រួចផុតពីភាពលំបាកអាស្រ័យដោយទម្រង់ចិញ្ចឹមសត្វ
ចលនាពង្រីកសេដ្ឋកិច្ចគ្រួសារ ផ្តើមពីការដាំដំណាំ និងចិញ្ចឹមសត្វ កំពុងនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ ចំពោះប្រជាកសិករនៅឃុំភូកឹង ស្រុកទីវកឹង។ ផ្តើមពីនោះមានគ្រួសារក្រីក្រជាច្រើនបានរួចផុតពីភាពក្រីក្រ អាស្រ័យដោយទម្រង់ចិញ្ចឹមសត្វ តួយ៉ាងដូចជាបងថាច់គឹមហៀង នៅភូមិកញ្ចោងផ្សារ ឃុំភូកឹង ជាគំរូឆ្នើមមួយរូបក្នុងចលនានេះ។

បងហៀងកំពុងថែទាំហ្វូងគោ

នាំយើងខ្ញុំទៅទស្សនាទម្រង់ចិញ្ចឹមគោរបស់គ្រួសារ បងថាច់គឹមហៀងបានចែករំលែកថា៖ កាលទើបមានគ្រួសារ ជីវភាពរបស់គ្រួសារខ្ញុំជួបការលំបាកមិនតិចឡើយ អាស្រ័យគ្មានមុខរបរលំនឹង។ ដោយបានឃើញមានគ្រួសារជាច្រើននៅក្នុងភូមិរួចផុតពីភាពក្រីក្រ អាស្រ័យដោយការចិញ្ចឹមគោ។ ឆ្នាំ ២០១៥ ខ្ញុំបានយកប្រាក់ប្រិតសំចៃរបស់គ្រួសារទៅទិញគោ ០២ ក្បាលមកចិញ្ចឹម។ ឆ្លៀតយកដីទំនេរនៅជុំផ្ទះ ខ្ញុំដាំស្មៅ និងដាំដូងបាន ២៥ ដើម ទន្ទឹមនឹងនោះ ដើម្បីទុកឱ្យមានប្រភពចំណូលប្រចាំថ្ងៃ ខ្ញុំនៅទាំងចិញ្ចឹមមាន់ ក្នុងចម្ការដូងបានប្រមាណ ៥០ ក្បាល។ បច្ចុប្បន្ននេះដូងកំពុងចេញផ្លែ ក្នុងមួយខែផ្តល់ប្រភពចំណូលពី ០១‑០២ លានដុងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ អាស្រ័យហេតុនោះជីវភាពគ្រួសារខ្ញុំពីមួយថ្ងៃកាន់តែរីកចម្រើនជាលំដាប់។

ដោយមានបំណង ពង្រីកទម្រង់ចិញ្ចឹមគោ ប្រសិនជាគោកើតកូនញី បងហៀងទុកសម្រាប់បន្តពូជ ផ្ទុយមកវិញគោកើតកូនឈ្មោលបងលក់គោសាច់។ ផ្តើមពីគោ ០២ ក្បាលដំបូង សព្វថ្ងៃនេះហ្វូងគោរបស់បង កើនឡើងបាន ០៤ ក្បាល។ ដើម្បីមានស្មៅគ្រប់ឲ្យគោ បង បន្តបង្វែរដីផលិតស្រូវមានទិន្នផលទាបមកដាំស្មៅ។ ទន្ទឹមនឹងនោះ បង តែងសកម្ម ចូលរួមបណ្ដាវគ្គហ្វឹកហាត់ សិក្សាស្រាវជ្រាវបទពិសោធន៍ ក្នុងការថែទាំហ្វូងគោរបស់គ្រួសារ។ សព្វថ្ងៃ ហ្វូងគោរបស់គ្រួសារបងបានកម្មាភិបាលកសិកម្មឃុំភូកឹងចាក់ថ្នាំបង្ការជំងឺរលាកដុំពកស្បែកលើសត្វ ម៉្លោះហើយគោធំធាត់ល្អ។

លោកមាហ្វិញឡុងហាយ ប្រធានសាខាសមាគមអតីតយុទ្ធជនភូមិកញ្ចោងផ្សារបានឲ្យដឹង៖ បងថាច់គឹមហៀង ជាកូនរបស់សមាជិកអតីតយុទ្ធជនមួយរូបនៅក្នុងភូមិ តែងខិតខំរកទទួលទានហើយមានបំណងពង្រីកទម្រង់ចិញ្ចឹមគោមេ។ ទន្ទឹមជាមួយហ្វូងគោ ០៤ ក្បាល របស់គ្រួសារបង ឆ្នាំ ២០១៩ សាខាសមាគមអតីតយុទ្ធជនភូមិបាន ដោះស្រាយឲ្យបងខ្ចីគោបន្ថែម ០២ ក្បាលទៀត ពីទម្រង់ហ៊ុនទុនពង្រីកការចិញ្ចឹមគោរបស់សាខាសមាគម រួមចំណែកបង្កើតទម្រង់កសិដ្ឋានចិញ្ចឹមគោនៅមូលដ្ឋាន។

ដើម្បីថែទាំហ្វូងគោធំធាត់ល្អ បងហៀង កសាងប្រព័ន្ធក្រោលគោ អនាម័យជ្រះស្អាតជានិច្ចកាល និងចាក់ថ្នាំបង្ការរោគជំងឺទាន់ពេល ដើម្បីទុកឲ្យហ្វូងគោមានកម្លាំង ជម្នះបានអាសន្នរោគ៕ 

ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1293340