កត់សម្គាល់ពីចលនាប៉ិនប្រសប់ការងារប្រជាចលនា
ក្នុងរយៈកាលកន្លង ចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” នៅឃុំតឹងហ៊ីប ស្រុកថ្កូវទទួលបានការចូលរួមយ៉ាងសកម្មរបស់កម្មាភិបាល បក្ខជន និងប្រជាជន។ បណ្តាទម្រង់ប៉ិនប្រសប់ការងារប្រជាចលនា បានអនុវត្តលើគ្រប់វិស័យរបស់ជីវភាព ជាពិសេសគឺលើវិស័យវប្បធម៌‑សង្គម មានវិធីសាស្ត្រធ្វើពូកែ គំរូឆ្នើមជាច្រើនបាននាំមកប្រសិទ្ធភាព និងរាលដាលក្នុងសហគមន៍។

ឆ្នាំ ២០២១ ការងារប៉ិនប្រសប់ការងារប្រជាចលនា បានឃុំតឹងហ៊ីប ស្រុកថ្កូវ ប្រមូលផ្តុំចង្អុលការ អនុវត្តភ្ជាប់ជាមួយចលនាកសាងជនបទថ្មីនៅមូលដ្ឋាន។ ឆ្លងតាមនោះការអនុវត្តរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ភ្ជាប់ជាមួយការកសាងជនបទថ្មី តែងបានឃុំយកចិត្តទុកដាក់ចង្អុលការ និងសម្រេចបានលទ្ធផលយ៉ាងសំខាន់ដូចជា៖ បទបែងតំបន់ផលិតស្រូវមានគុណភាពខ្ពស់ តំបន់ផលិត ស្រូវ ០២ រដូវ‑ដំណាំ ១ រដូវ បង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផល ៦៨៨,៥ ហិកតាមកដាំស្មៅចិញ្ចឹមគោ ដាំម្ទេសដៃនាងនៅវាលស្រែ ផលិតស្រូវមានគុណភាពខ្ពស់។ល។ លទ្ធផលពង្រីកបានបណ្តារូបភាពសហការ ចងសម្ព័ន្ធក្នុងការផលិត លក់មុខទំនិញផលិតផល ទាក់ទាបានអាជីវកម្មវិនិយោគទុនក្នុងផ្នែកកសិកម្ម ជនបទ រួមចំណែកបង្កើនប្រភពចំណូល លើកស្ទួយជីវភាពសម្រាប់ប្រជាជន។    លោកស៊ើងង៉ុកយ៉ាញ់ថាយអនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ៊ីបបានឲ្យដឹង៖ ដោយគ្មានលក្ខណៈពិសេស ដើម្បីពង្រីកសេដ្ឋកិច្ច‑សង្គម ប៉ុន្តែអាស្រ័យមានការសាមគ្គីប្តេជ្ញាចិត្តខ្ពស់ ឃុំតឹងហ៊ីបនឹងខិតខំអនុវត្តសម្រេចលក្ខឋានជនបទថ្មីនៅចុងឆ្នាំ ២០២១ នេះ។ ដើម្បីសម្រេចតាមគោលដៅដាក់ចេញ បក្ខភាគឃុំប្តេជ្ញាចិត្តអនុវត្តសម្រេចបណ្តាលក្ខឋានស្ដីពីសាលារៀន លំនៅឋាន គ្រួសារក្រីក្រ និងបរិស្ថាន។ ទន្ទឹមនឹងនោះ ឃុំប្រមូលផ្តុំបំផុសចលនាកម្មាភិបាល បក្ខជន និងប្រជាជន រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាប ហូជីមិញ ភ្ជាប់ជាមួយបណ្តាទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា”។ យោងតាមនោះលេចឡើងបណ្តាទម្រង់ ដោយមានការជ្រោមជ្រែងចូលរួមរបស់ប្រជាជនដូចជា៖ បណ្តាទម្រង់ពង្រីកសេដ្ឋកិច្ចនៅបណ្តាភូមិ បំផុសចលនាប្រជាជនចូលរួមកសាងបង្គោលទង់ និងអន្ទងខ្សែភ្លើងបំភ្លឺតាមដងផ្លូវ បំផុសចលនាប្រាក់ សម្ភាឧបត្ថម្ភអ្នកជំងឺក្រីក្រ និងគ្រួសារក្រដែលជះឥទ្ធិពលពីគ្រោះអាសន្នរោគកូវីដ‑ ១៩។ល។

