កាត់បន្ថយប្រាក់៣០% នៃការជួលដីនៅឆ្នាំ ២០២៣
ឧបនាយករដ្ឋមន្ត្រី ឡេមិញខាយ ទើបតែចុះហត្ថលេខា ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ២៥/២០២៣/QD-TTg ស្តីពីការកាត់បន្ថយប្រាក់នៃការជួលដីនៅឆ្នាំ ២០២៣ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣។

ជ្រុងមួយនៃទីក្រុងត្រាវិញមើលពីខាងលើ

សេចក្តីសម្រេចនេះអនុវត្តចំពោះអង្គការ អង្គភាព អាជីវកម្ម គ្រួសារ និងបុគ្គលដែលកំពុងតែបានរដ្ឋឲ្យជួលដីដោយផ្ទាល់ទៅតាមសេចក្តីសម្រេច ឬកិច្ចសន្យា ឬលិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ដីធ្លី និងកម្មសិទ្ធិលំនៅដ្ឋាន និងទ្រព្យសម្បត្តិផ្សេងទៀតដែលភ្ជាប់ជាមួយដីរបស់ស្ថាប័នរដ្ឋមានសមត្ថកិច្ចក្នុងទម្រង់ជួលដីជាមួយនឹងការទូទាត់ជាប្រចាំឆ្នាំ។

ទន្ទឹមនឹងនោះអនុវត្តចំពោះទាំងរណីដែលអ្នកជួលដីមិនស្ថិតក្នុងមុខសញ្ញា លើកលែង ឬកាត់បន្ថយការជួលដី ហួសពេលកំណត់បានលើកលែង ឬកាត់បន្ថយប្រាក់ជួលដីហួសពេលកំណត់ ហើយក្នុងករណីដែលអ្នកជួលដីកំពុងតែបាន កាត់បន្ថយប្រាក់ជួលដីទៅតាមបទប្បញ្ញត្តិនៃច្បាប់ពីដីធ្លី និងច្បាប់ផ្សេងទៀតមានការជាប់ពាក់ព័ន្ធ។

រដ្ឋាភិបាលបានសម្រេចកាត់បន្ថយ ៣០% នៃប្រាក់ជួលដីដែលត្រូវបង់នៅឆ្នាំ ២០២៣ សម្រាប់អ្នកជួលដី មិនអនុវត្តកាត់បន្ថយលើចំនួនប្រាក់ដែលនៅជំពាក់របស់បណ្តាឆ្នាំ មុនឆ្នាំ ២០២៣ និងប្រាក់បង់ថ្លៃយឺតយ៉ាវ។

កម្រិតកាត់បន្ថយការជួលដីខាងលើត្រូវបានគណនាលើតម្លៃជួលដីដែលត្រូបង់ (ប្រភពប្រមូលបន្ថែមមានកើតឡើង) ក្នុងឆ្នាំ ២០២៣ យោងតាមបទប្បញ្ញត្តិនៃច្បាប់។

ក្នុងករណីអ្នកជួលដីកំពុងតែបានកាត់បន្ថយប្រាក់ជួលដីទៅតាមបទប្បញ្ញត្តិ និងកាត់ប្រាក់សំណ រុះរើដីធារ គឺកម្រិតកាត់បន្ថយដី ៣០% ប្រាក់ជួលដីត្រូវបានគណនាលើតម្លៃជួលដីដែលត្រូវបង់បន្ទាប់ពីការកាត់បន្ថយ និងកាត់ប្រាក់ទៅតាមបទប្បញ្ញត្តិនៃច្បាប់។ (លើកលែងតែចំនួនប្រាក់បានកាត់បន្ថយទៅតាមសេចក្តីសម្រេចលេខ ០១/២០២៣/QD-TTg ចុះថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៣ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល)

ង៉ឹនឡិញ-មិញទ្រី

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1292312