ទីវកឹងរីកបំភាយចលនា «កសិករប្រឡងប្រណាំងផលិតកម្ម ធ្វើអាជីវកម្មពូកែ»

ក្នុងបណ្តាឆ្នាំកន្លងចលនា «កសិករប្រឡងប្រណាំងផលិតកម្ម ធ្វើអាជីវកម្មពូកែ» ដោយភ្ជាប់ជាមួយការកសាងជនបទថ្មីជានិច្ចកាលតែងតែបានសមាគមកសិករស្រុកទីវកឹងយកចិត្តដាក់ផ្សព្វផ្សាយទូលំទូលាយ។ ផ្តើមពីនោះ បានពង្រីកភាពស្វាហាប់ ច្នៃប្រតិដ្ឋក្នុងពលកម្ម ផលិតកម្មរបស់សមាជិកកសិករ ពិសេសគឺសមាជិកកសិករនៅតំបន់ជនរួមជាតិខ្មែរ រួមចំណែកជំរុញសេដ្ឋកិច្ចរបស់មូលដ្ឋានឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

anh tin bai

ផ្តើមពីដីស្រែកុង បណ្តាថ្ងៃដំបូងចាប់ផ្តើមអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ លោកថាច់ចើង នៅភូមិតឹបង៉ាយ ស្រុកទីវកឹងមានការជួបលំបាកច្រើន ប៉ុន្តែ ជាមួយស្មារតីខិតខំរកស៊ី លោកមិចុះញ៉មជាមួយជីភាពហើយតែងតែរៀនសូត្រយ៉ាងសកម្មពីរបៀបធ្វើល្អ បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វធាតុមានប្រសិទ្ធភាពដើម្បីបង្កើនប្រាក់ចំណូល។ បន្ទាប់ពីស្រាវជ្រាវរាវរកជាច្រើនលើក រួមផ្សំនឹងការស្វែងយល់បទពិសោធន៍ពីបណ្តាគ្រួសារនៅជិតខាង លោកថាច់ចើងរកស៊ីកាន់តែមានប្រសិទ្ធភាព។ ចំពោះគំរូចិញ្ចឹមគោញ៉ី លោកឆ្លៀតយកផ្ទៃដីនៅជុំវិញផ្ទះដើម្បីដាំស្មៅ និងឆ្លៀតប្រើប្រាស់អនុផលកសិកម្មសម្រាប់ធ្វើចំណីឲ្យគោ ក្នុងការចិញ្ចឹម លោកបានយកចិត្តទុកដាក់ដល់កត្តាបច្ចេកទេសដូចជា របៀបជ្រើសកូនពូជ ពេលណាចាប់គោពូជ ចំណីគោក្នុងរយៈពេលគោជិតកើតកូន។ល។ ពីព្រោះហេតុនេះ គោរបស់គ្រួសារលោកតែងតែបង្កើនឡើង និងបន្តពូជប្រកបដោយប្រសិទ្ធភាព គិតមកដល់ពេលនេះលោកចើងមានគោ ក្បាល។ ឆ្លៀតយកផលចំណេញពីគំរូចិញ្ចឹមសត្វ លោក ចើង បានពង្រីកផ្ទៃដីស្រែរបស់គ្រួសារ បច្ចុប្បន្នលោកមានផ្ទៃដីស្រែជាង ៤០ កុង។ ក្រៅពីដាំនិងចញ្ចឹមសត្វធាតុ លោកចើងនៅថែមទាំងទិញបានម៉ាស៊ីដូចជា៖ ម៉ាស៊ីនកាត់ ម៉ាស៊ីភ្ជួរ មូរចំបើងដើម្បីធ្វើសេវាកសិកម្មនៅពេលដែលមាមីងមូលដ្ឋានមានតម្រូវការ។ ជារៀងរាល់ឆ្នាំ ក្រោយពីផាត់ទាត់ប្រាក់ចំណាយសព្វគ្រប់ គ្រួសារលោកមានប្រាក់ចំណូលបានប្រមាណជាង ៥០០លានដុង។

ក៍ជាកសិករមួយរូបបានមូលដ្ឋានវាយតម្លៃគាំទ្រល្អក្នុងចលនា ប្រជាកសិករប្រឡងប្រណាំងផលិតកម្មពូកែ ជា២ឆ្នាំកន្លងទៅ បងថាច់តឹម នៅឃុំហ៊ុងហ្វា ស្រុកទីវកឹងបានពង្រីកសេដ្ឋកិច្ចដោយទទួលបានលទ្ធផលល្អប្រសើរពីគំរូចិញ្ចឹមអន្ទង់ដោយគ្មានភក់។ តាមបង ទម្រង់ចិញ្ចឹមអន្ទង់ដោយគ្មានភក់ មានគុណសម្បត្តិលេចធ្លោជាច្រើនដូចជា៖ មិនខាតបង់ផ្ទៃដីចិញ្ចឹម កាត់បន្ថយបានចំណីដែលនៅសេសសល់ ហើយងាយស្រួលក្នុងការរកឃើញជំងឺគ្រប់ប្រភេទលើអន្ទង់ទៀតផង។ ប៉ុន្តែ ដើម្បីកាត់បន្ថយបានអត្រាខាតបង់ អ្វីដែលសំខាន់បំផុតនោះគឺប្រភពទឹកចញ្ចឹម។ ពីព្រោះហេតុនេះ ចាប់តាំងពីចាប់ផ្តើមអនុវត្តគំរូមក បងតឹម បានរាវរកចរនាធុងចម្រោះទឹកសម្រាប់នាំចូលអាងចិញ្ចឹមដើម្បីកាត់បន្ថយអត្រាខាតបង់ និងបង្កើនប្រាក់ចំណេញ។ ក្រៅពីនោះ បងក៏យកចិត្តទុកដាក់ដល់វគ្គជ្រើសរើសចំណី ទម្លាក់ព្រូនតាមកាលកំណត់ឲ្យអន្ទង់ ជាពិសេសនោះគឺបង្ហាត់ឲ្យអន្ទង់ស្តាប់ចម្រៀងតាំងពីតូចរហូតដល់ធំដើម្បីបង្កើនផលិតភាព និងការពារអន្ទង់ងាប់អាស្រ័យ ដោយឆក់សូរស័ព្ទភ្លាមៗ។ អំពីការចិញ្ចឹមអន្ទង់សាកល្បងដំបូងចំនួន៦០០០ក្បាល មកដល់ពេលនេះ បងបានពង្រីកបន្ថែមបានដល់១៥.០០០ក្បាលទៀត។

