្វើតាមអ៊ំហូ” ជាច្រើនដូចជា៖ ក្រុមសហការផលិតស្រូវសរីរាង្គរបស់សាខាបក្សភូមិមិញតឹង បំផុសចលនាប្រជាជនចូលរួមក្រុមសហការផលិតស្រូវសរីរាង្គ ទទួលបានប្រភពចំណូលខ្ពស់ជាង ១,៥ ដង បើប្រៀបជាមួយនឹងការផលិតស្រូវធម្មតា។ ទម្រង់ដាំដំណាំប្រិតសំចៃទឹករបស់សាខាបក្សភូមិផ្នោរក្រូច បានរួមចំណែកកាត់បន្ថយប្រាក់ចំណាយក្នុងការផលិត ប្រិតសំចៃទឹកស្រោចស្រព ក្នុងខណៈដែលមេឃក្តៅរាំងស្ងួតជ្រាបជាតិជូរប្រៃ។ សាខាបក្សភូមិហ្វាឡុក សាខាបក្សភូមិកោះស្វាយ រៀនសូត្រតាមអ៊ំហូ ដោយបង្កើតទម្រង់បង្កើនប្រសិទ្ធភាពផ្សព្វផ្សាយ បំផុសចលនាប្រជាជនក្នុងតំបន់ជនរួមជាតិខ្មែរ ប្រតិបត្តិល្អ គោលការណ៍របស់បក្ស គោលនយោបាយក្រឹត្យច្បាប់របស់រដ្ឋ។

សាខាបក្សភូមិភាវ ឃុំហ៊ីបហ្វា មានបក្ខជន ២២ នាក់។ សកម្មភាពមួយក្នុងបណ្តាសកម្មភាព ធ្វើតាមអ៊ំហូ បានសាខាបក្សបំផុសចលនា និងប្រជាជនចូលរួមជ្រោមជ្រែង គឺបណ្តាសកម្មភាពថែទាំ ជំនួយគ្រួសារក្រីក្រ គ្រួសារមានស្ថានភាពលំបាកនៅមូលដ្ឋានឲ្យឈានឡើងរួចផុតពីភាពក្រីក្រ។ យោងតាមបណ្តាវីធីសាស្ត្រដូចជា ត្រួតពិនិត្យ រួចស្នើដល់បណ្តាសមាគម អង្គការមហាជនឃុំ បង្កលក្ខណៈឲ្យឧបត្ថម្ភបុលទុន ដើម្បីគ្រួសារក្រីក្រវិនិយោគទៅក្នុងការពង្រីកសេដ្ឋកិច្ច ចិញ្ចឹមសត្វ បង្កើតបណ្តាក្រុមតម្បាញត្រកៀត បង្កការងារធ្វើជូននារីជនបទ។ល។

ឆ្នាំ ២០២០  ដោយឃើញភូមិភាវមាននារីជាច្រើននៅទំនេរ គ្មានការងារធ្វើលំនឹង ដោយបានការឧបត្ថម្ភបណ្តុះបណ្តាលមុខរបរពីសមាគមសហពន្ធន៍នារីស្រុកកូវង៉ាង សាខាបក្សភូមិបានបង្កើតក្រុមតម្បាញនៅក្នុងភូមិនិងបានរក្សារហូតមកដល់បច្ចុប្បន្ន។ ក្រុមមានសមាជិកា១៥ នាក់ ជាសមាជិកាសាខាសមាគមនារីភូមិ។ អ្នកស្រីង្វៀងធីថាញ់ទ្រុក លេខាសាខាបក្សភូមិភាវឱ្យដឹង៖ ទម្រង់ក្រុមនារីតម្បាញត្រកៀក ជាទម្រង់នាំមកប្រសិទ្ធភាពជាក់ស្តែង រួមចំណែកដោះស្រាយការងារធ្វើជូនពលការិនី នៅជនបទ កាត់បន្ថយអត្រាគ្រួសារក្រីក្រនៅក្នុងភូមិចុះនៅ ១៨ គ្រួសារ គ្រួសារជិតក្រ ៤១ គ្រួសារ។ យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលទម្រង់នេះផ្ដល់ឲ្យ។

ផ្តើមពីទម្រង់តម្បាញរបស់ភូមិភាវបានបង្កលក្ខណៈឲ្យគ្រួសារមីងថាច់ធីផែន (ភូមិភាវ) មានប្រភពចំណូលបន្ថែមលំនឹងជីវភាពគ្រួសារ។ មីងផែនឱ្យដឹង៖ គ្រួសារខ្ញុំជាគ្រួសារក្រីក្រមួយ ប្រកបរបរប្រមូលផលត្រកៀកយកមកហាលស្ងួតរួចលក់។ ជីវភាពគ្រួសារពឹងផ្អែកលើការផលិតស្រូវ ធ្វើនេសាទ និងចូលរួមការងារតម្បាញត្រកៀត។ ក្នុងមួយខែ ប្រសិនបើដើរប្រមូលផលត្រកៀតផង និងតម្បាញត្រកៀកផងនោះ ខ្ញុំអាចរកបានប្រភពចំណូលជាង ០៤ លានដុង។

លោក ត្រឹងទ្រុងថេ អនុប្រធានគណៈឃោសនាអប់រំបក្សឃុំហ៊ីបហ្វាឱ្យដឹង៖ ដើម្បីបន្តជំរុញមាំការងាររៀនសូត្រ និងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញ មានសាខាបក្សភូមិជាច្រើនបានផ្សារភ្ជាប់ការរៀនសូត្រ និងធ្វើតាមគំរូអ៊ំហូ ជាមួយចលនាប្រឡងប្រណាំងពង្រីកសេដ្ឋកិច្ច កសាងជនបទថ្មី បណ្តាកម្មវិធីសុខុមាលភាពសង្គម។ ជាមួយបណ្តាវិធានការ របៀបធ្វើជាក់ស្តែង ទទួលបានលទ្ធផលខ្ពស់ បណ្តាសាខាបក្សភូមិតែងរក្សាបានក្តីជំនឿរបស់ប្រជាជន ចំពោះបក្ស និងរដ្ឋ ពង្រីកបានកម្លាំងមហាសាមគ្គីទូទាំងជនជាតិ ជំរុញសេដ្ឋកិច្ច‑សង្គមរបស់មូលដ្ឋានឲ្យកាន់តែរីកចម្រើន៕ 
ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340