សាខាបក្សឃុំកោះទន្លាប់ ឃុំតឹងហ៊ីបមានបក្ខជន ២១ នាក់ (ក្នុងនោះមានបក្ខជនជនជាតិខ្មែរ ១៤ នាក់) អនុវត្តចលនារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបហូជីមិញ ភ្ជាប់ជាមួយ “ប៉ិនប្រសប់ការងារប្រជាចលនា” ក្នុងរយៈកាល ៥ ឆ្នាំកន្លងសាខាបក្សភូមិកសាងបានបណ្តាទម្រង់ពូកែ និងកំពុងបានបើកទូលាយ។ ទម្រង់ចិញ្ចឹមជ្រូកដី បានបង្កើតកាលពីឆ្នាំ ២០១៨ ដោយមានបក្ខជន ១៥ នាក់ចូលរួម ក្នុងមួយខែបក្ខជនម្នាក់ចូលរួមគបវាល់ ១០.០០០ដុង បង្កមូលនិធិសម្រាប់ទៅសួរសុខទុក្ខបក្ខជន ពេលមានជំងឺឈឺថ្កាត់។ ក្នុងរយៈកាល ៣ ឆ្នាំ បក្ខជនចូលរួមគបវាល់បាន ៥,៤ លានដុង និងទៅសួរសុខទុក្ខបក្ខជនបាន ២១ លើក។

ទន្ទឹមនឹងនោះ សាខាបក្សបានបំផុសចលនាដល់បក្ខជន និងប្រជាជន សកម្មចូលរួមបំផុសចលនា គ្រួសារដែលរស់នៅក្បែផ្លូវ ៣៦ គ្រួចុះឈ្មោះកសាងរបង មាន ២១២/២៣៣ គ្រួសារចុះឈ្មោះ កសាងគ្រួសារវម្បធម៌ ជនបទថ្មី មាន ២៣៣ គ្រួសារចូលរួមទម្រង់កសិករល្អទាំង ៣ យ៉ាង មានសមាជិកសាខាសមាគមជំរុញការសិក្សាភូមិ ១០០%  កសាងទម្រង់សហគមន៍រៀនសូត្រ។ ក្នុងរយៈកាល ៥ ឆ្នាំ សាខាបក្សភូមិបានបំផុសចលនាសប្បុរសជនចូលរួមវិភាគទានឧបត្ថម្ភកសាងស្ពានជនបទថ្មីបាន ៣ កន្លែង សរុបថវិកា ៦២០ លានដុង ក្នុងនោះប្រជាជនក្នុងភូមិចូលរួមគបវាល់ ២៥ លានដុង បំផុសចលនាឧបត្ថម្ភអំណោយ ៦៥៤ ចំណែក សៀវភៅ ៧.០០០ ចំណែកជូនសិស្សក្រីក្រ គ្រួសារជិតក្រ និងគ្រួសារក្រនៅក្នុងភូមិ។

ចំណែកសាខាបក្សភូមិបាត្រាច (អា) កន្លែងដែលមានគ្រួសារប្រជាជនចំនួន ៣៨៣គ្រួ (ក្នុងនោះគ្រួសារជនរួមជាតិខ្មែរជាង ៧០%) អនុវត្តចលនារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបហូជីមិញ ភ្ជាប់ជាមួយ “ប៉ិនប្រសប់ការងារប្រជាចលនា” សាខាបក្សភូមិបានបំផុសចលនាប្រជាជនចូលរួមអនាម័យបរិស្ថាន ដូចជាប្រមូលសំរាម មិនចោលសំរាមតាមដងផ្លូវ កាប់ឆ្ការគម្ពោតឈើស៊ុមទ្រុម ស្រង់ត្រកៀតប៉ោងតាមដងប្រឡាយ។ល។ បំផុសចលនាប្រជាជន អាជីវកម្មចូលរួមគបវាល់កសាងប្រព័ន្ធអំពូលភ្លើងបំភ្លឺតាមផ្លូវ ភ្ជាប់ជាមួយបង្គោលទង់តាមផ្លូវស្រុកលេខ ១៨ មានប្រវែង ១,៧ គីឡូម៉ែត្រ ដោយមាន ៦៥ បង្គោលសរុបទឹកប្រាក់ជាង ៦២ លានដុង។

ការរាលដាលរបស់ចលនា ប៉ិនប្រសប់ការងារប្រជាចលនា ពោពេញទៅដោយស្មារតីសមាគ្គីសហគមន៍ និង ភារកិច្ចរបស់មាមីងប្រជាជនចំពោះការងារសង្គម។ មានបណ្តាទម្រង់ វិធិសាស្ត្រធ្វើពូកែ បង្កបានភាពវិវឌ្ឍន៍ពិតប្រាកដក្នុងជីវភាពរបស់ប្រជាជន ជាពិសេសគឺជនរួមជាតិខ្មែរនៅឃុំតឹងហ៊ីប៕ 

ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340