ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរក្នុងការកសាងជនបទថ្មី
ខេត្តត្រាវិញបច្ចុប្បន្ននេះមានអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរចំនួន ៤៣០ រូប។ អ្នកទាំងនោះសុទ្ធសឹងជាអ្នកមានកិត្យានុភាពដែលបានប្រជាជនទំនុកចិត្ត បោះឆ្នោតជ្រើសរើស គឺជាស្ពានតភ្ជាប់យ៉ាងសំខាន់រវាងបក្ស រដ្ឋអំណាចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាមួយនឹងជនរួមជាតិខ្មែរ។ ត្រាវិញមានចំនួនមនុស្សរាយជាង ០១ លាននាក់ ដោយមានជនជាតិសំខាន់ ០៣ គឺ ខ្មែរ-កិញ-ចិន ក្នុងនោះ ជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៣១% នៃចំនួនប្រជាជនរួម។ អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរតែងជ្រោងខ្ពស់តួនាទី គឺជាស្ពានតភ្ជាប់យ៉ាងសំខាន់រវាងបក្ស រដ្ឋអំណាចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាមួយនឹងជនរួមជាតិខ្មែររួមចំណែកយ៉ាងធំទៅក្នុងការអនុវត្តន៍កម្មវិធីគោលដៅជាតិកសាងជនបទថ្មីរបស់មូលដ្ឋាន។  

អស់ពីចិត្តដើម្បីសហគមន៍ភូមិបត់ចេកមានគ្រួសារប្រជាជនជិត ៤៣០ គ្រួ ក្នុងនោះ គ្រួសារជនរួមជាតិខ្មែរស្រូបយកអត្រាប្រមាណ ៩០%។ ក្នុងទូទាំងភូមិមានផ្ទៃដីកសិកម្ម ២៧០ ហិកតា។ ពីមុននេះ មាមីងផលិតស្រូវជាសំខាន់។ ថ្វីត្បិត តំបន់ដីនេះមានការជួបលំបាកអំពីប្រភពទឹកស្រោចស្រពក្នុងរដូវប្រាំង ក្នុងមួយឆ្នាំផលិតបានតែ ០២ រដូវ។  ប្រភពចំណូលមិនលំនឹង។ ហេតុដូច្នោះ អត្រាគ្រួសារក្រីក្រស្រូបយកអត្រាជាង ៣០% នៃចំនួនប្រជាជនរួមលើភូមិសាស្ត្រ។ មូលដ្ឋានបានច្បាមគោលនយោបាយរបស់បក្ស រដ្ឋដូចជា៖ ឧបត្ថម្ភដីសាងសង់ផ្ទះ ដីផលិត បុលទុនសាងសង់ផ្ទះ ពង្រីកការផលិត បង្កលក្ខណៈបានប្រើប្រាស់អគ្គិសនីសុវត្ថិភាព ទឹកស្របអនាម័យ វិនិយោគប្រ ព័ន្ធគមនាគមន៍ ធារាសាស្ត្រវាលស្រែដើម្បីងាយស្រួលក្នុងការធ្វើដំណើរទៅមក និង ផ្តោះប្តូរមុខទំនិញ ពង្រីកការផលិត។ល។ អាស្រ័យហេតុនោះ ទិដ្ឋភាពជនបទ និងជីវភាព សម្ភារ ស្មារតីរបស់ជនរួមជាតិខ្មែរបានកែលម្អ។  ក្នុងទូទាំងភូមិសព្វថ្ងៃនេះនៅមានគ្រួសារក្រីក្រតែ ០៦ គ្រួ។ ប្រភពចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ក្នុងឆ្នាំ ២០២២ សម្រេចបាន ៥៥,៥ លានដុង បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០១១ កើនខ្ពស់ប្រមាណ ៤០ លានដុង។ គិតមកដល់ពេលនេះ ១០០% កំណាត់ផ្លូវភូមិ ច្រក និងកំណាត់ផ្លូវសំខាន់ៗវាលស្រែសុទ្ធសឹងតែបានកសាងរឹងមាំ។ បណ្តាលទ្ធផលដែលសម្រេចបានទាំងនេះ មានការរួមចំណែកយ៉ាងសកម្មរបស់ជនរួមជាតិខ្មែរនៅមូលដ្ឋាននិយាយរួម និងលោកមាគឹមរួន លេខាសាខាបក្សភូមិនិយាយដោយឡែក។ 

