ផ្លាស់ប្តូរឌីជីថលក្នុងកាកសាងជនបទថ្មី ឆ្ពោះទៅជនបទថ្មីឈ្លាសវៃ
ដើម្បីផ្លាស់ប្តូរឌីជីថលក្នុងកាកសាងជនបទថ្មី  ជាជំហានបង្កើតជនបទថ្មីឈ្លាសវៃ លើកកម្ពស់ប្រសិទ្ធភាពក្នុងការងារគ្រប់គ្រងនិងធ្វើសកម្មភាពរបស់សហគមន៍ ផ្លាស់ប្តូរផ្នត់គំនិត ខិតជិតវិធីសាស្រ្តផលិតកម្ម, ធ្វើអាជីវកម្ម, ទទួលផលប្រយោជន៍ និងសេវាជនបទ, អភិរក្ស និងលើកកម្ពស់ តម្លៃវប្ប ធម៌ពិសេសនៅក្នុងលំហឌីជីថល, រួមចំណែកក្នុងការកសាងជនបទថ្មីដោយស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព និងចីរភាព។ គណៈកម្មាធិការប្រជាជនខេត្ត ផ្សព្វផ្សាយផែនការលេខ៣៨/KH-UBND ស្តីពីការអនុវត្តកម្មវិធីផ្លាស់ប្តូរឌីជីថលក្នុងការកសាង ជនបទថ្មី ឆ្ពោះដល់ជនបទថ្មីឈ្លាសវៃនៅលើភូមិខេត្តឆ្នាំ២០២៣។

កម្មវិធីដាក់ចេញគោលដៅគឺអភិវឌ្ឍរដ្ឋាភិបាលឌីជីថលក្នុងការកសាងជនបទថ្មី។ ក្នុងនោះ កម្មវិធីគោលដៅជាតិក្នុងការកសាងជនបទថ្មីត្រូវបានរៀបចំឡើងព្រមៗគ្នា ឯកភាពលើ

មូលដ្ឋាននៃបច្ចេកវិទ្យាឌីជីថល ដោយមានសំណុំឯកសារការងារថ្នាក់ខេត្តយ៉ាងហោចណាស់ចំនួន ៣០%, សំណុំឯកសារការងារថ្នាក់ស្រុកយ៉ាងហោច ២៥% និងសំណុំឯកសារការងារថ្នាក់ឃុំយ៉ាងហោចណាស់២០%  បានដោះស្រាយលើបរិយាកាសបណ្តាញ។ ខិតខំមានឃុំចំនួន១០០% សម្រេចលក្ខឋានភាគកម្រិត៨.០ នៃលក្ខណៈវិនិច្ឆ័យលេខ៨ ស្តីពីព័ត៌មាននិងឃោសនាការទៅតាមក្របខណ្ឌឃុំជនបទថ្មី, ៥០%ចំនួនឃុំសម្រេចលក្ខឋាន ភាគកម្រិត៨.៤ នៃលក្ខណៈវិនិច្ឆ័យលេខ៨ ពីព័ត៌មាននិងឃោសនាការនិងសម្រេចលក្ខឋានភាគកម្រិត១៥.២ នៃលក្ខណៈវិនិច្ឆ័យលេខ១៥ ស្តីពីរដ្ឋបាលសាធារណៈទៅតាមក្របខណ្ឌឃុំជនបទថ្មីលើកកំពស់។

ខិតខំ១០០%នៃអង្គភាពថ្នាក់ស្រុកសម្រេចលក្ខឋានភាគកម្រិត៩.៥នៃលក្ខណៈវិនិច្ឆ័យលេខ៩ ពីសន្តិសុខសណ្តាប់ធ្នាប់-រដ្ឋបាលសាធារណៈទៅតាមក្របខណ្ឌស្រុកជនបទថ្មី, ១៤%អង្គភាពថ្នាក់ស្រុកសម្រេចលក្ខឋានភាគកម្រិត៦.៥ នៃលក្ខណៈវិនិច្ឆ័យលេខ៦ ស្តីពីសេដ្ឋកិច្ច និងសម្រេចលក្ខឋានភាគកម្រិត៩,២នៃលក្ខណៈវិនិច្ឆ័យលេខ៩ ស្តីពីសន្តិសុខសណ្តាប់ធ្នាប់-រដ្ឋបាលសធារណៈទៅតាមក្របខណ្ឌស្រុកជនបទថ្មីលើកកំពស់កម្រិត។ ខិតខំ៣៥%កម្មាភិបាល បុគ្គលិក និយោជិតនៅគ្រប់លំដាប់ថ្នាក់ចូលរួមអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីបានបំពាក់បំប៉ន់ លើកកំពស់សមត្ថភាពពីបង្វែប្តូរឌីជីថល។

