ត្រាវិញបំផុសចលនាប្រឡងប្រណាំងអនុវត្តសម្រេចភារកិច្ចកសាងជនបទថ្មី
សប្តាហ៍កន្លង  គណៈចង្អុលការបណ្ដាកម្មវិធីគោលដៅជាតិខេត្តត្រាវិញចាត់ តាំងសន្និបាតបូកសរុបបឋមកម្មវិធីគោលដៅជាតិកសាងជនបទថ្មីឆ្នាំ ២០២៣ និងបំផុស ចលនាប្រឡងប្រណាំង “ត្រាវិញអនុវត្តសម្រេចភារកិច្ចកសាងជនបទថ្មីមុនឆ្នាំ ២០២៥” ។
anh tin bai

អធិបតីសន្និបាត។

អញ្ជើញចូលរួមសន្និបាត មានសមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សា ប្រជាជនខេត្ត សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត ប្រធានគណៈចង្អុលការ សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តង្វៀងវ៉ាំ ងហ៊ីវ ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត សមមិត្តយឿងធីង៉ុកថើ អនុប្រ ធានក្រុមប្រឹក្សាប្រជាជនខេត្តសមមិត្តង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជ នខេត្ត សមមិត្តង្វៀងគ្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្ដាអនុប្រធា នគណៈនិងសមាជិកគណៈចង្អុលការខេត្ត ថ្នាក់ដឹកនាំបណ្ដាមន្ទីរ គណៈ ផ្នែក អង្គភាព ថ្នាក់ខេត្ត ថា្នក់ដឹកនាំបណ្ដាមូលដ្ឋាន។ល។

ជាមួយការសាមគ្គី ទទួលខុសត្រូវ ផ្ដុំកម្លាំងរបស់ទូទាំងប្រព័ន្ធនយោបាយ បណ្ដាថ្នាក់ បណ្ដាផ្នែករួមជាមួយការព្រមព្រៀងរបស់ប្រជាជនគ្រប់ជាន់ស្រទាប់ក្នុងការកសាងជន បទថ្មី មកទល់ពេលនេះ ខេត្តត្រាវិញមាន ៨៥/៨៥ ឃុំសម្រេចលក្ខឋានជនបទថ្មី។ ក្នុង នោះ មាន ៤៨ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ០៤ ឃុំសម្រេចលក្ខឋានជន បទថ្មីខ្នាតគំរូ ៨/៩ អង្គភាពថ្នាក់ស្រុកសម្រេចលក្ខឋានស្រុកជនបទថ្មី នៅក្រៅពីនោះគឺ ស្រុកថ្កូវបានអនុវត្តសម្រេចបណ្ដាលក្ខឋានស្រុកជនបទថ្មី កំពុងរង់ចាំមជ្ឈិមសម្រេចចិត្ត ទទួលស្គាល់។

ចំពោះភារកិច្ចកសាងជនបទថ្មី គិតមកទល់ពេលនេះ ខេត្តសម្រេចជាសារវន្ត ៥/៨ លក្ខ ឋានតាមកំណត់ក្នុងសេចក្ដីសម្រេចចិត្តលេខ ៣២១/QĐ-TTg ចុះថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២២ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្ដីពីការកំណត់ខេត្ត ទីក្រុងស្ថិតក្រោមឱវាទ មជ្ឈិមសម្រេចភារកិច្ចកសាងជនបទថ្មី ដំណាក់កាល ២០២១-២០២៥។ នៅមក ៣/៨ ខ្លឹមសារមិនទាន់សម្រេច ជាក់ស្ដែងគឺ មានស្រុក ១០០% សម្រេចលក្ខឋានជនបទថ្មី មានស្រុក ២០% សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់និងសន្ទស្សន៍លេខសប្បាយចិត្ត របស់ប្រជាជន ចាត់តាំងចំពោះការបម្រើរបស់ស្ថាប័នរដ្ឋបាលរដ្ឋស្ថិតក្រោមឱវាទខេត្ត សម្រេចពី ៩០% ឡើងទៅ។

