រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ
អ្នកមានប្រជាប្រិយភាពជាគំរូធ្វើតាមបណ្ដាំរបស់អ៊ំ ឃុំតឹបស៊ើង ស្រុកថ្កូវ មានអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរចំនួន ៩ នាក់។ លោកអ្នកទាំងនោះ ជាអ្នកផ្សារភ្ជាប់មនោសញ្ចេតនារឹងមាំរវាងបក្ស រដ្ឋជាមួយជនរួមជាតិខ្មែរ រឹតបន្តឹងចំណងសាមគ្គីក្នុងសហគមន៍។

សមមិត្តគឹមអងឫទ្ធី អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សឃុំតឹបស៊ើងបានឱ្យដឹង៖ អ្នកមានប្រជាប្រិយភាពទាំង ៩ រូបនោះជាបណ្ដាអាចារ្យ កម្មាភិបាលចូលនិវត្តន៍ កសិករផលិត ធ្វើអាជីវកម្មពូកែ សហការីប្រជាសាស្រ្តភូមិ ប្រធានគណៈការងាររណសិរ្សភូមិ។

អ្នកមានប្រជាប្រិយភាព មានតួនាទីយ៉ាងសំខាន់ក្នុងជនរួមជាតិខ្មែរ ពីព្រោះអ្នកទាំងនោះ មានសមត្ថភាពប្រមូលផ្ដុំ បំផុសចលនាប្រជាជនអនុវត្តបណ្ដាគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋយ៉ាងមានប្រសិទ្ធភាព ឈានឡើងពង្រីកសេដ្ឋកិច្ច។  ហេតុនោះ រយៈពេលកន្លង គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំតែងយកចិត្តទុកដាក់ ជំរុញទឹកចិត្តអ្នកមានប្រជាប្រិយភាពពង្រីកតួនាទី រួមចំណែកកសាងជនបទថ្មី រក្សាសន្តិសុខសណ្ដាប់ធ្នាប់ ពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន កសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិ។

អ្នកមានប្រជាប្រិយភាព គឹមផល សហការីប្រជាសាស្រ្ត ចូលរួមបង្រៀនអក្សរសាស្រ្តខ្មែរនៅក្នុងវត្ត

ក្នុងបណ្ដាអ្នកមានប្រជាប្រិយភាពលើភូមិសាស្រ្តឃុំ យើងខ្ញុំ បាន ទៅជួបសំណេះសំណាលជាមួយលោក គឹមផល អាយុ ៥៤ ឆ្នាំ នៅភូមិផ្សារ។ ជាអ្នកមានប្រជាប្រិយភាព លោកមិនត្រឹមតែធ្វើជាគំរូក្នុងការរៀនសូត្រ និងធ្វើតាមអ៊ំឡើយ នៅទាំងផ្សព្វផ្សាយ បំផុសចលនាប្រជាជនសកម្មត្រាប់តាមគំរូអ៊ំ ផ្លាស់ប្ដូររបៀបគិត របៀបធ្វើ ឈានឡើងដោយខ្លួនឯងក្នុងជីវភាពទៀតផង។ កាលពីមុន ស្មារតីយល់ដឹងរបស់គ្រួសារប្រជាជនជាច្រើននៅមានការអន់ខ្សោយ ម៉្លោះហើយស្ថានភាពអបិយជំនឿតែងកើតមានឡើង ពេលឈឺថ្កាត់មិនទៅកាន់មន្ទីរពេទ្យពិនិត្យជំងឺ បែរជារកគ្រូហ្មសែនព្រេន។ យុវជនមួយចំនួនលើភូមិសាស្រ្តឃុំ ច្រើនផ្ដុំគ្នានៅពេលរាត្រី ធ្វើឱ្យបាត់សន្តិសុខសណ្ដាប់ធ្នាប់ គ្រួសារជាច្រើនមានសតិអារម្មណ៍ពឹងពាក់ ទន្ទឹងរង់ចាំទៅលើការឧបត្ថម្ភរបស់រដ្ឋ។

ពីព្រោះតែសេចក្ដីស្រឡាញ់ជនរួមជាតិ មានបំណងឱ្យជនគ្រប់រូបមានជីវភាពធូរធា កក់ក្ដៅ លោកបានទៅកាន់គ្រួសារនីមួយៗដើម្បីផ្សព្វផ្សាយ បំផុសចលនាប្រជាជនខិតខំ រកទទួលទាន រៀបចំផ្ទះសម្បែងឱ្យបានស្រឡះស្រលួន សមរម្យ រក្សាអនាម័យបរិស្ថាន កសាងគ្រួសារវប្បធម៌ជនបទថ្មី។