ពង្រីកសេដ្ឋកិច្ច រួមចំណែកជំរុញសេដ្ឋកិច្ចជនបទ មានយ៉ាងហោច២៥% អង្គភាពថ្នាក់ស្រុកមានទម្រង់ចងសម្ព័ន្ធក្នុងការផលិត ដោយផ្សាភ្ជាប់ជាមួយការប្រើប្រាស់កសិផលសំខាន់ៗ និង២០% បណ្តាគំរូតំណភ្ជាប់ដែលទាក់ទងជាមួយនឹងតំបន់វត្ថុធាតុដើមមានអនុវត្តបច្ចេកវិទ្យាឌីជីថល។

នៅក្នុងសង្គមឌីជីថលក្នុងការសាងសង់ជនបទថ្មី យ៉ាងហោចណាស់ ១៥% នៃអង្គភាព (ស្រុក និងឃុំ) ផ្តល់សេវាចាំបាច់យ៉ាងតិចមួយ (ថែទាំសុខភាព អប់រំ ការត្រួតពិនិត្យសហគមន៍ សន្តិសុខ និងសណ្តាប់ធ្នាប់ បរិស្ថាន វប្បធម៌)

ខិតខំកសាងគំរូឃុំ/ភូមិជនបទថ្មីដ៏ឆ្លាតវៃមួយ ដោយភ្ជាប់ជាមួយវិស័យឆ្នើមក្នុងមូលដ្ឋាននៅឆ្នាំ២០២៥ (ផែនការសាងសង់ សេដ្ឋកិច្ច សុខាភិបាល អប់រំ វប្បធម៌ សន្តិសុខ និងសណ្តាប់ធ្នាប់ ទេសចរណ៍ជនបទ ពាណិជ្ជកម្មអេឡិចត្រូនិក...)។

ដើម្បីសម្រេចបាននូវគោលដៅខាងលើ ផែនការបានដាក់ចេញបណ្តាក្រុមនៃខ្លឹមសារ និងដំណោះស្រាយការអនុវត្តដូចជា៖ ការពង្រឹងការងារទំនាក់ទំនង ការឃោសនាដើម្បីលើកកម្ពស់ការយល់ដឹងអំពីការផ្លាស់ប្តូរឌីជីថលក្នុងការកសាងសង់ជនបទថ្មី; រៀបចំអង្គសន្និបាត សិក្ខាសាលា ការបណ្តុះបណ្តាល បំពាក់បំប៉នចំណេះដឹងវិជ្ជាជីវៈលើការបង្វែប្តូរឌីជីថល។ ការកសាងរដ្ឋាភិបាលឌីជីថលក្នុងការកសាងជនបទថ្មី; ការលើកកម្ពស់សេដ្ឋកិច្ចឌីជីថលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ; អភិវឌ្ឍន៍សង្គមឌីជីថលក្នុងការកសាងជនបទថ្មី; ផ្សព្វផ្សាយអនុវត្តសាកល្បងនៃគំរូបង្វែប្តូរឌីជីថលក្នុងការកសាងជនបទថ្មី។

គណៈកម្មាធិការប្រជាជនខេត្ត ស្នើឱ្យមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ (ការិយាល័យសម្របសម្រួលជនបទខេត្ត) ធ្វើអធិបតី សហការជាមួយនឹងស្ថាប័នពាក់ព័ន្ធណែនាំដល់ស្រុក ទីផ្សារួមខេត្ត ទីក្រុង ផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកម្មវិធី។  ត្រួតពិនិត្យ និងជ្រើសរើសគំរូសាកល្បងនៃឃុំ/ភូមិជនបទឆ្លាតវៃ និងណែនាំដល់បណ្តាមូលដ្ឋានអនុវត្តខ្លឹមសារទៅតាមការកំណត់។ រៀបចំអធិការកិច្ច ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលអនុវត្តឱ្យបានទៀងទាត់នៅតាមស្រុក ទីផ្សារួមខេត្ត ទីក្រុង ដើម្បីចាប់យកស្ថានការណ៍ឱ្យបានទាន់ពេលវេលា ។

