បូកសរុបការងារប្រជាចលនា វាយតម្លៃឆ្នាំប្រជាចលនាអាជ្ញាធម៌ឆ្នាំ២០១៩ និងផ្សព្វផ្សាយភារកិច្ចឆ្នាំ២០២០
នារសៀលថ្ងៃទី៤ ខែកុម្ភៈ គណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តត្រាវិញចាត់តាំងអង្គសន្និបាតបូករសុបការងារប្រជាចលនា បទបញ្ជាប្រជាធិបតេយ្យនៅមូលដ្ឋាន ចលនាប្រឡងប្រណាំង «ប៉ិនប្រសប់ការងារប្រជាចលនា» និងវាយតម្លៃឆ្នាំប្រជាចលនាអាជ្ញាធម៌ឆ្នាំ២០១៩ ទន្ទឹមនឹងនោះផ្សព្វផ្សាយភារកិច្ចសម្រាប់ឆ្នាំ២០២០។ ចូលរួមនិងធ្វើអធិបតីអង្គសន្និបាតមានលោក គីមង៉ុកថាយ អនុលេខានៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចង្អុលការបទបញ្ជាប្រជាធិបតេយ្យនៅមូលដ្ឋាន និងចលនាប្រឡងប្រណាំង«ប៉ិនប្រសប់ការងារប្រជាចលនា» ខេត្ត លោក ឡេវ៉ាំងហាំង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក ង្វៀងថាញ់តឹម សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ បណ្តាសមមិត្តជាអនុប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តនិងតំណាងចំនួន១០០រូប តំណាងឲ្យមន្ទីរ ស្ថាប័នខេត្ត ថ្នាក់ដឹកនាំគណៈប្រជាចលនាបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

ថ្លែងនៅអង្គសន្និបាតលោក គីមង៉ុកថាយ អនុលេខានៃគណៈកម្មាធិការបក្សខេត្តត្រាវិញបានកត់ត្រានិងស្ងើចសរសើរបណ្តាលទ្ធផលនៃការងារប្រជាចលនា ក៏ដូចជាលទ្ធផលអនុវត្តឆ្នាំប្រជាចលនាអាជ្ញាធម៌ឆ្នាំ២០១៩។

តាមនោះ អនុវត្តកម្មវិធីការងារឆ្នាំ២០១៩ គណៈប្រជាចលនាគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបានមានភាពវិជ្ជមានជាច្រើនក្នុងការធ្វើសេនាធិការ ស្នើថ្នាក់គណៈកម្មាធិការបក្សផ្សព្វផ្សាយជ្រួតជ្រាបនិងឡើងផែនការ កម្មវិធីប្រតិបត្តិការអនុវត្តសេចក្តីសម្រេចចិត្តនៃគណៈកម្មាធិការបក្សស្តីពីការងារប្រជាចលនា។

ពិសេសគឺគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់បានដឹកនាំចង្អុលការបណ្តាអង្គការក្នុងប្រព័ន្ធនយោបាយបន្តផ្សព្វផ្សាយអនុវត្តរាល់ភារកិច្ច ដំណោះស្រាយក្នុងអនុវត្តផែនការលេខ១១៥ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីពីអនុវត្តសន្និដ្ឋានលេខ៤៣ របស់គណៈលេខាស្តីពីបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ 25-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី១១ ស្តីពី «ពង្រឹងនិងផ្លាស់ថ្មីការដឹកនាំរបស់បក្សចំពោះការងារប្រជាចលនាក្នុងស្ថានភាពថ្មី»។ ឆ្លងតាមនោះការងារប្រជាចលនាមានការផ្លាស់ថ្នីជាច្រើនទាំងអំពីខ្លឹមសារ និងវិធីសាស្រ្តប្រតិបត្តិការទន្ទឹមនឹងនោះគណៈប្រជាចលាគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រព័ន្ធនយោបាយ និងកសាងគំរូ «ប៉ិនប្រសប់ប្រជាចលនា» បាន២.៣៥៩គំរូ ក្នុងនោះមានសមូហភាពចំនួន២៧២អង្គភាព និងបុគ្គលចំនួន១៧០ចូលរួមកសាង អនុវត្តគំរូនៅលើបណ្តាវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម សន្តិសុខការពារជាតិ និងកសាងប្រព័ន្ធនយោបាយបានទាក់ទាញសមាជិក សមាជិកសមាគមជាច្រើន និងប្រជាជនគ្រប់លំដាប់ថ្នាក់សកម្មគាំទ្រនិងចូលរួមបណ្តាចលនាស្នេហាជាតិ រួមចំណែកអនុវត្តជោគជ័យបណ្តាភារកិច្ចនយោបាយ សេដ្ឋកិច្ច សង្គមរបស់ខេត្តក្នុងឆ្នាំ២០១៩។

ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ននិងមូលដ្ឋានក៏បានផ្តុំកម្លាំងផ្សព្វផ្សាយសហការអនុវត្តល្អ «ឆ្នាំប្រជាចលនាអាជ្ញាធម៌» ២០១៩ ផ្សាភ្ជាប់ជាមួយអនុវត្តគោលនយោបាយសង្គម បានរួមចំណែកនាំមកប្រសិទ្ធភាពជាក់ស្តែង ផ្ទៀងស្តាប់មតិ និងដោះស្រាយនូវការតប់ប្រមល់ សំណើរបស់ប្រជាជន។

គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ប្រព័ន្ធអាជ្ញាធម៌ រណសិរ្ស បណ្តាអង្គការបានប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយការកសាងនិងអនុវត្តបទបញ្ញាត្តិប្រជាធិបយ្យនៅមូលដ្ឋានកាន់តែទូលំទូលាយតាំងពីផ្ទៃក្នុងកម្មាភិបាល បក្ខជន បុគ្គលិក។

ចង្អុលការក្នុងឆ្នាំ២០២០ លោក កីមង៉ុកថាយ អនុលេខានៃគណៈកម្មាធិការបក្សខេត្តស្នើដល់គណៈប្រជាចលនាគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបន្តផ្លាស់ថ្មីខ្លឹមសារវិធីសាស្រ្តប្រតិបត្តិការទៅតាមទិសដៅជាក់ស្តែង ប្រសិទ្ធភាពយកចិត្តទុកដាក់តាមដាន ឆ្លុះបញ្ចាំងបានទាន់ពេលនូវបំណងប្រាថ្នារបស់ប្រជាជន។ ពិសេសគឺផ្តុំកម្លាំងអនុវត្តល្អ ទាន់ពេល ប្រសិទ្ធភាពការងារតាមដាន ក្តាប់ស្ថានភាពប្រជាជនចំពោះមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ និងបូកសរុបមតិរបស់ប្រជាជនរួមបំពេញសេចក្តីពង្រងសំណុំឯកសារមហាសន្និបាតលើកទី១៣ របស់បក្ស។

គណៈប្រជាចលនាគ្រប់លំដាប់ថ្នាក់ពង្រឹងជំរុញមាំកិច្ចសហការស្វិតស្វាញជាមួយអាជ្ញាធម៌ រណសិរ្ស និងបណ្តាអង្គការនយោបាយ សង្គម សកម្មអនុវត្តល្អជាងនេះទៀតការងារផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តបណ្តាគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ ផ្សាភ្ជាប់ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច កសាងជនបទថ្មី ជំរុញមាំការងារកំណែទម្រង់នីធិវិធីរដ្ឋបាលអនុវត្តល្អបទបញ្ញាត្តិប្រជាធិបតេយ្យនៅមូលដ្ឋាននិងចលនាប្រឡងប្រណាំង «ប៉ិនប្រសប់ការងារប្រជាចលនា»។

នៅអង្គសន្និបាតលោក កីមង៉ុកថាយ អនុលេខានៃគណៈកម្មាធិការបក្សខេត្តជំនួសមុខគណៈចង្អុលការបទបញ្ញាត្តិប្រជាធិបតីនៅមូលដ្ឋាននិងចលនាប្រឡងប្រណាំង «ប៉ិនប្រសប់ការងារប្រជាចលនា» ថ្នាក់ខេត្ត និងលោក ង្វៀងថាញ់តឹម ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តត្រាវិញបានជូនប័ណ្ណសរសើរដល់សមូហភាពចំនួន១៣៥ អង្គភាព និងបុគ្គលមានស្នាដៃឆ្នើមក្នុងអនុវត្តបទបញ្ញាត្តិប្រជាធិបតេយ្យនៅមូលដ្ឋាន ចលនាប្រឡងប្រណាំង «ប៉ិនប្រសប់ការងារប្រជាចលនា» និងការងារចលនាឆ្នាំ២០១៩៕

 

ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292312