ជាពិសេស ជាមួយតួនាទីជាសហការីប្រជាសាស្រ្តភូមិផ្សារ លោកគឹមផល ផ្សព្វផ្សាយដល់បណ្ដាគ្រួសារប្រជាជន បំផុតគឺផ្សព្វផ្សាយឱ្យជនរួមជាតិខ្មែរបំបាត់ចោលទំនៀមចាស់គំរឹល ផែនការគ្រួសារ បំផុសចលនាឱ្យឪពុកម្ដាយជូនប្អូនៗទៅរៀនសូត្រត្រូវតាមអំឡុងអាយុ ចាក់វ៉ាក់សាំងបង្ការជំងឺ។ ឆ្នាំ ២០២០-២០២១ ពេលអាសន្នរោគកូវីដ-១៩ ផ្ទុះឡើង លោកស្ម័គ្រចិត្តចូលរួមក្រុមកូវីដសហគមន៍ ផ្សព្វផ្សាយការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ បំផុតគឺកូន ចៅជនរួមជាតិខ្មែរទៅរកស៊ីឆ្ងាយពីស្រុក វិលត្រឡប់មកមូលដ្ឋាន បំផុសចលនាឱ្យទៅរបាយការណ៍សុខាភិបាល ឬក៏ចូលរួមចត្តាឡីស័កប្រមូលផ្ដុំ។

លោកគឹមផល ចែករំលែក៖ ប៉ុន្មាឆ្នាំមកអាយនេះ ពេលមានទូរស័ព្ទចល័ត មានបណ្ដាញសង្គម ម៉្លោះហើយការប្រកាសឱ្យប្រជាជនទៅចាក់ថ្នាំបង្ការរោគឱ្យកុមារ ផឹកវ៉ាក់សាំង ឬក៏អំពាវនាយុវជនចូលរួមចលនានៅក្នុងភូមិមានភាពងាយស្រួលច្រើន។ កាលពីមុន ពេលចង់ប្រកាស ឬក៏ផ្សព្វផ្សាយខ្លឹមសារអ្វី ត្រូវទៅផ្ទាល់ដល់គ្រួសារប្រជាជននីមួយៗ សំណេះសំណាលទៅវិញទៅមក ចែករំលែកបណ្ដើរ បំផុសចលនាប្រជាជនឱ្យមានជំនឿបណ្ដើរ ម៉្លោះហើយពួកគាត់ក៏ធ្វើតាម។

មិនត្រឹមតែប៉ុណ្ណោះ លោកគឹមផលនៅទាំងជាគ្រូបង្រៀនភាសាបាលីចំពោះព្រះសង្ឃនៅក្នុងវត្ត និងបង្រៀនអក្សរសាស្រ្តខ្មែរដល់ប្អូនៗក្នុងឱកាសវិស្សមកាលទៀតផង។ លោករៀបរាប់៖ កាលពីនៅជាកុមារភាព ខ្ញុំចូលបួសរៀននៅក្នុងវត្ត បានរៀនអក្សរសាស្រ្តពីបណ្ដាអ្នកមានប្រជាប្រិយភាព ពេលនេះយើងបង្រៀនអក្សមកវិញដល់ព្រះសង្ឃដែលនៅវ័យក្មេង សិស្សនុសិស្ស។ នេះក៏ជាទង្វើចាំបាច់ដើម្បីរក្សា និងពង្រីកអក្សរសាស្រ្តជាតិ។

សមមិត្ត ហ្វិញវ៉ាំងហាយ លេខាសាខាបក្សភូមិផ្សារបានឱ្យដឹងថា៖ ជាមួយរបៀបរស់នៅប្រកបដោយខ្នាតបន្ទាត់ សាមញ្ញ អស់ពីចិត្តដើម្បីសហគមន៍លោក គឹមផល ស័ក្ដិសមជាអ្នកមានប្រជាប្រិយភាពឆ្នើមក្នុងជនរួជាតិខ្មែរនៅមូលដ្ឋាន។ អាស្រ័យហេតុនោះ ពេលដែលសាខាបក្សត្រូវការផ្សព្វផ្សាយ បំផុសចលនាជនរួមជាតិខ្មែរម្ដងៗគឺពឹងពាក់លោកឱ្យជួយឧបត្ថម្ភ។

អ្នកមានប្រជាប្រិយភាព ថាច់ផ នៅភូមិកំពង់ចាញ់ទ្រី កសិករផលិតពូកែច្រើនឆ្នាំបន្តបន្ទាប់