លោកមាគឹមរួន កើតឆ្នាំ ១៩៥៩ នៅភូមិបត់ចេក ឃុំលឿងហ្វា ស្រុកចូវថាញ់ បានបក្ខជនទំនុកចិត្តបោះឆ្នោតតែងតាំងធ្វើជាលេខាសាខាបក្សកាលពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ននេះ។ លោកមាអស់ពីចិត្តដើម្បីសហគមន៍ សកម្មអនុវត្តបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងជនបទថ្មី រួមជាមួយនឹងរដ្ឋអំណាចមូលដ្ឋានកែលម្អទិដ្ឋភាពភូមិស្រុកពីមួយថ្ងៃកាន់តែអភិវឌ្ឍន៍។ គ្រួសារលោកមាគឹមរួនមានប្រភពចំណូលសំខាន់លើផ្ទៃដីផលិតស្រូវ ០២ ហិកតា។ ពិតជារវល់កិច្ចការស្រែចម្ការគ្មានពេលទំនេរដៃក៏ដោយ ប៉ុន្តែលោកមាតែងលាយពេលទៅជិតស្និទ្ធជាមួយនឹងប្រជាជនដើម្បីឧបត្ថម្ភទាន់ពេលពេលដែលប្រជាជនតម្រូវការ។ ជានិច្ចកាលលោកមាចុះទៅដល់គ្រួសារសួរសុខទុក្ខផ្ទាល់ និងគួបផ្សំការផ្សព្វផ្សាយគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ។  លោកមាតែងចែករំលែកជាមួយអ្នកក្រីក្រ សកម្មឧបត្ថម្ភរបរចិញ្ចឹមជីវិត ចលនាប្រជាជនផ្លាស់ប្តូររចលនាសម្ព័ន្ធពូជឈើដាំ សត្វចិញ្ចឹមដើម្បីបង្កើនប្រភពនៅលើអង្គភាពផ្ទៃដីតែមួយ និងសម្របសម្រួលអាកាសធាតុប្រែប្រួល។ ដើម្បីទុកឱ្យប្រជាជនបានឃើញផ្ទាល់ពីលទ្ធផលសេដ្ឋកិច្ច លោកមាគឹមរួនឈានមុខក្នុងការបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលចំនួន ១.០០០ ម៉ែត្រក្រឡាមកដាំម្រះ ត្រសក់ផ្អរ។ ក្នុងមួយរដូវៗ ក្រោយពីទូទាត់បណ្តាខ្ទង់ចំណាយរួច លោកមានៅចំណេញប្រមាណ ៤,៥ លានដុង បើប្រៀបធៀបជាមួយនឹងការផលិតស្រូវលើអង្គភាពផ្ទៃដីតែមួយកើនទ្វេ ០៣ ដង។ ផ្តើមពីលទ្ធផលនោះ មានគ្រួសារប្រជាជនជាច្រើនអនុវត្តតាម។ គិតមកដល់ពេលនេះ ក្នុងទូទាំងភូមិបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដាំនណាំបានជិត ២០ ហិកតា។ ចំពោះការទុក្ខលំបាករបស់បណ្តាគ្រួសារក្រីក្រ លោកមា គឹមរួនស្ម័គ្រចិត្តឱ្យ ០២ គ្រួសារក្នុងភូមិខ្ចីដីផលិតដើម្បីកែលម្អជីវភាព បង្កើនប្រភពចំណូល ក្នុងគ្រួសារនីមួយៗបានខ្ចី ០,៥ ហិកតាសម្រាប់ដាំដំណាំ។ អាស្រ័យដោយមានប្រភពចំណូលបន្ថែម គ្រួសារទាំង ០២ នេះបានរួចផុតពីភាពក្រីក្រ។ រួមជាមួយនឹងនោះ លោកមាគឹមរួននៅទាំងសកម្មចលនាប្រជាជនចូលរួមក្នុងចលនាកសាងជនបទថ្មី បរិច្ចាគដីធ្វើផ្លូវ រួមវិភាគទានជាកម្លាំងពលកម្មដើម្បីកសាងស្ពាន ធ្វើផ្លូវបេតុងនៅក្នុងភូមិ។ គ្រួសារលោកមាឈានមុខក្នុងការបរិច្ចាគដីចំនួន ៨០០ ម៉ែត្រក្រឡា សម្រាប់កសាងទីស្នាក់ការគណៈកម្មការប្រជាជនភូមិបត់ចេក និងធ្វើផ្លូវ។ បន្ទាប់ពីនោះ មានគ្រួសារប្រជាជនរាប់សិបគ្រួបានបរិច្ចាគដីជាង ០២ ហិកតា រួមជាមួយនឹងដើមឈើចម្ការ ដាំណាំ និងរួមវិភាគទានរាប់រយថ្ងៃពលកម្មកសាងបណ្តាកំណាត់ផ្លូវក្នុងភូមិ ជួយឱ្យប្រជាជនធ្វើដំណើរទៅមកបានងាយស្រួល។ 

