រៀនសូត្រតាមអ៊ំអំពីការកសាងបក្សរឹងមាំបង្កជាគ្រឹះស្ថានពង្រីកសេដ្ធកិច្ចសង្គម
បក្ខភាគឃុំហ្វាតឹងស្រុកកូវកែមាន ១៤ សាខាបក្សស្ថិតក្រោមឱវាទដោយមានបក្ខជន ២៤៨ នាក់។ ក្នុងរយៈកាល ៤ ឆ្នាំកន្លង អនុវត្តសារាចរលេខ ០៥ ចុះថ្ងៃទី ១៥ ឧសភាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្ដីពីជំរុញ មាំ ការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៏ សីលធម៍ ឥរិយាបថហូជីមិញ” បក្ខភាគឃុំបានអនុវត្តល្អការងារអប់រំសតិអារម្មណ៏ នយោបាយដល់កម្មាភិបាល បក្ខជន ឆ្លងតាមរយៈនោះ បានរួមចំណែកកសាងបក្សរឹងមាំបង្កជាគ្រឹះស្ថានពង្រីកសេដ្ធកិច្ចសង្គម។

លោកថាច់បូណាតលេខា បក្សឃុំហ្វាតឹងបានឧ្យដឹង៖ អស់រយៈកាល ០៤ ឆ្នាំរៀនសូត្រនិងធ្វើតាមសតិអារម្មណ៏ សីលធម៍ ឥរិយាបថហូជីមិញ លេចឡើងបណ្តាចលនាប្រឡងប្រណាំងយ៉ាងផុសផុល ក្នុងទូទាំងបក្ខភាគពង្រីកសេដ្ឋកិច្ចសង្គម។ ជាពិសេសគឺលេចឡើងបណ្តាទម្រង់ធ្វើល្អពូកែ របៀបធ្វើមានប្រសិទ្ឋ ភាពដូចជា៖ ទម្រង់ដាំផ្កាលម្អបង្កសោភណ័ភាព រួមចំណែកបងើ្កនសេដ្ឋកិច្ចគ្រួសារ រៀនសូត្រនិងធ្វើតាម សតិអារម្មណ៍របស់អ៊ំហូ អំពីការកសាងសាខាបក្សរឹងមាំ រៀនសូត្រនិងធ្វើតាមគំរូអ៊ំអំពីការងារបំផុសចលនាកសាងទីធ្លាសាលារៀនភ្ជាប់ជាមួយកសាងជនបទថ្មី។ ជាពិសេសគឺទម្រង់ “នារីជនជាតិខ្មែរជាមួយទម្រង់ប្រិតសំចៃពង្រីកសេដ្ឋកិច្ចគ្រួសារតាមអ៊ំហូ”។

ដើម្បីបង្កើនស្មារតីសាមគ្គី និងរៀនសូត្រតាមអ៊ំក្នុងការជួយឧបត្ថម្ភគ្នាទៅវិញទៅមក សាខាសមាគមនារីភូមិសុករួង សចលនា ដល់បងប្អូននារី ជាសមាជិកានៅភូមិ បង្កើតទម្រង់ “នារីជនជាតិខ្មែរជាមួយទម្រង់ប្រិតសំចៃពង្រីកសេដ្ឋកិច្ចគ្រួសារតាមអ៊ំហូ”។ មីងថាច់ធីអង ប្រធានសាខាសមាគមនារីភូមិសុករួងបានឲ្យដឹង៖ ដោយឃើញបងប្អូននារីភាគច្រើនប្រកបរបរស៊ីឈ្នូលតាមរដូវកាល បងប្អូននារីមួយចំនួនលក់ដូតូចតាច ដើម្បីគិតគូរដល់ជីវភាព គ្រួសារ មិនគ្រប់ប្រាក់ទុនសម្រាប់សាងសង់ផ្ទះ  ម៉្លោះហើយ សាខាសមាគម ចលនាឲ្យបងប្អូននារីចូលរួមហ៊ុនមាស។ ដំបូងក្រុមមានតែបងប្អូននារី ២០ នាក់ចូលរួម។ រយៈកាល ០៣ ខែក្រុមប្រជុំម្ដង សមាជិកាម្នាក់ៗ នឹងចូលរួមហ៊ុនមាស ០១ ជី ហើយមានសមាជិកា ម្នាក់ បានទទួលមាសនោះ។ ខ្ញុំនៅចាំ កាលនោះមាស ២៤ ការ៉ា តម្លៃតែ ២,៥ លានដុង ពេលទទួលបានទុនម្តងៗ ជិត ៥០ លានដុង។ នេះជាប្រាក់ទុនយ៉ាងច្រើនសម្រាប់បងប្អូនសាងសង់ផ្ទះរឹងមាំ លោះដីស្រែមកវិញ។ ផ្តើមពីនោះមានបងប្អូននារីជាច្រើនបានរួចផុតពីភាពក្រីក្រ។ ខ្ញុំក៏ចូលរួមក្នុងក្រុម ពេលទទួលបានមាសខ្ញុំលក់ រួចយកទៅ សាងសង់បានផ្ទះរឹងមាំ រហូតដល់ពេលសព្វថ្ងៃនេះ។

ចំពោះបងស្រីថាច់ធីស៊ីង៉ា សមាជិកាក្រុមប្រិតសំចៃបានឲ្យដឹង៖ កាលទើបចូលរួមក្នុងទម្រង់នេះ ខ្ញុំនៅជាគ្រួសារក្រីក្រ គ្មានដីផលិត ប្តីប្រពន្ធខ្ញុំប្រកបរបរស៊ីឈ្នួលតាមរដូវកាល។ ពេលបានទទួលមាសពីក្រុមប្រិតសំចៃ បងលក់យកប្រាក់ដើម្បីជួសជុលផ្ទះមកវិញ និងលក់ដូរបន្តិចបន្តួច។ ផ្តើមពីនោះ គ្រួសារបងបានរួចផុតពីភាពក្រីក្រ កាលពីឆ្នាំ ២០១៦។

គិតតាំងពីបង្កើតទម្រង់មកដល់បច្ចុប្បន្ន មានបងប្អូននារី ៣០ នាក់ចូលរួម ប្រាក់ ដែលបងប្អូននារីទទួលបាន ច្រើនបំផុតគឺ ១៦៥ លានដុង។បានជួយ ឲ្យបងប្អូននារី ៤០ លើកនាក់បានខ្ចីទុន។ ផ្តើមពីនោះមានសមាជិកា ០២ នាក់បានរួចផុតពីភាពក្រីក្រ និងមានសមាជិកា ២៨ នាក់ឈានឡើងធូរធា។ បច្ចុប្បន្ន សាខាសមាគមគ្មាននៅសមាជិកាក្រីក្រឡើយ។ ក្នុងរយៈកាលខាងមុខនេះ គណៈកម្មាធិកាបក្សឃុំហ្វាតឹងនឹងបន្តពង្រីកទូលាយទម្រង់នេះ ដោយមានបំណងទូទាំងឃុំនឹងកាត់បន្ថយបានស្ថានភាពផ្ទះស្លឹកបណ្តោះអាសន្ន រួមចំណែកបង្កើនកម្រិតជីវភាព បង្កគ្រឹះស្ថានពង្រីកសេដ្ឋកិច្ចសង្គម៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292312