អំពីការអនុវត្តឃុំនីមួយៗមានផលិតផល OCOP មួយប្រភេទ ឆ្នាំ ២០២៣ ខេត្តបានទទួ លស្គាល់ ១១៥ ផលិតផលថ្មី ទទួលឡើងវិញ ១០ ផលិតផលនិងមានផលិតមួយប្រភេទ បានបង្កើនចំនួនផ្កាយ។ គិតមកទល់ពេលនេះ ទូទាំងខេត្តមាន ២៩៩ ផលិតផល ក្នុង នោះមាន ០៣ ផលិតសម្រេចផ្កាយ ៥ មាន ៨ ផលិតផលសក្ដានុពលសម្រេចផ្កាយ ៥ មាន ៤៣ ផលិតផលសម្រេចផ្កាយ ៤ និងមាន ២៤៥ ផលិតផលសម្រេចផ្កាយ ៣។

សរុបទុនវិនិយោគផ្សព្វផ្សាយអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីឆ្នាំ ២០២៣ ក្នុងខេត្តជាង ២.៤២៦ ពាន់លានដុង រួមមានទុនរបស់មជ្ឈិម ទុនមូលដ្ឋាន ទុន គួបផ្សំបណ្ដាកម្មវិធី ទុនឥណទានអាជីវកម្មនិងទុនកេណ្ឌប្រមូលក្នុងសហគមមន៍។ ទន្ទឹម នឹងនោះ បណ្ដាផ្នែក មូលដ្ឋានក៏បានផ្ដុំកម្លាំងលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងនិងអនុវត្ត កសាងជនបទថ្មីតាមគម្រោង។ ពង្រីកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម បន្តផលិតកសិ កម្ម ផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតតាមទិសដៅផលិតមុខទំនិញប្រមូលផ្ដុំ អនុវត្តបច្ចេកវិទ្យា ខ្ពស់ភ្ជាប់ជាមួយរចនាច្បាប់ទីផ្សារនិងសម្របតាមអាកាសធាតុប្រែប្រួល បន្តលើកកម្ពស់ គុណភាព ពង្រីកវិស័យអប់រំនៅជនបទ កសាងហេដ្ឋារចនាសម្ធ័ន្ធការពារបរិស្ថានជនបទ រក្សាខ្ជាប់កិច្ចការពារជាតិសន្ដិសុខនិងសណ្ដាប់ធ្នាប់សង្គម។ល។

anh tin bai

តំណាងចូលរួមសន្និបាត

ជាមួយការប្ដេជ្ញាអនុវត្តសម្រេចភារកិច្ចកសាងខេត្តជនបទថ្មីតាមសេចក្ដីសម្រេចចិត្តមហា សន្និបាតបក្ខភាគខេត្តលើកទី ១១ ដាក់ចេញ សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង-ស្ងើចសរសើរ ជូនរង្វាន់ខេត្ត ប្រធានគណៈចង្អុលការកម្មវិធីគោលដៅជាតិកសាងជនបទថ្មីរបស់ខេត្ត បានបំផុសចលនាបណ្ដាថ្នាក់ បណ្ដាផ្នែក អង្គការមហាជន មូលដ្ឋាននិងប្រជាជនក្នុងទូទាំ ងខេត្តចូលរួម ជ្រោមជ្រែងចលនាប្រឡងប្រណាំង “ត្រាវិញសម្រេចភារកិច្ចកសាងជនប ទថ្មីមុនឆ្នាំ ២០២៥”។