សមមិត្តចូវធីគីមសែន អនុលេខាអចិន្ត្រៃយ៍បក្សឃុំលឿងហ្វាបានឱ្យដឹងថា៖ លោកមាគឹមរួនគឺជាលេខាសាខាបក្សភូមិឆ្នើមរបស់មូលដ្ឋាន តែងសកម្មផ្សព្វផ្សាយ ធ្វើលម្អិតគោលការណ៍ សេចក្តីសម្រេចចិត្ត សារាចររបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ ធ្វើជាគំរូឈានមុខក្នុងបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ គឺជា “អ្នកតភ្ជាប់”របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានជាមួយនឹងជនរួមជាតិខ្មែរនៅមូលដ្ឋាន។ អាស្រ័យហេតុនោះ បានញ៉ាំងឱ្យជីវភាព សម្ភារ ស្មារតីរបស់ជនរួមជាតិខ្មែរភូមិបត់ចេកមិនបញ្ឈប់បានកែលម្អ។ បណ្តាការរួមវិភាគទានរបស់លោកមាគឹមរួនបានរួមចំណែកដើម្បីលើកស្ទួយភូមិសម្រេចលក្ខឋានជនបទថ្មី និងកំពុងខិតខំសម្រេចលក្ខឋានជនបទថ្មីគំរូខ្នាតក្នុងឆ្នាំ ២០២៣ នេះ។ ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពខេត្តត្រាវិញសព្វថ្ងៃនេះមានអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរចំនួន ៤៣០ រូប។ នេះគឺជាបណ្តាអ្នកដែលបានប្រជាជនទំនុកចិត្តបោះជ្រើស គឺជាស្ពានតភ្ជាប់សំខាន់រវាងបណ្តាគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន ជាមួយនឹងជនរួមជាតិខ្មែរ។

