តំណាងជិត ២៥០ នាក់ចូលរួមហ្វឹកហាត់មុខជំនាញ លទ្ធភាពសរសេរដំណឹង អត្ថបទតស៊ូបដិសេធច្រានចោលបណ្តាទស្សនៈខុសឆ្គង អរិភាពឆ្នាំ ២០២៣
កាលពីថ្ងៃទី ១២ ខែធ្នូ គណៈចង្អុលការលេខ ៣៥ ខេត្តត្រាវិញចាត់តាំងសន្និបាតហ្វឹកហាត់មុខជំនាញ លទ្ធភាពសរសេរដំណឹង អត្ថបទតស៊ូបដិសេធច្រានចោលបណ្តាទស្សនៈខុសឆ្គង អរិភាព ចូលរួមបណ្តាពិធីប្រឡងវិភាគសង្គម និងនយោបាយការពារគ្រឹះស្ថាន សតិអារម្មណ៍របស់បក្ស។ ក្តាប់ខ្ជាប់ សរសេរអត្ថបទបដិសេធច្រានចោលបណ្តាទំព័រព័ត៌មាន ទំព័របណ្តាញសង្គមរបស់បណ្តាអង្គការចាត់តាំង បុគ្គលក្រៅផ្លូវការ បណ្តាព័ត៌មានបដិសេធច្រានចោល  ផ្សព្វផ្សាយមូលបង្កាច់ប្រតិដ្ឋរឿងសុខឆ្គង បង្ខូច វាយប្រហាររបស់អរិភាព អានុភាពជាអមិត្តជូនតំណាងជិត ២៥០ នាក់គឺជាសមាជិកគណៈចង្អុលការ ក្រុមលេខាធិការ ក្រុមអ្នកឯកទេសលេខ ៣៥ ថ្នាក់ខេត្ត និងគណៈកម្មាធិការបក្សបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង គណៈកម្មាធិការបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត។

ស្ថិតក្នុងសន្និបាតនេះ បណ្តាតំណាងបានស្តាប់អ្នកឯកទេសគណៈចង្អុលការលេខ ៣៥ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម កងពលតូចលេខ ២ នៃបញ្ជាការដ្ឋានលេខ ៨៦  ផ្តោះប្តូរ ផ្សព្វផ្សាយឯកទេសបទ “  លទ្ធភាព វិធីសាស្ត្រសរសេរដំណឹង អត្ថបទក្នុងការងារការពារគ្រឹះស្ថាន សតិអារម្មណ៍របស់បក្ស តស៊ូបដិសេធច្រានចោល  ព័ត៌មានអាស្រូវពិសពុលនៅលើសារព័ត៌មាន បណ្តាញអ៊ិនធើណែត បណ្តាញសង្គម” “មុខជំនាញតាមដាន រកឃើញ តស៊ូបកកម្ទេចចោល វិនិច្ឆ័យព័ត៌មាននៅលើ បណ្តាញអ៊ិនធើណែត បណ្តាញសង្គមនិង “វិធីសាស្ត្រកសាង និងផ្សព្វផ្សាយលក្ខខណវិនិច្ឆ័យព័ត៌មាន តស៊ូជាមួយនឹងចំណុចក្តៅនៅលើភូមិសាស្ត្រ”។ ក្នុងនោះ ចែករំលែកជម្រៅអំពីរបៀប ស្នៀតល្បិចរបស់អានុភាពជាអមិត្តប្រឆាំងបំផ្លាញបង្កអុកឡុករំខានដល់គ្រឹះស្ថានសតិអារម្មណ៍របស់បក្សនៅលើបណ្តាញសង្គម។ វិធីសាស្ត្រ លទ្ធភាពសំខាន់ដើម្បីការពារគ្រឹះស្ថាន សតិអារម្មណ៍របស់បក្ស។  ទន្ទឹមនឹងនោះ ណែនាំលទ្ធភាព បទពិសោធសរសេរអត្ថបទដើម្បីចូលរួមប្រឡងវិភាគសង្គម និងនយោបាយការពារគ្រឹះស្ថាន សតិអារម្មណ៍របស់បក្ស។ល។

 

មានយោបល់ក្នុងសន្និបាត សមមិត្តយឿងម៉ីផា អនុប្រធានគណៈឃោសនាអប់រំបក្សខេត្តសំណូមពរបណ្តាមូលដ្ឋាន អង្គភាព សមាជិកគណៈចង្អុលការលេខ ៣៥ បណ្តាថ្នាក់ក្នុងខេត្តគប្បីបន្តផ្សព្វផ្សាយសាយភាយ ណែនាំ ចែករំលែកនូវខ្លឹមសារ ចំណេះដឹងដែលបានហ្វឹកហាត់ថ្ងៃនេះជូនដល់កងកម្លាំងនៅលើភូមិសាស្ត្រ វិស័យដែលខ្លួនទទួលបន្ទុក។

រួមជាមួយនឹងនោះ បង្កើនការអនុវត្តន៍តាមបែបបទសហការរវាងគណៈឃោសនាអប់រំបក្សគ្រប់លំដាប់ថ្នាក់ជាមួយនឹងស្ថាប័នរដ្ឋរួមថ្នាក់ក្នុងការប្រតិបត្តិច្បាប់ ផ្សព្វផ្សាយផែនការពង្រីកសេដ្ឋកិច្ច-សង្គម ដោះស្រាយបញ្ហាលេចធ្លោ ប្រជាជនយកចិត្តទុកដាក់ ធ្វើសេនាធិការជូនគណៈកម្មាធិការបក្សជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ពង្រីកទូលាយគំរូមនុស្សល្អ ការងារល្អ “ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាង “កសាង” និង “ប្រឆាំង” គោលលំនាំ “យកការងារល្អទន្រ្ទានការងារអាក្រក់” “យកសកម្មរុញច្រានបន្ថយអសកម្ម”៕រតនា

 

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291745