ជនរួមជាតិខ្មែរនៅភូមិកំពង់ចាញ់ទ្រីតែងមានមនោសញ្ចេតនា និងគោរពលោកថាច់ផ ពីព្រោះលោកមិនត្រឹមតែជាអ្នកមានប្រជាប្រិយភាពឡើយ នៅទាំងជាគំរូក្នុងការផលិត ធ្វើអាជីវកម្មពូកែ រស់នៅស្រុះស្រួលជាមួយអ្នកភូមិផង កសាងគ្រួសារវប្បធម៌ឆ្នើមទៀតផង។

ក្នុងជន្មាយុ ៥៥ ឆ្នាំ លោកថាច់ផ នៅតែឧស្សាហ៍ព្យាយាម ខិតខំថែចម្ការល្ពៅ ០,៣ ហិកតា។ ចំណុចពូកែចំពោះ លោកថាច់ផ គឺស្មារតីទ្រាំលំបាករៀនសូត្រ អនុវត្តបច្ចេកទេសជឿនលឿនទៅក្នុងការដាំដុះ ម៉្លោះហើយទិន្នផលដំណាំតែងសម្រេចគុណភាព។ លោកបង្វែរផ្ទៃដីផលិតមិនសូវមានផលមកដាំដំណាំជាង ១០ ឆ្នាំមកហើយ។ កាលពីមុន លោកដាំបណ្ដាប្រភេទដំណាំដូចជា៖ ពោត ឪឡឹក ម្រះ។ល។ រយៈពេល ២ ឆ្នាំមកអាយនេះ លោកផ្ដុំឱ្យការដាំល្ពៅទៅវិញ។ រដូវដាំល្ពៅកន្លងហើយ  ជាមួយផ្ទៃដី ០,៣ ហិកតា ក្រោយរយៈពេលដាំបាន ៦៥ ថ្ងៃ លោកប្រមូលផលបានជាង ៩ តោន ឈ្មួញមកទិញដល់ផ្ទះជាមួយតម្លៃ ៦.៨០០ ដុងក្នុងមួយគីឡូក្រាម។ ក្រោយពេលទូទាត់រាល់ខ្ទង់ចំណាយរួចនៅចំណេញប្រមាណ ៤៣ លានដុង។ គ្រួសារជាច្រើននៅក្នុងភូមិឃើញលទ្ធផលនៃទម្រង់ដាំល្ពៅរបស់គាត់ ក៏បានមកសុំរៀនសូត្របទពិសោធន៍។ បច្ចុប្បន្ន នៅក្នុងភូមិ មានគ្រួសារចំនួន ៣ គ្រួបានបង្វែរផ្ទៃដីទៅដាំល្ពៅ។

លោក ថាច់ផ ចែករំលែក៖ “ចង់ឱ្យប្រជាជនជឿនោះ ដំបូងបង្អស់ ខ្លួនយើងត្រូវធ្វើជាគំរូ។ ហេតុនោះ ជាច្រើនឆ្នាំកន្លងខ្ញុំតែងខិតខំពលកម្ម ផលិត ធ្វើជាគំរូប្រតិបត្តិល្អគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ សកម្មជួយឧបត្ថម្ភជនគ្រប់រូប បំផុតគឺអំពីបទពិសោធន៍ក្នុងការផលិត”។ ប្រការដែលញ៉ាំងឱ្យជនរួមជាតិខ្មែរក្នុងភូមិគោរពកោតក្រែងលោកទៀតនោះគឺ លោកមានគ្រួសារប្រកបដោយសុភមង្គល មានកូន ២ រូបបានរៀនសូត្រត្រឹមត្រូវ និងជីវភាពបានល្អប្រសើរ។ កូនប្រុសច្បងគឺជាវិស្វករកសិកម្ម កូនស្រីពៅជាគ្រូបង្រៀន នៅឃុំតឹងស៊ើង ស្រុកថ្កូវ។

