យុវវ័យត្រាវិញ របាយការណ៍ស្នាដៃជូនអ៊ំ
នៅក្នុងឱកាសអនុស្សាវរីយ៏ឆ្នាំទី១៣០ទិវាខួបកំណើតលោកប្រធានហូជីមិញ(ថ្ងៃទី ១៩ ឧសភា ឆ្នាំ១៨៩០ - ថ្ងៃទី ១៩ ឧសភា ឆ្នាំ២០២០) កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ស្ថិតនៅបូជនីយដ្ឋាន អ៊ំហូ ឃុំឡុងឌឹក ទីក្រុងត្រាវិញ យុវជន សមាជិកសម្ព័ន្ធយុវជនជាង១០០នាក់ តំណាងឲ្យសមាជិកសម្ព័ន្ធយុវជន យុវជនជាង៤៦.០០០នាក់ បានមកទីនេះគោរព្ធពិធីរបាយការណ៍ស្នាដៃជូនអ៊ំ។ ចូលរួមពិធីមានអ្នកស្រី ថាច់ធីង៉ុកម៉ាយ អនុប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត លោក ឡឺកុងតាវ អនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត។

ថ្លែងនៅពិធីរបាយការណ៍ស្នាដៃជូនអ៊ំ លេខាសម្ព័ន្ធយុវជន ហ្វិញធីហាំងង៉ា បានរបាយការណ៍ជូនអ៊ំអំពីស្នាដៃលេចធ្លោដែលយុវវ័យត្រាវិញសម្រេចបានក្នុងរាល់ការចលនាធ្វើសកម្មភាពបដិវត្តន៍។ យោងតាមនោះ សម្ព័ន្ធយុវជន សមាជិកសម្ព័ន្ធយុវជន យុវជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្តជានិច្ចកាលជាកងកម្លាំងស្ម័គ្រចិត្តឈានមុខនៅលើគ្រប់វិស័យសេដ្ឋកិច្ច សង្គម សន្តិសុខ ការពារជាតិ។ គិតមកដល់ពេលនេះ ទូទាំងខេត្តមានសហករណ៍ចំនួន៥ ក្រុមសហការចំនួន៩២ និងគំរូ ក្លឹបពង្រីកសេដ្ឋកិច្ចចំនួន១៥១ អាស្រ័យយុវជនធ្វើម្ចាស់ធ្វើសកម្មភាពមានប្រសិទ្ធភាព ទាក់ទាញបានសមាជិកសម្ព័ន្ធយុវជនជាង២.៦០០នាក់ចូលរួម រួមចំណែកដោះស្រាយការងារធ្វើ បង្កលក្ខណៈដល់យុវជនមានស្ថានភាពជួបលំបាកពង្រីកសេដ្ឋកិច្ច ឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រមជាមួយនោះ បណ្តាសកម្មភាពស្ម័គ្រចិត្តបានសម្ព័ន្ធយុវជន សមាគមគ្រប់លំដាប់ថ្នាក់ចាត់តាំងមានប្រសិទ្ធភាព ដោយឆ្លងតាមខ្សែសង្វាក់សកម្មភាព «និទាឃរដូវស្ម័គ្រចិត្ត» និទាឃរដូវព្រំប្រទល់ បុណ្យតេតកោះសមុទ្រ» ខែយុជន «យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាល»។ល។ រាល់សកម្មភាពទាំងនេះបានរួមចំណែកជំរុញស្មារតីស្ម័គ្រចិត្តក្នុងយុវជន។ ពិសេស សកម្មភាពយុវជនស្ម័គ្រចិត្តរដូវវិស្សមកាល និងអនុស្សាវរីយ៍ឆ្នាំ ទី២០ទិវា ចលនាយុវជនស្ម័គ្រចិត្តទាក់ទាញបានសមាជិកសម្ព័ន្ធយុវជន យុវជនជាង១០.០០០ចូលរួម នាំមកតម្លៃមានប្រយោជន៍សម្រាប់មូលដ្ឋានដោយមានទឹកប្រាក់ជាង១២ពាន់លានដុង។ ឆ្លងតាមការចលនាបានបំប៉ន ពង្រីកសមាជិកថ្មីបាន ជាង១១.០០០នាក់ បង្កើនចំនួន សមាជិកយុវជនសរុបរយមនៅលើភូមិសាស្រ្តខេត្តនាបច្ចុប្បន្នមានជាង៤៧.០០០នាក់។

នៅក្នុងឱកាសនេះ សម្ព័ន្ធយុវជនបានលើកសរសើរយុវជនជឿនលឿនធ្វើតាមបណ្តាំអ៊ំ ចំនួន៧៤នាក់ និងបណ្តាគំរូឆ្នើមក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាថហូជីមិញ។ ព្រមជាមួយនោះ ជូនរង្វាន់ចំនួន៦ ដល់យុវសិស្ស៦នាក់ទទួលបានរង្វាន់ខ្ពស់នៅសម័យប្រឡង ពន្លឺឆ្លុះបញ្ចាំងផ្លូវ-សម័យប្រឡងបានសម្ព័ន្ធយុវជនចាត់តាំង ប្រចាំឆ្នាំ សំដៅបំផុសសមាជិកសម្ព័ន្ធយុវជន យុវជនចូលរួមស្វែងយល់ពីសេចក្តីសម្រេចរបស់បក្ស សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ លទ្ធិម៉ាក់-ឡេនីន សតិអារម្មណ៍ហូជីមិញ ឆាកជីវិតនិងបុព្វហេតុបដិវត្តន៍របស់លោកប្រធានហូជីមិញ៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293341