នៅក្នុងសន្និបាត បណ្ដាតំណាងបានអន្តរគមន៍អំពីលទ្ធផលអនុវត្តចលនាប្រឡងប្រណាំ ង បណ្ដាលក្ខឋានកសាងជនបទថ្មី បណ្ដាវិធីសាស្ត្រអនុវត្តនិងរក្សាខ្ជាប់បណ្ដាលក្ខឋាន កសាងជនបទថ្មី បណ្ដាវិធីសាស្ត្រអនុវត្តនិងរក្សាខ្ជាប់បណ្ដាលក្ខឋានកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់ ជនបទថ្មីខ្នាតគំរូ។ល។ តំណាងបណ្ដាគណៈ ផ្នែក អង្គការមហា ជន មូលដ្ឋានក្នុងខេត្តបានថ្លែងយោបល់សម្ដែងការព្រមព្រៀង ជ្រោមជ្រែងចលនាប្រ ឡងប្រណាំង “ត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីមុនឆ្នាំ ២០២៥” និងអះអាង ប្ដេជ្ញា ខិតខំដោយអស់ពីសមត្ថភាពដើម្បីរួមចំណែកអនុវត្តសម្រេចជោគជ័យការងារ កសាងជនបទថ្មីរបស់ខេត្ត។

anh tin bai

សមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បំផុសនាប្រឡងប្រណាំង។

ចង្អុលការក្នុងសន្និបាត សមមិត្តលេខាបក្សខេត្តង៉ូជីកឿងបានប្រសិទ្ធពរនិងស្ងើចសរ សើរ ចំពោះបណ្ដាស្នាដៃ លទ្ធផលសម្រេចបានក្នុងការកសាងជនបទថ្មីដែលបក្ខភាគ រដ្ឋអំ ណាចនិងប្រជាជនខេត្តយើងខិតខំនិងសម្រេចបានក្នុងបណ្ដាឆ្នាំកន្លង។

លេខាគណៈកម្មាធិការបក្សខេត្តង៉ូជីកឿងស្នើបណ្ដាគណៈកម្មាធិការបក្ស រដ្ឋអំណាច បណ្ដាអង្គការចាត់តាំងមហាជននយោបាយ សង្គម មូលដ្ឋានគប្បីជ្រួតជ្រាប លើកកម្ពស់ ជាងទៀតការយល់ដឹង តួនាទី បន្ទុកក្នុងការកសាងជនបទថ្មី។ បន្តយកចិត្តទុកដាក់និងជំ រុញមាំជាងទៀតការងារផ្សព្វផ្សាយ ចលនា ចាប់អារម្មណ៍ដល់ការងារផ្សព្វផ្សាយត្រូវភ្ជាប់ ជាមួយបណ្ដាទម្រង់ គំរូជាក់ស្ដែង។

 

anh tin bai

មិត្ត ង៉ូជីកឿង លេខាបក្សខេត្ត ថ្លែងយោបល់ចង្អុលការ។

អាទិភាពផ្ដុំប្រភពទុនថវិការដ្ឋ ប្រមូលដល់កម្រិតអតិបរមាបណ្ដាប្រភពទុនស្របច្បាប់ដើ ម្បីឧបត្ថម្ភ វិនិយោគក្នុងការកសាងជនបទថ្មី។ ផ្ដុំកម្លាំងដោះស្រាយបណ្ដាបញ្ហាតប់ប្រម ល់ កកស្ទះក្នុងការកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ ជំរុញមាំការពង្រីកសេដ្ឋកិច្ចជនបទ លើកម្ពស់ប្រសិទ្ធភាពធ្វើសកម្មភាពរបស់សហករណ៍ ឧបត្ថម្ភបណ្ដាអាជីវកម្ម សហករណ៍ ផ្ដើមអាជីព អនុវត្តកម្មវិធី OCOP ផ្លាស់ប្ដូរឌីជីថលក្នុងការកសាងជនបទថ្មី ពង្រីកទេសចរ ណ៍ជនបទ។ល។

ទន្ទឹមនឹងនោះ បណ្ដាមូលដ្ឋានត្រូវចាត់ទុកការកសាងជនបទថ្មីជាភារកិច្ចសំខាន់និង ជាប្រចាំ គប្បីផ្ដុំកម្លាំងចង្អុលការអនុវត្តបណ្ដាលក្ខឋានទាក់ទងដល់ការបង្កើនប្រភពចំណូ ល បន្ថយភាពក្រីក្រ ការពារបរិស្ថាន។ល។