ទន្ទឹមនឹងនោះ សហការជាមួយកាសែតត្រាវិញ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ត្រាវិញ ពង្រឹងការផ្សព្វផ្សាយពីការបង្វែប្តូរឌីជីថលក្នុងការកសាងជនបទថ្មី ឆ្ពោះទៅតំបន់ជនបទឆ្លាតវៃនៅលើភូមិសាស្រ្តក្នុងខេត្ត។ ម្ចាស់ការសហការជាមួយព័ត៌មាន និងទូរគមនាគមន៍រៀបចំវគ្គបំពាក់បំប៉ន ណែនាំដល់កម្មាភិបាលកសាងជនបទថ្មីគ្រប់លំដាប់ថ្នាក់ (ខេត្ត ស្រុក ឃុំ) ប្រជាជន និងសហគមន៍ជនបទ។ ទន្ទឹមនឹងនោះ រៀបចំរៀនសូត្របទពិសោធន៍បណ្តាគំរូបង្វែប្តូរឌីជីថលរបស់ខេត្ត។

ទន្ទឹមនឹងនោះតាមដាន ត្រួតពិនិត្យ បូកសរុប និងរាយការណ៍ជាប្រចាំជូនគណៈកម្មាធិការប្រជាជនខេត្តក្នុងការផ្សព្វផ្សាយអនុវត្តផែនការនេះ; ស្នើការកែសម្រួល និងបំពេញបន្ថែមលើខ្លឹមសារប្រសិនបើចាំបាច់ រៀបចំបូកសរុបបឋម បូកសរុបលទ្ធផលអនុវត្ត។

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សហការជាមួយមន្ទីរព័ត៌មាន និងទូរគមនាគមន៍ និងបណ្តាផ្នែក និងមូលដ្ឋានមានជាប់ពាក់ព័ន្ធណែនាំ និងរៀបចំយកយោបល់ពីការពេញចិត្តរបស់ប្រជាជនចំពោះលទ្ធផលកសាងជនបទថ្មី ជនបទថ្មីលើកកំព ជនបទថ្មី គំរូដោយឆ្លងតាមរយៈកម្មវិធីបង្វែប្តូរឌីជីថល។

សមាគមកសិករខេត្ត សម្ព័ន្ធនារីខេត្ត សម្ព័ន្ធយុវជនខេត្តត្រាវិញ សមាគមអតីតយុទ្ធជនខេត្ត សព័ន្ធពលកម្មខេត្តពង្រឹងការចលនា គាំទ្រ និងផ្សព្វផ្សាយដើម្បីប្រជាជន និងសហគមន៍ម្ចាស់ការ សកម្មចូលរួមបង្វែប្តូរឌីជីថលក្នុងការកសាងជនបទថ្មី ឆ្ពោះទៅការកសាងជនបទថ្មីឆ្លាតវៃ។

គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សារួមខេត្ត ទីក្រុង ត្រូវរៀបចំផែនការផ្សព្វផ្សាយអនុវត្តសមស្របទៅនឹងលក្ខណៈជាក់ស្តែងនៃមូលដ្ឋានរបស់ខ្លួន និងរៀបចំការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃគំរូសាកល្បងបង្វែប្តូរឌីជីថលក្នុងការកសាងជនបទថ្មី។ ជ្រើសរើសកសាងគំរូសាកល្បងរបស់ឃុំ/ភូមិឆ្លាតវៃរបស់ស្រុក និងណែនាំចាត់តាំងផ្សព្វផ្សាយការអនុវត្ត។

បណ្តាមន្ទីរ ផ្នែក ស្ថាប័នខេត្តមានជាប់ពាក់ព័ន្ធ ត្រូវម្ចាស់ការសហការជាមួយនឹងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ (ការិយាល័យសម្របសម្រួលជនបទថ្មីខេត្ត) អនុវត្តមានប្រសិទ្ធ ភាពបណ្តាខ្លឹមសារនៃផែនការ៕

 

 

ព័ត៌មានផ្សេង
1 2 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292313