ជាមួយតួនាទីអ្នកមានប្រជាប្រិយភាព លោកតែងពង្រីកគោលលំនាំ “ជិតស្និទ្ធជាមួយប្រជាជន គោរពប្រជាជន យល់ពីទឹកចិត្តប្រជាជន” នៅក្នុងភូមិ។ លោកមិនត្រឹមតែជាអ្នកឈានមុខក្នុងបណ្ដាសកម្មភាពលេចធ្លោ ដូចជា៖ រួមវិភាគទាន កសាងបណ្ដាដងផ្លូវ ចូលរួមធ្វើអនាម័យបរិស្ថានប៉ុណ្ណោះឡើយ ទាំងនៅក្នុងបណ្ដាកិច្ចការបើទុកជាតូចតាច ដោយឡែករបស់គ្រួសារ ក៏លោកតែងមានមុខ សំណេះសំណាល ក្រើនរំលឹកដោយប្រិយភាព និងទឹកចិត្តភ្លឺស្វាង។ ជារៀងរាល់ឆ្នាំ លោករួមជាមួយក្រុមសម្រុះសម្រួលរបស់ភូមិដោះស្រាយសម្រេច ៥ ករណីទាក់ទងដល់ទំនាស់ក្នុងគ្រួសារ ប្ដឹងប្ដល់ព្រំដែនដី ផ្លូវដើរ។ល។ រួមចំណែកបង្កភាពសុខសាន្តជូនភូមិស្រុក។

មិនត្រឹមតែដូច្នោះឡើយ លោកថាច់ផ នៅទាំងជាសមាជិកគណៈកម្មការវត្ត។ ជារៀងរាល់ខែ នៅរៀងរាល់ថ្ងៃសីល ពេលដែលជនរួមជាតិខ្មែរទៅវត្ត គួបផ្សំជាមួយការប្រជុំជីវកិច្ចនៅក្នុងវត្ត លោកផ្សព្វផ្សាយឱ្យជនរួមជាតិខ្មែរប្រតិបត្តិម៉ឺងម៉ាត់តាមច្បាប់ ចូលរួមជ្រោមជ្រែងជាមួយចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌” ចូលរួមការពារបរិស្ថាន និងតទល់ជាមួយអាកាសធាតុប្រែប្រួល ពង្រីកល្អស្មារតីសាមគ្គីបណ្ដាជនជាតិ បណ្ដាសាសនា។

និយាយពីការងារបំផុសចលនាប្រជាជនបរិច្ចាគដីធ្វើផ្លូវ លោកថាច់ផ ចែករំលែក៖ តាមរយៈបណ្ដាពេលប្រជុំជីវកិច្ចនៅវត្ត សាខាបក្ស គណៈកម្មការប្រជាជនភូមិសហការជាមួយព្រះចៅអធិការ សមាជិកគណៈអារាមាភិបាលវត្តផ្សព្វផ្សាយដោយភាពប៉ិនប្រសប់ក្នុងជនរួមជាតិខ្មែរ។ ដោយអាស្រ័យហេតុនោះទើបសម្រេចបានប្រសិទ្ធភាពខ្ពស់ បំផុតគឺប្រជាជនយល់ព្រមបរិច្ចាគដីដើម្បីបើកទូលាយបណ្ដាដងផ្លូវ។ ពេលនេះ បណ្ដាដងផ្លូវក្នុងភូមិតែងបានកសាងដោយក្រួសចាក់កៅស៊ូ ដោយបេតុង បង្កភាពងាយស្រួលសម្រាប់ប្រជាជនធ្វើដំណើរទៅមកទាំងក្នុងរដូវប្រាំងនិងវស្សា។

តាមប្រសាសន៍របស់លោក គឹមអងឫទ្ធី ការពិត ផ្ដើមពីបណ្ដាទង្វើជាក់ស្ដែង មានអត្ថន័យរបស់បណ្ដាអ្នកមានប្រិយភាពរួមចំណែកជួយឱ្យជនរួមជាតិខ្មែរកាន់តែមានជំនឿទៅលើការដឹកនាំរបស់បក្ស ការគ្រប់គ្រង បញ្ជាការរបស់រដ្ឋ មិនបង្អង់បញ្ចេញកម្លាំងពលកម្ម ផលិតខិតខំឈានឡើងក្នុងជីវភាព រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រទូទាំងឃុំដែលបច្ចុប្បន្ននៅតែ ២,៣%នៃចំនួនប្រជាជន(៦១ គ្រួសារក្រីក្រ)។ សង្ឃឹមថា នៅពេលខាងមុខ អ្នកមានប្រជាប្រិយភាព នឹងបន្តពង្រីកតួនាទី កិត្យានុភាពរបស់ខ្លួន ជាអ្នកផ្សារភ្ជាប់ “យ៉ាងជក់ចិត្ត” រវាងបក្ស រដ្ឋអំណាចជាមួយជនរួមជាតិខ្មែរ រួមចំណែកកសាងឃុំរបស់ខ្លួនឱ្យកាន់តែរីកចម្រើន៕

                                                                  

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291743