ក្នុងការផ្សព្វផ្សាយអនុវត្ត បណ្ដាមូលដ្ឋានត្រូវមានការច្នៃប្រតិដ្ឋ ចេះគួបផ្សំក្នុងការអនុវត្ត បណ្ដាលក្ខឋានជនបទថ្មី ជនបទថ្មីលើកកម្ពស់ ដើម្បីប្រិតសំចៃក្នុងការចំណាយផង សម្រេចប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ផង បង្កបានចលនាប្រឡងប្រណាំងរវាង បណ្ដាសមូហភាព អង្គភាព បុគ្គល ក្នុងដំណាក់កាលអនុវត្តការកសាងជនបទថ្មី។

ចំពោះបណ្ដាខ្លឹមសារខេត្តជនបទថ្មីដែលមិនទាន់សម្រេច សមមិត្តលេខាបក្សខេត្តស្នើ គណៈកម្មាធិការប្រជាជនខេត្ត គណៈចង្អុលការថ្នាក់ខេត្តគប្បីផ្ដុំកម្លាំងដាច់អហង្ការក្នុង ការចង្អុលការបណ្ដាមន្ទីរ គណៈ ផ្នែកនិងមូលដ្ឋានប្ដេជ្ញាខិតខំសម្រេចបណ្ដាខ្លឹមសារ ខាងលើក្នុងពេលឆាប់បំផុត។ ចំពោះ ០៥ ខ្លឹមសារដែលបានអនុវត្តសម្រេចគប្បីបន្តអនុ វត្តបង្កើនគុណភាពដើម្បីធានាប្រកបដោយលក្ខណចីរភាព។

សមមិត្តលេខាបក្សខេត្តសំណូមពរបណ្ដាផ្នែក បណ្ដាថ្នាក់គប្បីដាក់ចេញខ្លឹមសារ ភាគ កម្រិតជាក់ស្ដែងដើម្បីខិតខំនិងដាក់ភារកិច្ចកសាងជនបទថ្មីជាខ្លឹមសារសំខាន់ទៅក្នុងការ ពិនិត្យគុសម្បត្តិ គុណវិបត្តិ វាយតម្លៃ បែងប្រភេទកម្មាភិបាល បក្ខជន អង្គការចាត់តាំង មូលដ្ឋានបក្សនិងស្ងើចសរសើរជូនរង្វាន់ប្រចាំឆ្នាំ។

ថ្លែងយោបល់សន្និដ្ឋាន សមមិត្តឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួ លយកយោបល់ចង្អុលការរបស់សមមិត្តលេខាបក្សខេត្ត បណ្ដាយោបល់ចង្អុលការនិង ស្ងើចសរសើររបស់សមមិត្តជាថាមពលជំរុញស្មារតីដើម្បីបន្តចាត់តាំងអនុវត្តសម្រេចជោគជ័យគោលដៅ ភារកិច្ចកសាងជនបទថ្មីលើភូមិសាស្ត្រខេត្តក្នុងពេលខាងមុខ។

សមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្តក៏បានស្នើបណ្ដាមន្ទីរ គណៈ ផ្នែក និង មូលដ្ឋានគប្បីម៉ឺងម៉ាត់ក្នុងការវាយតម្លៃលទ្ធផលអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីក្នុងឆ្នាំ ២០២៣។ កំណត់ច្បាស់បន្ទុករបស់ថ្នាក់ ផ្នែកនីមួយៗដើម្បីឃើញនូវចំណុច ពិសេស ចំណុចខ្សោយក្នុងវិស័យនីមួយៗ។ ឆ្លងតាមរយៈនោះ ជម្នះចំណុចខ្សោយ ជា ពិសេសក្នុងការងារដឹកនាំ បញ្ជាការក៏ដូចជាចាត់តាំងអនុវត្តដើម្បីសម្រេចគោលដៅ ផែន ការឆ្នាំ ២០២៤ បានដាក់ចេញ៕ 

Trúc Phương

ព័ត៌មានផ្សេង
1 2 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292107