អនុប្រធានគណៈជនជាតិខេត្ត ហាថាញស៊ើងបានឱ្យដឹងថា៖ អ្នកមានប្រជាប្រិយភាពមានការរួមវិភាគទានជាច្រើនទៅក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។ រួមជាមួយនឹងការផ្សព្វផ្សាយ ចលនាជនរួមជាតិអនុវត្តតាមបណ្តាគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ អ្នកមានប្រជាប្រិយភាពនៅទាំងរួមវិភាគទានទៅក្នុងការងារសុខុមាលភាពសង្គម រួមចំណែករក្សាសន្តិសុខ ការពារជាតិ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម អភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ជនជាតិ។ល។ អ្នកមានប្រជាប្រិយភាពជានិច្ចកាលសហការជាមួយរដ្ឋអំណាច រណសិរ្សមាតុភូមិ អង្គការមហាជននៅមូលដ្ឋានធ្វើល្អតួនាទីជាស្នូលក្នុងចលនាដូចជា ចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌  កសាងជនបទថ្មី អារ្យធម៌ទីក្រុង រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។  ក្នុងការកសាងជនបទថ្មី អ្នកមានប្រជាប្រិយភាពតែងសកម្មចលនាជនរួមជាតិខ្មែរប្រឡងប្រណាំងពលកម្មផលិត អនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេសទៅក្នុងការផលិតដើម្បីបង្កើនប្រភពចំណូល កាត់បន្ថយភាពក្រីក្រ ធ្វើជាគំរូឈានមុខក្នុងការអនុវត្តន៍បណ្តាទម្រង់ផលិតដើម្បីបង្កើនប្រភពចំណូលនៅលើអង្គភាពផ្ទៃដីតែមួយ បរិច្ចាគដីកសាងផ្លូវ។ល។ អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរចលនាមាមីងបរិច្ចាគដីនិងដំណាំ បន្លែបង្ការបានជិត ១៥០.០០០ ម៉ែត្រក្រឡា រួមចំណែកជាកម្លាំពលកម្មជាង ១៥.០០០ ថ្ងៃ និងទឹកប្រាក់ជាង ៦,២ បាន់លានដុងអនុវត្តបណ្តាសំណង់គមនាគមន៍ជនបទ កសាងសាលារៀន អាគារប្រជុំជីវភាព។ល។កសាងទម្រង់សេដ្ឋកិច្ចគ្រួសារតាមទិសដៅពង្រីស្ថិរភាពបាន ១២៩ ទម្រង់ ដោយមានសមាជិកគ្រួសារ ១.៥៣០ គ្រួចូលរួមធ្វើតាម។

អ្នកមានប្រជាប្រិយភាពរួមជាមួយរដ្ឋអំណាចមូលដ្ឋានបង្កើតក្រុមសហការត្បាញបាន ០៤ ក្រុម ដោយមានគ្រួសារប្រជាជន ៥៤ គ្រួចូលរួម។ អនុវត្តទម្រង់ផលិតស្រូវគុណភាពខ្ពស់បាន ០៥ ទម្រង់ ទម្រង់ដាំបន្លែបង្ការសុវត្ថិភាពបាន ០៤ ទម្រង់ ទម្រង់ដាំម្ទេសដៃនាងបាន ០២ ទម្រង់។ ជាមួយនឹងស្មារតីស្រឡាញ់ស្នេហ៍ស្និទ្ធនឹងគ្នា អ្នកមានរក្សាខ្សត់ អ្នកមានប្រជាប្រិយភាពចលនាបណ្តាគ្រួសារដែលមានលក្ខណៈជួយឧបត្ថម្ភដល់គ្រួសារក្រីក្រខ្ចីដីបាន ១៥៧.៤៥០ ម៉ែត្រក្រឡាសម្រាប់ផលិត។ ឧបត្ថម្ភសិស្ស និស្សិតក្រីក្រសង្វាត់រៀនសូត្រជិត ១,៣ ពាន់លានដុង។

គិតមកដល់ពេលនេះ ខេត្តត្រាវិញអនុវត្តសម្រេចបាន ៥/៨ លក្ខឋានខេត្តជនបទថ្មី មាន ៨/៩ អង្គភាពស្រុកបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសម្រេចចិត្តទទួលស្គាល់សម្រេចលក្ខឋាន និងសម្រេចភារកិច្ចកសាងជនបទថ្មី។ មាន ៨៥/៨៥ ឃុំសម្រេចលក្ខឋានឃុំជនបទថ្មីលើកកម្ពស់ មានខឃុំ ០៣ សម្រេចលក្ខឋានឃុំជនបទថ្មីគំរូខ្នាត។ ខេត្តដាក់ចេគទិសដៅអនុវត្តសម្រេចភារកិច្ចកសាងជនបទថ្មីមុនឆ្នាំ ២០២៥៕

 

ព័ត៌មានផ្សេង
1 2 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292313