anh tin bai

ទូទាំងស្រុកទីវកឹងមានជនជាតិខ្មែររស់នៅប្រមាណ៣២%។ ជាច្រើនឆ្នាំកន្លងទៅបក្ស និងរដ្ឋបានផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយវិនិយោគជាច្រើន សម្រាប់អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនៃតំបន់ជនរួមជាតិខ្មែរ ទន្ទឹមនឹងនោះផ្សព្វផ្សាយ ចលនាជនរួមជាតិខ្មែរសកម្មពលកម្មផលិតបង្កបង្កើនផល ឈានឡើងរួចផុតពីភាពក្រីក្រ។ ពិសេស ឆ្លងអស់រយៈកាលជាច្រើនឆ្នាំបំផុសចលនាកសិករប្រឡងប្រណាំងផលិតកម្ម ធ្វើអាជីវកម្មពូកែ តំបន់ជនរួមជាតិខ្មែរនៅលើភូមិសាស្រ្តស្រុកទីវកឹងមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ មិនត្រឹមតែលោក ថាច់ចើង និងបងថាច់ថាញ់តឹមប៉ុណ្ណោះទេ កសិករខ្មែរនៅលើភូមិសាស្រ្តស្រុកតែងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ និងសកម្មចូលរួមជាច្រើនក្នុងការចលនាអាស្រ័យដោយមូលដ្ឋានបំផុស។ ក្នុងឆ្នាំ ២០២៣ ទូទាំងស្រុកទីវកឹងមានជាង ៩.៦០០គ្រួសារចុះឈ្មោះចូលរួមចលនាកសិករផលិតពូកែ សម្រេចបាន ១០៧% ប្រៀបជាមួយគោលដៅ។ សរុបចំនួនសមាជិកកសិករដែលសម្រេចបានកសិករផលិតកម្មពូកែល្អមានជាង ៦.៨០០គ្រួសារ សម្រេចបានជាង ១៣៨% បៀបជាមួយគោលដៅ។

លោក យ៉ាងទ្រុងថាវ អនុប្រធានមាគមកសិករស្រុកទីវកឹងបានឲ្យដឹង៖ នារយៈពេលខាងមុខ មាគមកសិករគ្រប់លំដាប់ថ្នាក់នៅលើភូមិសាស្រ្តស្រុកនឹងផ្តោតលើការផ្សព្វផ្សាយ នាបង្កើតសាខាសមាគម ក្រុមមុខរបរជាច្រើនទៀត ដើម្បីដោះដូរ រៀនសូត្របទពិសោធន៍ បង្កលក្ខណៈភ្ជាប់ស្វែងរកច្រកចេញនៅគ្រប់វិស័យដូចចិញ្ចឹមសត្វ ដាំដុះ ទន្ទឹមនឹងនោះបើកទូលាយនូវក្រុមមួយចំនួនមានប្រសិទ្ធភាពដើម្បីដកបទពិសោធន៍។ បច្ចុប្បន្ន សមាគមកសិករក៏បានបង្កើតបណ្តាក្រុម ដើម្បីគាំទ្រកសិករក្នុងការខ្ចីដើមទុនសម្រាប់ផលិតកម្មពីបណ្តាញមូលធនចំនួនពីរគឺ ធនាគារគោលនយោបាយសង្គម និងមូលនីធិគាំទ្រកសិករ ទន្ទឹមនឹងនោះក៏នឹងភ្ជាប់ជាមួយអង្គភាពពាក់ព័ន្ធដើម្បីគាំទ្រកសិករពីបណ្តាបញ្ហាវិទ្យាសាស្ត្រ និងបច្ចេកទេស ហើយជួយកសិករផលិតកាន់តែមានប្រសិទ្ធភាព។

ដោយមានស្មារតីហ៊ានគិត ហ៊ានធ្វើ ខ្នះខ្នែងក្នុងការរៀនសូត្រ មិនរងចាំ ពឹងផ្អែកលើអ្នកដទៃ នារយៈពេលកន្លងទៅមានកសិករខ្មែរជាច្រើននៅស្រុកទីវកឹងបានពង្រីកសេដ្ឋកិច្ចស្ថិរភាព ឆ្លងតាមរយៈគំរូនេះ អាចឃើញថា ចលនាកសិករប្រឡងប្រណាំងផលិតកម្ម ធ្វើអាជីវកម្មពូកែអាស្រ័យដោយសមាគមកសិករគ្រប់លំដាប់ថ្នាក់បំផុសបាន និងកំពុងរីកបំភាយ៉ាងខ្លាំងក្លា រួមចំណែកកម្មចូលក្នុងបុព្វហេតុលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្ររបស់មូលដ្ឋាន៕

 

ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292114